មេរៀនទី ២
ទស្សនៈនិមិត្តដំបូង
សេចក្តីផ្តើម
ដំណើររឿងអំពីទស្សនៈនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ មាននៅក្នុងមុក្តាដ៏មានតម្លៃមហិមាត្រូវបានសរសេរឡើងដើម្បីកែប្រែរបាយការណ៏ខុសឆ្គងអំពីសាសនាចក្រ ។ ពេញមួយជីវិតរបស់លោក ព្យាការី យ៉ូសែប ស្ម៊ីធ បានផ្ដល់ដំណើររឿងជាច្រើនអំពីទស្សនៈនិមិត្តដំបូង ។ ដំណើរទាំងនេះអាចបង្កើនការយល់ដឹងរបស់យើងអំពីបទពិសោធន៍នោះ ហើយពង្រឹងសេចក្តីជំនឿរបស់យើងលើការស្តារឡើងវិញ ។ មេរៀននេះ មានបំណងដើម្បីជួយសិស្សយល់ពីសារៈសំខាន់នៃការមានទីបន្ទាល់អំពីព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ។
ការអានពីសាវតា
-
ហ្គរដុន ប៊ី ហ៊ិងគ្លី « The Marvelous Foundation of Our Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨–៨១ ។
-
« ដំណើររឿងទស្សនៈនិមិត្តដំបូង » ប្រធានបទដំណឹងល្អ lds.org/topics ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-២
ព្យាការីបានសរសេរអំពីទស្សនៈនិមិត្តដំបូងដើម្បីកែប្រែរបាយការណ៍ខុសឆ្គង
សូមពន្យល់ថា នៅក្នុងឆ្នាំ ១៨៣៨ យ៉ូសែប ស្ម៊ីធ បានចាប់ផ្តើមការងារនៃប្រវត្តិសាសនាចក្រជាផ្លូវការ ។ នៅក្នុងវគ្គនៃមុក្តាដ៏មានតម្លៃមហិមាដែលបានស្គាល់ថាជា យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ត្រូវបានដកស្រង់ពីប្រវត្តិដ៏វែងបែបនោះ ។
សូមឲ្យសិស្សម្នាក់អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុដែលយ៉ូសែប ស្ម៊ីធ បានផ្តល់ឲ្យសម្រាប់ការរៀបចំប្រវត្តិរបស់លោក ។
-
យោងតាម ខទី ១តើមានអ្វីខ្លះ នៅវិលវល់ក្នុងចំណោមប្រជាជនអំឡុងពេលសម័យដើមដំបូងនៃសាសនាចក្រ ?
-
តើអ្វីទៅជាគោលបំណងនៃអស់អ្នកដែលគាំទ្ររបាយការណ៍ដែលប្រឆាំងនឹងសាសនាចក្រនោះ ?
-
តើមានស្ថានភាពស្រដៀងគ្នាអ្វីខ្លះនៅក្នុងជំនាន់របស់យើងនេះ ?
