បណ្ណាល័យ
មេរៀនទី ១៥ ៖ ភាពរឹងមាំ​នៅកណ្តាល​ការជំទាស់


មេរៀនទី ១៥

ភាពរឹងមាំ​នៅកណ្តាល​ការជំទាស់

សេចក្តីផ្តើម

ក្នុង​អំឡុង​ឆ្នាំ ១៨៣៧ និង​ឆ្នាំ ១៨៣៨ វិញ្ញាណ​នៃ​ការស្វែងរក​កំហុស ការទាស់ទែង និង​ការក្បត់​សាសនា​បាន​រីករាលដាល​នៅក្នុង​ចំណោម​អ្នក ដឹកនាំ​សាសនាចក្រ និង​សមាជិក​មួយ​ចំនួន​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ និង​រដ្ឋ​មិសសួរី​ភាគ​ខាងជើង ។ បញ្ហា​ជាច្រើន​បាន​រីកកាន់​តែ​ធំ​ឡើង ដោយសារ​មនុស្ស​ខ្លះ​បាន​ឡើង​មក​ធ្វើការ​ប្រឆាំង​ដោយ​ចេញមុខជំទាស់នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ ចេញពី​បទពិសោធន៍​របស់​ពួកបរិសុទ្ធ​កាល​ពី​ជំនាន់​មុន យើង​អាច​រៀន​ថា នៅពេល​យើង​ជួប​នឹង​ការប្រឆាំង យើង​នឹង​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ នៅពេល​យើង​រស់នៅ​ដោយ​សុចរិត និង​គាំទ្រ​ដល់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

ការអាន​ពី​សាវតា

  • « Beware the Bitter Fruits of Apostasy » ជំពូកទី ២៧ នៅក្នុង​ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៣១៥–២៦ ។

  • ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » ( ការប្រជុំពិសេស​របស់​ប្រព័ន្ធ​អប់រំ​សាសនា​ចក្រ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០០៨ ) lds.org/broadcasts ។

  • នែល អិល អាន់ឌើរសិន « ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៩–៤២ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១២:១០–១៥

ការក្បត់​សាសនា​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ

សូម​សរសេរ​ពាក្យ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ខឹង ត្រូវ​គេ​ធ្វើ​ឲ្យ​អាក់អន់​ចិត្ត​ ច្រណែន ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល​ដែល​ពួកគេ​អាច​បាន​ជួប​នឹង​អារម្មណ៍​ទាំងនេះ ។

សូម​បង្ហាញ​ដំណើរ​រឿង​ខាងក្រោម និង​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​ស្ថានភាព​ដែល​បាន​ដឹកនាំ ថូម៉ាស ប៊ី ម៉ាស្ស ឲ្យ​មាន​អារម្មណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ ។

ភា្លមៗ​បន្ទាប់ពី ថូម៉ាស ប៊ី ម៉ាស្ស ត្រូវបាន​ហៅ​បម្រើ​ជា​សាវក​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៣៥ នោះ​លោក​ត្រូវបាន​តែងតាំង​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នៅ​រដូវ​ផ្ការីក​ឆ្នាំ ១៨៣៧ ប្រធាន ម៉ាស្ស បាន​ដឹង​ថា សមាជិក​ម្នាក់​នៃ​ពួកសាវក​ដប់ពីរនាក់ គឺ​អែលឌើរ ប៉ាលី ភី ប្រាត្ត បាន​គ្រោង​ចេញ​បេសកកម្ម​ទៅ​ប្រទេស​អង់គ្លេស​ដោយ​គ្មាន​ការដឹកនាំ​ពី​ប្រធាន ម៉ាស្ស ។ ប្រធាន ម៉ាស្ស ដែល​បាន​នៅ​រដ្ឋ​មីសសូរី បាន​សរសេរ​សំបុត្រ​ទៅ​អែលឌើរ ប៉ាលី ភី ប្រាត្ត និង​សមាជិក​ផ្សេង​ទៀត​នៃ​ពួក​ដប់ពីរ​នាក់ និង​បាន​អញ្ជើញ​ពួកលោក​ឲ្យ​មក​ជួប​នឹង​ខ្លួន​នៅ​ឯ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ នៅ​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៣៧ ដើម្បី​ឲ្យ​ពួក​លោក​អាច​រួបរួម​គ្នា​នៅក្នុង​គម្រោង​សម្រាប់​បេសកកម្ម​នានា ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​មួយ​ខែ​មុនពេល​ការប្រជុំ​កើត​ឡើង សមាជិក​ពីរ​រូប​នៃ​ពួក​ដប់ពីរ​នាក់ គឺ​អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល និង​អែលឌើរ អួរសុន ហៃឌ បាន​ចាកចេញ​ទៅ​ប្រទេស​អង់គ្លេស បន្ទាប់ពី​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ពិតប្រាកដ​ណាស់ ប្រធាន ម៉ាស្ស​បាន​អន់ចិត្ត ដែល​សមាជិក​នៃ​ពួក​ដប់ពីរ​នាក់​បាន​បន្ដ​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​ឯ​ប្រទេស​អង់គ្លេស​ដោយ​គ្មាន​ការយល់ព្រម​ពី​លោក ។

