មេរៀនទី ២៣
ការបន្តតំណែងនៅក្នុងគណៈប្រធានទីមួយ
សេចក្តីផ្តើម
នៅជិតចុងបញ្ចប់នៃជីវិតរបស់លោក យ៉ូសែប ស្ម៊ីធ បានប្រគល់កូនសោបព្វជិតភាពនៃសម័យកាន់កាប់ត្រួតត្រានេះទៅលើសមាជីកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ក្រោយពីការធ្វើឃាតក្នុងនាមនៃសាសនាចំពោះព្យាការីមក នៅក្នុងការប្រជុំមួយធ្វើនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ពួកបរិសុទ្ធជាច្រើនបានទទួលការបញ្ជាក់នៃការបើកសម្ដែងខាងវិញ្ញាណដល់ពួកគេថា ព្រិកហាំ យ៉ង់ ដែលជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវដឹកនាំសាសនាចក្រ ។ នៅពេលសិស្សយល់ពីគោលការណ៍ដែលទាក់ទងទៅនឹងការបន្តតំណែងនៅក្នុងគណៈប្រធាននៃសាសនាចក្រ នោះពួកគេនឹងមានទំនុកចិត្តថា ព្រះអម្ចាស់បានជ្រើសរើស និងរៀបចំដល់បុគ្គលម្នាក់ៗដែលក្លាយជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការអានពីសាវតា
-
« Succession in the Presidency » ជំពូកទី ៣ នៅក្នុង Teachings of the Living Prophets Student Manual ( Church Educational System manual ឆ្នាំ ២០១០ ) ទំព័រ ២៨–៤១ ។
-
« The Twelve to Bear Off the Kingdom » ជំពូកទី ២៣ នៅក្នុង Church History in the Fulness of Times Student Manual, បានកែសម្រួលលើកទីពីរ ( Church Educational System manual ឆ្នាំ ២០០៣ ) ទំព័រ ២៨៦–៩៦ ។
-
Brent L. Top និង Lawrence R. Flake, « ‘The Kingdom of God Will Roll On’: Succession in the Presidency » Ensign, ខែ សីហា ឆ្នាំ ១៩៩៦ ទំព័រ ២២–៣៥ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៣៣; ១១២:៣០–៣២
ពួកសាវកកាន់កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះ
សូមសួរសំណួរខាងក្រោម ៖
-
តើដំណើរការជ្រើសរើសប្រធានថ្មីម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខុសពីរបៀបដែលអ្នកដឹកនាំគួរតែបានជ្រើសរើសនៅក្នុងអង្គការផ្សេងទៀតដោយរបៀបណា ?
សូមប្រាប់សិស្សថា មេរៀននេះនឹងពិនិត្យមើលពីការផ្លាស់ប្ដូរភាពដឹកនាំសាសនាចក្របន្ទាប់ពីការស្លាប់របស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូមពន្យល់ថា បីបួនឆ្នាំមុនពេលការស្លាប់របស់លោក ព្យាការីបានទទួលវិវរណៈទាក់ទងទៅនឹងគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៣ និង ១១២:៣០–៣២ រកមើលការពិពណ៌នារបស់ព្រះអម្ចាស់អំពីសិទ្ធិអំណាចបព្វជិតភាពដែលត្រូវបានកាន់ដោយសមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
-