សូមពន្យល់ថា នៅមានបុគ្គល និងក្រុមជាច្រើននាសព្វថ្ងៃនេះ ដែលបានបន្តផ្សាយព័ត៌មានខុសឆ្គង និងបោកបញ្ឆោត អំពីសាសនាចក្រ ដោយមានបំណងដើម្បីបំផ្លាញសេចក្ដីជំនឿ ។
-
តើយ៉ូសែប ស្ម៊ីធ បានប្រាប់មូលហេតុអ្វីខ្លះក្នុងការសរសេរប្រវត្តិរបស់លោក ? ( ដើម្បី « កែខៃគំនិតមនុស្ស ហើយតម្រង់មនុស្សទាំងអស់ដែលស្វែងរកសេចក្តីពិតចំពោះការពិតត្រង់ តាមដែលការណ៍…នោះបានកើតឡើង » [យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១] ) ។
-
ហេតុអ្វីបានជាសំខាន់ដើម្បី « ស្វែងរកសេចក្តីពិត » អំពីការស្តារឡើងវិញ ដោយអាស្រ័យទៅលើដំណើររឿងដំបូងអំពីយ៉ូសែប ស្ម៊ីធ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែសូមប្រាកដឲ្យច្បាស់ថា អាស្រ័យទៅលើ ដំណើររឿងរបស់ព្យាការី វាអាចជួយបុគ្គលម្នាក់ៗចៀសវាងពីការបោកបញ្ឆោត ដោយព័ត៌មានខុសឆ្គង ឬ បោកបញ្ឆោតបាន) ។
សូមបង្ហាញនូវការទូន្មានខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សអានវាដោយស្ងៀមស្ងាត់ ៖
« វាតែងតែមានមនុស្សមួយចំនួនតូច ដែលចង់បំផ្លាញកេរ្ដិ៍ឈ្មោះរបស់សាសនាចក្រ និង ដើម្បីបំផ្លាញសេចក្ដីជំនឿ ។ សព្វថ្ងៃនេះ ពួកគេប្រើអ៊ិនធើណិត ។
« ព័ត៌មានមួយចំនួនអំពីសាសនាចក្រ មិនថាវាមានការបញ្ចុះបញ្ចូលយ៉ាងណាទេ វាមិនពិតឡើយ » (« ការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា », Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ៤១ ) ។
-
តើប្រភពអ្វីដែលយើងគួរស្វែងរក ហើយទុកចិត្តលើការស្រាវជ្រាវរបស់ខ្លួនផ្ទាល់ ដើម្បីដឹងពីសេចក្តីពិតទាក់ទងនឹងទស្សនៈនិមិត្តដំបូង ការស្តារឡើងវិញនៃដំណឹងល្អ និង ព្រឹត្តិការណ៍ផ្សេងទៀតនៅក្នុងប្រវត្តិសាសនាចក្រ ? ហេតុអ្វី ? ( សូមជួយសិស្សឲ្យយល់គោលការណ៍ខាងក្រោមនេះ ៖ ដើម្បីចៀសវាងពីការបោកបញ្ឆោតដោយព័ត៌មានខុសឆ្គង ឬ បោកបញ្ឆោតបាន នោះអស់អ្នកដែលព្យាយាមស្វែងរកសេចក្តីពិតគួរតែស្រាវជ្រាវរកធនធាននៃព័ត៌មានដែលគួរឲ្យទុកចិត្តបានពីសាសានាចក្រ និង ប្រវត្តិរបស់សាសនាចក្រជាជាងការទទួលព័ត៌មានដោយស្រួលៗដែលពួកគេឮ ឬ អាន រួមទាំងព័ត៌មានដែលមកពីការស្រាវជ្រាវចេញពីអ៊ិនធើរណែតផងដែរ) ។
សូមពន្យល់ថា អ្នករិះគន់អំពីសាសនាចក្រ ញុះញង់ប្រឆាំងនឹងភាពពិតនៃទស្សនៈនិមិត្តដំបូង ដោយការនិយាយថា យ៉ូសែប ស៊្មីធ ពុំបានកត់ត្រាបទពិសោធន៍របស់លោកដែលមានជាមួយនឹងទស្សនៈនិមិត្តឡើយ រហូតដល់អស់ពេលជាច្រើនឆ្នាំបន្ទាប់ពីវាបានកើតឡើង ។ សូមពន្យល់ថា យ៉ូសែប ស្ម៊ីធ ដែលមានអាយុ ១៤ ឆ្នាំបានប្រែជាស្ទាក់ស្ទើរដើម្បីនិយាយពីទស្សនៈនិមិត្តរបស់ខ្លួនដោយសារប្រតិកម្មនៃអស់អ្នកដែលលោកបានចាប់ផ្តើមប្រាប់ ( សូមមើល សូមមើល ១:២១–២៦) ។ លោកបានកត់ត្រាពីបទពិសោធន៍នោះនៅពេលលោកបានទទួលអារម្មណ៍ថា វាគឺពេលវេលាត្រឹមត្រូវដើម្បីធ្វើដូច្នេះ ។ ព្រះអង្គសង្គ្រោះបានបង្គាប់ ពេត្រុស យ៉ាកុប និង យ៉ូហានកុំឲ្យនិយាយពីបទពិសោធន៍ដែលពួកគេបានមាននៅភ្នំនៃការប្រែរូបរហូតដល់ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់សិន ( សូមមើល ម៉ាថាយ ១៧:៩) ដែលបញ្ជាក់យ៉ាងច្បាស់ថា បទពិសោធន៍ពិសិដ្ឋមួយចំនួនគួរតែចែកចាយតាមការបំផុសគំនិតពីព្រះវិញ្ញាណប៉ុណ្ណោះ ។
ដំណើររឿងអំពីទស្សនៈនិមិត្តដំបូង
កំណត់ចំណាំ ៖ នៅពេលអ្នកបង្រៀនផ្នែកនៃមេរៀននេះ សូមទុកពេលគ្រប់គ្រាន់ដើម្បីបង្រៀនផ្នែកចុងក្រោយនៃមេរៀននេះ ដែលនិយាយអំពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–២០ ។
សូមពន្យល់សិស្សថា យ៉ូសែប ស៊្មីធ បានសរសេរ ទោះដោយផ្ទាល់ខ្លួន ឬ ដោយជំនួយពីអ្នកសសេរក្តី យ៉ាងហោចណាស់មានដំណើររឿងបួនផ្សេងគ្នានៃទស្សនៈនិមិត្តដំបូងនេះ ។ លើសពីនេះទៀត ដំណើររឿងជាច្រើននៃទស្សនៈនិមិត្តនេះត្រូវបាកត់ត្រាទុកដោយសហការីរបស់យ៉ូសែប ស្ម៊ីធ ។ ដំណើររឿងនិមួយៗគូសបញ្ជាក់ពីលក្ខណៈខុសៗគ្នានៃបទពិសោធន៍របស់យ៉ូសែប ប៉ុន្តែដំណើរទាំងនោះមានធាតុសំខាន់ៗអំពីអ្វីដែលយ៉ូសែប បានឃើញ និង ឮ ។ ដើម្បីជួយពន្យល់ពីមូលហេតុដែលមានភាពខុសគ្នានៅក្នុងដំណើររឿងផ្សេងគ្នានេះ សូមសិស្សឲ្យពិចារណាចំណុចខាងក្រោម ៖
-
សូមគិតពីបទពិសោធន៍ដ៏សំខាន់ ឬ ដ៏មានអត្ថន័យដែលអ្នកបានមានក្នុងជីវិតអ្នក ។ តើដំណើររឿងរបស់អ្នកអំពីបទពិសោធន៍នោះខុសគ្នា ដោយសារតែអ្នកស្តាប់របស់អ្នកនោះជានរណាឬ ? តើការផ្លាស់ប្តូរនោះអាចអាស្រ័យទៅលើពេលវេលា ឬ មូលហេតុដែលអ្នកកំពុងប្រាប់ពីបទពិសោធន៍នោះយ៉ាងដូចម្តេច ?
