បណ្ណាល័យ
មេរៀន​ទី ២ ៖ ទស្សនៈនិមិត្ត​ដំបូង


មេរៀន​ទី ២

ទស្សនៈនិមិត្ត​ដំបូង

សេចក្តីផ្តើម

ដំណើរ​រឿង​អំពី​ទស្សនៈនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ មាន​នៅ​ក្នុង​មុក្តា​ដ៏មាន​តម្លៃមហិមា​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​កែប្រែ​របាយការណ៏​ខុសឆ្គង​អំពី​សាសនាចក្រ ។ ពេញ​មួយ​ជីវិត​របស់​លោក ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​ដំណើរ​រឿង​ជា​ច្រើន​អំពី​ទស្សនៈ​និមិត្ត​ដំបូង ។ ដំណើរ​ទាំង​នេះ​អាច​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​បទពិសោធន៍​នោះ ហើយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​លើ​ការ​ស្តារ​ឡើង​វិញ ។ មេរៀន​នេះ មាន​បំណង​ដើម្បី​ជួយ​សិស្ស​យល់​ពី​សារៈសំខាន់​នៃ​ការមាន​ទីបន្ទាល់​អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ។

ការអាន​ពី​សាវតា

  • ហ្គរដុន ប៊ី ហ៊ិងគ្លី « The Marvelous Foundation of Our Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨–៨១ ។

  • « ដំណើរ​រឿង​ទស្សនៈនិមិត្ត​ដំបូង » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-២

ព្យាការី​បាន​សរសេរ​អំពី​ទស្សនៈនិមិត្ត​ដំបូង​ដើម្បី​កែប្រែ​របាយការណ៍​ខុសឆ្គង

សូម​ពន្យល់​ថា នៅ​ក្នុង​ឆ្នាំ ១៨៣៨ យ៉ូសែប ស្ម៊ីធ បាន​ចាប់​ផ្តើម​ការងារ​នៃ​ប្រវត្តិ​សាសនាចក្រ​ជាផ្លូវ​ការ ។ នៅ​ក្នុង​វគ្គ​នៃ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ដែល​បាន​ស្គាល់​ថា​ជា យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ត្រូវ​បាន​ដក​ស្រង់​ពី​ប្រវត្តិ​ដ៏​វែង​បែប​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:១-២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​មូលហេតុ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ផ្តល់​ឲ្យ​សម្រាប់​ការរៀបចំ​ប្រវត្តិ​របស់​លោក ។

  • យោងតាម ខទី ១តើ​មាន​អ្វី​ខ្លះ នៅ​វិលវល់​ក្នុង​ចំណោម​ប្រជាជន​អំឡុង​ពេល​សម័យដើម​ដំបូង​នៃ​សាសនាចក្រ ?

  • តើ​អ្វី​ទៅ​ជា​គោលបំណង​នៃ​អស់​អ្នក​ដែល​គាំទ្រ​របាយការណ៍​ដែល​ប្រឆាំង​នឹង​សាសនាចក្រ​នោះ ?

  • តើ​មាន​ស្ថានភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ​នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ ?

សូម​ពន្យល់​ថា នៅមាន​បុគ្គល និង​ក្រុម​ជាច្រើន​នា​សព្វ​ថ្ងៃនេះ ដែល​បាន​បន្ត​ផ្សាយ​ព័ត៌មាន​ខុសឆ្គង និង​បោកបញ្ឆោត អំពី​សាសនាចក្រ ដោយ​មាន​បំណង​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ ។

  • តើ​យ៉ូសែប ស្ម៊ីធ បាន​ប្រាប់​មូលហេតុ​អ្វី​ខ្លះ​ក្នុង​ការសរសេរ​ប្រវត្តិ​របស់​លោក ? ( ដើម្បី « កែខៃ​គំនិត​មនុស្ស ហើយ​តម្រង់​មនុស្ស​ទាំង​អស់​ដែល​ស្វែងរក​សេចក្តី​ពិត​ចំពោះការពិត​ត្រង់ តាមដែល​ការណ៍…​នោះ​បាន​កើត​ឡើង » [យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១] ) ។