តើព្រះអម្ចាស់បានពិពណ៌នាដូចម្តេច អំពីសិទ្ធិអំណាចរបស់គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ? ( សូមប្រាកដថាសិស្សយល់ពីគោលការណ៍ខាងក្រោម ៖ សមាជិកនៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់បានកាន់កូនសោអំណាចបព្វជិតភាពនៃគ្រាកាន់កាប់ត្រួតត្រានេះ ហើយពួកដប់ពីរនាក់បានធ្វើការនៅក្នុងការដឹកនាំរបស់គណៈប្រធានទីមួយ ) ។
សូមផ្ដល់ដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងនៃ ក្រដាសចែកមួយច្បាប់ដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។ សូមពន្យល់ថា យ៉ូសែប ស្ម៊ីធ បានចំណាយពេលប៉ុន្មានខែចុងក្រោយនៃជីវិតរបស់លោកជួបជុំជាញឹកញាប់នឹងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដើម្បីរៀបចំពួកគេឲ្យដឹកនាំសាសនាចក្រ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « ការជួបជុំនឹងពួកសាវកដប់ពីរនាក់ ខែ មីនា ឆ្នាំ ១៨៤៤ » ។ សូមប្រាប់សិស្សថា នេះគឺជាដំណើររឿងដ៏សង្ខេបមួយនៃការប្រជុំដែលត្រូវបានធ្វើឡើងដោយព្យាការី យ៉ូសែប ស្ម៊ីធ ជាមួយនឹងពួកសាវក និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀត ដូចដែលបានដំណាលដោយប្រធាន វិលហ្វូឌ វូឌដ្រុព្វ ដែលជាសាវកម្នាក់នៅពេលនោះ ។ បន្ទាប់ពីការអាន សូមសួរ ៖
-
តើការប្រគល់កូនសោដល់សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នេះបានជួយរៀបចំពួកលោកសម្រាប់ពេលមួយ នៅពេលព្យាការី យ៉ូសែប ស្ម៊ីធ លែងបន្ដនៅជាមួយនឹងពួកលោកដោយរបៀបណា ? ( ពួកគេបានទទួលកូនសោអំណាចបព្វជិតភាពដូចគ្នានឹងអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ បានទទួលដែរ ) ។
-
តើហេតុអ្វីបានជាវាសំខាន់សម្រាប់ យ៉ូសែប ស្ម៊ីធ ដើម្បីប្រគល់កូនសោអំណាចបព្វជិតភាពទាំងនេះដល់ពួកសាវក មុនពេលលោកស្លាប់ ? ( នៅពេលនោះ យ៉ូសែប ស្ម៊ីធ គឺជាបុគ្គលតែម្នាក់គត់ដែលបានកាន់កូនសោអំណាចបព្វជិតភាពទាំងអស់នៃសម័យកាន់កាប់ត្រួតត្រានេះ ។ ប្រសិនបើលោកមិនបានប្រគល់កូនសោទាំងនេះដល់អ្នកដទៃទេ នោះពួកទេវតានឹងត្រូវមកកាន់ផែនដីម្ដងទៀតដើម្បីស្ដារពួកវាឡើងវិញ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:១២៧–២៨
ព្រិកហាំ យ៉ង់ បានស្នងតំណែងយ៉ូសែប ស្ម៊ីធ ជាប្រធានសាសនាចក្រ
