មេរៀនទី ២៨
ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ
សេចក្តីផ្តើម
ប៉ុន្មានឆ្នាំកន្លងទៅ អ្នក ដឹកនាំសាសនាចក្របានសង្ក ត់ធ្ងន់អំពីការព្យាករណ៍របស់ព្រះអម្ចាស់ថា ទ្រង់នឹង « ពន្លឿនកិច្ចការ [ របស់ទ្រង់ ] » ( គ និង ស ៨៨:៧៣ ) ។ កិច្ចការនៃសេចក្ដីសង្គ្រោះរួមមានកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ការថែរក្សាអ្នកផ្លាស់ប្រែចិត្តជឿ ការធ្វើឲ្យសមាជិកមិនសូវសកម្មឲ្យសកម្មឡើងវិញ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អ ។ មេរៀននេះ នឹងជួយសិស្សឲ្យយល់កាន់តែច្បាស់ពីទំនួល ខុសត្រូវរបស់គេក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួក បរិសុទ្ធថ្ងៃ ចុង ក្រោយ ដើម្បីចូលរួមនៅក្នុងកិច្ចការនេះ ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ « តើអ្នកកំពុងតែគេងលង់លក់ ក្នុងអំឡុងពេលនៃការស្តារឡើងវិញដែរ ឬ ទេ? » Ensignឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៨–៦២ ។
-
« Hastening the Work of Salvation » Ensign ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ៣៦–៣៩ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៣–៥៦
ព្រះអម្ចាស់ កំពុងពន្លឿនកិច្ចការរបស់ទ្រង់
សូមប្រាប់សិស្សថា មិនយូរប៉ុន្មានបន្ទាប់ពីមុនមរណភាពរបស់លោក ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានមានការនិមិត្តមួយអំពីពិភពវិញ្ញាណ ដែលឥឡូវត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ ។ លោកបានរៀនថា អ្នកដឹកនាំនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយ និង « អ្នកដទៃជាច្រើន » ត្រូវបានរៀបចំនៅក្នុងពិភពមុនផែនដីនេះសម្រាប់ការទទួលខុសត្រូវរបស់គេនៅលើផែនដី ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៣–៥៦ ឲ្យឮៗ នៅពេលសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលទំនួលខុសត្រូវនានាដែលអ្នកដឹកនាំទាំងនេះបានទទួលនៅក្នុងពិភពមុនផែនដីនេះ ។
-
តើមានទំនួលខុសត្រូវអ្វីខ្លះ ដែលអ្នកដឹកនាំទាំងនេះបានទទួលនៅក្នុងពិភពមុនផែនដីនេះ ? តើពួកលោកបានទទួលការរៀបចំអ្វីខ្លះនៅទីនោះ ?
-
តើមានទំនួលខុសត្រូវនានាអ្វីខ្លះ ដែលអ្នកអាចទទួលបាននៅក្នុងពិភពមុនផែនដីនេះ ? តើអ្នកអាចទទួលបានការរៀបចំអ្វីខ្លះ ? ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមជួយពួកគេឲ្យរកឃើញនូវគោលការណ៍នេះ ៖ យើងត្រូវបានរៀបចំនៅក្នុងជីវិតមុនផែនដីនេះដើម្បីមកកាន់ផែនដី នៅក្នុងពេលពេញលេញដើម្បីធ្វើការសម្រាប់សេចក្ដីសង្គ្រោះដល់ព្រលឹងនៃមនុស្ស ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីប្រធាន ថូម៉ាស អេស ម៉នសុន ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« តើអ្នកដឹងទេថា សាសនាចក្រដែលត្រូវបានសា្ដរឡើងវិញមានអាយុ ៩៨ ឆ្នាំ មុនពេលវាមានស្ដេកចំនួន ១០០ នោះ ? ប៉ុន្ដែជាង ៣០ ឆ្នាំក្រោយមក សាសនាចក្របានរៀបចំស្ដេកចំនួន ១០០ លើកទីពីរ ។ ហើយតែប្រាំបីឆ្នាំក្រោយមកទៀត សាសនាចក្របានមានជាង ៣០០ ស្ដេក ។ សព្វថ្ងៃនេះ [ ឆ្នាំ ២០១៤ ] យើងមានជាង ៣០០០ ស្ដេកដែលរឹងមាំ ។
« ហេតុអ្វីបានជាការលូតលាស់នេះកើតឡើងលឿនម្ល៉េះ ? តើវាដោយសារយើងត្រូវបានគេស្គាល់ច្រើនមែនទេ ? តើវាដោយសារយើងមានសាលជំនុំដ៏គួរឲ្យស្រឡាញ់មែនទេ ?
