មេរៀនទី ១៣
« ទស្សនៈនិមិត្ត »
សេចក្ដីផ្ដើម
ទស្សនៈនិមិត្តដែលបានប្រទានឲ្យព្យាការី យ៉ូសែប ស៊្មីធ ដែលឥឡូវនេះមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ បានផ្តល់ការយល់ដឹងគ្រឹះដល់យើងអំពីជីវិតក្រោយពីការសេចក្តីស្លាប់ រួមទាំងកម្រិតនៃនគរសិរីរុងរឿង ។ តាមរយៈទស្សនៈនិមិត្តនេះ យើងរៀនពីអ្វីដែលយើងត្រូវតែធ្វើដើម្បីរស់នៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទម្តងទៀត ។
ការអានពីសាវតា
-
អិល ថម ភែរី « The Plan of Salvation » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៩–៧២ ។
-
ម៉ាថាយ ម៉ាក ប្រ៊ីដ “‘The Vision’: D&C 76,” វិវរណៈនៅក្នុងបរិបទដែលមានជាបន្តបន្ទាប់ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៣ history.lds.org ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដី សញ្ញា ៧៦
ការយល់ដឹងគ្រឹះអំពីជីវិតបន្ទាប់ពីសេចក្តីស្លាប់
សូមពន្យល់ថា នៅក្នុងទស្សវតរ៍ឆ្នាំ ១៨៣០ ពួកគ្រីស្ទានជាច្រើនបានកាន់ជំនឿទូទៅមួយ ឬ ពីរអំពីស្ថានសួគ៌ និង ស្ថាននរក ពេលខ្លះបានពិពណ៌នាថាជាទស្សនៈបែប « ប្រពៃណី » និង « សាកល » ។ ទស្សនៈតាមបែប « ប្រពៃណី » គឺថាស្ថានសួគ៌សម្រាប់អស់អ្នកដែលសុចរិត ហើយស្ថាននរកវិញសម្រាប់អស់អ្នកដែលមិនគោរពប្រតិបត្តិតាម ។ ទស្សនៈបែប« សាកល » គឺថាព្រះមិនដាក់ទោសអ្នកប្រព្រឹត្តិអំពើបាបអស់កល្បនោះទេ ដ្បិតនៅទីបំផុតមនុស្សទាំងអស់នឹងត្រូវបានសង្គ្រោះនៅក្នុងនគរនៃព្រះ ។ នៅសម័យនោះសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ បានដឹងប្រសើរជាងពួកគ្រីស្ទានផ្សេងទៀតបន្តិចអំពីស្ថានសួគ៌ និង ស្ថាននរក ។ នៅក្នុងខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានជួបបទពិសោធន៍នៃទស្សនៈនិមិត្តមួយដែលបានផ្លាស់ប្តូរការយល់ដឹង និង ជំនឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយយ៉ាងខ្លាំងចំពោះរឿងនោះ ។ ទស្សនៈនិមិត្តនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ដែលបានបើកសម្តែងបន្សំដ៏ស្មុគស្មាញអំពីសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីមេត្តាកុរណា សេចក្តីយុត្តិធម៌ ការជំនុំជម្រះ ហើយវាបានបើកទ្វារទៅរកទស្សនៈកាន់តែប្រសើរថែមទៀតអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ អស់ជាច្រើនឆ្នាំមកហើយ សមាជិកកាលពីសម័យមុនបាននិយាយយ៉ាងសាមញ្ញអំពីទស្សនៈនិមិត្តនេះថាជា « ទស្សនៈនិមិត្ត » ។ ( សូមមើល ម៉ាថាយ ម៉ាក ប្រ៊ីដ “‘The Vision’: D&C 76,” វិវរណៈនៅក្នុងបរិបទដែលមានជាបន្តបន្ទាប់ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៣ history.lds.org ។
សូមឲ្យសិស្សម្នាក់សង្ខេបពីអ្វីដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ។ សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ ១៨០៧-៩៨ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ខ្ញុំចាត់ទុកថា គោលលទ្ធិ និង សេចក្តីសញ្ញា [ មាន ] នូវការប្រកាសស្ទើរតែដូចជាព្រះបានប្រកាស ដែលបានធ្វើឡើងដល់គ្រួសារមនុស្សលោក ។ ខ្ញុំនឹងនិយាយអំពី ‹ ទស្សនៈនិមិត្ត › [ នៅក្នុង កណ្ឌ ៧៦] តែមួយប៉ុណ្ណោះ ថាជាវិវរណៈមួយដែលប្រទានពន្លឺ សេចក្តីពិត និង គោលការណ៍បន្ថែមទៀតច្រើនជាងវិវរណៈនានាដែលមាននៅក្នុងគម្ពីរណាៗទាំងអស់ដែលយើងធ្លាប់បានអាន ។ វិវរណៈនេះបានបញ្ជាក់ច្បាស់ចំពោះការយល់ដឹងរបស់យើង ស្ថានភាពយើង កន្លែងដែលយើងចេញមក មូលហេតុដែលយើងរស់នៅលើផែនដីនេះ និង កន្លែងដែលយើងនឹងទៅ ។ មនុស្សម្នាក់អាចដឹងតាមរយៈវិវរណៈនេះ អំពីផ្នែក និង ស្ថានភាពដែលគាត់នឹងមាន » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ], ទំព័រ ១២០–២១) ។
សូមឲ្យសិស្សម្នាក់អាន ក្បាលកណ្ឌនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ឲ្យឮៗ ។ សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៥–១៩ ឲ្យឮៗ ។
-
តើយ៉ូសែប និង ស៊ីដនី បានធ្វើអ្វីខ្លះដែលបណ្តាលឲ្យពួកលោកបានទទួលនូវវិវរណៈនេះ ?
