មេរៀនទី ៦
ការរៀបចំសាសនាចក្រ
សេចក្តីផ្តើម
នៅក្នុងវិវរណៈមួយទៅកាន់ព្យាការីយ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបញ្ជាថា សាសនាចក្ររបស់ទ្រង់ត្រូវរៀបចំឡើងនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ( សូមមើល គ. និង ស. ២០ ក្បាលជំពូក; គ. និង ស. ២០:១) ។ វិវរណៈនេះក៏បានប្រទានដល់សមាជិកនូវការយល់ដឹងដ៏ប្រសើរអំពីបេសកកម្ម និង ការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងវិវរណៈដែលបានកត់ត្រាក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ព្រះអម្ចាស់បានឃើញពីសាសនាចក្រដែលបានស្តារឡើងវិញថាជា « សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល » ដែលគូសបញ្ជាក់អំពីតួនាទីសំខាន់នៃសាសនាចក្រនៅថ្ងៃចុងក្រោយ និង ជីវិតរបស់យើង ។
ការអានពីសាវតា
-
ហិនរី ប៊ី អាវរិង « សាសនាចក្រពិត ហើយសកម្ម » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២០–២៤ ។
-
« Organization of the Church of Jesus Christ » ជំពូក ៦ នៅក្នុង Church History in the Fulness of Times Student Manual, ការបោះពុម្ពទី ២ ( Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ៦៧–៦៨ ។
-
ប៊យដ៍ ឃេ ផាកកឺ « The Only True Church » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨០–៨៣ ។
-
ជែហ្វ្រី ជី ខាណុន “‘Build Up My Church’: D&C 18, 20, 21, 22,” វិវរណៈនៅក្នុងបរិបទដែលមានជាបន្តបន្ទាប់ ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៣ history.lds.org ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៣
ការស្តារឡើងវិញនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ
សូមចាប់ផ្តើមមេរៀនដោយសូមសិស្សឲ្យពិពណ៌នាពីអ្វីដែលពួកគេដឹងអំពីសាសនាចក្រដែលបានស្ថាបនាដោយព្រះយេស៊ូវគ្រីស្ទអំឡុងពេលសម័យព្រះគម្ពីរសញ្ញាថ្មី ។ បន្ទាប់មកសូមសួរ ៖
-
តើយើងជឿថាអ្វីខ្លះបានកើតឡើងចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីមរណៈភាពរបស់ពួកសាវកនោះ ?
-
តើការណ៍នេះពន្យល់ពីសេចក្តីត្រូវការសម្រាប់ការស្តារឡើងវិញរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អានសេចក្តីថ្លែងការណ៍ខាងក្រោមឮៗ ខណៈដែលសិស្សក្នុងថ្នាក់ស្តាប់រកមើលថា ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានស្តារឡើងវិញដោយរបៀបណា នូវលក្ខណៈពិសេសនៃសាសនាចក្រដែលបានស្ថាបនាដោយព្រះគ្រីស្ទនៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ។
« នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ គឺដប់មួយថ្ងៃបន្ទាប់ពីព្រះគម្ពីរមរមនត្រូវបានចុះផ្សាយសម្រាប់លក់ មនុស្សម្នាមួយក្រុមប្រហែលជា ៦០ នាក់បានជួបជុំគ្នានៅក្នុងផ្ទះរបស់ពេត្រុស វីតមើរ ស៊ីញ្ញ័រ នៅភូមិ ហ្វាយែត រដ្ឋ នូវ យ៉ោក ។ នៅទីនោះ យ៉ូសែប ស្ម៊ីធ បានរៀបចំសាសនាចក្រ ដែលក្រោយមកត្រូវបានរៀបចំដោយវិវរណៈថាជា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( សូមមើល គ. និង ស. ១១៥:៤) ។ វាគឺជាពេលវេលាដ៏រីករាយមួយ ជាមួយនឹងការចាក់ស្រោចព្រះវិញ្ញាណដ៏ច្រើនលើសលប់ ។ ពិធីសាក្រាម៉ង់បានបម្រើ អ្នកដែលជឿបានជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រគល់ឲ្យ ហើយបុរសនានាត្រូវបានតែងតាំងបព្វជិតភាពឲ្យ ។ នៅក្នុងវិវរណៈដែលទទួលបានអំឡុងការប្រជុំ នោះព្រះអម្ចាស់បានតែងតាំងយ៉ូសែប ស្ម៊ីធ ជាអ្នកដឹកនាំសាសនាចក្រ ៖ ‹ ជាអ្នកមើលឆុត ជាអ្នកបកប្រែ ជាព្យាការី ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ជាអែលឌើរនៃសាសនាចក្រតាមព្រះហឫទ័យនៃព្រះដ៏ជាព្រះវរបិតា និង ព្រះគុណនៃព្រះអម្ចាស់របស់អ្នក ដ៏ជាព្រះយេស៊ូវគ្រីស្ទ › (គ. និង ស. ២១:១) ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងវិញម្តងទៀតនៅលើផែនដីនេះ » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៨–៩) ។
សូមឲ្យសិស្សពិព៌ណនាអំពីលក្ខណៈពិសេសមួយចំនួននៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទដែលស្រដៀងនឹងអស់ទាំងសាសនាចក្រនៅជំនាន់សម័យព្រះគម្ពីរសញ្ញាថ្មី ។
សូមពន្យល់ថា នៅពេលអានចេញពីគោលលទ្ធិ និង សេចក្ដីសញ្ញា វាអាចមានប្រយោជន៍ដើម្បីអានក្បាលជំពូក ។ ការធ្វើដូច្នេះជួយបង្កើតបរិបទប្រវត្តិសាស្តរអំពីវិវរណៈនេះ ។ សូមឲ្យសិស្សម្នាក់អាន ក្បាលកណ្ឌនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ២០ឲ្យឮៗ ។ ( អ្នកអាចចង្អុលបង្ហាញថា នៅក្នុងការបោះពុម្ពឆ្នាំ ២០១៣ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ព័ត៌មានប្រវត្តិសាស្ត្រមួយចំនួនដែលមិនរួមមាននៅក្នុងការបោះពុម្ពឆ្នាំ ១៩៨១ នោះត្រូវបានបន្ថែមទៅលើក្បាលកណ្ឌ ) ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១–៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការយល់ដឹងនានាអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។ សូមសួរ ៖
-
តើសេចក្ដីពិតស្ដីអំពីការស្ដារឡើងវិញនៃដំណឹងល្អអ្វីខ្លះត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? ( សេចក្តីពិតមួយ ដែលសិស្សរកឃើញនោះគឺថា យ៉ូសែប ស៊្មីធ ត្រូវបានហៅពីព្រះ ហើយបានបញ្ជាឲ្យរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ) ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ឲ្យឮៗ ៖
« យ៉ូសែប ស៊្មីធ និង អស់ទាំងសហការីរបស់លោកបានជួបនៅក្នុងផ្ទះដែលពិបាកមើលឃើញ នៅកសិដ្ឋានរបស់ ពេត្រុស វីតមើរ នៅក្នុងភូមិ ហ្វាយែត រដ្ឋ នូវ យ៉ោក ដ៏ស្ងាត់ ហើយបានរៀបចំសាសនាចក្ររបស់ព្រះគ្រីស្ទ ។ …
« ចាប់តាំងពីមានសមាជិកដំបូងតែប្រាំមួយនាក់ បានបន្តរីកចម្រើនទៅជាគ្រួសារអ្នកថ្វាយបង្គំមួយដ៏ធំអស្ចារ្យ ។ …ចេញពីភូមិដ៏ស្ងាត់នោះ បានបន្តរីកចម្រើនមកដល់សព្វថ្ងៃនេះដោយសាយភាយទូទាំង ១៦០ ជាតិសាសន៍នៃផែនដី ។ …នោះគឺជាការអភិវឌ្ឍន៍មួយដ៏មហិមា ។ សមាជិកជាច្រើននៃសាសនាចក្ររស់នៅក្រៅជាតិសាសន៍នេះ ។ នោះក៏ជាការអភិវឌ្ឍន៍មួយដ៏មហិមាផងដែរ ។ គ្មានសាសនាចក្រដែលចេញមកពីធូលីដីនៃទ្វីបអាមេរិកបានរីកចម្រើនយ៉ាងខ្លាំង និង ទូលំទូលាយដូចនេះឡើយ ។ … វាគឺជាអព្ភូតហេតុមួយដែលពុំធ្លាប់មានពីមុន » (« The Church Goes Forward » Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៤ ) ។
-
តើមានអ្វីអស្ចារ្យចំពោះអ្នកអំពីការរីកចម្រើនយ៉ាងរហ័សនៃសាសនាចក្រនៅថ្ងៃចុងក្រោយនេះ ?
