បណ្ណាល័យ
មេរៀនទី ៥ ៖ ការស្តារ​បព្វជិតភាព​ឡើង​វិញ


មេរៀន​ទី ៥

ការស្តារ​បព្វជិតភាព​ឡើង​វិញ

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បាន​បង្ហាញ​ខ្លួន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ហើយ​បាន​ស្តារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក សាវក​ពី​បុរាណ ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​បង្ហាញ​ខ្លួន​ដល់​ យ៉ូសែប ស្ម៊ីធ និង អូលីវើ ខៅឌើរី ហើយ​បាន​ស្តារ​បព្វជិតភាព​មិលគីស្សាដែក​ឡើង​វិញ ។ បព្វជិតភាព​មិលគីស្សាដែក​កាន់សិទ្ធិអំណាច​លើ​តំណែង​នានា​នៅ​ក្នុង​សាសនាចក្រ ហើយ​បម្រើ​នៅ​ក្នុង​គ្រប់​អស់​ទាំង​កិច្ចការ​ខាង​វិញ្ញាណ ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​សាសនាចក្រ​ដំណើរការ​នៅ​ក្រោម​ការដឹកនាំ​របស់​បព្វជិតភាព​មិលគីស្សាដែក ។

ការអាន​ពី​សាវតា

  • ( ថូម៉ាស អេ. ម៉នសន « Obedience Brings Blessings » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៥៧-៦០ ) ។

  • ដាល្លិន អេក អូក « The Keys and Authority of the Priesthood » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ។

  • ឡារី ស៊ី ផតទើរ « The Restoration of the Aaronic and Melchizedek Priesthoods » Ensign, ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៣០–៤៧ ។

យោបល់​សម្រាប់ការ​បង្រៀន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣:១ ។

យ៉ូហាន បាទីស្ទ បានស្តារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ

ពិធី​បុណ្យ​ជ្រមុជ​ទឹក
ការប្រសិទ្ធពរ​សាក្រាម៉ង់

សូម​បង្ហាញ រូបភាព នៃ​បុណ្យ​ជ្រមុជទឹក ( សូមមើល យុវជន​កំពុង​ត្រូវ​បាន​ជ្រមុជទឹក [សៀវភៅ​សិល្បៈ​ដំណឹង​ល្អ ( ឆ្នាំ ២០០៩ ) លេខ ១០៣ សូមមើល​ផងដែរ​គេហទំព័រ LDS.org] ) និង រូបភាព​បង្ហាញ​ពី​ការបម្រើ​សាក្រម៉ង់ ( សូមមើល កាប្រិសិទ្ធពរ​សាក្រាម៉ង់ [សៀវភៅ​សិល្បៈ​ដំណឹង​ល្អ លេខ ១០៧ សូមមើល​ផងដែរ​គេហទំព័រ LDS.org] ) ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ​ទៅ​ជា​យ៉ាង​ណា បើសិន​ពួកគេ​មិន​អាច​ទទួល​បាន​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំង​នេះ ។ សូម​រំឭក​សិស្ស​ថា ពិធីបរិសុទ្ធ​ទាំង​នេះ​តំណាង​ឲ្យ​ពរជ័យ​មួយ​ចំនួន​ដែល​យើង​ទទួល​មក​ពី​ការស្តារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:៦៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​យ៉ូសែប និង​អូលីវើរ ខៅឌើរី កំពុង​ធ្វើ ដែល​ដឹកនាំ​ពួកលោក​ឲ្យ​ទូល​សួរ​ដល់​ព្រះអម្ចាស់​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:៦៩ ឲ្យ​ឮៗ ។ សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​របស់​សារទូត ដែល​ជា យ៉ូហាន បាទីស្ទ ក៏​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣ផងដែរ ។ សូម​សួរ​សិស្ស ៖

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យ៉ូសែប​ស្ម៊ីធ និង អូលីវើរ ខៅឌើរី ទទួល​បព្វជិតភាព​មក​ពី​សារទូត​ឋានសួគ៌ ? ( គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​នៅកាលនោះ ដែល​បាន​កាន់​កូនសោ​នៃ​បព្វជិតភាព​ឡើយ [ សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥] ) ។

សូម​ឲ្យ​សិស្ស​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧០–៧១ ។ សូម​ពន្យល់​ថា ខគម្ពីរ​ទាំង​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា ព្យាការី​យ៉ូសែប​គឺ​ជា​បុគ្គល​ដំបូង​គេ​ដែល​អនុវត្ត​បព្វជិតភាព​នៅ​ក្នុង​សម័យកាន់កាប់ត្រួតត្រា​នេះ ។ មនុស្ស​មួយ​ចំនួន​បាន​ឆ្ងល់​ពី​មូលហេតុ​ដែល​យ៉ូហាន បាទីស្ទ​ពុំបាន​ជ្រមុជទឹក​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី និងពី​មូលហេតុ​ដែល​អ្នក​ទាំងពីរ​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រគល់​បព្វជិតភាព​ដល់​គ្នា​ទៅវិញ​ទៅ​មក ។ អ្នក​អាច​ចង់​ពន្យល់​ថា ខណៈ​ដែល​វា​ចាំបាច់​សម្រាប់​ឲ្យ​សារទូត​ស្ថានសួគ៌​កាន់​សិទ្ធិ​អំណាច​ត្រឹមត្រូវ​ដើម្បី​ស្តារ​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ផែនដី​ឡើង​វិញ​សម្រាប់​សម័យ​កាន់កាប់​ត្រួតត្រា​ថ្មី​មួយ នោះ​នៅពេល​ដែល​សិទ្ធិ​អំណាច​នោះ​ត្រូវ​បាន​ស្តារ​ឡើង​វិញ ពិធី​បរិសុទ្ធ​ខាង​ផែនដី​នានា​ដូច​ជា​ពិធីបុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់ ។ លើស​ពី​នោះទៀត ការណែនាំ​របស់​យ៉ូហាន បាទីស្ទ​ថា យ៉ូសែប និង អូលីវើរ ខៅឌើរី​ប្រគល់​បព្វជិតភាព​សារជា​ថ្មី​ម្តង​ទៀត​ដល់​គ្នា​ទៅវិញ​ទៅ​មក ដាក់ « ការតែងតាំង និង ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទំនាក់ទំនង​ត្រឹមត្រូវ [ ឬ របៀប​ត្រឹមត្រូវ ] » ( យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvation, និពន្ធ​ដោយ.ប្រូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ៣:៩១ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​បព្វជិតភាព​អើរ៉ុន ជួយ​យើង​ឲ្យ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​សំណួរ​នេះ​នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« តើ​បព្វជិតភាព​អើរ៉ុនកាន់ ‹ កូនសោ​ការបម្រើ​នៃ​ពួក​ទេវតា › និង នៃ ‹ ដំណឹងល្អ​នៃការ​ប្រែចិត្ត និង​ពិធីបុណ្យជ្រមុជទឹក និង​ការ​ផ្ដាច់បាប › មាន​ន័យ​យ៉ាង​ណា ? អត្ថន័យ អាចត្រូវ​រកបាន​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​នៅក្នុង​ពិធីសាក្រាម៉ង់។ ពិធីបុណ្យជ្រមុជទឹក គឺ​សម្រាប់ការផ្ដាច់បាប ហើយ​ពិធីសាក្រាម៉ង់ គឺ​រំឭក​សេចក្ដីសញ្ញា និង​ពរជ័យទាំងឡាយ​នៃពិធីបុណ្យជ្រមុជទឹក។ ទាំងពីរ គួរ​តែ​ដើរ​ឈាន​មុខ​ដោយ​ការ​ប្រែចិត្ត។ …