-
តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍នេះ អំពីតម្លៃនៃការសិក្សា និង ការពិចារណាព្រះគម្ពីរ ? ( សូមប្រាកដថាសិស្សទទួលស្គាល់ពីទំនាក់ទំនងរវាងការត្រិះរិះពិចារណាអំពីព្រះគម្ពីរ និង ការទទួលបានវិវរណៈ ) ។
កំណត់ចំណាំ ៖ សូមគូសបញ្ជាក់ថាការរៀនពិចារណាព្រះគម្ពីរគឺជាជំនាញសិក្សាព្រះគម្ពីរដ៏មានតម្លៃមួយ ដែលផ្តល់ឱកាសកាន់តែច្រើនដល់ព្រះវិញ្ញាណបរិសុទ្ធឲ្យបើកសម្តែងសេចក្តីពិតដល់យើង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-១០
សេចក្តីសន្យាចំពោះអស់អ្នកដែលស្មោះត្រង់
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ ឬឃ្លាទាំងឡាយដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ សូមពន្យល់ថា លក្ខណៈសម្បត្តិរបស់ព្រះអង្គសង្គ្រោះដែលបានពិពណ៌នានៅក្នុងខទាំងនេះ គឺជាគំរូមួយនៃបញ្ជីព្រះគម្ពីរ ។ បញ្ជីព្រះគម្ពីរមួយ « គឺជាគំនិតទាក់ទង យោបល់ ឬ សេចក្តីណែនាំដែលមានជាបន្តបន្ទាប់ ។ ការស្វែងរកបញ្ជីទាំងនោះនៅក្នុងព្រះគម្ពីរ អាចជួយគ្រូបង្រៀន និង សិស្សទាំងឡាយ រកឃើញគន្លឹះសំខាន់ដែលអ្នកសរសេរកំពុងបញ្ជាក់ » (ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ [ ឆ្នាំ ២០១២ ], ទំព័រ ២៣) ។ សូមចង្អុលបង្ហាញថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ មាននូវបញ្ជីព្រះគម្ពីរមួយចំនួន ។
-
តើលក្ខណៈសម្បត្តិណាខ្លះរបស់ព្រះយេស៊ូវគ្រីស្ទដែលបានលើកឡើងនៅក្នុង ខ ១–៤ ដែលមានសារៈសំខាន់ខ្លាំងបំផុតចំពោះអ្នក ? ហេតុអ្វី ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥-១០ ដោយស្ងាត់ស្ងៀម រកមើលការសន្យារបស់ព្រះអម្ចាស់ចំពោះជនស្មោះត្រង់ ។ សូមឲ្យសិស្សកត់សម្គាល់ពីបញ្ជីនៃការសន្យានៅក្នុង ខ ៦–១០ ។ អ្នកអាចផ្តល់យោបល់ថា សិស្សអាចគូសចំណាំចំណុចនានានៅក្នុងបញ្ជីនេះដើម្បីគូសបញ្ជាក់ពីការសន្យារបស់ព្រះអម្ចាស់ ។
-
យោងតាម ខ ៥តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានបទពិសោធន៍នៃសេចក្តីមេត្តាករុណា សេចក្តីអាណិតអាសូរ និង ផ្តល់កិត្តិយសពីព្រះអង្គសង្គ្រោះនោះ ?