« រឿងទាំងនេះគឺសំខាន់ ប៉ុន្ដែមូលហេតុដែលសាសនាចក្រនេះលូតលាស់នាសព្វថ្ងៃនេះគឺថា ព្រះអម្ចាស់បានបង្ហាញថាវានឹងដូច្នោះ ។ នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ទ្រង់បានមានបន្ទូលថា ‹ មើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើង ឲ្យឆាប់កើតនៅពេលកំណត់ › [ គ. និង ស. ៨៨:៧៣ ] ។
« ក្នុងនាមជាកូនចៅរបស់ព្រះវរបិតាសួគ៌របស់យើង យើងត្រូវបានបញ្ជូនមកកាន់ផែនដីនៅពេលនេះ ជាពេលដែលយើងអាចចូលរួមនៅក្នុងការពន្លឿនកិច្ចការដ៏អស្ចារ្យនេះ » ( « Hastening the Work » Ensign ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ៤ ) ។
-
យោងតាមប្រធាន ម៉នសុន ហេតុអ្វី បានជាយើងត្រូវបានបញ្ជូនមកកាន់ផែនដីនាពេលនេះ ? ( នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមជួយពួកគេឲ្យយល់ពីគោលការណ៍តទៅនេះ ៖ យើងមានទំនួលខុសត្រូវមួយដើម្បីចូលរួមនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះវរបិតាសួគ៌ ។ )
-
តើមានរបៀបណាខ្លះដែលអ្នកបានធ្វើជាសាក្សីអំពី « ការពន្លឿន » កិច្ចការរបស់ព្រះ ? ( វាមានចម្លើយជាច្រើនចំពោះសំណួរនេះ រួមមានការផ្លាស់ប្ដូរអាយុសម្រាប់ការបម្រើបេសកកម្ម ការបង្កើនចំនួនអ្នកផ្សព្វផ្សាយសាសនា ការបង្កើនចំនួនព្រះវិហារបរិសុទ្ធ និងការកើនឡើងនៃឧបករណ៍ដែលជួយឲ្យកិច្ចការពង្សប្រវត្តិកាន់តែងាយស្រួល ) ។
សូមបង្ហាញថា ចម្លើយទាំងនេះផ្ដល់នូវភស្ដុតាងដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ទាំងសងខាងវាំងនន ។ សូមពន្យល់ថា អ្នកដឹកនាំសាសនាចក្រសព្វថ្ងៃនេះបានសង្កត់ធ្ងន់ទៅលើផ្នែកប្រាំនៅក្នុងកិច្ចការសេចក្ដីសង្គ្រោះ ហើយបានស្នើសុំថា យើងម្នាក់ៗគួរតែចូលរួមនៅក្នុងផ្នែកទាំងនេះដើម្បីជួយពន្លឿនកិច្ចការរបស់ព្រះនៅក្នុងថ្ងៃចុងក្រោយនេះ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមពីអែលឌើរ អេល វីតនី ក្លេតុន នៃគណៈប្រធានពួកចិតសិបនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលផ្នែកប្រាំដែលជាផ្នែកនៃកិច្ចការនៃសេចក្ដីសង្គ្រោះ ៖
« ព្យាការី និងពួកសាវកដែលនៅរស់ទាំងឡាយបង្រៀនយើងថា ‹ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនចេញទៅ « ដើម្បីធ្វើការងារនៅក្នុងចំការទំពាំងបាយជូរ របស់ទ្រង់ សម្រាប់សេចក្តីសង្គ្រោះដល់ព្រលឹងនៃមនុស្សលោក » ( គ. និង ស. ១៣៨:៥៦ ) ។ កិច្ចការនៃសេចក្ដីសង្គ្រោះរួមមានកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ការថែរក្សាអ្នកផ្លាស់ប្រែចិត្តជឿ ការធ្វើឲ្យសមាជិកមិនសូវសកម្មឲ្យសកម្មឡើងវិញ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អ ។ › [ សៀវភៅក្បួនខ្នាតភាគ ២ ( ឆ្នាំ ២០១០ ), ៥.0 ] » ( « The Work of Salvation: Then and Now » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៦៣ ) ។
នៅពេលសិស្សរកមើលផ្នែកទាំងប្រាំនេះ សូមសរសេរចំណុចខាងក្រោមនេះនៅលើក្ដារខៀន ៖
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៣
យើងម្នាក់ៗអាចរួមចំណែកចំពោះការពន្លឿនដល់កិច្ចការរបស់ព្រះអម្ចាស់