  • នៅក្នុង​ស្ថានភាព​នេះ តើ​ប្រធាន​ម៉ាស្ស អាច​ធ្វើ​អ្វី​បាន​ដើម្បី​ចៀសវាង​ពី​អារម្មណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ?

  • តើ​អ្វី​ខ្លះ​ជា​គ្រោះថ្នាក់​នៃ​ការអនុញ្ញាត​ឲ្យ​អារម្មណ៍​បែបន​នេះ​គ្រប់គ្រង​ចិត្តគំនិត និង​សកម្មភាព​របស់​អ្នក​នោះ ? ( សូម​បង្ហាញដល់​សិស្ស​ថា អារម្មណ៍​បែប​នោះ​​ជំទាស់ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ជាញឹកញាប់​នាំ​ទៅរក​អំពើ​បាប​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ) ។

សូម​ឲ្យ​សិស្ស​បន្ត​អាន​រឿង​ខាងក្រោម​នេះ ៖

ប្រធាន ម៉ាស បាន​ចែកចាយ​កង្វល់​របស់​លោក​ជាមួយ​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ និង​បាន​ស្វែងរក​ការប្រឹក្សា​ពី​លោក ។ ជា​ចម្លើយ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២ ។

នៅក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៧ នៅពេល​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ នោះ​សាសនាចក្រ​បាន​ជួប​ប្រទះនឹង​ការបាក់បែក​សាមគ្គីភាព ការឈ្លោះ​ទាស់ទែង​គ្នា និង​ការក្បត់​សាសនា ។ អំណួត និង​សេចក្ដី​លោភលន់​បាន​នាំ​សមាជិក​មួយ​ចំនួន​នៃ​សាសនា​ឲ្យ​រិះគន់​ព្យាការី យ៉ូសែប ស្ម៊ីធ ដោយ​បើក​ចំហ និង​សង្ស័យ​ដល់​សិទ្ធិអំណាច​របស់​លោក ។ សមាជិក​នៃ​សាសនាចក្រ​មួយ​ចំនួន រួមទាំង​អ្នក​ខ្លះ​ពី​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ថែម​ទាំង​ព្យាយាម​ចង់​ដោះលែង យ៉ូសែប ស្ម៊ីធ ចេញពី​តំណែង​ជា​ប្រធាន​នៃ​សាសនាចក្រ​ទៀត​ផង ។

  • តើ​អារម្មណ៍​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​ខ្លះបែរចិត្តចេញទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដីពិត និង​ក្លាយទៅ​ជា​ប្រឆាំង​ដោយ​បើក​ចំហ​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១០–១២, ១៥​ ដោយ​រកមើលដំបូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទានដល់​ប្រធាន ម៉ាស្ស និង​សមាជិក​ផ្សេង​ទៀត​នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ដែល​អាច​ជួយ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ចៀសវាង​ការរិះគន់​អ្នក​ដឹកនាំ​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី ដែល​ពួកគេ​រកឃើញ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ការប្រឹក្សា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​ដល់​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​ចៀសវាង​ការរិះគន់​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលការណ៍​តទៅ​នេះ ៖ ប្រសិនបើ​យើង​បន្ទាបខ្លួន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង និង​ប្រទានដល់​យើង​នូវ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ ព្រះអម្ចាស់​តម្រូវ​ថា យើង​ត្រូវ​គាំទ្រ​ដល់​អ្នក​ដឹកនាំ​ទាំងនោះ ដែល​បាន​កាន់​កូនសោ​ជា​អធិបតី​លើ​សាសនាចក្រ​នេះ ។ អ្នក​អាច​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​​ធ្វើ​សេចក្ដីយោង​បទគម្ពីរ ខ ១៥ ជាមួយនឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៥–៣៨ ។ អ្នក​ក៏​អាច​ចង្អុល​បង្ហាញ​ផងដែរ​ថា ការប្រឹក្សា​ដាស់តឿន​ដល់​សមាជិក​នៃ​ពួកដប់ពីរ​នាក់​ត្រូវបាន​ប្រទាន​ដល់​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​មិន​មែន​អនុវត្ត​ដល់​សមាជិក​សាសនាចក្រ​ម្នាក់ៗ​នោះ​ទេ ) ។