សូមជួយសិស្សឲ្យរកមើលគោលការណ៍ដូចខាងក្រោមនេះពីការសិក្សាខគម្ពីរទាំងនេះ ៖ នៅពេលយើងកោតខ្លាច និង បម្រើព្រះអម្ចាស់ដោយក្តីសុចរិត នោះទ្រង់នឹងផ្តល់កិត្តិយសដល់យើង និង មានព្រះទ័យមេត្តាករុណាដល់យើង ។ សូមពន្យល់សិស្សថា នៅក្នុងបរិបទនេះ « កោតខ្លាច » ព្រះអម្ចាស់មានន័យថាមានគារវភាពចំពោះទ្រង់ ។
ដើម្បីជួយសិស្សយល់កាន់តែជ្រៅជ្រះអំពីគោលការណ៍នេះ សូមសួរសំណួរខាងក្រោមនេះ ៖
-
ក្នុងការសន្យាទាំងឡាយដែលអ្នកបានរកឃើញចេញ ពី ខ ៥–១០តើពរជ័យណាមួយដែលអ្នកចង់បានជាពិសេសបំផុត ? ហេតុអ្វី ?
-
តើអ្នកគិតថា អ្នកត្រូវធ្វើអ្វីដើម្បីទទួលបានពរជ័យនោះ ?
សូមទុកពេលបន្តិចឲ្យសិស្សពិចារណាពីមូលហេតុដែលវាសមនឹងតាមយកពរជ័យទាំងនេះ ហើយថ្លឹងថ្លែងថាតើពួកគេធ្វើបានល្អប៉ុណ្ណាហើយដើម្បីទទួលពរជ័យរបស់ព្រះអម្ចាស់ និង បម្រើទ្រង់នៅក្នុងក្តីសុចរិត និង សេចក្តីពិតនោះ ។
សូមចង្អុលបង្ហាញដល់សិស្សដោយចាប់ផ្តើមជាមួយ ខ ១១ខទាំងអម្បាលម៉ានផ្សេងទៀតនៃកណ្ឌ ៧៦ កត់ត្រានូវវិវរណៈរបស់ព្រះអម្ចាស់អំពី « សេចក្តីអាថ៌កំបាំងទាំងឡាយនៃនគររបស់ទ្រង់ » ដែល « ហួសលើសអស់ទាំងយោបល់នៅក្នុងសិរីល្អ » (ខ ១១៤) ។ វិវរណៈនេះបើកការយល់ដឹងរបស់យើងអំពីភាពអស្ចារ្យនៃភាពអស់កល្បជានិច្ច ការបង្រៀនពួកយើងអំពីជីវិតខាងមុខ និង ធ្វើឲ្យយើងដឹងនូវអ្វីដែលមិនធ្លាប់ដឹងពីមុន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩-២៤
ទស្សនៈនិមិត្តអំពីព្រះវរបិតា និងព្រះរាជបុត្រា
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ មាននូវទស្សនៈនិមិត្តជាបន្តបន្ទាប់ ។ ដើម្បីផ្តល់ទស្សនៈមួយដល់សិស្សអំពីអ្វីដែល យ៉ូសែប ស៊្មីធ និង ស៊ីដនី រិកដុន បានឃើញនៅក្នុងទស្សនៈនិមិត្តទាំងនោះ សូមបង្ហាញ រូបភាព ដែលអមមកជាមួយនេះ ឬ ឲ្យជាច្បាប់ចម្លងដល់សិស្សម្នាក់ៗ ។ សូមពន្យល់ថាចំណុចនិមួយៗនៅលើដ្យាក្រាមផ្តោតទៅលើទស្សនៈនិមិត្តមួយ ។
សូមចង្អុលបង្ហាញថា ទស្សនៈនិមិត្តមួយដែលបានបើកសម្តែងដល់ យ៉ូសែប ស្ម៊ីធ និង ស៊ីដនី រិកដុន នៅថ្ងៃនោះគឺជាទស្សនៈនិមិត្តអំពីព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ សូមបង្ហាញសំណួរ ឬ សរសេរវានៅលើ ក្ដារខៀន ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩-២៤ ដោយស្ងាត់ស្ងៀម ហើយពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយចំពោះសំណួរលើក្តារខៀន ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយចម្លើយរបស់ខ្លួនចំពោះសំណួរទាំងនេះ ។ សិស្សអាចឆ្លើយផ្សេងៗគ្នា តែសូមប្រាកដថា ពួកគេយល់ពីគោលការណ៍ដូចខាងក្រោមនេះ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះដែលកំពុងមានព្រះជន្មរស់ មានព្រះកាយដ៏រុងរឿង ។ ព្រះយេស៊ូវគ្រីស្ទ គឺជាបុត្រសំណព្វតែមួយគត់របស់ព្រះវរបិតា ។ ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គបង្កបង្កើតពិភលោកនេះ និង ពិភពដទៃទៀត ។ ប្រជាជននៅលើពិភពលោកនេះ និង ពិភពដទៃទៀតគឺជាបុត្រាបុត្រីបង្កើតរបស់ព្រះ ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥-១១៣