« គ្មាន [យើង] ណា​ម្នាក់ បាន​រស់នៅ​ដោយ​គ្មានអំពើបាបសោះ ចាប់តាំងពី​ពិធីបុណ្យជ្រមុជទឹក [ របស់​យើង ] ទៅនោះទេ ។ បើ​គ្មាន​ការ​ផ្ដល់​នូវ​ការ​លាង​សម្អាត​បន្ថែម​ខ្លះៗ ក្រោយពីពិធីបុណ្យជ្រមុជទឹក​យើងទេ នោះ​យើង​ម្នាក់ៗ​នឹង​ត្រូវ​វង្វេង​នូវ​រឿង​ខាង​វិញ្ញាណ​មិនខាន ។ …

« យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និងវិញ្ញាណទន់ទាប ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ការ​គោរពតាម​សេចក្ដីសញ្ញានានា​នៃពិធីសាក្រាម៉ង់ ។ នៅពេល​យើង​រំឭក​ពីសេចក្ដី​សញ្ញា​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃពិធីបុណ្យជ្រមុជទឹក​របស់​យើង ។ …

« យើង​ពុំ​អាច​ថ្លែង​បំផ្លើសពី​សារៈសំខាន់​នៃ​បព្វជិតភាព​អើរ៉ុន​ក្នុង​នេះ​នោះទេ ។ ជំហាន​សំខាន់ៗ​ទាំងអស់នេះ មាន​នូវការ​ផ្ដាច់បាប ដែលត្រូវ​ធ្វើឡើង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​នៃពិធីបុណ្យជ្រមុជទឹក និងការ​រំឭកពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ » (« The Aaronic Priesthood and the Sacrament » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៧–៣៨ ) ។

សូម​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​ចម្លើយ​របស់​ខ្លួន​ចំពោះ​សំណួរ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន​អាច​ធ្វើ​ឲ្យ​មាន​ពរជ័យ​ជា​ច្រើន​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ រួម​មាន ពិធី​បុណជ្រមុជ​ទឹក​សម្រាប់​ផ្តាច់​អំពើ​បាប ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧២; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២២; ១០៧:៨, ១៨–១៩

ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ស្តារបព្វជិតភាព​មិលគីស្សាដែក​ឡើង​វិញ

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​នៅពេល​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:៧២ ឲ្យ​ឮៗ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​យល់​ជ្រៅ​ជ្រះ​ទៀត អំពី​បរិបទ​នៃ​វគ្គ​គម្ពីរ​នេះ សូម​ពន្យល់​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការយាងមក​របស់ យ៉ូហាន បាទីស្ទ នោះ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បាន​ទទួល​បព្វជិតភាព​មិលគីស្សាដែក​មក​ពី​ពេត្រុស យ៉ាកុប និង យ៉ូហាន ។ ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង ខែ ឧសភា ឆ្នាំ១៨២៩ នៅ​កន្លែង​មួយ​ក្បែរ​ទន្លេ​សុសគ្វីហាណា ( សូមមើល ឡារី ស៊ី ផតទើរ « The Restoration of the Aaronic and Melchizedek Priesthoods » Ensign, ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ​៣០–៤៧ ) ។ បន្ទាប់​ពី​ការរៀបចំ​សាសនាចក្រ ព្យាការី​បាន​ទទួល​វិវរណៈ​ផ្សេង​ទៀត​ស្តី​អំពី គោលលទ្ធិ និង គោលបំណង​នៃ​បព្វជិតភាព ។ បព្វជិតភាព​គឺ​ជា​ប្រធាន​បទ​ដែល​មាន​ពេញ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ទាំង​មូល ។

សូម​ឲ្យ​សិស្ស​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩ និង ១០៧:៨, ១៨–១៩ ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ពី​របៀប​ដែល​ខគម្ពីរ​ទាំង​នេះ​ពិពណ៌នា​អំពី​សិទ្ធិ​អំណាច​ទូទៅ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ អ្នក​អាច​ចង់​ផ្តល់​យោបល់​ឲ្យ​សិស្ស​ថា​ពួកគេ​អាច​ធ្វើ​សេចក្តី​យោង​ព្រះគម្ពីរ​នៃ​វគ្គ​ខគម្ពីរ​ទាំង​នេះ ។ (កំណត់ចំណាំ ៖ សេចក្តីយោង​បទគម្ពីរ​មួយ គឺ​ជា​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​មួយ ដែល​អាច​ផ្តល់​ព័ត៌មាន​បន្ថែម និង គំនិត​ទៅ​លើ​វគ្គ​ព្រះគម្ពីរ​ដែល​បាន​សិក្សា​នោះ ) ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​បព្វជិតភាព​មិលគីស្សាដែក ។ នៅពេល​ពួកគេ​ឆ្លើយ សូមសរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ ក្តារខៀន ៖