សូមឲ្យសិស្សម្នាក់អានសេចក្តីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ហើយសូមឲ្យសិស្សស្តាប់រកការរំពឹងពីអ្នកប្រវត្តិសាស្ត្រ នៅពេលបទពិសោធន៍មួយត្រូវបានលើកមកនិយាយជាច្រើនដងនោះ ៖
« ដំណើររឿងផ្សេងៗអំពីទស្សនៈនិមិត្តដំបូងបានប្រាប់ពីរឿងដូចគ្នា ទោះបីជាដំណើររឿងទាំងនោះបានគូសបញ្ជាក់ និង សរសេរលម្អិតផ្សេងៗពីគ្នាក្តី ។ អ្នកប្រវត្តិសាស្ត្ររំពឹងថា នៅពេលបុគ្គលម្នាក់ប្រាប់ពីបទពិសោធន៍នោះឡើងវិញជាច្រើនដង ទៅដល់អ្នកស្តាប់ផ្សេងៗអស់ពេលជាច្រើនឆ្នាំ ដំណើររឿងនិមួយៗនឹងគូសបញ្ជាក់លក្ខណៈខុសគ្នាអំពីបទពិសោធន៍ និង ព័ត៌មានលម្អិតដែលមាន ។ ពិតណាស់ ភាពខុសគ្នាទាំងឡាយដែលស្រដៀងទៅនឹងអស់ទាំងដំណើររឿងនៅក្នុងដំណើររឿងនៃទស្សនៈនិមិត្តដំបូង មាននៅក្នុងដំណើររឿងក្នុងព្រះគម្ពីរជាច្រើនអំពីទស្សនៈនិមិត្តរបស់ប៉ុលនៅផ្លូវទៅក្រុងដាម៉ាស និងបទពិសោធន៍របស់ពួកសាវកនៅលើភ្នំប្រែរូប [កិច្ចការ ៩:៣–៩; ២២:៦–២១; ២៦:១២–១៨; ម៉ាថាយ ១៧:១–១៣; ម៉ាកុស ៩:២–១៣; លូកា ៩:២៨–៣៦] ។ ប៉ុន្តែទោះជាមានភាពខុសគ្នាក្តី មូលដ្ឋានគ្រឹះដែលដូចគ្នាមាននៅក្នុងដំណើររឿងទាំងអស់នៃទស្សនៈនិមិត្តដំបូង ។ មនុស្សខ្លះប្រកែកទាំងខុសថា ភាពផ្សេងៗគ្នានៅក្នុងការប្រាប់រឿងគឺជាភស្តុតាងអំពីការប្រឌិតរឿងនោះ ។ ផ្ទុយទៅវិញ បញ្ជីប្រវត្តិសាស្ត្រជាច្រើនអាចឲ្យយើងរៀនបានកាន់តែច្រើនអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាងយើងអាចរៀនបាន បើសិនយើងមានឯកសារដែលល្អត្រឹមត្រូវនោះតិច » (« ដំណើររឿងនៃទស្សនៈនិមិត្តដំបូង » ប្រធានបទដំណឹងល្អ lds.org/topics) ។
ជាឧទាហរណ៍មួយអំពីភាពខុសគ្នានៅក្នុងដំណើររឿងនោះ អ្នកអាចប្រាប់សិស្សថា « ដោយហេតុតែ ដំណើររឿងដែលសរសេរនៅក្នុងឆ្នាំ ១៨៣២គូសបញ្ជាក់ពីរឿងផ្ទាល់ខ្លួនជាច្រើនអំពីយ៉ូសែប ស្ម៊ីធ កាលនៅក្មេងដែលស្វែងរកការអភ័យទោស នោះដំណើររឿងដែលកត់ត្រានៅឆ្នាំ ១៨៣៨ ផ្តោតលើទស្សនៈនិមិត្តជាការចាប់ផ្តើមនៃ ‹ ការកកើត និង ការរីកចម្រើននៃសាសនាចក្រ › វិញ » (« ដំណើររឿងនៃទស្សនៈនិមិត្តដំបូង » ប្រធានបទដំណឹងល្អ lds.org/topics) ។ សូមរំឭកសិស្សថា ការចាត់តាំងរបស់ពួកគេឲ្យអានរួមមាន អត្ថបទប្រធានបទដំណឹងល្អ « ដំណើររឿងនៃទស្សនៈនិមិត្ត » ដែលផ្តល់ព័ត៌មានវិភាគលម្អិតបន្ថែមនៃភាពខុសគ្នានិមួយៗនៃដំណើររឿងនៃទស្សនៈនិមិត្តដំបូងនេះ ។ សូមឲ្យសិស្សសិក្សាអត្ថបទនេះនៅក្រៅថ្នាក់រៀន ដើម្បីយល់ដឹងឲ្យបានកាន់តែប្រសើរអំពីរបៀបដែលដំណើររឿងនិមួយៗរួមចំណែកដល់ចំណេះដឹងរបស់យើងអំពីទស្សនៈនិមិត្តដំបូង ។ (កំណត់ចំណាំ ៖ សូមរំឭកសិស្សអំពីសារៈសំខាន់នៃការអានការចាត់តាំងនៅខាងក្រោម « ការអានរបស់សិស្ស » ពីមុនរៀន ។ ការធ្វើបែបនេះនឹងជួយពួកគេឲ្យរួមចំណែកដល់ការពិភាក្សាក្នុងថ្នាក់ ) ។
-
តើដំណើររឿងជាច្រើននៃទស្សនៈនិមិត្តដំបូងអាចគាំទ្រឲ្យការយល់ដឹងរបស់យើងអំពីព្រឹត្តិការណ៍ពិសិដ្ឋនេះឲ្យនៅតែមានសុពលភាព និង រីកចម្រើនយ៉ាងដូចម្តេច ? ( សូមជួយសិស្សឲ្យយល់ថា ដំណើររឿងជាច្រើនអំពីទស្សនៈនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ អាចឲ្យយើងរៀនបន្ថែមអំពីបទពិសោធន៍ពិសិដ្ឋនេះជាងយើងអាចរៀនបាន បើសិនយើងមានឯកសារដែលល្អត្រឹមត្រូវនោះតិច) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ខ្ញុំមិនព្រួយបារម្ភសោះថា ព្យាការី យ៉ូសែប ស្ម៊ីធ បានផ្តល់ទស្សនៈនិមិត្តជាច្រើនអំពីទស្សនៈនិមិត្តដំបូង តែខ្ញុំបារម្ភច្រើនជាងដែលថា មានអ្នកសរសេរបួននាក់ផ្សេងគ្នាអំពីដំណឹងល្អនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ម្នាក់ៗសរសេរតាមការយល់ដឹងរបស់ខ្លួន ម្នាក់ៗប្រាប់ពីព្រឹត្តិការណ៍ដើម្បីបំពេញបំណងខ្លួនផ្ទាល់សម្រាប់ការសរសេរនៅពេលនោះ » (« God Hath Not Given Us the Spirit of Fear » Ensign, ខែ តុលា ឆ្នាំ ១៩៨៤ ទំព័រ ៥ ) ។
សូមថ្លែងទីបន្ទាល់របស់អ្នកអំពីភាពពិតនៃទស្សនៈនិមិត្តដំបូង និង ការស្ដារដំណឹងល្អឡើងវិញតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨-២០
សុពលភាពនៃសាសនាចក្រគឺស្ថិតលើភាពពិតដ៏ពេញលេញនៃទស្សនៈនិមិត្តដំបូង
សូមឲ្យសិស្សមួយចំនួនឆ្លាស់វេនគ្នាអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨-១៥ ។
-
តើកិច្ចការអ្វីខ្លះដែលយ៉ូសែប ស្ម៊ីធបានធ្វើដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់គាត់ ?
-
តើអ្នកគិតថា ហេតុអ្វីសាតាំងបានព្យាយាមបញ្ឈប់យ៉ូសែប ស្ម៊ីធ កុំឲ្យអធិស្ឋានដូច្នេះ ?