ក្រដាស​ចែក ការបន្ដ​នៅ​រឹងមាំ

handout iconសូម​ផ្ដល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​នៃ ក្រដាស​ចែក មួយ​ច្បាប់​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។ សូម​គិត​ពី​ការបែងចែក​សិស្ស​ទៅជា​ក្រុម​តូចៗ និង​សុំ​ឲ្យ​ក្រុម​នីមួយៗ​អាន​ជាមួយ​គ្នា​នូវ​ផ្នែក​ដែល​មាន​ចំណងជើង « ការក្បត់​សាសនា​នៅក្នុង​ទីក្រុង​ខឺតឡង់ ៖ តម្រូវការ​ដើម្បី​ធ្វើតាម​អ្នកដឹកនាំ​សាសនាចក្រ​ដោយ​ស្មោះត្រង់ » ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​ពី​សំណួរ​នៅ​ចុងបញ្ចប់​នៃ​ផ្នែក​នេះ​នៅក្នុង​ក្រុម​របស់​ពួកគេ ។

អ្នក​អាច​បញ្ចប់​ផ្នែក​នៃ​មេរៀន​នេះ​ដោយ​ការដាក់តាំងបង្ហាញ និង​ពិភាក្សា​​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ៊ីប៊ើរ ស៊ី ឃិមបឹល ( ឆ្នាំ ១៨០១–៦៨ ) នៃ​គណៈប្រធាន​ទីមួយ ៖

ប្រធាន ហ៊ីប៊ើរ ស៊ី ឃិមបឹល

« ខ្ញុំ​នឹង​ផ្ដល់​ដល់​អ្នក​នូ​កូនសោ​មួយ ដែល​បងប្រុស យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​ផ្ដល់​នៅក្នុង​ទីក្រុង​ណៅវូ ។ លោក​បាន​មាន​ប្រសាសន៍​ថា រាល់​ជំហាន​នៃ​ការក្បត់​សាសនា​បាន​ចាប់ផ្ដើម​ដោយ​ការបាត់​បង់​ទំនុកចិត្ត​លើ​អ្នក​ដឹកនាំ​សាសនាចក្រ​នេះ និង​នគរ​នេះ ហើយ​ថា ពេល​ណា​ក៏​ដោយ​ដែល​អ្នក​ដឹង​ពី​វិញ្ញាណនោះ​អ្នក​អាច​ដឹង​ថា វា​បាន​ដឹកនាំ​អ្នក វា​កាន់កាប់​ឲ្យ​ដើរ​លើ​ផ្លូវ​ទៅរក​ការក្បត់​សាសនា​ហើយ » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៣១៨ ) ។

ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធ្វើតាម​ព្យាការី និង​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ដោយ​ស្មោះត្រង់ សូម​អាន​នូវ​បទពិសោធន៍​ខាង​ក្រោម​នេះ​មកពី​ជីវិត​របស់ ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) ដែល​ជា​សមាជិក​មួយ​រូប​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នាពេល​នោះ ៖

ប្រធាន ព្រិកហាំ យ៉ង់

« ខណៈ​នៅក្នុង​ទីក្រុង​ខឺតឡង់ ប្រធាន ព្រិកហាំ យ៉ង់ បាន​ជួប​នឹង​ក្រុម​នៃ​ពួក​អ្នកក្បត់​មួយ ដែល​បានគ្រោងកលល្បិច​ប្រឆាំង​នឹង​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​នឹង​ជញ្ជាំង​នៃ​ព្រះវិហារ​បរិសុទ្ធ ។ លោក​បាន​ប្រកាសថា ‹ ខ្ញុំ​បាន​ក្រោក​ឡើង ដោយ​​របៀប​ដ៏​សាមញ្ញ និង​មាន​អំណាច​មួយ បាន​ប្រាប់​ទៅ​ពួកគេ​ថា យ៉ូសែប គឺជា​ព្យាការី​ម្នាក់ ហើយ​ខ្ញុំ​បាន​ដឹង​ដូច្នោះ ហើយ​ពួកគេ​អាច​តិះដៀល និង​និយាយ​បង្ខូច​លោក​បាន​តាម​ពួកគេ​ត្រូវការ ប៉ុន្ដែ​ពួកគេ​មិន​អាច​បំផ្លាញការជ្រើសតាំង​របស់​ព្យាការី​នៃ​ព្រះ​បាន​ទេ ពួកគេ​អាច​ត្រឹមតែ​បំផ្លាញ​សិទ្ធិ​អំណាច​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ កាត់​ចំណង​ដែល​ចង​ពួកគេ​ទៅនឹង​ព្យាការី និង​ព្រះ ហើយ​ពន្លិច​ខ្លួន​ទៅក្នុង​នរក​ទៅ › ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ], ទំព័រ ៧៩ ) ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:១–១០, ១៦–១៧; ១២២:១–៩

