បណ្ណាល័យ
មេរៀន​ទី ១ ៖ ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក


មេរៀន​ទី ១

ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក

សេចក្តីផ្តើម

ទូទាំង​ប្រវត្តិសាស្ត្រ ព្រះវរបិតាសួគ៌​បាន​បញ្ចប់​សម័យកាល​នៃ​ការក្បត់​សាសនា​ដោយ​ការហៅ​ព្យាការី​ដែល​ទទួល​សិទ្ធិ​អំណាច​ដ៏​ទេវភាព​ដើម្បី​ស្តារ​ភាពពេញលេញ​នៃ​ដំណឹង​ល្អ ហើយ​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។ យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​នៅ​សម័យ​កាន់កាប់ត្រួតត្រា​យើង​នេះ ។ ការយល់ដឹង​ពី​របៀប​ដែល​ព្រះ​ដឹកនាំ​ប្រជារាស្ត្រ​របស់​ទ្រង់ និង របៀប​ដែល​ទ្រង់​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី នឹង​ជួយ​សិស្ស​ឲ្យ​បង្កើន​ការដឹង​គុណ​កាន់តែ​ជ្រាលជ្រៅ​អំពី​ភាពចាំបាច់​ដើម្បី​មាន​ការស្តារ​ឡើង​វិញ​មួយ ហើយ​មាន​សមត្ថភាព​បង្រៀន​មនុស្ស​ដទៃ​ទៀត​អំពី​ការស្តារ​ឡើង​វិញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ការអាន​ពី​សាវតា

  • អិម រ័សុល បាឡឺដ The Miracle of the Holy Bible, EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៨០–៨២ ។

  • ហ្គរដុន ប៊ី ហ៊ីងគ្លី At the Summit of the Ages, Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧២–៧៤ ។

  • នែល អេ ម៉ាក់ស្វែល From the Beginning, Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ១៨–២០ ។

  • ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​សម្រាប់​ការ​បម្រើ​របស់​អ្នកផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ៣១–៣៦ ។

យោបល់​សម្រាប់​ការបង្រៀន

អេម៉ុស ៨:១១–១២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–១០

ការក្បត់​សាសនា​ដ៏​ធំ និង ភាពចាំបាច់​ដើម្បី​មាន​ការស្ដារឡើងវិញ

សូម​ចាប់ផ្ដើម​មេរៀន​ដោយ​សរសេរ​ពាក្យ​ខាង​ក្រោម​នេះ​នៅ​លើ ក្តារខៀន ៖

អំណត់​អត់ =

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេម៉ុស ៨:១១-១២ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ជាមួយ ហើយ​ស្វែងរក​របៀប​ដែល​ពាក្យ អំណត់​អត់ ត្រូវ​បាន​ប្រើប្រាស់​ជា​និមិត្តរូប​មួយ ។

  • តើ​អំណត់​អត់​អ្វី​ដែល​អេម៉ុស​បាន​ព្យាករ​ថា​នឹង​កើត​ឡើង​នោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន​ជាប់​ពាក្យ « អំណត់អត់ = » ) ។

  • តើ​អេម៉ុស​បាន​ព្យាករ​ថា​មនុស្ស​ទាំង​នោះ​នឹង​ធ្វើ​អ្វី​ខ្លះ​ដោយសារ​តែ​អំណត់​អត់​នោះ ?

  • តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែល​មាន​អំណត់​អត់​នៃ​« ការឮ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​វិញ »​នោះ ? (អេម៉ុស ៨:១១) ។

សូម​ពន្យល់​ថា ទោះបី​ជា​ការព្យាករណ៍​ដែល​មាន​នៅ​ក្នុង អេម៉ុស ៨:១១–១២ ហាក់​បី​ដូច​ជា​ត្រូវ​បាន​បំពេញ​ជា​ច្រើន​ដង​ទូទាំង​ប្រវត្តិសាស្ត្រ​ក្តី ក៏​ការបំពេញ​ដ៏​សំខាន់​មួយ​នៃ​ការព្យាករណ៍​នោះ​គឺ ​ការក្បត់​សាសនា​ដ៏​ធំ ។ អ្នក​អាច​ចង់​ស្នើ​ឲ្យ​សិស្ស​សរសេរ​ពាក្យ ការក្បត់​សាសនា រួមទាំង ការក្បត់​សាសនា​ដ៏​ធំ លើ​គែម​ទំព័រ​នៃ​បទ​គម្ពីរ​របស់​ខ្លួន ក្បែរ អេម៉ុស ៨:១១–១២ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​រក​មើល​កត្តា​មួយ​ចំនួន ​ដែល​បង្ក​ឲ្យ​មាន​ការក្បត់​សាសនា​ដ៏​ធំ​នេះ ។

« បន្ទាប់​ពី​ការសុគត​របស់​ព្រះ​យេស៊ូវគ្រីស្ទ​មនុស្ស​ទុច្ចរិត​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​សាវក និង សមាជិក​នៃ​សាសនាចក្រ និង បាន សម្លាប់​ពួកគេ​ជាច្រើន​នាក់ ។ ជាមួយ​នឹង​សេចក្តី​ស្លាប់​របស់​សាវក កូនសោ​នៃ​បព្វជិតភាព និង ការដឹកនាំ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រូវ​បាន​ដក​យក​ពី​ផែនដី ។ សាវក​បាន​រក្សា​គោលលទ្ធិ​នៃ​ដំណឹង​ល្អ​ឲ្យ​នៅ​បរិសុទ្ធ និង ការពារ​របៀប​រៀបរយ និង បទដ្ឋាន​នៃ​ភាព​សក្តិសម​សម្រាប់​សមាជិក​សាសនាចក្រ ។ ដោយ​គ្មាន​សាវក ក្រោយ​មក​គោលលទ្ធិ​ត្រូវ​បាន​កែប្រែ ហើយ​ការផ្លាស់ប្តូរ​ដែល​គ្មាន​សិទ្ធិ​អំណាច​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ការរៀបចំ​សាសនាចក្រ និង ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដូច​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង ការប្រគល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ដោយ​គ្មាន​វិវរណៈ និង សិទ្ធិ​អំណាច​បព្វជិតភាព មនុស្ស​បាន​ពឹង​លើ​ប្រាជ្ញា​របស់​មនុស្ស ដើម្បី​បកប្រែ​ព្រះគម្ពីរ និង គោលការណ៍ និង ពិធីបរិសុទ្ធ​ផ្សេងៗ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូគ្រីស្ទ ។ គំនិត​ខុស​ឆ្គង​ ត្រូវ​បាន​បង្រៀន​ដូចជា​សេចក្តី​ពិត ។ ចំណេះ​ដឹង លក្ខណៈ​នៃ​សេចក្តី​ពិត និង និស្ស័យ​របស់​ព្រះ​ជា​ព្រះវរបិតា ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះ​យេស៊ូវគ្រីស្ទ និង ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​ច្រើន​ត្រូវ​បាន​បាត់បង់ ។ គោលលទ្ធិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ​បាន​ខូច​ទ្រង់ទ្រាយ ឬ ត្រូវ​បាន​បំភ្លេច​ចោល ។ សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ប្រទាន​ដល់​សាវក​របស់​ព្រះគ្រីស្ទ​ គឺ​គ្មាន​វត្តមាន​នៅ​លើ​ផែនដី​ទៀត​ទេ » (ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​ការបម្រើ​អ្នក​ផ្សព្វផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ៣៥) ។