  • ហេតុ​អ្វី​បាន​ជា​សំខាន់​ដើម្បី « ស្វែងរក​សេចក្តីពិត » អំពី​ការស្តារឡើង​វិញ ដោយ​អាស្រ័យ​ទៅ​លើ​ដំណើររឿង​ដំបូង​អំពី​យ៉ូសែប ស្ម៊ីធ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ឲ្យ​ច្បាស់​ថា អាស្រ័យទៅលើ ដំណើររឿង​របស់​ព្យាការី វា​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ចៀសវាង​ពី​ការ​បោកបញ្ឆោត ដោយ​ព័ត៌មាន​ខុសឆ្គង ឬ បោកបញ្ឆោត​បាន) ។

សូម​បង្ហាញ​នូវ​ការទូន្មាន​ខាង​ក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​អាន​វា​ដោយ​ស្ងៀមស្ងាត់ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

« វា​តែងតែ​មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​ចង់​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​របស់​សាសនាចក្រ និង ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ ។ សព្វ​ថ្ងៃ​នេះ ពួកគេ​ប្រើ​អ៊ិនធើណិត ។

« ព័ត៌មាន​មួយ​ចំនួន​អំពី​សាសនាចក្រ មិន​ថា​វា​មាន​ការ​បញ្ចុះបញ្ចូល​យ៉ាង​ណា​ទេ វា​មិន​ពិត​ឡើយ » (« ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា », EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ៤១ ) ។

  • តើ​ប្រភព​អ្វី​ដែល​យើង​គួរ​ស្វែងរក ហើយ​ទុកចិត្ត​លើ​ការស្រាវជ្រាវ​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ដឹង​ពី​សេចក្តីពិត​ទាក់ទង​នឹង​ទស្សនៈនិមិត្ត​ដំបូង ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ និង ព្រឹត្តិការណ៍​ផ្សេង​ទៀត​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ ? ហេតុអ្វី ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​គោលការណ៍​ខាង​ក្រោម​នេះ ៖ ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត​ដោយ​ព័ត៌មាន​ខុសឆ្គង ឬ បោកបញ្ឆោត​បាន នោះ​អស់​អ្នក​ដែល​ព្យាយាម​ស្វែងរក​សេចក្តី​ពិត​គួរតែ​ស្រាវជ្រាវ​រក​ធនធាន​នៃ​ព័ត៌មាន​ដែល​គួរឲ្យទុក​ចិត្ត​បាន​ពី​សាសានាចក្រ និង ប្រវត្តិ​របស់​សាសនាចក្រ​ជាជាង​ការទទួល​ព័ត៌មាន​ដោយ​ស្រួលៗ​ដែល​ពួកគេ​ឮ ឬ អាន រួម​ទាំង​ព័ត៌មាន​ដែល​មក​ពី​ការស្រាវជ្រាវ​ចេញ​ពី​អ៊ិនធើរណែត​ផងដែរ) ។

សូម​ពន្យល់​ថា អ្នករិះគន់​អំពី​សាសនាចក្រ ញុះញង់​ប្រឆាំង​នឹង​ភាព​ពិត​នៃ​ទស្សនៈនិមិត្ត​ដំបូង ដោយ​ការនិយាយ​ថា យ៉ូសែប ស៊្មីធ ពុំ​បាន​កត់ត្រា​បទពិសោធន៍​របស់​លោក​ដែល​មាន​ជាមួយ​នឹង​ទស្សនៈនិមិត្ត​ឡើយ រហូត​ដល់​អស់​ពេល​ជា​ច្រើន​ឆ្នាំបន្ទាប់​ពី​វា​បានកើត​ឡើង ។ សូម​ពន្យល់​ថា យ៉ូសែប ស្ម៊ីធ ​ដែល​មាន​អាយុ ១៤ ឆ្នាំ​បាន​ប្រែជា​ស្ទាក់ស្ទើរ​ដើម្បី​និយាយ​ពី​ទស្សនៈ​និមិត្ត​របស់​ខ្លួន​ដោយសារ​ប្រតិកម្ម​នៃ​អស់​អ្នក​ដែល​លោក​បាន​ចាប់ផ្តើម​ប្រាប់ ( សូមមើល សូមមើល ១:២១–២៦) ។ លោក​បាន​កត់ត្រា​ពី​បទ​ពិសោធន៍​នោះ​នៅពេល​លោក​បាន​ទទួល​អារម្មណ៍​ថា វាគឺ​ពេល​វេលា​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ដូច្នេះ ។ ព្រះអង្គសង្គ្រោះ​បាន​បង្គាប់ ពេត្រុស យ៉ាកុប និង យ៉ូហាន​កុំ​ឲ្យ​និយាយ​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន​នៅ​ភ្នំ​នៃ​ការប្រែរូប​រហូត​ដល់​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់​សិន ( សូម​មើល ម៉ាថាយ ១៧:៩) ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា បទពិសោធន៍​ពិសិដ្ឋ​មួយ​ចំនួន​គួរតែ​ចែកចាយ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។