ការប្រឆាំង​នៅក្នុង​រដ្ឋ​មីសសូរី​ភាគ​ខាងជើង

សូម​គិត​ពី​ការបែងចែក​សិស្ស​ទៅជា​ក្រុម​តូចៗ និង​សុំ​ឲ្យ​ក្រុម​នីមួយៗ​អាន​ផ្នែកទីពីរ​លើ​ក្រដាស​ចែក​ដែល​មាន​ចំណងជើង « វិបត្តិ​នៅក្នុង​រដ្ឋ​មីសសូរី​ភាគ​ខាងជើង ៖ ការរៀន​ដើម្បី​ស៊ូទ្រាំ​នឹង​ការប្រឆាំង​បាន​ប្រសើរ​ឡើង » ។ សូម​ពន្យល់​ថា ផ្នែក​នេះ​រៀបរាប់​ពី​សកម្មភាព​ខ្លះ​ដែល​បាន​នាំ​ពួក​បរិសុទ្ធទៅកាន់ការ​បណ្ដេញ​ចេញពី​រដ្ឋ​មីសសូរី​ភាគ​ខាងជើង ហើយ​ព្យាការី​ត្រូវបាន​ចាប់​ដាក់​គុក​លីប៊ើរធី ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​ពី​សំណួរ​នៅ​ចុងបញ្ចប់​នៃ​ផ្នែក​នេះ​នៅក្នុង​ក្រុម​របស់​ពួកគេ ។

ក្រោយពី​សិស្ស​បំពេញ​ក្រដាស​ចែក​ហើយ សូម​ពន្យល់​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១–២៣ រួមមាន​នូវ​ការជ្រើសរើស​ពី​សំបុត្រ​មួយ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ទៅកាន់​ពួក​បរិសុទ្ធ​នៅជិត​ចុងបញ្ចប់​នៃ​ការជាប់ឃុំឃាំងក្នុង​គុក​របស់​លោក​នៅគុក​លីប៊ើរធី ។

សូម​ឲ្យ​សិស្ស​ឆ្លាស់​វេន​គ្នា​អាន​ឮៗ​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា១២១:​១–៦ ។ សូម​ឲ្យ​សិស្ស​រក​មើល​សំណួរ​ដែល​ព្យាការី​បាន​លើកឡើង​ដល់​ព្រះអម្ចាស់ ។

  • តើ​អ្នក​បាន​រកឃើញ​សំណួរ​អ្វី ?

សូមឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧–១០, ១៦–១៧; ១២២:៧–៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​គិត​អំពី​របៀបដែល​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការទទូចអង្វររបស់​ព្យាការី យ៉ូសែប ស្ម៊ីធ អាច​បាន​ពង្រឹង​ដល់​យ៉ូសែប ឲ្យ​ប្រឈមមុខ​នឹង​ការប្រឆាំង​ដ៏​ឥតដាច់​ពី​សំណាក់​សត្រូវ​របស់​លោក ។

សូម​ឲ្យ​សិស្ស​និយាយ​ពី​គោលលទ្ធិ និង​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​ពី​ខគម្ពីរ ដែល​ពួកគេ​បាន​អាន ។ ( ចម្លើយ​អាច​រួមមាន​ដូច​តទៅ​នេះ ៖ ប្រសិនបើ​យើង​តស៊ូ​នឹង​ឧបសគ្គ​បាន​ប្រសើរ​នៅក្នុង​ជីវិត​រមែងស្លាប់​នេះ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​នាពេល​នេះ និង​នៅក្នុង​ភាព​ដ៏​អស់កល្ប ។ អស់​អ្នក​ដែល​ចោទប្រកាន់​ដល់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ គឺ​ជា​អ្នក​បម្រើ​របស់​អំពើ​បាប ។ យើង​អាច​ត្រូវបាន​ពង្រឹង​នៅក្នុង​ឧបសគ្គ​របស់​យើង នៅពេល​យើង​ទុកចិត្ត​លើ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ចងចាំ​ដល់​គំរូ​របស់​ទ្រង់​អំពី​ការតស៊ូ​ដ៏​ស្មោះត្រង់ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