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៣ ខណៈសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ បន្ទាប់មក សូមពន្យល់ដល់សិស្សថា យើងម្នាក់ៗគួរតែខិតខំដើម្បីបង្កើនការរួមចំណែករបស់យើងចំពោះការពន្លឿនដល់កិច្ចការរបស់ព្រះអម្ចាស់ ។ សូមចែក ក្រដាសចែក នៅចុងបញ្ចប់នៃមេរៀននេះដល់សិស្ស ហើយពន្យល់ថា ក្រដាសចែកនេះនឹងជួយដល់ពួកគេឲ្យគិតអំពី របៀបដែលពួកគេអាចបង្កើនការរួមចំណែករបស់ពួកគេ ។ សូមឲ្យសិស្សជ្រើសរើសប្រយោគមួយ ឬច្រើនជាងនេះពីក្រដាសនេះហើយអានដោយស្ងាត់ស្ងៀម និងរៀបចំឆ្លើយនឹងសំណួរដែលមាននៅលើក្រដាសនោះ ។
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់អាន និងរៀបចំហើយ សូមគិតពីការសុំឲ្យសិស្សម្នាក់អានសម្ដីដកស្រង់ទីមួយឮៗ ។ បន្ទាប់មក សូមឲ្យសិស្សបីបួននាក់ចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទាំងបីនៅលើក្រដាស ដោយផ្ដោតលើកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ។ សូមធ្វើដំណើរការនេះម្ដងទៀតសម្រាប់សម្ដីដកស្រង់ទាំងប្រាំ ។
សូមជួយសិស្សឲ្យមានអារម្មណ៍ពីសេចក្ដីពិត និងសារៈសំខាន់នៃការចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះដោយការសួរសំណួរខាងក្រោម ៖
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល នៅពេលអ្នកបានចូលរួមនៅក្នុងផ្នែកមួយ ឬច្រើនជាងនេះនៃកិច្ចការនៃសេចក្ដីសង្គ្រោះ ? តើអ្នកបានមានបទពិសោធន៍អ្វីខ្លះ ខណៈចូលរួមក្នុងផ្នែកមួយនៃផ្នែកទាំងនេះ ដែលមានន័យយ៉ាងចាំបាច់ជាពិសេសដល់អ្នក ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« នៅពេលពេលវេលារបស់យើងនៅក្នុងជីវិតខាងសាច់ឈាមបញ្ចប់ តើបទពិសោធន៍អ្វីខ្លះ ដែលយើងនឹងអាចចែកចាយអំពីការរួមចំណែករបស់យើងផ្ទាល់ចំពោះរយៈពេលដ៏សំខាន់នៃជីវិតរបស់យើងនេះ និងចំពោះការស៊ីជម្រៅលើកិច្ចការរបស់ព្រះអម្ចាស់ ? តើយើងនឹងអាចនិយាយបានទេថា យើងបានមូរដៃអាវរបស់យើងឡើង ហើយចាប់ធ្វើការដោយអស់ពីចិត្ត ពលំ គំនិត និងកម្លាំងរបស់យើង ? ឬ តើយើងនឹងត្រូវសារភាពថា តួនាទីរបស់យើងភាគច្រើនជាអ្នកឃ្លាំមើលឬ ? » ( « តើអ្នកកំពុងតែគេងលង់លក់ ក្នុងអំឡុងពេលនៃការស្តារឡើងវិញដែរឬទេ ? » Ensignឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៩ ) ។
សូមឲ្យសិស្សគ្រោងនូវអ្វីដែលពួកគេនឹងធ្វើដើម្បីចូលរួមកាន់តែពេញលេញនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះដោយការសួរ ៖
-
តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកបានឃើញអ្នកដទៃជួយពន្លឿនដល់កិច្ចការរបស់ព្រះអម្ចាស់ ?
-
តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកគ្រោងដើម្បីចូលរួមចំណែកក្នុងការពន្លឿនដល់កិច្ចការរបស់ព្រះអម្ចាស់ ?
-
តើចំណេះដឹង និងទីបន្ទាល់របស់យើងអំពីការស្ដារឡើងវិញជួយជំរុញយើងឲ្យចូលរួមកាន់តែពេញលេញនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះដោយរបៀបណា ?
សូមឲ្យសិស្សពីរបីនាក់ចែកចាយ និងថ្លែងទីបន្ទាល់អំពីអ្វីមួយ ដែលពួកគេបានរៀនអំពីការស្ដារឡើងវិញនៃដំណឹងល្អ តាមរយៈការសិក្សារបស់គេនៅក្នុងវគ្គសិក្សានេះ ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិតពេញលេញនៃការស្ដារដំណឹងល្អនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។
ការអានរបស់សិស្ស
-
ឌៀថើរ អេស្វ អុជដូហ្វ « តើអ្នកកំពុងតែគេងលង់លក់ ក្នុងអំឡុងពេលនៃការស្តារឡើងវិញដែរ ឬ ទេ? » Ensignឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥៨–៦២ ។