ដំណើរ​រឿង​អំពី​ទស្សនៈនិមិត្ត​ដំបូង

កំណត់​ចំណាំ ៖ នៅពេល​អ្នក​បង្រៀន​ផ្នែក​នៃ​មេរៀន​នេះ សូម​ទុក​ពេល​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​ផ្នែក​ចុងក្រោយ​នៃ​មេរៀន​នេះ ដែល​និយាយ​អំពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–២០ ។

សូម​ពន្យល់​សិស្ស​ថា យ៉ូសែប ស៊្មីធ បាន​សរសេរ ទោះ​ដោយ​ផ្ទាល់​ខ្លួន ឬ ដោយ​ជំនួយ​ពី​អ្នក​សសេរ​ក្តី យ៉ាង​ហោច​ណាស់​មាន​ដំណើរ​រឿង​បួន​ផ្សេង​គ្នា​នៃ​ទស្សនៈ​និមិត្ត​ដំបូង​នេះ ។ លើស​ពី​នេះ​ទៀត ដំណើរ​រឿង​ជា​ច្រើន​នៃ​ទស្សនៈនិមិត្ត​នេះ​ត្រូវ​បា​កត់ត្រា​ទុក​ដោយ​សហការី​របស់​យ៉ូសែប ស្ម៊ីធ ។ ដំណើរ​រឿង​និមួយៗ​គូស​បញ្ជាក់​ពី​លក្ខណៈ​ខុសៗ​គ្នា​នៃ​បទពិសោធន៍​របស់​យ៉ូសែប ប៉ុន្តែ​ដំណើរ​ទាំង​នោះ​មាន​ធាតុ​សំខាន់ៗ​អំពី​អ្វី​ដែល​យ៉ូសែប បាន​ឃើញ និង ឮ ។ ដើម្បី​ជួយ​ពន្យល់​ពី​មូលហេតុ​ដែល​មាន​ភាពខុស​គ្នា​នៅ​ក្នុង​ដំណើរ​រឿង​ផ្សេង​គ្នា​នេះ សូម​សិស្ស​ឲ្យ​ពិចារណា​ចំណុច​ខាង​ក្រោម ៖

  • សូម​គិត​ពី​បទពិសោធន៍​ដ៏​សំខាន់ ឬ ដ៏​មាន​អត្ថន័យ​ដែល​អ្នក​បាន​មាន​ក្នុង​ជីវិត​អ្នក ។ តើ​ដំណើរ​រឿង​របស់​អ្នក​អំពី​បទពិសោធន៍​នោះ​ខុស​គ្នា ដោយសារ​តែ​អ្នក​ស្តាប់​​របស់​អ្នក​នោះ​ជា​នរណា​ឬ ? តើ​ការផ្លាស់ប្តូរ​នោះ​អាច​អាស្រ័យ​ទៅលើ​ពេលវេលា ឬ មូលហេតុ​ដែល​អ្នក​កំពុង​ប្រាប់​ពី​បទ​ពិសោធន៍​នោះ​យ៉ាង​ដូច​ម្តេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ស្តាប់​រក​ការរំពឹង​ពី​អ្នក​ប្រវត្តិសាស្ត្រ នៅពេល​បទពិសោធន៍​មួយ​ត្រូវ​បាន​លើក​មក​និយាយ​ជា​ច្រើន​ដង​នោះ ៖