« បើ​តាម​និយមន័យ ឧបសគ្គ​នឹងជាការសាកល្បង ។ វា​អាច​មាន​ការថប់​បារម្ភ ការភាន់ច្រឡំ រាត្រី​ដែល​មិន​បាន​សម្រាក​គ្រប់គ្រាន់ និង​ខ្នើយ​ដែល​ទទឹក​ជោគជាំ​ដោយ​ទឹកភ្នែក ។ ប៉ុន្ដែ ឧបសគ្គ​របស់​យើង​មិន​ចាំបាច់​ជា​គ្រោះថ្នាក់​ខាង​វិញ្ញាណ​នោះទេ ។ វា​មិន​ចាំ​បាច់​ដក​យើង​ចេញពី​សេចក្ដី​សញ្ញា​របស់​យើង ឬ​ពី​ព្រះដំណាក់​នៃ​ព្រះ​នោះទេ ។ …

« ដូចជា​ភ្លើង​ដ៏​ខ្លាំងក្លា​ដែល​បំលែង​ដែក​ឲ្យ​ទៅ​ជា​ដែក​ថែប​ដែរ នៅពេល​យើង​នៅតែ​បន្ដ​ស្មោះត្រង់​ចំពោះ​ការសាកល្បង​ដ៏​លំបាក​នានា​នៃ​សេចក្ដី​ជំនឿ​របស់​យើង នោះ​យើង​ត្រូវបាន​បន្សុទ្ធ​ខាង​វិញ្ញាណ និង​បាន​ពង្រឹង​ឡើង » ( « ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤១–៤២ ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ឬ នឹង​ធ្វើ​ដើម្បី​ចងចាំ​ថា ព្រះ​អាច​ពង្រឹង​ដល់​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ​នានា ឬ​ការប្រឆាំង​ចំពោះ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សូម​ទុកពេល​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍ ឬ​គំនិត​របស់​ពួកគេ​អំពី​ការទុកចិត្ត​លើ​ព្រះ អំឡុងពេល​លំបាក​នានា ។

ការអាន​របស់​សិស្ស

ការបន្ដ​នៅ​រឹងមាំ​ក្នុងពេល​នៃ​ការប្រឆាំង

មូលដ្ឋាន​គ្រឹះ​នៃ​ការស្ដារ​ឡើង​វិញ— មេរៀន​ទី ១៥

ការក្បត់​សាសនា​នៅក្នុង​ទីក្រុង​ខឺតឡង់ ៖ តម្រូវការ​ដើម្បី​ធ្វើតាម​អ្នក​ដឹកនាំ​សាសនាចក្រ​ដោយ​ស្មោះត្រង់

