តើខ្ញុំអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យម្នាក់បានដោយរបៀបណា ?
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ មេន ស.រ.អា. ។
មិនថាដៃគូខ្ញុំ និងខ្ញុំធ្វើការខ្លាំងប៉ុណ្ណានោះទេ គឺមនុស្សគ្រប់គ្នាបានបដិសេធនូវសារលិខិតរបស់យើង ។ តើពួកយើងគួរធ្វើអ្វីទៅដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យនោះ ?
ខ្ញុំបានបម្រើបេសកកម្មមួយឆ្នាំជាង ហើយខ្ញុំបានជួបនឹងគ្រាដ៏លំបាកបែបនេះម្តង ។ យើងស្ថិននៅគ្រាមួយគួរឲ្យសង្វេគចិត្ត—ដោយរដូវរងារទើបតែបញ្ចប់ហើយឈានចូលនិទាយឃរដូវ ។ មិនថាដៃគូខ្ញុំ និងខ្ញុំធ្វើការខ្លាំងប៉ុណ្ណានោះទេ គឺមនុស្សគ្រប់គ្នាដែលយើងបាននិយាយរកបានបដិសេធនូវសារលិខិតរបស់យើងភ្លាម ។ នៅពេលយើងជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត យើងបានដឹងថា កិច្ចការរបស់ពួកគេកំពុងមានដំណើរការទៅយ៉ាងល្អ ។ ខ្ញុំគិតមិនឃើញសោះពីមូលហេតុដែលធ្វើឲ្យយើងជួបការបរាជ័យ បែបនេះ ។ ខ្ញុំបានបម្រើយូរក្រែលហើយដែរល្មមនឹងនិយាយភាសាបានល្អ ដៃគូខ្ញុំ និងខ្ញុំជាមិត្តល្អ យើងបានធ្វើឲ្យសមាជិកទុកចិត្ត ហើយយើងបានព្យាយាមធ្វើតាមព្រះវិញ្ញាណ ហើយគោរពប្រតិបត្តិច្បាប់បេសកកម្មយ៉ាងម៉ឺងម៉ាត់ ។
ប៉ុន្តែមិនថាយើងធ្វើអ្វីនោះទេ យើងត្រូវបានប្រឈមមុខនឹងការបដិសេធគ្រប់ទីកន្លែង ។ ដោយហេតុការណ៍នេះចេះតែកន្លងទៅមួយសប្ដាហ៍ហើយមួយសប្ដាហ៍ទៀត ខ្ញុំបានអនុញ្ញាតឲ្យការឈឺចាប់នោះគ្រប់គ្រងលើខ្លួនខ្ញុំ ។ នៅពេលរៀបចំផែនការមួយ នៅទីបំផុតខ្ញុំបានស្រែកថា « តើធ្វើវាបានប្រយោជន៍អីទៅ ? » បើគ្មាននរណាម្នាក់នឹងស្ដាប់យើងផងនោះ » ។ ដោយមានទស្សនវិស័យប្រសើរជាងខ្ញុំ នោះដៃគូខ្ញុំបានឆ្លើយដោយសាមញ្ញថា « យើងដាក់គោលដៅដើម្បីបង្ហាញពីសេចក្ដីជំនឿរបស់យើង ។ យើងតាមដានគោលដៅនានា ដើម្បីរាប់ពីពរជ័យរបស់យើង » ។
ខ្ញុំបានសញ្ជឹងគិតពីគំនិតរបស់គាត់ ខ្ញុំបានដឹងថា ខ្ញុំបានធ្វើការវាស់វែងខុសនៅក្នុងការវិនិច្ឆ័យពីភាពជោគជ័យរបស់ខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនាបានផ្ដល់នូវបញ្ជីមួយនៃអាកប្បកិរិយានៃពួកអ្នកផ្សព្វផ្សាយសាសនាដ៏មានជោគជ័យ1 ហើយបានដឹងថា អាកប្បកិរិយាទាំងអស់នោះគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំមិនអាចគ្រប់គ្រងឲ្យមនុស្សនៅក្នុងបេសកកម្មរបស់ខ្ញុំទទួលយក ឬបដិសេធសារលិខិតនៃដំណឹងល្អបានទេ ប៉ុន្តែខ្ញុំអាចគ្រប់គ្រងនូវប្រភេទនៃអ្នកផ្សព្វផ្សាយសាសនាដែលខ្ញុំបានជ្រើសរើស ។ ដៃគូខ្ញុំបានបង្ហាញខ្ញុំថា សេចក្ដីជំនឿដ៏ធំធេងលើព្រះយេស៊ូវគ្រីស្ទ និង អំណរគុណចំពោះពរជ័យរបស់ទ្រង់នឹងធ្វើឲ្យខ្ញុំស្គាល់ពីរបៀបដែលបញ្ជាក់ថាខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យម្នាក់ ។
សេចក្ដីជំនឿនាំមកនូវអព្ភូតហេតុ
វាជាការរាបសាក្នុងការដឹងថា សេចក្ដីជំនឿរបស់ខ្ញុំមានភាពទន់ខ្សោយ ។ ខ្ញុំបានសម្លឹងរកនូវចំណុចដែលខ្ញុំអាចពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ហើយបានរកឃើញថា នៅពេលរឿងទាំងឡាយពុំសម្រេចស្របតាមការគ្រោងទុក នោះខ្ញុំបានបណ្ដោយខ្លួនឲ្យមានការបាក់ទឹកចិត្ត ។ ប្រកាសដំណឹងល្អរបស់យើងចែងថា ៖ « ការបាក់ទឹកចិត្តនឹងធ្វើឲ្យជំនឿអ្នកចុះខ្សោយ ។ បើអ្នកបន្ថយការរំពឹងគិតរបស់អ្នក នោះប្រសិទ្ធភាពរបស់អ្នកនឹងចុះអន់ខ្សោយ បំណងប្រាថ្នារបស់អ្នកនឹងចុះខ្សោយ ហើយនឹងមានការលំបាកកាន់តែខ្លាំងឡើងដើម្បីធ្វើតាមព្រះវិញ្ញាណ » ។2 ខ្ញុំបានដឹងថា ខ្ញុំបានបណ្ដោយឲ្យការបាក់ទឹកចិត្តធ្វើឲ្យសេចក្ដីជំនឿខ្ញុំចុះខ្សោយ ។
ខ្ញុំបានចាប់ផ្ដើមដោយការអធិស្ឋានសម្រាប់ការផ្លាស់ប្ដូរក្នុងដួងចិត្តមួយ និងមានសេចក្ដីជំនឿបន្ថែមទៀត ។ ខ្ញុំក៏បានពឹងផ្អែកលើសេចក្ដីសន្យាដែលមាននៅក្នុងមរមន 9:21 ថា ៖ « អស់អ្នកណាដែលជឿដល់ព្រះគ្រីស្ទដោយឥតសង្ស័យអ្វី ទោះអ្វីដែលអ្នកនោះសុំពីព្រះវរបិតាដោយនូវព្រះនាមព្រះគ្រីស្ទ នោះនឹងត្រូវបានប្រទានដល់អ្នកនោះ ហើយការសន្យានេះ គឺដល់មនុស្សទាំងអស់រហូតដល់ចុងផែនដីនេះ » ។ ការសន្យានេះបានដឹកនាំខ្ញុំឲ្យអធិស្ឋានបន្ថែមទៀតសម្រាប់ពរជ័យ និងអព្ភូតហេតុដែលដៃគូខ្ញុំ និងខ្ញុំមានអារម្មណ៍ថាយើងត្រូវការ ដោយបន្ថែមជានិច្ចនូវឃ្លាថា « ព្រះទ័យទ្រង់នឹងបានសម្រេច » ។ ការអធិស្ឋានទាំងនេះបានជួយខ្ញុំឲ្យទទួលយកការផ្លាស់ប្ដូរផែនការ និងការបាក់ទឹកចិត្តដោយសេចក្ដីជំនឿដ៏ធំធេង ដោយដឹងថា ព្រះវរបិតាសួគ៌តែងឆ្លើយតបនឹងការអធិស្ឋាននៃសេចក្ដីជំនឿ—សូម្បីតែពេលចម្លើយទាំងនោះកើតមានតាមរបៀបដែលយើងពុំអាចស្មានទុកជាមុនក្ដី ។ ខ្ញុំកាន់តែស្គាល់ពីរបៀបដែលព្រះអម្ចាស់កំពុងដឹកនាំយើងក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។
នៅពេលខ្ញុំខិតខំដើម្បីពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ខ្ញុំបានរកឃើញពាក្យវិជ្ជមានមួយឃ្លានៅក្នុង ប្រកាសដំណឹងល្អរបស់យើងឲ្យមានភក្ដីភាពថា ៖ បើអ្នកបង្កើនការរំពឹងគិតរបស់អ្នក នោះប្រសិទ្ធភាពរបស់អ្នកនឹងកើនឡើង បំណងប្រាថ្នារបស់អ្នកនឹងរីកធំឡើង ហើយអ្នកនឹងមានលទ្ធភាពកាន់តែខ្លាំងឡើងដើម្បីធ្វើតាមព្រះវិញ្ញាណ ។ ជាងនេះទៀត ខ្ញុំកាន់តែមានភាពសុទដ្ឋិនិយមពីកិច្ចការផ្សព្វផ្សាយសាសនា និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំ នៅពេលខ្ញុំអាចស្គាល់ ហើយមានអំណរគុណចំពោះអព្ភូតហេតុដែលបានកើតឡើងជារៀងរាល់ថ្ងៃ ។