« ដំណើរ​រឿង​ផ្សេងៗ​អំពី​ទស្សនៈនិមិត្ត​ដំបូង​បាន​ប្រាប់​ពី​រឿង​ដូច​គ្នា ទោះបី​ជា​ដំណើរ​រឿង​ទាំង​នោះ​បាន​គូស​បញ្ជាក់ និង សរសេរ​លម្អិត​ផ្សេងៗ​ពីគ្នា​ក្តី ។ អ្នក​ប្រវត្តិសាស្ត្រ​រំពឹង​ថា នៅពេល​បុគ្គល​ម្នាក់​ប្រាប់​ពី​បទពិសោធន៍​នោះ​ឡើង​វិញ​ជា​ច្រើន​ដង ទៅ​ដល់​អ្នក​ស្តាប់​ផ្សេងៗ​អស់​ពេល​ជា​ច្រើន​ឆ្នាំ ដំណើរ​រឿង​និមួយៗ​នឹង​គូស​បញ្ជាក់​លក្ខណៈ​ខុស​គ្នា​អំពី​បទពិសោធន៍ និង ព័ត៌មាន​លម្អិត​ដែល​មាន ។ ពិតណាស់ ភាព​ខុស​គ្នា​ទាំងឡាយ​ដែល​ស្រដៀង​ទៅ​នឹង​អស់​ទាំង​ដំណើរ​រឿង​នៅ​ក្នុង​ដំណើរ​រឿង​នៃ​ទស្សនៈនិមិត្ត​ដំបូង មាន​នៅក្នុង​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ជាច្រើន​អំពី​ទស្សនៈនិមិត្ត​របស់​ប៉ុល​នៅ​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស និង​បទពិសោធន៍​របស់​ពួក​សាវក​នៅលើ​ភ្នំ​ប្រែរូប [កិច្ចការ ៩:៣–៩; ២២:៦–២១; ២៦:១២–១៨; ម៉ាថាយ ១៧:១–១៣; ម៉ាកុស ៩:២–១៣; លូកា ៩:២៨–៣៦] ។ ប៉ុន្តែ​ទោះជា​មាន​ភាព​ខុស​គ្នា​ក្តី មូលដ្ឋាន​គ្រឹះ​ដែល​ដូច​គ្នា​មាន​នៅ​ក្នុង​ដំណើរ​រឿង​ទាំងអស់​នៃ​ទស្សនៈ​និមិត្ត​ដំបូង ។ មនុស្ស​ខ្លះ​ប្រកែក​ទាំង​ខុស​ថា ភាព​ផ្សេងៗ​គ្នា​នៅ​ក្នុង​ការ​ប្រាប់​រឿង​គឺ​ជា​ភស្តុតាង​អំពី​ការប្រឌិត​រឿង​នោះ ។ ផ្ទុយ​ទៅ​វិញ បញ្ជី​ប្រវត្តិសាស្ត្រ​ជា​ច្រើន​អាច​ឲ្យ​យើង​រៀន​បាន​កាន់តែ​ច្រើន​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ជាង​យើង​អាច​រៀន​បាន បើសិន​យើង​មាន​ឯកសារ​ដែល​ល្អ​ត្រឹមត្រូវ​នោះ​តិច » (« ដំណើរ​រឿង​នៃ​ទស្សនៈនិមិត្ត​ដំបូង » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics) ។

ជា​ឧទាហរណ៍​មួយ​អំពី​ភាព​ខុស​គ្នា​នៅ​ក្នុង​ដំណើរ​រឿង​នោះ អ្នក​អាច​ប្រាប់​សិស្ស​ថា « ដោយ​ហេតុ​តែ ដំណើរ​រឿង​ដែល​សរសេរ​នៅ​ក្នុង​ឆ្នាំ ១៨៣២​គូសបញ្ជាក់​ពី​រឿង​ផ្ទាល់​ខ្លួន​ជា​ច្រើន​អំពី​យ៉ូសែប ស្ម៊ីធ កាល​នៅ​ក្មេង​ដែល​ស្វែងរក​ការអភ័យ​ទោស នោះ​ដំណើរ​រឿង​ដែល​កត់ត្រា​នៅ​ឆ្នាំ ១៨៣៨ ផ្តោត​លើ​ទស្សនៈនិមិត្ត​ជា​ការចាប់ផ្តើម​នៃ ‹ ការកកើត និង ការរីកចម្រើន​នៃ​សាសនាចក្រ › វិញ » (« ដំណើររឿង​នៃ​ទស្សនៈនិមិត្ត​ដំបូង » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics) ។ សូម​រំឭក​សិស្ស​ថា ការចាត់តាំង​របស់​ពួកគេ​ឲ្យ​អាន​រួម​មាន អត្ថបទ​ប្រធាន​បទ​ដំណឹង​ល្អ « ដំណើររឿង​នៃ​ទស្សនៈនិមិត្ត » ដែល​ផ្តល់​ព័ត៌មាន​វិភាគ​លម្អិត​បន្ថែម​នៃ​ភាព​ខុស​គ្នា​និមួយៗ​នៃ​ដំណើរ​រឿង​នៃ​ទស្សនៈនិមិត្ត​ដំបូង​នេះ ។ សូម​ឲ្យ​សិស្ស​សិក្សា​អត្ថបទ​នេះ​នៅ​ក្រៅ​ថ្នាក់​រៀន ដើម្បី​យល់​ដឹង​ឲ្យ​បាន​កាន់តែ​ប្រសើរ​អំពី​របៀប​ដែល​ដំណើរ​រឿង​និមួយៗ​រួម​ចំណែក​ដល់​ចំណេះ​ដឹង​របស់​យើង​អំពី​ទស្សនៈនិមិត្ត​ដំបូង ។ (កំណត់​ចំណាំ ៖ សូម​រំឭក​សិស្ស​អំពី​សារៈសំខាន់​នៃ​ការអាន​ការចាត់តាំង​នៅ​ខាង​ក្រោម « ការអាន​របស់​សិស្ស » ពីមុន​រៀន ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​រួម​ចំណែក​ដល់​ការពិភាក្សា​ក្នុង​ថ្នាក់ ) ។