  • យោង​តាម​សេចក្តី​ថ្លែងការណ៍​នេះ តើ​មាន​កត្តា​ណា​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ការក្បត់​សាសនា​ដ៏​ធំ​នេះ ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា ការ​ក្បត់​សាសនា​ដ៏​ធំ​ពិតជា​បាន​កើត​ឡើង​មែន ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេរក​ឃើញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ការដឹង​ថា​មាន​ការក្បត់​សាសនា​ដ៏​ធំ អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​ភាព​ចាំបាច់​សម្រាប់​ការ​ស្តារ​ដំណឹង​ល្អ​ឡើង​វិញ) ។

សូម​ពន្យល់​ថា អំឡុង​ពេល​នៃ​ការ​ក្បត់​សាសនា​នេះ ព្រះ​វរបិតាសួគ៌​បាន​បន្ត​អនុវត្ត​ព្រះចេស្តា​ទ្រង់​នៅ​លើ​ពិភពលោក​នេះ​តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​បាន « ប្រទាន​ដល់​មនុស្ស​គ្រប់​រូប » (មរ៉ូណៃ ៧:១៦) និង តាមរយៈ​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ជា​សាក្សី​ថា ដំណឹង​ល្អ​គឺ​ពិត ( សូម​មើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ »​ នៅ​គេហទំព័រ scriptures.lds.org ។ ទ្រង់​បាន​បំផុស​គំនិត​ដល់​បុរស និង ស្ត្រី​ក្នុង​វប្បធម៌​ជា​ច្រើន ដែល​ព្យាយាម​ស្វែងរក​ជំនួយ​ទ្រង់​អំឡុង​ពេល​នោះ ។ អ្នក​កែប្រែ​សាសនា​គ្រឹះ​ដូច​ជា ម៉ធីន លូធឺ និង វិលាម ធាយឌល បាន​ធ្វើការ​ដើម្បី​ជួយ​ពួកគ្រីស្ទាន​ឲ្យ​រស់នៅ​កាន់តែ​កៀក​ទៅ​នឹង​គោលការណ៍​ពិត​ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ។ កិច្ច​ប្រឹងប្រែង​នៃ​អ្នក​កែប្រែ​សាសនា ទស្សនៈវិទូ និង សូម្បីតែ​រដ្ឋ​បុរស​នៅ​ទ្វីប​អឺរ៉ុប និង អាមេរិក​ខាង​ជើង​បាន​នាំ​ឲ្យ​មាន​ការកើន​ឡើង​នូវ​ការផ្តោត​លើ​ភាពថ្លៃថ្នូរ​របស់​មនុស្ស និង សេរីភាព​សាសនា​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ ។ ទោះ​ជា​មាន​ការអភិវឌ្ឍ​សំខាន់ៗ​ទាំង​នេះ​ក៏​ដោយ ក៏ព្រះ​មិន​ទាន់​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ពេញលេញ​នៅ​ឡើយ​ដែរ ។ ( សូមមើល ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ៤៥–៤៦) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០-២០០៨ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« អស់​ជា​ច្រើន​សតវត្សរ៍​ដែល​ស្ថានសួគ៌​បាន​បន្ត​បិទ ។ បុរស និង ស្ត្រី​ល្អៗ​ជាច្រើន​រូប—គឺ​ពិត​ជា​មនុស្ស​ល្អ ហើយ​អស្ចារ្យ​បំផុត—បាន​ព្យាយាម​កែប្រែ ពង្រឹង និង កែលម្អ​ប្រព័ន្ធ​នៃ​ការថ្វាយ​បង្គំ​របស់​ខ្លួន និង កែលម្អ​ខ្លួន​របស់​គេ​អំពី​គោលលទ្ធិ ។ ខ្ញុំ​ផ្តល់​កិត្តិយស និង គោរព​ដល់​ពួកគេ ។ ពិភពលោក​មាន​ភាព​ល្អ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ដោយ​សារតែ​សកម្មភាព​ដ៏​ក្លាហាន​មោះមុត​របស់​ពួកគេ ។ ទោះ​បី​ខ្ញុំ​ជឿ​ថា​កិច្ចការ​របស់​ពួកគេ​ត្រូវ​បាន​បំផុស​គំនិត​ក៏​ដោយ នោះ​វា​មិន​បាន​នាំ​ឲ្យ​មាន​ការបើក​ទ្វារ​នៃ​ស្ថានសួគ៌​ជាមួយ​នឹង​ទស្សនៈនិមិត្ត​ពី​ព្រះ​ឡើយ » (The Marvelous Foundation of Our Faith, Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨០ ) ។

សូម​រំឭក​សិស្ស​ថា​នៅ​ក្នុង​ឆ្នាំ ១៨២០ ក្មេង​ប្រុស យ៉ូសែប ស៊្មីធ កំពុង​ស្វែងរក​សាសនាចក្រ​ដ៏​ពិត ប៉ុន្តែ​ពុំ​អាច​រក​ឃើញ​សោះ​ឡើយ ។ សូម​ឲ្យ​សិស្ស​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-១០ ដោយ​ស្ងាត់ស្ងៀម រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​បញ្ហា​នានា​ដែល​បាន​កើត​ឡើង​ដោយសារ​ការក្បត់​សាសនា​ដ៏​ធំ​នេះ ។

  • តើ​ឃ្លា​ណា​ខ្លះ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​រៀបរាប់​ពី​បញ្ហា​ខាង​វិញ្ញាណ​នៅ​សម័យ​របស់​លោក​នោះ ?

  • តើ​យ៉ូសែប បាន​រៀបរាប់​យ៉ាង​ដូចម្តេច​ខ្លះ​អំពី​អារម្មណ៍​លោក​ដែល​កើត​មក​ពី​ចលាចល​ខាង​សាសនា​ដែល​នៅ​ជុំវិញ​រូប​លោក​នោះ ?

សូម​រំឭក​សិស្ស​ថា ជា​លទ្ធផល​នៃ​ការស្វែងរក​សេចក្តី​ពិត​របស់​យ៉ូសែប ស្ម៊ីធ នោះ​លោក​បានទទួល​ទស្សនៈនិមិត្ត​ដំបូង ហើយ​ត្រូវ​បាន​ហៅ​ជា​ព្យាការី ។ ( ការណ៍​ទាំង​នេះ នឹង​ត្រូវ​បាន​ពិភាក្សា​នៅក្នុង​មេរៀន​ក្រោយ ) ។ សូម​ចង្អុល​បង្ហាញ​ថា ការហៅ​បម្រើ​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ បាន​ធ្វើ​តាម​ទម្លាប់​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះ​ដែល​ធ្លាប់​ធ្វើ​ឡើង​ដដែលៗ​អស់ពេញ​ទាំង​ប្រវត្តិសាស្ត្រ ។ ឧទាហរណ៍ ការហៅ​របស់​ហេណុក ( សូម​មើល ម៉ូសេ ៦:២៦–៣២) និង ការហៅ​របស់​ណូអេ ( សូម​មើល ម៉ូសេ ៨:១៧–២០) បាន​ធ្វើ​តាម​ទម្លាប់​នេះ ។ សូម​បង្ហាញ​ការពន្យល់​ខាង​ក្រោម​អំពី​ទម្លាប់​នេះ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឲ្យ​ឮៗ ៖