សូមពន្យល់ថា នៅពេលកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ ១៨៣៥ នោះបទបញ្ជានៃភាពច្បងជាងគេត្រូវបានកំណត់ដោយអាយុ ។ ថូម៉ាស ប៊ី ម៉ាស ដែលបានត្រូវបានជឿថាជាសាវកដែលចាស់ជាងគេបំផុតនាពេលនោះ ត្រូវបានគេចាត់ទុកថាជាសាវកច្បង ( តាំងពីពេលនោះ គេបានដឹងថា ដេវីឌ ដបុលយូ ផាធិន ទេដែលជាសាវកដែលចាស់ជាងគេបំផុតនោះ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:១២៧–២៨ ឲ្យឮៗ ។ សូមពន្យល់ថា នៅក្នុងខែតុលា ឆ្នាំ ១៨៣៨ ប្រធាន ម៉ាស បានក្បត់សាសនា ហើយបានចាកចេញពីសាសនាចក្រ ហើយដេវីឌ ដបុលយូ ផាធិន បានស្លាប់ទៅ ។ ពេលនោះ ព្រិកហាំ យ៉ង់ បានក្លាយជាសាវកច្បងជាងគេដូចដែលបានពន្យល់នៅក្នុងខគម្ពីរទាំងនេះ ។ បន្ទាប់ពីការជ្រើសរើសសាវកដំបូង និងបន្ដមកដល់បច្ចុប្បន្ននេះ ភាពច្បងជាងគេនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានកំណត់ដោយកាលបរិច្ឆេទនៃការតែងតាំង ។
សូមពន្យល់ថា នៅពេលយ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ពួកដប់ពីរនាក់ លើកលែងតែយ៉ូហាន ថេលើរ និងវិលឡឺឌ រីឆាដ បានស្ថិតនៅក្នុងភាគខាងកើតនៃសហរដ្ឋកំពុងបម្រើបេសកកម្ម ។ ទោះបីជាយ៉ាងណាក្ដី ក្នុងអំឡុងពេលបីសប្ដាហ៍ ពួកសាវកទាំងអស់បានដឹងពីដំណឹងសោកនាដកម្មនេះ ហើយបានត្រឡប់ទៅទីក្រុងណៅវូយ៉ាងប្រញាប់ ។ នៅពេលពួកសាវកបានមកដល់ ពួកគេបានឃើញថាមានការភាន់ច្រឡំនៅក្នុងចំណោមសមាជិកសាសនាចក្រអំពីអ្នកដែលនឹងដឹកនាំសាសនាចក្រ ។ សមាជិកសាសនាចក្រខ្លះបានជឿថា ការដឹកនាំបានធ្លាក់ភ្លាមទៅលើកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប៉ុន្មានខែក្រោយមក បុរសបីបួននាក់បានអះអាងថា ពួកគេបានមានសិទ្ធិដឹកនាំសាសនាចក្រ ។ សូមឲ្យសិស្សម្នាក់ឲ្យអានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « ការអះអាងរបស់ស៊ីឌនី រិកដុន » និង « ការអះអាងរបស់ជេម ស្រ្ទាង » ។ ខណៈពេលសិស្សក្នុងថ្នាក់ស្ដាប់ សូមឲ្យពួកគេគិតអំពីការបារម្ភដែលពួកគេអាចបានមានអំពីការអះអាងទាំងនេះ បើសិនជាពួកគេបាននៅទីក្រុងណៅវូនាពេលនោះ ។
សូមតាមដានសិស្ស ដោយសួរថា ៖
-
ហេតុអ្វីបានជាការអះអាងដែលធ្វើដោយបុរសទាំងនេះមិនត្រឹមត្រូវតាមច្បាប់ ? ( អ្នកអាចនឹងត្រូវបង្ហាញថា ទោះបីជាស៊ីឌនី រិកដុន ជាសមាជិកនៃគណៈប្រធានទីមួយមែន ក៏យ៉ូសែប មិនបានប្រគល់កូនសោបព្វជិតភាពដល់លោកដែរ ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៨៤៤ » ។ សូមពិភាក្សាសំណួរខាងក្រោមនេះជាមួយនឹងសិស្សក្នុងថ្នាក់ ៖
-
ហេតុអ្វីបានជាទីបន្ទាល់របស់ព្រិកហាំ យ៉ង់ អំពីកូនសោនៃភាពជាសាវកសំខាន់ម្ល៉េះ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ ពួកសាវកកាន់កូនសោទាំងឡាយនៃអំណាចបព្វជិតភាពដែលចាំបាច់ដល់ការដឹកនាំសាសនាចក្រ ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ម៉ោង ១០ ព្រឹក » ។
-
តើព្រះអម្ចាស់បានប្រទានពរដល់ពួកបរិសុទ្ធឲ្យដឹងថា តើនរណាដែលទ្រង់បានចាត់តាំងឲ្យដឹកនាំសាសនាចក្រយ៉ាងដូចម្ដេច ?
