មេរៀនទី ១១
សំឡេងនៃព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា
សេចក្ដីផ្ដើម
គោលលទ្ធិ និង សេចក្ដីសញ្ញាគឺជាភស្តុតាងដែលបញ្ជាក់ថាព្រះមានព្រះបន្ទូលមកកាន់ព្យាការីថ្ងៃចុងក្រោយនេះ ហើយថាទ្រង់កំពុងរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងអានវិវរណៈដែលមាននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចស្តាប់ឭសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងយល់អំពីសារៈសំខាន់នៃគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងនឹងឲ្យតម្លៃចំពោះការបង្រៀនរបស់វាលើសពីទ្រព្យសម្បត្តិនៃផែនដីនេះទៅទៀត ។
ការអានពីសាវតា
-
អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon and the Doctrine and Covenants » Ensign, ខែ មករា ឆ្នាំ ២០០៥ ទំព័រ ២៤–២៨ ។
យោបល់សម្រាប់ការបង្រៀន
បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
សំឡេងនៃព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា
សូមបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ខណៈដែលសិស្សផ្សេងទៀតផ្ទៀងតាម ។
« ព្រះគម្ពីរមរមន នាំមនុស្សមកកាន់ព្រះគ្រីស្ទ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា នាំមនុស្សមកកាន់នគររបស់ព្រះគ្រីស្ទ ជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ‹ ជាសាសនាចក្រតែមួយ ដែលពិត ហើយសកម្ម នៅលើផ្ទៃផែនដី › [គ និងស ១:៣០] ។ ខ្ញុំដឹងរឿងនោះ។
« ព្រះគម្ពីរមរមន គឺជា‹ មូលដ្ឋាន › នៃសាសនារបស់យើង ហើយ គោលលទ្ធិ និង សេចក្ដីសញ្ញា គឺជាថ្មគន្លឹះ ជាមួយនឹងវិវរណៈនាថ្ងៃចុងក្រោយដែលមានជាបន្តបន្ទាប់ ។ ព្រះអម្ចាស់ បានវាយត្រាអនុមតិរបស់ទ្រង់ នៅលើថ្មគ្រឹះ និងថ្មគន្លឹះ » (« ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា » Ensign, ខែ មករា ឆ្នាំ ២០០៥ ទំព័រ ២៦ ) ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាដែលបង្ហាញពីសារៈសំខាន់នៃព្រះគម្ពីរនេះ ចំពោះសាសនាចក្រ និង ចំពោះសមាជិកម្នាក់ៗ ?
សូមឲ្យសិស្សបើកព្រះគម្ពីររបស់ខ្លួនទៅ បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាដែលមាននៅទំព័រមុខនៃគោលលទ្ធិ និង សេចក្តីសញ្ញា ។ សូមឲ្យសិស្សមួយគូឆ្លាស់វេនគ្នាអានកថាខណ្ឌទីមួយ និង ទីបីឲ្យឮៗ ខណៈដែលសិស្សទាំងអស់ទៀតផ្ទៀងតាម ។ សូមឲ្យសិស្សរកមើលវិធីនានាដែលគោលលទ្ធិ និង សេចក្តីសញ្ញាខុសពីព្រះគម្ពីរដទៃទៀត ហើយកត់ចំណាំការគូសបញ្ជាក់នៃបុព្វកថានេះអំពីការស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ ។ បន្ទាប់មក សូមសួរ ៖
-
តើគោលលទ្ធិ និង សេចក្តីសញ្ញាខុសពីគម្ពីរផ្សេងៗទៀតនៃបទដ្ឋានព្រះគម្ពីរយ៉ាងណាខ្លះ ?