« ប្រវត្តិសាស្ត្រ​ព្រះគម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ការកើត​ឡើង​ជា​ច្រើន​នៃ​ការមាន​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ផ្ទាល់​ទៅ​កាន់​ព្យាការី ហើយ​ប្រវត្តិសាស្ត្រ​នោះ​ក៏​ប្រាប់​ពី​ការកើត​ឡើង​ជា​ច្រើន​នៃ​ការក្បត់​សាសនា​ផងដែរ ។ ដើម្បី​បញ្ចប់​រយៈពេល​នៃ​ការក្បត់​សាសនា​ទូទៅ នោះ​ព្រះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូនចៅ​ព្រះអង្គ ដោយ​ការហៅ​ព្យាការី​ផ្សេង​ទៀត ហើយ​ប្រគល់​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​លោក ដើម្បី​ស្តារ និង បង្រៀន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​ថ្មី​ម្តង​ទៀត ។ ជាពិសេស ព្យាការី​គឺ​ជា​អ្នក​គ្រប់គ្រង​ដើម្បី​មើល​ខុសត្រូវ​ដំណាក់​ព្រះ​នៅ​លើ​ផែនដី ។ អំឡុង​ពេល​នៃ​ការដឹកនាំ​ដោយ​មាន​ទំនួល​ខុសត្រូវ​ពី​ព្យាការី​នោះ​ត្រូវ​បាន​ហៅ​ថា សម័យ​កាន់កាប់​ត្រួតត្រា » (ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ៣៣; សូមមើល Bible Dictionary, Dispensations) ។

  • តើ​ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ​តាមរយៈ​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​តាម​ទម្លាប់​ដែល​បាន​ឃើញ​កាល​ពី​សម័យ​កាន់កាប់​ត្រួតត្រា​មុនៗ​ដោយ​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ឃើញ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ បន្ទាប់​ពី​រយៈពេល​នៃ​ការក្បត់​សាសនា​ទូទៅ នោះ​ព្រះ​ហៅ​ព្យាការី​ហើយ​ប្រគល់​សិទ្ធិ​អំណាច​ដល់​ពួកលោក​ដើម្បី​ស្តារ និង បង្រៀន​ដំណឹង​ល្អ​ជា​ថ្មី​ម្តង​ទៀត ។ សិស្ស​គួរតែ​យល់​គោលលទ្ធិ​នេះ​ផងដែរ ៖ យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ស្តារ​ដំណឹង​ល្អ​ឡើង​វិញ​សម្រាប់​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង​នេះ) ។

  • តើ​ការណ៍​យល់​ដឹង​ពី​ទម្លាប់​នេះ​អាច​ជួយ​អ្នក ពន្យល់​ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ​ដល់​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​ដោយ​របៀប​ណា ?

សូម​គូស​បញ្ជាក់​ថា នៅ​ក្នុង​ទស្សនៈនិមិត្ត​ដំបូង យ៉ូសែប ស៊្មីធ បាន​ដឹង​ថា​គ្មាន​សាសនាចក្រ​ពិត​នៅ​លើ​ផែនដី​នេះ​ទៀត​ឡើយ ហើយ​ភាពពោរពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​ចាំបាច់​ត្រូវតែ​ស្តារឡើង​វិញ ។ ទោះបី​ជា​ព្រះគម្ពីរ​បរិសុទ្ធ​មាន​នូវ​ការព្យាករណ៍​ជាច្រើន​អំពី​ការក្បត់​សាសនា​ដ៏​ធំ​នេះ​ក្តី ក៏​ភស្តុតាង​សំខាន់​បំផុត​ដែល​បញ្ជាក់​ថា​ការក្បត់​សាសនា​នេះ​បាន​កើត​ឡើង​មែន គឺ​ថា យ៉ូសែប ស៊្មីធ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ព្យាការី ហើយ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​ស្តារ​ឡើង​វិញ ។

នីហ្វៃទី ២ ២៧:២៥–២៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១:១២–៣០

ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​គឺ​ជា « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »

សូម​ពន្យល់​ថា​ខ​គម្ពីរ​មួយ​ចំនួន​បាន​និយាយ​ពី​មូលហេតុ​របស់​ព្រះអម្ចាស់​សម្រាប់​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ។