ការដឹងគុណបំបាត់ចោលនូវភាពច្រណែន
ព្រះអម្ចាស់បានចាប់ផ្ដើមបង្ហាញដល់ខ្ញុំថា ទ្រង់បានបង្កើតអព្ភូតហេតុសម្រាប់យើងរាល់ថ្ងៃ—ប៉ុន្តែខ្ញុំពុំបានឃើញវារហូតដល់ខ្ញុំខិតខំធ្វើជាមនុស្សដែលមានការដឹងគុណដោយចិត្តស្មោះ ។ ការសម្ដែងនូវការដឹងគុណគឺលើសពីការដែលមានទម្លាប់ ឬឥរិយាបថល្អទៅទៀត ។ នៅពេលខ្ញុំបានសម្ដែងការដឹងគុណចំពោះព្រះអម្ចាស់ និងមនុស្សដទៃ ខ្ញុំបានទទួលនូវសិទ្ធិអំណាច ។ ខ្ញុំបានរកឃើញថាខ្លួនឯងមានចិត្តរីករាយចំពោះពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ពេលពួកគេបានទទួលជោគជ័យ ជាជាងការច្រណែន( សូមមើល អាលម៉ា 29:14, 16 ) ។ ខ្ញុំបានផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្ញុំមាន និងអ្វីដែលជារឿងល្អច្រើនជាងអ្វីដែលខ្ញុំខ្វះខាត និងអ្វីដែលជារឿងមិនល្អ ។
ខ្ញុំបានដឹងថា ការដឹងគុណគឺជាថ្នាំព្យាបាលចំពោះការប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សដទៃទៀត ។ គ្រាទាំងនោះ ជាពេលដែលខ្ញុំពុំមានអារម្មណ៍ថា ខ្លួនឯងជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដ៏ជោគជ័យ ជាធម្មតាបានកើតឡើងដោយសារខ្ញុំបានប្រាប់ខ្លួនឯងថា « ខ្ញុំធ្វើមិនបានល្អដូចជាពួកគេនោះទេ » ឬ « ពួកគេធ្វើចំណុចនេះបានល្អជាងខ្ញុំ » ។ ខ្ញុំក៏បានរៀនផងដែរថា ខណៈដែលវាជាគំរូរបស់ព្រះអម្ចាស់ដើម្បីផ្ដល់គំរូសុចរិតដល់យើង ដើម្បីអនុវត្តហើយធ្វើតាម វាជាភាពក្លែងក្លាយរបស់សាតាំង ដើម្បីល្បួងយើងឲ្យប្រៀបធៀបខ្លួនយើងនឹងពួកគេដើម្បីកំណត់ពីតម្លៃ ឬ ភាពជោគជ័យរបស់យើង ។ ប៉ុន្តែប្រកាសដំណឹងល្អរបស់យើង បានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហានេះថា ៖ « ចូរជៀសវាងការប្រៀបធៀបខ្លួនអ្នកទៅនឹងពួកអ្នកផ្សព្វផ្សាយសាសនាដទៃទៀត និងវាយតម្លៃលើលទ្ធផលខាងក្រៅនៃការខិតខំប្រឹងប្រែងរបស់អ្នកទៅនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ » ។3 នៅទីបំផុត ការដឹងគុណបានជួយខ្ញុំឲ្យជៀសវាងពីអំនួត ហើយបានរំឭកខ្ញុំថា ព្រះអម្ចាស់ជាអ្នកគ្រប់គ្រងកិច្ចការរបស់ទ្រង់ ។ ខ្ញុំមិនត្រូវមានចិត្តច្រណែនដោយសារពួកអ្នកផ្សព្វផ្សាយផ្សេងទៀត ទទួលបានជោគជ័យច្រើនជាងនោះទេ ។4
ការវាស់វែងភាពជោគជ័យដ៏ពិត