-
តើបុព្វកថាបាននិយាយអ្វីខ្លះអំពី « សំឡេងនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ » នោះ ? ( សូមជួយសិស្សឲ្យយល់ថា នៅពេលយើងសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចរៀនស្គាល់សំឡេងរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថាឃ្លា « សំឡេងនៃព្រះអម្ចាស់ » ឬ ឃ្លាដូចនេះជាច្រើនទៀត មានច្រើនជាង៤០ដងនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា [ ឧទាហរណ៍ សូមមើល គ និង ស ១:២; ១៨:៣៥–៣៦; ៧៦:៣០]; ឃ្លា « ទ្រង់មានព្រះបន្ទូលដូច្នេះថា » មានច្រើនជាង ៦០ដងនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា [ ឧទាហរណ៍សូមមើល គ និង ស ៣៦:១; ៥៦:១៤] ) ។ ការឮសំឡេងនៃព្រះអម្ចាស់គឺជាប្រធានបទសំខាន់មួយនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ខណៈដែលសិស្សផ្សេងទៀតផ្ទៀងតាម ។
« បើសិនគេសួរថាតើព្រះគម្ពីរណាមួយផ្តល់ឱកាសញឹកញាប់បំផុតដើម្បី ‹ ស្តាប់ › ព្រះអម្ចាស់មានព្រះបន្ទូល នោះមនុស្សស្ទើរតែគ្រប់គ្នានឹងគិតមុនគេថាជាព្រះគម្ពីរសញ្ញាថ្មី ។ ព្រះគម្ពីរសញ្ញាថ្មី គឺជា ការប្រមូលផ្តុំដ៏អស្ចារ្យមួយនៃកិច្ចការ និង គោលលទ្ធិជាច្រើនទៀតនៃព្រះមែស៊ី ។ ប៉ុន្តែនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា យើងទទួលបានទាំងសំឡេង និង ព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ យើងស្ទើរតែអាច ‹ ស្តាប់ › ឮទ្រង់កំពុងតែមានព្រះបន្ទូល » (“The Doctrine and Covenants: The Voice of the Lord,” Ensign, ខែ ធ្នូ ឆ្នាំ ១៩៧៨ ទំព័រ ៤ ) ។
-
តើការរៀនស្តាប់ និង ស្គាល់សំឡេងនៃព្រះអម្ចាស់តាមរយៈការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញាអាចធ្វើមានមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះក្នុងជីវិតអ្នក ?
សូមទុកពេលបន្តិចឲ្យសិស្សសិក្សាកថាខណ្ឌទីប្រាំបីនៃបុព្វកថានៃគោលលទ្ធិ និង សេចក្ដីសញ្ញា ។ សូមឲ្យពួកគេរកមើលគោលលទ្ធិ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមសួរ ៖
-
តើអ្វីដែលបានធ្វើឲ្យគោលលទ្ធិ និងសេចក្ដីសញ្ញា « មានតម្លៃចំពោះសាសនាចក្រ ខ្ពង់ខ្ពស់បំផុតនៅលើផែនដីនេះទៅ ? »
សូមពិចារណាអំពីការចែកចាយនូវអ្វីដែលអែលឌើរ ស្ទីវីន អ៊ី ស្នូ នៃពួកចិតសិបនាក់បាននិយាយអំពីវិវរណៈដែលមាននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៖
« តាមរយៈវិវរណៈដ៏បំផុសគំនិត និង ស្អាងឡើងទាំងនេះ នោះគោលលទ្ធិ និងសេចក្ដីសញ្ញាបង្រៀន និង ថ្លែងម្តងទៀតអំពីគោលលទ្ធិសំខាន់ៗ ។ …អែលឌើរ ចន អេ វីដសូ ( ឆ្នាំ ១៨៧២–១៩៥២ ) បានសរសេរថា ‹ គ្រប់គោលលទ្ធិទាំងអស់ដែលបង្រៀនដោយសាសានចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺមាននៅក្នុង នឹងដកស្រង់ចេញពី ឬ ចេញពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ តាមដែលខ្ញុំដឹង គ្មានគោលលទ្ធិណាមួយដែលត្រូវបានបង្រៀនដោយសាសនាចក្រដែលពុំមានតាមរបៀប