សូម​ឲ្យ​សិស្ស​អាន​ការព្យាករណ៍​របស់​អេសាយ​អំពី​ការស្តារ​ឡើង​វិញ​ដែល​មាន​នៅ​ក្នុង នីហ្វៃទី ២ ២៧:២៥-២៦ដោយ​ស្ងាត់ស្ងៀម រកមើល​ការពិពណ៌នា​របស់​ព្រះអម្ចាស់ អំពី​លក្ខខណ្ឌ​ខាង​វិញ្ញាណ​របស់​ពិភពលោក​នៅ​ចំពេល​នៃ​ការស្តារ​ឡើង​វិញ​នោះ ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​ពាក្យ និង ឃ្លា​នានា​ដែល​ពិពណ៌នា​អំពី​លក្ខខណ្ឌ​ខាង​វិញ្ញាណ​ទាំង​នេះ ។ (កំណត់ចំណាំ ៖ វិធី​មួយ​ដែល​ជួយ​សិស្ស​ឲ្យ​ឆាប់​ចាប់​បាន និង បន្ត​ចាំ​ខ្លាំង​បំផុត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ខ​គម្ពីរ​នោះ​គឺ​ការគូស​ចំណាំ​ពាក្យ និង ឃ្លា​សំខាន់ៗ ) ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ​សំដៅ​ទៅ​លើ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »​ទៅ​វិញ ?

  • តើ​អ្នក​ឃើញ « ការណ៍​អស្ចារ្យ » និង « ចម្លែក » អ្វី​ខ្លះ​អំពី​ការស្តារ​ឡើង​វិញ​នេះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ចង្អុល​បង្ហាញ​ថា ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ​ជា « ការណ៍​អស្ចារ្យ ហើយ​ចម្លែក » គឺ​ជា​គំរូ​មួយ​នៃ​បាវចនា​ដែល​មាន​ជា​រឿយៗ​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ « បាវចនា​នោះ​គឺ​សំខាន់ កើតឡើង​ជារឿយៗ ហើយ​រួបរួម​កត្តា ឬ គំនិត​នានា » [ ដាវីឌ អេ បែដណា “A Reservoir of Living Water” ( ការប្រជុំ​ពិសេស​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) ទំព័រ ៦ speeches.byu.edu] ) ។

សូម​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ឲ្យ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១២-១៧រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក ​ដើម្បី​សម្រេច​ឲ្យ​បាន​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​ឲ្យ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១៨-៣០រកមើល​របៀប​ដែល​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​នឹង​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះ ។ (កំណត់​ចំណាំ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣០ នឹង​ត្រូវ​បាន​សិក្សា​យ៉ាង​លម្អិត​នៅ​ក្នុង​មេរៀន​ទី​៦ ) ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។ សូម​ប្រាកដ​ថា សិស្ស​យល់​ពី​សេចក្តី​ពិត​ខាង​ក្រោម​នេះ ៖ ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ​ជួយ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​បង្កើន​សេចក្តី​ជំនឿ និង យក​ឈ្នះ​លើ​គ្រោះ​អាក្រក់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ( ១៨០៥–១៨៤៤ ) ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ៖

ព្យាការី យ៉ូសែប ស្ម៊ីធ

« [ ព្យាការី ] បាន​ទន្ទឹង​រង់ចាំ​ដោយ​សេចក្ដី​សង្ឃឹម​ដ៏​រីករាយ​ចំពោះ​សម័យ​ដែល​យើង​រស់នៅ ហើយ​បាន​រីករាយ​ដោយ​សេចក្ដី​សង្ឃឹម​ពី​សួគ៌ា​ដោយ​អំណរ​រហូត​ដល់​ពួកគេ​បាន​ច្រៀង ហើយ​សរសេរ ព្រមទាំង​បាន​ព្យាករណ៍​ពី​ជំនាន់​របស់​យើង​នេះ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖​យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ១៨៦) ។