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦-១៩ ។
-
តើសេចក្តីពិតសំខាន់មួយចំនួនណាខ្លះដែលយើងរៀនពី ខ ១៦–១៧ ? ( នៅពេលសិស្សឆ្លើយ សូមគូសបញ្ជាក់ថា សេចក្តីពិតអស់កល្បជានិច្ចត្រូវបានស្តារឡើងវិញដល់ផែនដីនៅពេលព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បានបង្ហាញព្រះកាយដល់យ៉ូសែប ស្ម៊ីធ) ។
សូមបង្ហាញ និងអានសេចក្តីថ្លែងការណ៍ខាងក្រោមឲ្យឮៗដោយអែលឌើរ ថាតអរ ខាលីស្ទើរ ដែលបានបម្រើក្នុងគណៈប្រធាននៃពួកចិតសិបនាក់ ។ នៅពេលអ្នកអានសេចក្តីថ្លែងការណ៍នេះ អ្នកអាចចង់ផ្តល់យោបល់ថា សិស្សអាចគូសចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេពីសេចក្តីពិតដែលបងប្រុស ខាលីស្ទើរ បានគូសបញ្ជាក់ ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សឲ្យសរសេរ សេចក្តីពិតដែលថា យ៉ូសែប បានរៀន នៅលើគែមនៅជាប់នឹង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៩ ។ (កំណត់ចំណាំ ៖ ការរៀនដើម្បីគូសចំណាំ និង សរសេរចារលើព្រះគម្ពីរគឺជាជំនាញសិក្សាព្រះគម្ពីរដ៏សំខាន់ ដែលអ្នកអាចជួយសិស្សឲ្យអភិវឌ្ឍ [ សូមមើល ក្បួនខ្នាតការបង្រៀន និង ការរៀនសូត្រដំណឹងល្អសម្រាប់គ្រូបង្រៀន និង ថ្នាក់ដឹកនាំនៅក្នុងថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា ( ឆ្នាំ ២០១២ ) ទំព័រ ២១] ) ។
« យ៉ូសែប ស៊្មីធ គឺជាអ្នកដែលព្រះអម្ចាស់បានតែងតាំងដើម្បីស្តារសាសនាចក្ររបស់ព្រះគ្រីស្ទលើផែនដីឡើងវិញ ។ នៅពេលលោកបានចូលទៅក្នុងព្រៃពិសិដ្ឋ នោះលោកបានរៀនមូលដ្ឋានគ្រឹះនៃសេចក្តីពិតដែលកាលនោះមិនត្រូវបានបង្រៀនដោយពួកគ្រិស្តសាសនិកជាច្រើន ។
« ទីមួយ លោកបានរៀនថា ព្រះគឺជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាអង្គផ្សេង និងដាច់ដោយឡែកពីគ្នា ។ …
« សេចក្តីពិតដ៏អស្ចារ្យទីពីរដែលយ៉ូសែបបានរកឃើញនោះគឺថាព្រះវរបិតា និង ព្រះរាជបុត្រាមានព្រះកាយដ៏សិរីរុងរឿងនៃសាច់ និង ឆ្អឹង ។ …
« សេចក្តីពិតទីបីដែលយ៉ូសែបស្ម៊ីធបានរៀននោះគឺថា ព្រះនៅតែមានព្រះបន្ទូលមកកាន់មនុស្សសព្វថ្ងៃនេះ—ថាឋានសួគ៌ពុំបិទឡើយ ។ …
« សេចក្តីពិតទីបួនដែលយ៉ូសែបស្ម៊ីធ បានរៀននោះគឺថាសាសនាចក្រនៃព្រះគ្រីស្ទដ៏ពេញលេញ និង ពិតពុំទាន់មាននៅលើផែនដីនេះទេ » (“Joseph Smith—Prophet of the Restoration,” Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣៥–៣៦ ) ។
-
ហេតុអ្វីអ្នកគិតថាសេចក្ដីពិតទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសំខាន់ត្រូវដឹង និងយល់ដូច្នេះ ?
-
តើសេចក្តីត្រូវការនៃសេចក្តីពិតទាំងនោះ អាចជួយពន្យល់ពីហេតុផលដែលសាតាំងបានព្យាយាមរារាំងក្មេងប្រុស យ៉ូសែប ស្ម៊ីធ មិនឲ្យអធិស្ឋានយ៉ាងដូចម្ដេច ?