ពីមុនខ្ញុំមានការផ្លាស់ប្ដូរទស្សនវិស័យនេះ ខ្ញុំធ្លាប់ផ្ដោតសំខាន់ទៅលើប្រភេទពរជ័យជាក់លាក់មួយរហូតដល់ខ្ញុំបានភ្លេចបើកភ្នែករបស់ខ្ញុំទៅរកផ្លូវផ្សេងទៀត ដែលព្រះអម្ចាស់បានកំពុងឆ្លើយតបការអធិស្ឋានរបស់យើង ហើយប្រទានពរដល់កិច្ចការផ្សព្វផ្សាយសាសនារបស់យើង ។ ទៅទីបំផុត ព្រះអម្ចាស់បានចាប់ផ្ដើមប្រទានពរដល់កិច្ចការផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់យើងតាមរបៀបមួយដ៏ប្រពៃ ហើយមិនដែលរំពឹងទុកពីមុន ។ យើងបានស្វែងរកមនុស្សដែលយល់ព្រមទទួលយកសារលិខិតរបស់យើង ប៉ុន្តែលុះដល់ពេលនោះ ខ្ញុំបានរៀនថា មិនត្រូវវាស់វែងភាពជោគជ័យរបស់ខ្ញុំដោយការជ្រើសរើសរបស់អ្នកដទៃនោះទេ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910–2008 ) បានចែកចាយពីការទូន្មានមួយរបស់ប្រធានបេសកកម្មពីកិច្ចការផ្សព្វផ្សាយសាសនាថា ៖ « ធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នក ។ សូមធ្វើការអធិស្ឋានរបស់អ្នក ហើយខិតខំធ្វើការ ហើយទុកការច្រូតកាត់ឲ្យព្រះអម្ចាស់ » ។5 ប្រកាសដំណឹងល្អរបស់យើងបានបង្រៀនពីអ្វីមួយស្រដៀងគ្នានេះដែរ ពីពួកអ្នកផ្សព្វផ្សាយសាសនាដ៏ជោគជ័យថា ៖ « ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីនាំវិញ្ញាណមកឯព្រះគ្រីស្ទ ហើយស្វែងរកឱកាសដោយស្មោះអស់ពីចិត្តដើម្បីរៀន ហើយអភិវឌ្ឍ » ។6
ដរាបណាខ្ញុំមានឆន្ទៈដើម្បីប្រែចិត្ត ដរាបណាខ្ញុំទទួលខុសត្រូវចំពោះព្រះអម្ចាស់ដោយស្មោះថា ខ្ញុំបានធ្វើអស់ពីសមត្ថភាពរបស់ខ្ញុំ នោះខ្ញុំអាចមានអារម្មណ៍ទុកចិត្តថា ខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ដ៏ជោគជ័យ—មិនថាមនុស្សទូទៅទទួលយកសារលិខិតរបស់យើង ឬមិនទទួលនោះទេ ។ តាមរបៀបជាច្រើន ការវាស់វែងពីជោគជ័យរបស់ខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់អាចត្រូវបានវិនិច្ឆ័យដោយឆន្ទៈរបស់ខ្ញុំដើម្បីប្រែចិត្ត និងការតាំងចិត្តរបស់ខ្ញុំបន្តធ្វើកិច្ចការ ។
ខ្ញុំបានកត់ត្រាអព្ភូតហេតុជាច្រើននៅក្នុងសៀវភៅកំណត់ហេតុរបស់ខ្ញុំ តាំងពីពេលបេសកកម្មរបស់ខ្ញុំ ។ ពេលខ្ញុំបានព្យាយាមស្មោះត្រង់ ហើយមានអំណរគុណកាន់តែច្រើនឡើង ខ្ញុំបានមានទស្សនវិស័យមួយប្រសើរជាងមុន ខ្ញុំបានជៀសវាងពីការបាក់ទឹកចិត្ត ហើយខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងច្រើនៅក្នុងកិច្ចការនេះ ។ ខ្ញុំបានរកឃើញថាប្រកាសដំណឹងល្អរបស់យើង អ្វីដែល បង្រៀនគឺពិត ៖ « នៅពេលអ្នកធ្វើអស់ពីសមត្ថភាពរបស់អ្នក នោះអ្នកប្រហែលនៅតែជួបនឹងបទពិសោធន៍ខកបំណង ប៉ុន្តែអ្នកមិនត្រូវខកបំណងលើខ្លួនរបស់អ្នកទេ ។ អ្នកអាចដឹងដោយច្បាស់ថា ព្រះអម្ចាស់សព្វព្រះហឫទ័យ នៅពេលដែលអ្នកទទួលអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការទ្រង់តាមរយៈអ្នក » ។7ហើយនៅពេលខ្ញុំទទួលអារម្មណ៍ថាព្រះអម្ចាស់មានព្រះទ័យរីករាយចំពោះខ្ញុំ ខ្ញុំអាចស៊ូទ្រាំនឹងការសាកល្បងគ្រប់យ៉ាង ។