ផែនការនៃសេចក្តីសង្គ្រោះ
សូមពន្យល់ថា ខ ២៥-១១៣នៃកណ្ឌ ៧៦ បង្រៀនអំពីសេចក្តីពិតដ៏អស្ចារ្យអំពីផែនការនៃសេចក្តីសង្គ្រោះ ។ សូមឲ្យសិស្សជ្រើសរើសក្រុមមួយនៃខគម្ពីរទាំងនេះ ដែលមាននៅក្នុងដ្យាក្រាម ហើយអានវាឲ្យលឿន ។ សូមបែងចែកសិស្សជាគូ ហើយសូមឲ្យពួកគេពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ឬ អ្វីដែលពួកគេបានរកឃើញដែលបានបំផុសគំនិតពួកគេក្នុងខគម្ពីរដែលពួកគេបានអាន ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះជាថ្នាក់ ៖
-
តើគោលលទ្ធិគ្រឹះអ្វីខ្លះអំពីជីវិត និង សេចក្តីស្លាប់ដែល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ជួយយើងឲ្យបានយល់នោះ ? ( សិស្សអាចប្រើប្រាស់ពាក្យខុសគ្នា ប៉ុន្តែសូមប្រាកដថាពួកគេយល់ថា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦យើងទទួលបានការយល់ដឹងគ្រឹះអំពីជីវិតបន្ទាប់ពីសេចក្តី ស្លាប់ និង អ្វីដែលយើងត្រូវតែធ្វើដើម្បីទទួលរស់នៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទម្តងទៀត) ។
សូមពន្យល់ថា ទស្សនៈនិមិត្តមួយដែលសំខាន់បំផុតដែលបានប្រទានដល់ យ៉ូសែប ស្ម៊ីធ និង ស៊ីដនី រិកដុន គឺអំពីនគរសេឡេស្ទាល ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៥៣រកមើលបញ្ជីមួយនៃតម្រូវការដើម្បីចូលទៅក្នុងនគរសេឡេស្ទាល ។ អ្នកអាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំ ឬ បង់លេខលើតម្រូវការទាំងនោះនៅក្នុងព្រះគម្ពីររបស់ខ្លួន ។ បន្ទាប់ពីសិស្សម្នាក់បានចែកចាយអ្វីដែលគេបានរកឃើញហើយនោះ សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីទទួល « ទីបន្ទាល់មួយអំពីព្រះយេស៊ូគ្រីស្ទ » ? ( មានសេចក្តីជំនឿលើបេសកកម្មប្រោសលោះរបស់ព្រះអង្គសង្គ្រោះ និង រស់នៅតាមបទបញ្ញាត្តិទ្រង់ ) ។
-
តើវាមានន័យដូចម្ដេចដើម្បី « យកឈ្នះដោយសេចក្តីជំនឿ » ? ( យកឈ្នះលើការល្បួង និង អំពើបាបដោយអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយស្មោះត្រង់ ) ។
-
តើការត្រូវបាន « ភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា » មានន័យដូចម្តេច ? ( ព្រះវិញ្ញាណបរិសុទ្ធ ក៏ជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា ធ្វើទីបន្ទាល់អំពីព្រះវរបិតាថាយើងបានទទួលពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះអំពីដំណឹងល្អរបស់ទ្រង់ ហើយថាយើងរក្សាសេចក្តីសញ្ញានានាដែលយើងបានធ្វើដោយស្មោះត្រង់ ) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥៤-៧០ ដោយពន្យល់ថា ខគម្ពីរទាំងនេះមាននូវបញ្ជីពរជ័យដែលប្រជាជនដែលបានលើកតម្កើងនៃនគរសេឡេស្ទាលនឹងទទួល ។ សូមទុកពេលឲ្យសិស្សអានខគម្ពីរទាំងនោះបន្តិច ដោយរកមើលពរជ័យដែលបានសន្យា ឬ លក្ខខណ្ឌដែលមានន័យចំពោះពួកគេជាពិសេស ។
-
តើពរជ័យអ្វីខ្លះដែលបានសន្យាចំពោះអ្នកស្មោះត្រង់ ដែលមានន័យជាពិសេសចំពោះអ្នក ? ហេតុអ្វី ?