-
តើយើងអាចដឹងថា អ្នកដឹកនាំសាសនាចក្រសព្វថ្ងៃនេះត្រូវបានហៅដោយព្រះដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងអាចទទួលបានសាក្សីមួយថា អស់អ្នកដែលដឹកនាំសាសនាចក្រត្រូវបានហៅបម្រើដោយព្រះ ) ។
-
តើនៅពេលណាដែលអ្នកបានមានអារម្មណ៍ថា ព្រះវិញ្ញាណកំពុងថ្លែងទីបន្ទាល់ដល់អ្នកថា ប្រធាននៃសាសនាចក្រសព្វថ្ងៃនេះត្រូវបានហៅដោយព្រះ ?
សូមពន្យល់ថា អំឡុងពេលការប្រជុំនៅម៉ោង ២ រសៀល នៅថ្ងៃទី ៨ ខែ សីហា នោះព្រិកហាំ យ៉ង់ និងពួកសាវកផ្សេងទៀតបាននិយាយ ។ សូមឲ្យសិស្សម្នាក់ឲ្យអានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ម៉ោង ២ រសៀល » ។
សូមពន្យល់ថា នៅពេលយ៉ូសែប ស្ម៊ីធ បានស្លាប់ទៅ ព្រិកហាំ យ៉ង់ ដែលជាសាវកច្បងអាចអនុវត្តកូនសោអំណាចបព្វជិតភាពទាំងអស់បានភ្លាមៗ ។ អស់រយៈជាងបីឆ្នាំក្រោយពីការធ្វើទុក្ករកម្មព្យាការីមក កូរ៉ុមនៃពួកសាវកដប់ពីរនាក់បានធ្វើជាអធិបតីលើសាសនាចក្រ នៅក្រោមការដឹកនាំពីព្រិកហាំ យ៉ង់ ។ បន្ទាប់មក នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ១៨៤៧ ព្រិកហាំ យ៉ង់ ត្រូវបានតែងតាំងជាប្រធាននៃសាសនាចក្រ ហើយគណៈប្រធានទីមួយត្រូវបានរៀបចំឡើង ។
ស៊ីឌនី រិកដុន បានចាកចេញទៅភិតស្បឺគ រដ្ឋ ផែនសីលវេញ៉ា ហើយបានរៀបចំសាសនាចក្រនៃព្រះគ្រីស្ទដោយមានសាវក ព្យាការី ពួកសង្ឃ និងស្ដេច ។ សាសនាចក្រនេះបានរលំចុះនៅត្រឹមឆ្នាំ ១៨៤៧ ហើយទោះបីជាការអះអាងរបស់ ជេម ស្ទា្រង ទៅកាន់គណៈប្រធានខុសក្ដី ក៏អតីតពួកសាវកដប់ពីរនាក់បីនាក់ — វិល្លាម អ៊ី ម៉ាក់លេលិន, ចន អ៊ី ភេច និងវិល្លាម ស្ម៊ីធ — បានគាំទ្រលោកដែរ ។ ស្រ្ទាង ត្រូវបានគេធ្វើឃាតនៅក្នុងឆ្នាំ ១៨៥៦ ដោយអ្នកដើរតាមដែលក្បត់មិត្តភាព ។
ដើម្បីជួយសិស្សឲ្យយល់ពីដំណើរការនៃការស្នងតំណែងនៅក្នុងគណៈប្រធានទីមួយសព្វថ្ងៃនេះ សូមបង្ហាញសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពីអ្វីដែលបានកើតឡើងបន្ទាប់ពីមរណភាពរបស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នេះឮៗ ៖
« វាគ្មានការងឿងឆ្ងល់អំពីអ្វីដែលត្រូវធ្វើនោះឡើយ គ្មានការស្ទាក់ស្ទើរឡើយ ។ យើងបានដឹងថា សាវកច្បងគឺជាប្រធានសាសនាចក្រ ។ ហើយនៅក្នុងការប្រជុំដ៏ពិសិដ្ឋនោះ ថូម៉ាស ស្ពែនសឺ ម៉នសុន ត្រូវបានគាំទ្រដោយកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្វើជាប្រធាននៃសាសនាចក្រ ។ … ឥឡូវនេះ នៅពេលព្រះគម្ពីរបានចែង