ក្នុងឆ្នាំ ១៨៣៧ ពួក​បរិសុទ្ធ​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​បាន​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ខ្លះៗ ។ ដើម្បី​ជួយ​ដល់​ពួក​បរិសុទ្ធ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ពឹង​លើ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឯង នោះ​យ៉ូសែប ស្ម៊ីធ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​បាន​ស្ថាបនា​ក្រុមហ៊ុន​មួយ ដែល​ស្រដៀង​ទៅនឹង​ធនាគារ​មួយ និង​ត្រូវបាន​ហៅ​ថា សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ។ ដោយសារតែ​ការរីករាលដាល​នៃ​វិបត្តិ​សេដ្ឋកិច្ច​អំឡុងពេល​នោះ ធនាគារ​ជាច្រើន​បាន​ដួលរលំ​ទូទាំង​សហរដ្ឋ​អាមេរិក ។ សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ក៏​បាន​ដួលរលំ​នៅក្នុង​រដូវ​ស្លឹក​ឈើជ្រុះ​នៅឆ្នាំ ១៨៣៧ ដែរ ។ អ្នក​វិនិយោគ​ពីរ​រយ​នាក់​នៅក្នុង​ធនាគារ​បាន​បាត់បង់​អ្វីៗ​ស្ទើរ​តែ​ទាំងអស់ ដោយ​មាន យ៉ូសែប ស្ម៊ីធ ជួយ​ទ្រទ្រង់​ការខាត​ភាគច្រើន​បំផុត ។ ទោះបីជា​សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់​មិន​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ក្ដី ក៏​ពួក​បរិសុទ្ធ​ខ្លះ​បាន​គិត​ថា​វា​ជា​ធនាគារ​របស់​សាសនាចក្រ​មួយ ឬ​ធនាគារ​របស់​ព្យាការី​មួយ ហើយ​បាន​បន្ទោស​ដល់ យ៉ូសែប ស្ម៊ីធ ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ ។ អ្នកខ្លះ​ថែមទាំង​ចាប់ផ្ដើម​ហៅ​លោក​ថា​ជា​ព្យាការី​បរាជ័យ​មួយ ។ ប៉ុន្ដែ ថ្វីបើ​មាន​បរាជ័យ​របស់​ធនាគារ​មែន ក៏​អ្នកដទៃ​ផ្សេងទៀត​ជាច្រើន ដែល​បាន​ខាត​លុយ​នោះ បាន​បន្ដ​នៅ​ដោយ​សេចក្ដី​ជំនឿ និង​បាន​បន្ដ​នៅ​ស្មោះត្រង់​ទៅនឹង​ព្យាការី​ដែរ ។

វិញ្ញាណ​នៃ​ការក្បត់​សាសនា និង​ការស្វែងរក​កំហុស បាន​ចាប់ផ្ដើម​រីករាលដាល​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជាច្រើន ។ នៅ​ត្រឹម​ខែ មិថុនា ឆ្នាំ ១៨៣៨ មាន​អ្នក​ក្បត់​សាសនា​ប្រហែល​ជា ២០០ ឬ ៣០០ នាក់​បាន​ចាកចេញ​ពី​សាសនាចក្រ រួមមាន​ទាំង​ពួកសាវក​បួន​រូប​ផង សាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន និង​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទីមួយ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​បរិសុទ្ធ​ភាគច្រើន​បាន​ឆ្លើយតប​ទៅនឹង​រយៈពេល​នៃ​ការសាកល្បង​នេះ​ដោយ​សេចក្ដី​ជំនឿ គឺ​ច្រើន​ដូច​ទៅនឹង​ព្រិកហាំ យ៉ង់ បាន​ធ្វើ​ដែរ ។ ពួកគេ​ត្រូវបាន​ពង្រឹង​ដោយ​ព្រះអម្ចាស់ ហើយ​ពួកគេ​នៅតែ​ពិតស្មោះ​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ ។ មាន​មនុស្ស​បួនប្រាំ​នាក់​នៃ​អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​អំឡុងពេល​នៃ​ការក្បត់​សាសនា​នេះ ក្រោយ​មក​បាន​ត្រឡប់​មក​វិញ និង​បាន​ស្នើ​ថា ពួកគេ​នឹង​រួបរួម​គ្នា​ជាថ្មី​ម្ដង​ទៀត​ជាមួយ​នឹង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ចំណោម​ពួកគេ​គឺ​មាន អូលីវវើរ ខៅឌើរី ម៉ាទីន ហារីស លូក ចនសិន និង​ហ្វ្រែឌើរិក ជី វិលលាម្ស ។

នៅ​កណ្ដាល​នៃ​ការតស៊ូ​ទាំងនេះ​នៅក្នុង​ទីក្រុង​ខឺតឡង់ នោះ​អ្នក​ក្បត់​សាសនា​ពីរ​បី​នាក់​បាន​ចង់​សម្លាប់ យ៉ូសែប ស្ម៊ីធ ។ ដោយ​ត្រូវបាន​ព្រមាន​ដោយ​ព្រះវិញ្ញាណ នោះ​លោក និង​ស៊ីឌនី រិកដុន បាន​ចាកចេញ​នាយប់​ថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៨៣៨ ។ សត្រូវ​របស់​ពួកលោក​បាន​ដេញ​តាម​ពួកលោក​ជាច្រើន​ថ្ងៃ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ការពារ​ពួកលោក ។ ពួកលោក​បាន​មក​ដល់​ជួប​ជុំ​គ្រួសារ​របស់​ពួកលោក​នៅក្នុង ហ្វា វេស រដ្ឋ​មីសសូរី នៅ​ថ្ងៃ​ទី ១៤ ខែ មីនា ឆ្នាំ ១៨៣៨ ។

សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ​ជា​ក្រុម ៖

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី​ហេតុការណ៍​ទាំង​នេះ អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រឆាំង​នៅ​ក្នុង​ជីវិត​របស់​យើង ? តើ​យើង​អាច​រៀន​ពី​ហេតុការណ៍​ទាំង​នេះ អំពី​របៀប​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រឆាំង​នឹង​សាសនាចក្រ ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​នៅតែស្មោះត្រង់​ចំពោះ​អ្នក​ដឹកនាំ​សាសនាចក្រ ទោះបីជា​យើង​អាច​ឮ​មនុស្ស​ដទៃ​ទៀត​ទិតៀន​ដល់​ពួកលោក​ក៏​ដោយ ?

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយសារ​អ្នក​បាន​ធ្វើតាម​ព្យាការី​ដោយ​របៀប​ណា ?

វិបត្តិ​នៅក្នុង​រដ្ឋ​មីសសូរី​ភាគខាងជើង ៖ ការរៀន​ដើម្បី​តស៊ូ​នឹង​ការប្រឆាំង​បាន​ប្រសើរ​ជាង​នេះ

នៅក្នុង​ឆ្នាំ ១៨៣៧ និង ១៨៣៨ សមាជិក​នៃ​សាសនាចក្រ​ដែល​ខូច​មិត្តភាព និង​ត្រូវ​កាត់កាល​ចេញ​ពី​សាសនាចក្រ​ខ្លះ​ដែល​បាន​រស់នៅ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅក្នុង​ហ្វាវេស បាន​ចាប់ផ្ដើម​ប្ដឹងផ្ដល់​សាសនាចក្រ និង​អ្នកដឹកនាំ ហើយ​ដើម្បី​រំខាន​ដល់​សាសនាចក្រ ។ នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣៨ ស៊ីឌនី រិកដុន បាន​ថ្លែង​ដោយ​ក្ដីញាប់ញ័រ ដែល​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា « ទេសនកថា​អំបិល » ។ លោក​បាន​និយាយ​ពី ម៉ាថាយ ៥:១៣ ហើយ​បាន​ថ្លែង​ថា ប្រសិនបើ​អំបិល​បាត់​បង់​រសជាតិ​របស់​វា វា​ល្អ​ចំពោះ​ការគ្មាន​អ្វី​សោះ ហើយ​គួរ​តែ​កាត់ចេញ​ទៅ ដោយ​បង្កប់​ន័យ​ថា អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​គួរតែ​ត្រូវបាន​កាត់ចេញ​ពី​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទៅ ។ ពីរ​សប្ដាហ៍​ក្រោយមក នៅថ្ងៃទី ៤ ខែ កក្កដា ស៊ីឌនី រិកដុន បាន​ថ្លែង​សុន្ទកថា​មួយ ដែល​លោក​បាន​សន្យា​ថា ពួក​បរិសុទ្ធ​នឹង​ការពារ​ខ្លួន​គេថ្វីបើមាន « សង្គ្រាម​នៃ​ការបំផ្លាញចោល » កើត​ឡើង​ក្តី ។ ទោះបីជា​សុន្ទរកថា​ទាំងពីរ​នេះ​ហាក់​ដូចជា​ប្រឆាំង​នឹង​ការណែនាំ​របស់​ព្រះអម្ចាស់​ដើម្បី « តវ៉ា​សូម​សេចក្ដី​សុខសាន្ដ » ( គ និង ស ១០៥:៣៨ ) ក្ដី ក៏​សុន្ទរកថា​ទាំងពីរ​នេះ​ត្រូវបាន​បោះពុម្ព និង​បាន​បណ្ដាល​ឲ្យ​មាន​ការបង្អើល​ដល់​ក្នុង​ចំណោម​អ្នក​មិនមែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែរ ។