ដើម្បបង្ហាញពីសារៈសំខាន់នៃទស្សនៈនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« កម្លាំងទាំងអស់របស់យើងស្ថិតនៅលើសុពលភាពនៃ [ ទស្សនៈនិមិត្តដំបូង ] ។ ទោះជាវាបានកើត ឬ ពុំបានកើតឡើងក្តី ។ បើសិនវាពុំបានកើតឡើងទេ នោះកិច្ចការនេះគឺជាបោកប្រាស់ហើយ ។ បើសិនវាពិតវិញនោះ នោះវាគឺជាកិច្ចការដ៏សំខាន់ និង អស្ចារ្យនៅក្រោមមេឃនេះ ។ …
« … នៅឆ្នាំ ១៨២០ ការបង្ហាញដ៏រុងរឿងដែលជាចម្លើយចំពោះការអធិស្ឋានរបស់ក្មេងប្រុសម្នាក់ ដែលបានអានព្រះគម្ពីរបរិសុទ្ធរបស់គ្រួសារនូវពាក្យរបស់យ៉ាកុប ‹ តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ › (យ៉ាកុប ១:៥) ។
« ដោយសារបទពិសោធន៍ដ៏វិសេស និងអស្ចារ្យនេះ សាសនាចក្រនេះបន្តមានសុពលភាព » (« The Marvelous Foundation of Our Faith » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨០ ) ។
-
តើសុពលភាពនៃសាសនាចក្រមានទំនាក់ទំនងនឹងការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ យ៉ាងដូចម្តេច ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីមានទីបន្ទាល់មួយថា យ៉ូសែប ស៊្មីធ បានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដូច្នេះ? ( សិស្សអាចផ្ដល់នូវចម្លើយផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា គោលការណ៍ខាងក្រោមនេះ ត្រូវបានបញ្ជាក់ច្បាស់ ៖ នៅពេលយើងមានទីបន្ទាល់មួយថាយ៉ូសែប ស្ម៊ីធបានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នោះយើងអាចដឹងផងដែរអំពីសេចក្តីពេញលេញនៃការស្តារឡើងវិញនៃដំណឹងល្អ) ។
នៅពេលអ្នកបញ្ចប់មេរៀននេះ សូមគូសបញ្ជាក់ពីសារៈសំខាន់នៃការមានទីបន្ទាល់ផ្ទាល់ខ្លួនមួយនៃសេចក្តីពិតនៃទស្សនៈនិមិត្តដំបូង ។ ទីបន្ទាល់ផ្ទាល់ខ្លួននេះ បានស្ថាបនាលើថ្មដានៃវិវរណៈ ជួយយើងឲ្យបន្តរឹងមាំក្នុងសេចក្តីជំនឿរបស់យើង នៅពេលយើងជួបជាមួយនឹងព័ត៌មានមិនពិតអំពីព្យាការីយ៉ូសែប ស្ម៊ីធ និង សាសនាចក្រនេះ ។ សូមថ្លែងទីបន្ទាល់ថា របៀបនៃការសិក្សារបស់យ៉ូសែប ស្ម៊ីធអំពីសេចក្តីពិត នឹងដំណើរការដូចគ្នាដល់យើងផងដែរ ។ យើងអាចស្វែងរកសេចក្តីពិត អានព្រះគម្ពីរ ពិចារណា និង ចុងក្រោយគេគឺសួរព្រះ ហើយទ្រង់នឹងឆ្លើយតប ( សូមមើល យ៉ាកុប ១:៥) ។ សូមឲ្យសិស្សពិចារណាពីរបៀបដែលពួកគេបានទទួលទីបន្ទាល់មួយដែលថា ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់យ៉ូសែប ស្ម៊ីធ ។ សូមទុកពេលឲ្យសិស្សម្នាក់ ឬពីរនាក់ដើម្បីចែកចាយពីរបៀបដែលពួកគេទទួលទីបន្ទាល់មួយអំពីទស្សនៈនិមិត្តដំបូង ។
ការអានរបស់សិស្ស
-
ហ្គរដុន ប៊ី ហ៊ិងគ្លី « The Marvelous Foundation of Our Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨–៨១ ។