  • តើ​ដំណើរ​រឿង​ជា​ច្រើន​នៃ​ទស្សនៈនិមិត្ត​ដំបូង​អាច​គាំទ្រ​ឲ្យ​ការយល់​ដឹង​របស់​យើង​អំពី​ព្រឹត្តិការណ៍​ពិសិដ្ឋ​នេះ​ឲ្យ​នៅ​តែ​មាន​សុពលភាព និង រីកចម្រើន​យ៉ាង​ដូចម្តេច ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ដំណើរ​រឿង​ជា​ច្រើន​អំពី​ទស្សនៈនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ អាច​ឲ្យ​យើង​រៀន​បន្ថែម​អំពី​បទ​ពិសោធន៍​ពិសិដ្ឋ​នេះ​ជាង​យើង​អាច​រៀន​បាន បើសិន​យើង​មាន​ឯកសារ​ដែល​ល្អ​ត្រឹមត្រូវ​នោះ​តិច) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​មិន​ព្រួយ​បារម្ភ​សោះ​ថា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្តល់​ទស្សនៈនិមិត្ត​ជាច្រើន​អំពី​ទស្សនៈនិមិត្ត​ដំបូង តែ​ខ្ញុំ​បារម្ភ​ច្រើន​ជាង​ដែល​ថា មាន​អ្នក​សរសេរ​បួន​នាក់​ផ្សេង​គ្នា​អំពី​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ម្នាក់ៗ​សរសេរ​តាម​ការយល់​ដឹង​របស់​ខ្លួន ម្នាក់ៗ​ប្រាប់​ពី​ព្រឹត្តិការណ៍​ដើម្បី​បំពេញ​បំណង​ខ្លួន​ផ្ទាល់​សម្រាប់​ការសរសេរ​នៅពេល​នោះ » (« God Hath Not Given Us the Spirit of Fear » Ensign, ខែ តុលា ឆ្នាំ ១៩៨៤ ទំព័រ ៥ ) ។

សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ភាព​ពិត​នៃ​ទស្សនៈនិមិត្ត​ដំបូង និង ការស្ដារ​ដំណឹងល្អ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨-២០

សុពលភាព​នៃ​សាសនាចក្រ​គឺ​ស្ថិត​លើ​ភាពពិត​ដ៏​ពេញលេញ​នៃ​ទស្សនៈ​និមិត្ត​ដំបូង

សូម​ឲ្យ​សិស្ស​មួយ​ចំនួន​ឆ្លាស់​វេន​គ្នា​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨-១៥ ។

  • តើ​កិច្ចការ​អ្វី​ខ្លះ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​សាតាំង​បាន​ព្យាយាម​បញ្ឈប់​យ៉ូសែប ស្ម៊ីធ កុំ​ឲ្យ​អធិស្ឋាន​ដូច្នេះ ?

សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ឆ្លាស់​វេន​គ្នា​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦-១៩ ។

  • តើ​សេចក្តី​ពិត​សំខាន់​មួយ​ចំនួន​ណា​ខ្លះ​ដែល​យើង​រៀន​ពី ខ ១៦–១៧ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​គូសបញ្ជាក់​ថា សេចក្តី​ពិត​អស់កល្ប​ជានិច្ច​ត្រូវ​បាន​ស្តារឡើងវិញ​ដល់​ផែនដី​នៅពេល​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ) ។

សូម​បង្ហាញ និង​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ឲ្យឮៗ​ដោយ​អែលឌើរ ថាតអរ ខាលីស្ទើរ​ ដែល​បាន​បម្រើ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិត​សិប​នាក់ ។ នៅពេល​អ្នក​អាន​សេចក្តី​ថ្លែងការណ៍​នេះ អ្នក​អាច​ចង់​ផ្តល់​យោបល់​ថា សិស្ស​អាច​គូស​ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ពី​សេចក្តី​ពិត​ដែល​បងប្រុស ខាលីស្ទើរ បាន​គូស​បញ្ជាក់ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​ឲ្យ​សរសេរ សេចក្តី​ពិត​ដែល​ថា យ៉ូសែប បាន​រៀន នៅ​លើ​គែម​នៅជាប់​នឹង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៩ ។ (កំណត់ចំណាំ ៖ ការរៀន​ដើម្បី​គូស​ចំណាំ និង សរសេរ​ចារ​លើ​ព្រះគម្ពីរ​គឺ​ជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​សំខាន់ ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ [ សូមមើល ក្បួនខ្នាត​ការបង្រៀន និង ការរៀនសូត្រ​ដំណឹង​ល្អ​សម្រាប់​គ្រូបង្រៀន និង ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ( ឆ្នាំ ២០១២ ) ទំព័រ ២១] ) ។

ថាត អរ ខាលីស្ទើរ

« យ៉ូសែប ស៊្មីធ គឺ​ជា​អ្នក​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​ដើម្បី​ស្តារ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​លើ​ផែន​ដី​ឡើង​វិញ ។ នៅពេល​លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ នោះ​លោក​បាន​រៀន​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ពិត​ដែល​កាល​នោះ​មិន​ត្រូវ​បាន​បង្រៀន​ដោយ​ពួក​គ្រិស្តសាសនិក​ជា​ច្រើន ។

« ទី​មួយ លោក​បាន​រៀន​ថា ព្រះ​គឺ​ជា​ព្រះវរបិតា និង ព្រះ​រាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ផ្សេង និង​ដាច់​ដោយ​ឡែក​ពី​គ្នា ។ …

« សេចក្តី​ពិត​ដ៏​អស្ចារ្យ​ទី​ពីរ​ដែល​យ៉ូសែប​បាន​រកឃើញ​នោះ​គឺ​ថា​ព្រះវរបិតា និង ព្រះ​រាជបុត្រា​មាន​ព្រះកាយ​ដ៏​សិរី​រុង​រឿង​នៃ​សាច់ និង ឆ្អឹង ។ …

« សេចក្តី​ពិត​ទី​បី​ដែល​យ៉ូសែប​ស្ម៊ីធ​បាន​រៀន​នោះ​គឺ​ថា ព្រះ​នៅតែ​មាន​ព្រះបន្ទូល​មក​កាន់​មនុស្ស​សព្វថ្ងៃ​នេះ—​ថា​ឋាន​សួគ៌​ពុំ​បិទ​ឡើយ ។ …

« សេចក្តីពិត​ទី​បួន​ដែល​យ៉ូសែប​ស្ម៊ីធ បាន​រៀន​នោះ​គឺ​ថា​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​ដ៏​ពេញលេញ និង ពិត​ពុំ​ទាន់មាន​នៅ​លើ​ផែនដី​នេះ​ទេ » (Joseph Smith—Prophet of the Restoration, EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣៥–៣៦ ) ។

  • ហេតុអ្វី​អ្នក​គិតថា​សេចក្ដីពិតទាំង​នេះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សំខាន់​ត្រូវ​ដឹង និង​យល់​ដូច្នេះ ?

  • តើ​សេចក្តី​ត្រូវការ​នៃ​សេចក្តី​ពិត​ទាំងនោះ អាច​ជួយ​ពន្យល់​ពី​ហេតុផល​ដែល​សាតាំង​បាន​ព្យាយាម​រារាំង​ក្មេង​ប្រុស យ៉ូសែប ស្ម៊ីធ មិន​ឲ្យ​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច ?