អំឡុងពេល​នេះ អ្នក​ប្រែចិត្ត​ជឿ​ម្នាក់​ឈ្មោះ សេមសិន អាវើត បាន​ធ្វើ​សម្បថ​សម្ងាត់​ចំពោះ​អស់​អ្នកដែល​នឹង​ចូលរួម​ជាមួយ​នឹង​គាត់​ក្នុង​ការបង្កើត​ក្រុម​មួយ​នៃ​ពួក​ចោរប្លន់ ដែល​ហៅ​ថា ពួកឌែណៃ ។ អាវើត បាន​ណែនាំ​ពួកគេ​ឲ្យ​លួច និង​ប្លន់​ពួក​អ្នក​នៅ​រដ្ឋ​មិសសួរី ដោយ​និយាយ​ថា ការណ៍​នេះ​នឹង​ជួយ​កសាង​ដល់​នគរ​របស់​ព្រះ ។ អាវើត បាន​បញ្ចុះបញ្ចូល​ដល់​អ្នក​ដើរតាម​ខ្លួន​ថា ការដឹកនាំ​របស់​គាត់​បាន​មកពី​គណៈប្រធាន​ទីមួយ ។ ក្រោយពី គេ​រកឃើញ​ការពិត ហើយ​អាវើត​ត្រូវបាន​កាត់កាល់​ចេញពី​សាសនាចក្រ ។ សកម្មភាព​របស់​អាវើត បាន​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ដ៏​ខ្លាំង​ដល់​កិត្ដិនាម​របស់​សាសនាចក្រ និង​បាន​ធ្វើ​ឲ្យ​មាន​ការដាក់​គុក​ព្យាការី​នៅក្នុង​គុក​លីប៊ើរធី ។

នៅក្នុង​ខែ តុលា ឆ្នាំ ១៨៣៨ សង្គ្រាម​មួយ​រវាង​សមាជិក​សាសនាចក្រ​មួយ​ចំនួន និង​ពួកទាហាន​មិសសួរី​បាន​ធ្វើឲ្យ​មាន​មនុស្ស​ពីរ​បី​នាក់​ស្លាប់​នៅ​ភាគី​ម្ខាងៗ ។ របាយការណ៍​ពន្លើស​នៃ​សង្គ្រាម​នេះ​បាន​ឮ​ទៅដល់​លោក​អភិបាល លីលប៊ើន ដបុលយូ ប័ហ្គស៍ ជា​អភិបាល​រដ្ឋ​មិសសួរី ដែល​ពេលនោះ​បាន​ចេញ​ដីកា​ដែល​ហៅ​ថា​ជា ដីកា​បំផ្លាញ​ចោល ៖ « ពួក​មរមន​ត្រូវតែ​ចាត់ទុក​ថា​ជា​សត្រូវ និង​ត្រូវតែ​បំផ្លាញ​ចោល ឬ​បណ្ដេញ​ចេញពី​រដ្ឋ​នេះ ប្រសិនបើ​ចាំបាច់​ដើម្បី​ប្រយោជន៍​សាធារណៈ » ( បាន​ដកស្រង់​នៅក្នុង History of the Church ៣:១៧៥ ) ។ ភ្លាមៗ​នោះ ទីក្រុង​ហ្វាវេស ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ទាហាន​មួយ​ក្រុម ដែល​មាន​ចំនួន​ច្រើន​លើស​លុប​លើ​កម្លាំង​របស់​ពួក​បរិសុទ្ធ​ប្រាំ​ដង ។ យ៉ូសែប ស្ម៊ីធ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ត្រូវបាន​ចាប់ដាក់​គុក​នៅក្នុង​គុក​លីប៊ើរធី ជា​កន្លែង​ដែល​ពួកលោក​បន្ដ​នៅ​ពេញ​មួយ​រដូវ​ត្រជាក់ ។ ពួក​បរិសុទ្ធ​ទាំងឡាយ​ផ្សេងទៀត​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នេះ ។

សូម​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ​ជា​ក្រុម ៖

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ហេតុការណ៍​នេះ ដើម្បី​ជួយ​យើង​ឲ្យ​តស៊ូ​នឹង​ការប្រឆាំង​បាន​កាន់តែ​ប្រសើរ​ជាង​នេះ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅពេល​មាន​វិបត្តិ ឬ​ការប្រឆាំង ? តើ​មាន​អ្វី​បាន​កើតឡើង​នៅក្នុង​រដ្ឋមិសសួរី​ភាគខាងជើង ដោយសារ​ពួក​បរិសុទ្ធ​ខ្លះ​មិន​បាន​ធ្វើ​ការណ៍​នេះ ?

  • តើ​ពេលណា​ដែល​អ្នក​បាន​ឃើញ​ពាក្យសម្ដី ឬ​សកម្មភាព​របស់​មនុស្ស​ផ្សេង​ទៀត​ជះ​ឥទ្ធិពល​លើ​នរណា​ម្នាក់​ទៀត​ឲ្យ​មាន​ទស្សនៈ​វិជ្ជមាន​មួយ​អំពី​សាសនាចក្រ ?