  • ហេតុអ្វី​បាន​ជា​ព្យាការី​ពីមុនៗ​បាន​ទន្ទឹង​រង់ចាំ​ជំនាន់​របស់​យើង​នេះ ? ( គំនិត​មួយ​ដែល​សិស្ស​អាច​រក​ឃើញ​គឺ ការស្តារ​ឡើង​វិញ​នឹង​សាយភាយ​ទូទាំង​សកលលោក ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូគ្រីស្ទ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយ​សុំ​សិស្ស​បួន​ប្រាំ​នាក់​ឆ្លាស់​វេន​គ្នា​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ តើ​អ្នក​យល់​ពី​អ្វី​ដែល​យើង​មាន​ដែរ​ឬ​ទេ ? តើ​អ្នក​ស្គាល់​ពី​កន្លែង​យើង​ក្នុង​រឿង​ដ៏ធំ​នៃ​ប្រវត្តិសាស្ដ្រ​មនុស្ស​ដែរ​ឬទេ ? នេះ​គឺ​ជា​ចំណុច​រួម​សំខាន់​បំផុត​មួយ ដែល​បាន​បាត់បង់​ពី​ពេល​មុន ។ …

« … កិច្ចការ​នៅ​ថ្ងៃ​ចុងក្រោយ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ដែល​បាន​និយាយ​ដោយ​មនុស្ស​ពី​បុរាណ ដែល​បាន​ព្យាករណ៍​ដោយ​ព្យាការី និង សាវក ថា​នឹង​កើត​ឡើង ។ វា​កើត​ឡើង​ហើយ ។ ដោយ​ហេតុផល​មួយ​ចំនួន​ដែល​យើង​មិន​បាន​ដឹង ប៉ុន្តែ​នៅ​ក្នុង​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​មាន​ឯកសិទ្ធិ​ដើម្បី​មក​លើ​ផែនដី​នេះ​នៅ​ក្នុង​សម័យ​កាល​ដ៏​រុងរឿង​នេះ ។ …

« ដោយ​បាន​ប្រទាន​ឲ្យ​យើង​មាន និង ឲ្យ​យើង​ដឹង នោះ​យើង​គួរតែ​ក្លាយ​ជា​មនុស្ស​ដែល​កាន់តែ​ប្រសើរ​ជាង​មុន ។ យើង​គួរតែ​ក្លាយ​ឲ្យ​កាន់តែ​ដូច​ព្រះគ្រីស្ទ ចេះ​អភ័យ​ទោស​កាន់តែ​ច្រើន ជួយ​កាន់តែ​ច្រើន និង ចេះ​គិតគូរ​ដល់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង ។

« យើង​មក​ចំពេល​នៃ​សម័យកាល​ដ៏​រុងរឿង ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ដោយ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ និង ឱឡារិក ។ នេះ​គឺ​ជា​សម័យ​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ និង ចុង​បញ្ចប់​ដែល​អ្វីៗ​ពី​ជំនាន់​ដើម​បាន​ចង្អុល​បង្ហាញ​ប្រាប់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង ធ្វើ​ជា​សាក្សី​នៃ​ភាព​ពិត និង សេចក្តី​ពិត​នៃ​ការណ៍​ទាំងនេះ » (At the Summit of the Ages, Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៤ ) ។

  • តើ​សេចក្តី​ថ្លែងការណ៍​ដែល​ថា « យើង​មក​ចំពេល​នៃ​សម័យកាល​ដ៏​រុងរឿង » បាន​ដាស់​រំជួល​ឲ្យ​អ្នក​មាន​គំនិត និង អារម្មណ៍​អ្វី​ខ្លះ ?

  • បើសិន​គំនិត ឬ អារម្មណ៍​នោះ​វា​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​ទេ​នោះ សូម​ចែកចាយ​បទពិសោធន៍​មួយ​មក​ពី​ជីវិត​អ្នក ​ដែល​ពង្រឹង​ទីបន្ទាល់​អ្នក​អំពី​ការស្តារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​បង្ហាញ​ការដឹង​គុណ​របស់​យើង​ចំពោះ​ការស្ដារ​ដំណឹង​ល្អ​ឡើង​វិញ​នោះ ?

ការអាន​របស់​សិស្ស