លោកគឺជាបុរសតែម្នាក់គត់នៅលើផែនដីនេះ ដែលមានសិទ្ធិអនុវត្តកូនសោទាំងអស់ ។ ប៉ុន្ដែ យើងទាំងអស់គ្នាកាន់កូនសោទាំងនេះជាសាវក ។ នេះគឺជាបុរសម្នាក់នៅក្នុងចំណោមពួកយើងដែលបានហៅ និងតែងតាំង ហើយលោកក្លាយជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( « The Twelve » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៣ ) ។
-
បន្ទាប់ពីការស្លាប់របស់ប្រធាននៃសាសនាចក្រ តើនរណានឹងតែងតែក្លាយជាប្រធាននៃសាសនាចក្របន្ទាប់ទៀត ? ( សាវកច្បង ដែលជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ) ។
សិស្សខ្លះអាចឆ្ងល់ថា តើនៅពេលណាដែលប្រធាននៃសាសនាចក្រទទួលបានកូនសោដែលចាំបាច់ដើម្បីធ្វើជាអធិបតីលើសាសនាចក្រនេះ ។ សូមពន្យល់ថា រាល់សាវកទាំងអស់ត្រូវបានប្រគល់កូនសោទាំងអស់ នៅពេលលោកបានត្រូវតែងតាំងជាសាវកតាំងពីលើកដំបូងម្ល៉េះ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ៖
« ប៉ុន្ដែ សិទ្ធិអំណាចដើម្បីអនុវត្តកូនសោទាំងនោះត្រូវបានរឹតបន្ដឹងដល់តែប្រធានសាសនាចក្រប៉ុណ្ណោះ ។ នៅពេលលោកឆ្លងទៅដំណាក់កាលនោះ សិទ្ធិអំណាចនោះនឹងអាចអនុវត្តនៅក្នុងពួកសាវកច្បង ដែលពេលនោះមានឈ្មោះ ញែកចេញជាបរិសុទ្ធ និងតែងតាំងជាព្យាការី និងប្រធានដោយសហការីនៃក្រុមប្រឹក្សានៃពួកដប់ពីរនាក់ » ( « Come and Partake » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៤៧ ) ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកដឹងថា នគររបស់ព្រះនៅផែនដីនឹងបោះជំហានទៅមុខដោយមានការរំខានតែបន្ដិចបន្ដួចបន្ទាប់ពីការស្លាប់របស់ប្រធានសាសនាចក្រនោះ ?
អ្នកអាចនឹងចង់បញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់ថា កូនសោ និងអំណាចបព្វជិតភាពដូចគ្នាដែលយ៉ូសែប ស្ម៊ីធ បានប្រគល់ដល់ព្រិកហាំ យ៉ង់ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ត្រូវបានកាន់នៅថ្ងៃនេះដោយប្រធាននៃសាសនាចក្រ ទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកក៏អាចចែកចាយពីទីបន្ទាល់ដែលអ្នកទទួលបានថា អ្នកដឹកនាំសាសនាចក្រត្រូវបានហៅដោយព្រះ ។ សូមឲ្យសិស្សស្វែងរកប្រកបដោយការអធិស្ឋានដើម្បីទទួលបាន ឬពង្រឹងដល់ទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិត ដែលពួកគេបានពិភាក្សានៅថ្ងៃនេះ ។
ការអានរបស់សិស្ស
-
ប៊យដ៍ ឃេ ផាកកឺ « The Twelve » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៣–៨៧ ។