ដើម្ប​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទស្សនៈនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« កម្លាំង​ទាំងអស់​របស់​យើង​ស្ថិត​នៅ​លើ​សុពលភាព​នៃ [ ទស្សនៈនិមិត្ត​ដំបូង ] ។ ទោះ​ជា​វា​បាន​កើត ឬ ពុំបានកើត​ឡើង​ក្តី ។ បើសិន​វា​ពុំ​បាន​កើត​ឡើង​ទេ នោះ​កិច្ចការ​នេះគឺ​ជា​បោក​ប្រាស់​ហើយ ។ បើសិន​វា​ពិត​វិញ​នោះ នោះ​វា​គឺ​ជា​កិច្ចការ​ដ៏​សំខាន់ និង អស្ចារ្យ​នៅ​ក្រោម​មេឃ​នេះ ។ …

« … នៅ​ឆ្នាំ ១៨២០ ការបង្ហាញ​ដ៏​រុងរឿង​ដែល​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ក្មេងប្រុស​ម្នាក់ ដែល​បាន​អាន​ព្រះគម្ពីរ​បរិសុទ្ធ​របស់​គ្រួសារ​នូវ​ពាក្យ​របស់​យ៉ាកុប ‹ តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា​មាន​តែ​សូម​ដល់​ព្រះ​ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់ ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ › (យ៉ាកុប ១:៥) ។

« ដោយសារ​បទពិសោធន៍​ដ៏​វិសេស និង​អស្ចារ្យ​នេះ សាសនាចក្រ​នេះ​បន្ត​មាន​សុពលភាព » (« The Marvelous Foundation of Our Faith » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨០ ) ។

  • តើ​សុពលភាព​នៃ​សាសនាចក្រ​មាន​ទំនាក់ទំនង​នឹង​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ​ យ៉ាងដូចម្តេច ?

  • ហេតុអ្វី​បាន​ជាវា​សំខាន់​ដើម្បីមាន​ទីបន្ទាល់​មួយថា យ៉ូសែប ស៊្មីធ បាន​ឃើញ​ព្រះ​ជាព្រះវរបិតា និង​ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ​ដូច្នេះ? ( សិស្ស​អាច​ផ្ដល់​នូវ​ចម្លើយ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គោលការណ៍​ខាង​ក្រោម​នេះ ត្រូវ​បាន​បញ្ជាក់​ច្បាស់ ៖ នៅពេល​យើង​មាន​ទីបន្ទាល់​មួយ​ថា​យ៉ូសែប ស្ម៊ីធ​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ដឹង​ផងដែរ​អំពី​សេចក្តី​ពេញលេញ​នៃ​ការស្តារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ) ។

នៅពេល​អ្នក​បញ្ចប់​មេរៀន​នេះ សូម​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​នៃ​សេចក្តី​ពិត​នៃ​ទស្សនៈនិមិត្ត​ដំបូង ។ ទីបន្ទាល់​ផ្ទាល់​ខ្លួន​នេះ បាន​ស្ថាបនា​លើ​ថ្មដា​នៃ​វិវរណៈ ជួយ​យើង​ឲ្យ​បន្ត​រឹងមាំ​ក្នុង​សេចក្តី​ជំនឿ​របស់​យើង នៅពេល​យើង​ជួប​ជាមួយ​នឹង​ព័ត៌មាន​មិន​ពិត​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ និង សាសនាចក្រ​នេះ ។ សូម​ថ្លែង​ទីបន្ទាល់​ថា របៀប​នៃ​ការសិក្សា​របស់​យ៉ូសែប ស្ម៊ីធ​អំពី​សេចក្តី​ពិត នឹង​ដំណើរការ​ដូចគ្នា​ដល់​យើង​ផងដែរ ។ យើង​អាច​ស្វែងរក​សេចក្តី​ពិត អាន​ព្រះគម្ពីរ ពិចារណា និង ចុងក្រោយ​គេ​គឺ​សួរ​ព្រះ ហើយ​ទ្រង់​នឹង​ឆ្លើយ​តប ( សូមមើល យ៉ាកុប ១:៥) ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​មួយ​ដែល​ថា ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួល​ទីបន្ទាល់​មួយ​អំពី​ទស្សនៈនិមិត្ត​ដំបូង ។

ការអាន​របស់​សិស្ស