ឬ ទម្រង់នៅក្នុងគម្ពីរនោះឡើយ › ។ លោកបានបន្ថែមទៀតថា គោលលទ្ធិ និង សេចក្តីសញ្ញា គឺសំខាន់ដោយសារ ‹ គ្មានគម្ពីរពិសិដ្ឋមួយណាអាចប្រកាសដូចគ្នាទៅនឹងការស្ទុងមើលនៃគោលលទ្ធិទាំងអស់នៃសាសនាចក្រឡើយ › [The Message of the Doctrine and Covenants ( ឆ្នាំ ១៩៦៩ ) ទំព័រ ១១៧ ] » (« Treasuring the Doctrine and Covenants » Ensign, ខែ មករា ឆ្នាំ ២០០៩ ទំព័រ ៥២ ) ។
សូមឲ្យសិស្សចែកចាយពីរបៀបដែលការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញាបានប្រទានពរដល់ជីវិតរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១–១៧; ៥:១០
ប្រវត្តិនៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
សូមពន្យល់សិស្សថាវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១ ត្រូវបានប្រទានដោយព្រះអម្ចាស់ដោយផ្ទាល់ទុកជាអារម្ភកថានៃសៀវភៅនៃបទបញ្ញាត្តិ ដែលជាការប្រមូលផ្តុំនៃវិវរណៈរបស់យ៉ូសែប ស្ម៊ីធមុនដំបូងគេ ។ ការប្រមូលផ្តុំនៃវិវរណៈ រួមជាមួយវិវរណៈរបស់ព្យាការីជាច្រើនថែមទៀត និង Lectures on Faith, ត្រូវបានបោះពុម្ពជាគោលលទ្ធិ និងសេចក្ដីសញ្ញានាពេលក្រោយមក ។ កណ្ឌ ១ ប្រាប់ថាជំនាន់របស់យើងត្រូវការព្រះគម្ពីរនេះ ។ សូមឲ្យសិស្សម្នាក់អាន ក្បាលកណ្ឌនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ១ឲ្យឮៗ ។ សូមជួយសិស្សវិភាគក្បាលកណ្ឌនេះដោយការសួរសំណួរខាងក្រោមនេះ ៖
-
តើការសម្រេចចិត្តអ្វីត្រូវបានយល់ព្រមនៅឯសន្និសីទពិសេសនៃពួកអែលឌើរ ? ( វិវរណៈដែលយ៉ូសែប ស្ម៊ីធបានទទួលរហូតដល់ពេលនេះនឹងត្រូវបោះពុម្ពជាព្រះគម្ពីរ ។ សូមរំឭកសិស្សថា ទោះបីជាគម្ពីរនេះពីមុនត្រូវបានហៅថាសៀវភៅនៃបទបញ្ញត្តិ តែក្រោយមកត្រូវបានហៅថាគោលលទ្ធិ និង សេចក្ដីសញ្ញា ) ។
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានឮៗពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១-៥ ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើព្រះអម្ចាស់កំពុងមានបន្ទូលទៅកាន់នរណាក្នុងខគម្ពីរទាំងនេះ ?
-
តើអ្នកនឹងសង្ខេបអំពីសារលិខិតដ៏សំខាន់ដែលបានកត់ត្រានៅក្នុងខទាំងនេះដោយរបៀបណា ?
-
តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងផ្ដល់ការព្រមានរបស់ទ្រង់ដល់មនុស្សទាំងអស់តាមរបៀបណា ? ( សិស្សអាចនឹងរកឃើញគោលលទ្ធិដូចដូចខាងក្រោមនេះ ៖ ព្រះអម្ចាស់ មានបន្ទូលពីការព្រមានរបស់ទ្រង់ដល់មនុស្សទាំងអស់ តាមរយៈពួកសិស្សដ៏ជម្រើសរបស់ទ្រង់) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១២ ឲ្យឮៗ ។ បន្ទាប់មកសូមសួរ ៖
-