ចាត់ចែង​ដំណឹង​ល្អ

កាន់​កូន​សោ​នៃ​សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​នៃ​នរគ

កាន់​កូន​សោ​នៃ​ចំណេះវិជ្ជា​ពី​ព្រះ

កាន់​កូន​សោ​ទាំងឡាយ​នៃ​អស់​ទាំង​ព្រះ​ពរ​ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ

កាន់កូនសោ​ដើម្បី​ទទួល​វិវរណៈ

កាន់​កូនសោ​ដើម្បី​ទាក់ទង​ជាមួយ​ពលបរិវារ​សួគ៌ា ហើយ​នៅ​ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា

អ្នក​អាច​សង្ខេប​ចម្លើយ​នៅ​លើ​ក្តារខៀន​ដោយ​គូស​បញ្ជាក់​ពី​សេចក្តី​ពិត​ដូចខាង​ក្រោម​នេះ ៖ បព្វជិតភាព​មិលគីស្សាដែក​កាន់​កូនសោ​នៃ​អស់​ទាំង​ព្រះពរ​នៃ​ពិធី​បរិសុទ្ធ និង ខាង​វិញ្ញាណ​នៅ​ក្នុង​សាសនាចក្រ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា​នៅ​លើ​ក្តារខៀន​កាន់តែ​ប្រសើរ សូម​សួរ​សំណួរ​ខាង​ក្រោម​ខ្លះ ឬ ទាំងអស់ ៖

  • តើ​បព្វជិតភាព​មិលគីស្សាដែក « ចាត់ចែង​ដំណឹង​ល្អ » តាម​របៀប​ណា​ខ្លះ ? (គ. និង ស. ៨៤:១៩) ។ ( ចម្លើយ​អាច​រួម​មាន​ការចាត់ចែង​ពិធី​បរិសុទ្ធ​ជាក់លាក់ និង ការធ្វើ​ជា​អធិបតី និង ការដឹកនាំ​សាសានាចក្រ ) ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ដូចម្តេច​ដែល​ថា​បព្វជិតភាព​មិលគីស្សាដែក « កាន់កូនសោ​នៃ​សេចក្តី​អាថ៌​កំបាំង​ទាំងឡាយ​នៃ​នរគ ? » ( គ. និង ស. ៨៤:១៩) ។ ( អ្នក​អាច​ចង់​ពន្យល់​ថា « អាថ៌កំបាំង​នៃ​ព្រះ គឺជា​សេចក្ដី​ពិត​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​ស្គាល់​បាន​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ » [ សេចក្តីណែនាំ​ទៅ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ » scriptures.lds.org] ។ នៅ​ក្នុង​ចំណោម​អាថ៌កំបាំង​ផ្សេង​ទៀត ខគម្ពីរ​នេះ​និយាយ​អំពី​ពិធិ​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ត្រូវ​បាន​បើកសម្តែង​ឆាប់ៗ​ដល់​យ៉ូសែប ស្ម៊ីធ ហើយ​សេចក្តី​ពិត​ដែល​ពួកគេ​ត្រូវតែ​ចាត់ចែង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សមាជិក​សក្តិសម​នៃ​សាសនាចក្រ​អាច​រៀន​ពី « អាថ៌កំបាំង​នៃ​ព្រះ »​ មួយ​ចំនួន​នៅពេល​ពួកគេ​ចូលរួម​នៅ​ក្នុង​ការបម្រើ​ពិធី​បរិសុទ្ធ​នានា​នៅ​ទីនោះ ហើយ​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ពិធី​នោះ ) ។