-
តើ ខ ៦៩ ជួយយើងឲ្យយល់ពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតនៃអស់អ្នកដែលគ្រងមរតកនៃនគរសេឡេស្ទាលដោយរបៀបណា ? ( ទោះជា យើងម្នាក់ៗមានការព្យាយាមយ៉ាងណាក្តី នោះយើងនឹងបរាជ័យក្នុងការធ្វើអ្វីៗដែលចាំបាច់ដើម្បីគ្រងនគរសេឡេស្ទាល ។ មានតែតាមរយៈការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលអាចសម្អាតយើងចេញពីអំពើបាប ហើយប្រែជាល្អឥតខ្ចោះបាន ) ។
-
តើការយល់ដឹងអំពីសេចក្ដីពិតនៃផែនការនៃសេចក្តីសង្គ្រោះដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ជួយយើងឲ្យធ្វើការជ្រើសរើសបានប្រសើរក្នុងជីវិតនេះដោយរបៀបណា ?
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ដោយគ្មានចំណេះដឹងអំពីផែនការនៃដំណឹងល្អទេនោះ អំពើរំលងហាក់បីដូចជាធម្មតា គ្មានទោសពៃ ឬ យុត្តិធម៌ឡើយ ។ គ្មានការការពារណាពីមារសត្រូវ ដែលអស្ចារ្យជាងដែលយើងដឹងពីសេចក្តីពិត—គឺដឹងពីផែនការនេះ ! » (Our Father’s Plan [ ឆ្នាំ ១៩៩៤ ] ទំព័រ ២៧ ) ។
-
តើចំណេះដឹងពីសេចក្តីពិតដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ជួយការពារយើងពីឥទ្ធិពលរបស់សាតាំងបានដោយរបៀបណា ?
-
តើចំណេះដឹងរបស់អ្នក អំពីផែនការនៃព្រះវរបិតាសួគ៌បានការពារ និង ប្រទានពរដល់អ្នកតាមរបៀបណាខ្លះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១៤-១១៧ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ដោយរកមើលនូវការសន្យាទាំងឡាយដែលបានផ្ដល់ដល់អស់អ្នកដែលធ្វើឲ្យខ្លួនពួកគេបរិសុទ្ធ ។ សូមឲ្យសិស្សពិពណ៌នាអំពីការសន្យានៅក្នុងវគ្គគម្ពីរទាំងនេះ ។
បន្ទាប់ពីសិស្សឆ្លើយហើយ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ដែលទាក់ទងទៅនឹងទស្សនៈនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ៖
« ខ្ញុំអាចពន្យល់ច្រើនជាងមួយរយដងពីអ្វីដែលខ្ញុំធ្លាប់មានពីសិរីរុងរឿងនៃនគរដែលបានបើកសម្តែងដល់ខ្ញុំនៅក្នុងទស្សនៈនិមិត្ត បើសិនខ្ញុំត្រូវបានអនុញ្ញាត្ត ហើយបើសិនមនុស្សរៀបចំខ្លួនដើម្បីទទួលទស្សនៈនិមិត្តទាំងនោះ » ( នៅក្នុង History of the Church, ៥:៤០២ ) ។
ដើម្បីជួយសិស្សអនុវត្តនូវអ្វីដែលពួកគេបានរៀនក្នុងថ្នាក់ សូមបង្ហាញ ឬ សរសេរឃ្លាមិនពេញលេញខាងក្រោមនេះនៅលើ ក្ដារខៀន ៖
សូមឲ្យសិស្សបំពេញឃ្លាទាំងនេះលើក្រដាសមួយសន្លឹក ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណាអំពីជម្រើសនានាដែលពួកគេកំពុងធ្វើថាវានឹងធ្វើឲ្យពួកគេសមនឹងគ្រងមរតកនៃនគរសេឡេស្ទាល ហើយជួយពួកគេឲ្យសមនឹងទទួលពរជ័យផ្សេងទៀតដែលបានសន្យានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ឬទេ ។ សូមចែកចាយទីបន្ទាល់របស់អ្នក អំពីសេចក្ដីពិតទាំងឡាយដែលបានពិភាក្សានៅក្នុងថ្ងៃនេះ ។
ការអានរបស់សិស្ស
-
អិល ថម ភែរី « The Plan of Salvation » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦៩–៧២ ។