ស្របតាមលេខយោង ១២ខ តើព្រឹត្តិការណ៍អ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យពិភពលោកត្រៀមខ្លួនសម្រាប់វានោះ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ អ្នកអាចលើកទឹកចិត្តពួកគេមើលលេខយោងឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ និង ពង្រីកការយល់ដឹងរបស់ខ្លួនអំពីអត្ថបទនៃព្រះគម្ពីរ ) ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៤–១៦ យ៉ាងស្ងាត់ស្ងៀម ដោយរកមើលការពិពណ៌នារបស់ព្រះអម្ចាស់អំពីពិភពលោកដែលយើងកំពុងរស់នៅនេះ បន្ទាប់ពីសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេអាន ខ ១៧ ហើយពន្យល់ពីអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីពិពណ៌នាពីបញ្ហាដែលនៅក្នុង ខ ១៤–១៦ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១០ ឲ្យឮៗ ខណៈដែលសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើអ្នករៀនអ្វីខ្លះមកពីវគ្គគម្ពីរនេះអំពីការហៅដ៏ពិសេសរបស់យ៉ូសែប ស៊្មីធ ? ( សិស្សអាចរកឃើញសេចក្ដីពិតដូចដូចខាងក្រោមនេះ ៖ ព្រះអម្ចាស់ បានហៅយ៉ូសែប ស៊្មីធ ឲ្យនាំព្រះបន្ទូលទ្រង់ទៅកាន់ពិភពលោក ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅគ្រប់អ្វីទាំងអស់ដែលលោកសម្រេចបាន…នោះ យ៉ូសែប [ ស្ម៊ីធ ] បានបន្សល់ទុកដល់យើងនូវអ្វីផ្សេងទៀតដែលជាកេរតំណែលដ៏អង់អាចនៃវិវរណៈដ៏ទេវភាព—គឺមិនមែនជាវិវរណៈមួយ ឬតែឯង ដោយគ្មានភស្តុតាង ឬ លទ្ធផលឡើយ ហើយគ្មាន ‹ ការបំផុសគំនិតដែលជាប្រភេទអន់ខ្សោយមួយ ដែលហូរចូលបន្តិចម្ដងៗទៅក្នុងគំនិតរបស់មនុស្សល្អទាំងអស់ › នៅគ្រប់ទីកន្លែងឡើយ ប៉ុន្តែត្រូវបានកត់ទុកជាឯកសារយ៉ាងពិសេស នូវការណែនាំជាបន្តបន្ទាប់ពីព្រះអម្ចាស់ ។ ក្នុងនាមជាមិត្តដ៏ល្អ និង ជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ម្នាក់ បានថ្លែងយ៉ាងខ្លីថា ‹ មានពេលមួយជា ពេលដែលភាពដើមនៃគ្រិស្តសាសនា ស្ថិតនៅក្រោមការបំពានដោយកម្លាំងរបស់សនិទានភាពនៃចលនាខាងទស្សនវិជ្ជា នោះ យ៉ូសែប ស្ម៊ីធ បានធ្វើឲ្យគ្រិស្តសាសនាសម័យទំនើបត្រឡប់ទៅភាពដើមរបស់វាវិញក្នុងវិវរណៈ [ គ្មានមន្ទិល និង ដោយខ្លួនលោកតែម្នាក់គត់ ] › [ Richard L. Bushman, « A Joseph Smith for the Twenty-First Century,” នៅក្នុង Believing History ( ឆ្នាំ ២០០៤ ) ទំព័រ ២៧៤ ] » ( « Prophets, Seers, and Revelators » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
-
តើមេរៀននេះបានពង្រីកការយល់ដឹងរបស់អ្នកអំពីគោលបំណង និង សារៈសំខាន់នៃគោលលទ្ធិ និង សេចក្ដីសញ្ញាដោយរបៀបណា ?
-
តើគោលលទ្ធិ និងសេចក្ដីសញ្ញា បានពង្រឹងទីបន្ទាល់របស់អ្នកអំពីការហៅបម្រើដ៏ទេវភាពរបស់យ៉ូសែប ស្ម៊ីធថាជាព្យាការីរបស់ព្រះដោយរបៀបណា ?
សូមបញ្ចប់មេរៀននេះដោយសួរបើសិនមានសិស្សណាម្នាក់ចង់ចែកចាយទីបន្ទាល់របស់ខ្លួនអំពីគោលលទ្ធិ គោលការណ៍ និង សេចក្តីពិតនានាដែលបានកាត់ត្រានៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ។
ការអានរបស់សិស្ស
-
បុព្វកថានៃគោលលទ្ធិ និង សេចក្តីសញ្ញា; គោលលទ្ធិ និង សេចក្តីសញ្ញា ១:១–៣៩; ៥:១០ ។
-
អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon and the Doctrine and Covenants » Ensign, ខែ មករា ឆ្នាំ ២០០៥ ទំព័រ ២៤–២៨ ។