  • តើ​បព្វជិតភាព​មិលគីស្សាដែក​ជួយ​យើង​ឲ្យ​ទទួល​បាន « ​ចំណេះ​វិជ្ជា​ពី​ព្រះ » យ៉ាង​ដូចម្តេច ? ( គ. និង ស. ៨៤:១៩) ។ ( យើង​ទទួល​ចំណេះ​វិជ្ជា​ពី​ព្រះ​នៅពេល​យើង​ចូលរួម​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​បព្វជិតភាព​មិលគីស្សាដែក ) ។

ដើម្បី​ជួយ​សិស្ស​យល់​ឃ្លា « ចំណេះ​វិជ្ជា​ពី​ព្រះ » នោះ​អ្នក​អាច​ចង់​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« តើ​អ្វី​ទៅ​ជា​កូនសោ​នៃ​ចំណេះ​វិជ្ជា​ពី​ព្រះ ហើយ​មនុស្ស​ម្នាក់​អាច​ទទួល​វា​បាន​ដែរ​ឬ​ទេ ? បើគ្មាន​បព្វជិតភាពទេ នោះ​គ្មាន​ភាព​ពោរពេញ​នៃ​ចំណេះ​វិជ្ជា​ពី​ព្រះ​ឡើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ‹ បព្វជិតភាព​មិលគីស្សាដែក…គឺ​ជា​ខ្សែ​ដែល​គ្រប់​ទាំង​ចំណេះ​វិជ្ជា គោលលទ្ធិ ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង កិច្ចការ​សំខាន់ៗ​ផ្សេង​ទៀត​ត្រូវបាន​បើកសម្តែង​ពី​ឋានសួគ៌ › [ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១០៨]” (« The Key of the Knowledge of God » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៥២ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២០-២២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ពរជ័យ​ខាង​វិញ្ញាណ​មាន​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក អាច​ត្រូវ​បាន​រីករាយ​ដោយ​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ ។ បន្ទាប់មក សួរ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ពិធី​បរិសុទ្ធ​អ្វី​ខ្លះ អាច​ត្រូវ​បាន​ចាត់ចែង​តាមរយៈ សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក​តែប៉ុណ្ណោះ ? ( ពិធីបញ្ជាក់ ប្រគល់​បព្វជិតភាព​មិលគីស្សាដែក ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ប្រសិទ្ធិពរ​ទារក ប្រសិទ្ធិពរ​អ្នក​ឈឺ ពរនៃ​លោក​អយ្យកោ ការញែក​បុគ្គល​ណា​ម្នាក់​នូវ​ការហៅ​បម្រើ​មួយ )

  • តើ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​អាច​ជួយ​បុគ្គល​ម្នាក់​អនុវត្ត « អំណាច​នៃ​ភាព​ជា​ព្រះ » មានន័យ​ថា​អំណាច​ដើម្បី​ប្រែក្លាយ​ដូច​ជា​ព្រះ​ដោយ​របៀប​ណា ?

  • តើ​ពិធិ​បរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក​ អាច​ជួយ​រៀបចំ​ខ្លួន​យើង​ឲ្យ​ឃើញ​ព្រះភ័ក្រ​របស់​ព្រះ​យ៉ាង​ដូចម្តេច ?

  • តើ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​បាន​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​ដូច​ជា​ព្រះ​យ៉ាង​ដូចម្តេច ?

  • តើ​មាន​បទពិសោធន៍​អ្វី​ផ្សេង​ទៀត​ដែល​បាន​រួម​ចំណែក​ឲ្យ​អ្នក​មាន​អំណរគុណ និង ទីបន្ទាល់​អំពី​បព្វជិតភាព ?

សូម​ពិចារណា​ចែកចាយ​ពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ពរជ័យ​នៃ​បព្វជិតភាព ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​កាន់តែ​ប្រសើរ​ដើម្បី​សម្រប​ខ្លួន​របស់​ពួកគេ​ជាមួយ​ការដឹកនាំ​មក​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​ពួកគេ ។

ការអាន​របស់​សិស្ស