-
តើយើងម្នាក់ៗអាចជួយសាសនាចក្ររបស់ព្រះអម្ចាស់ឲ្យបន្ដរីកចម្រើន នៅជំនាន់របស់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧–៣៧, ៦៨–៦៩
គោលលទ្ធិនៃនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ និងកាតព្វកិច្ចរបស់សមាជិកដែលបានជ្រមុជទឹកហើយ
សូមពន្យល់ថា កណ្ឌ ២០ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ត្រូវបានស្គាល់ដោយសមាជិកសាសនាចក្រពីដើមថាជាមាត្រា និង សេចក្តីសញ្ញានៃសាសនាចក្រ ។ កណ្ឌនេះមាននូវការណែនាំជាច្រើនរបស់ព្រះអម្ចាស់ទាក់ទងនឹងគោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និង កាតព្វកិច្ចនៃសមាជិករបស់សាសនាចក្រនេះ ។ វិវរណៈត្រូវបានអានជាច្រើនដងឮៗនៅក្នុងសន្និសីទសាសនាចក្រកាលពីពេលមុនៗ ។
សូមឲ្យសិស្សស្រមៃថាពួកគេគឺជាសមាជិកថ្មីនៃសាសនាចក្រនៅក្នុងឆ្នាំ ១៨៣០ ហើយកំពុងចង់ដឹងថាតើពួកគេគួរជឿលើអ្វីក្នុងនាមជាសមាជិកម្នាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១៧–២៨ ហើយសុំឲ្យសិស្សពាក់កណ្តាលថ្នាក់ទៀតអាន ខ ២៩–៣៦ដោយស្ងាត់ស្ងៀម រកមើលគោលលទ្ធិដែលសំខាន់សម្រាប់សមាជិកគ្រប់រូបនៃសាសនារបស់ព្រះអម្ចាស់ដែលបានស្តារឡើងវិញនេះត្រូវដឹង ។ អ្នកអាចស្នើថា ពួកគេគួរគូសចំណាំអ្វីដែល ពួកគេរកឃើញ ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយសេចក្តីពិតដែលពួកគេរកឃើញ ហើយពន្យល់ពីមូលហេតុដែលសេចក្តីពិតនិមួយៗសំខាន់ចំពោះពួកគេ ។ សូមសរសេរសេចក្តីពិតដូចខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានបញ្ជាក់ច្បាស់ថា តាមរយៈវិវរណៈនោះគោលលទ្ធិ និង គោលការណ៍នៃដំណឹងល្អរបស់ទ្រង់ត្រូវបានស្ថាបនាឡើយ ។
សូមពិចារណាឲ្យសិស្សពាក់កណ្តាលថ្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ដោយរកមើលតម្រូវការសម្រាប់អ្នកទាំងឡាយណាដែលមានបំណងប្រាថ្នាដើម្បីជ្រមុជទឹក ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦៨-៦៩រកមើលអ្វីដែលព្រះអម្ចាស់រំពឹងពីយើងបន្ទាប់ពីយើងជ្រមុជទឹកហើយ ។ សូមចង្អុលបង្ហាញថាសេចក្តីណែនាំដែលមាននៅក្នុងខគម្ពីរទាំងនេះ បានបង្កើតជាគំរូមួយយ៉ាងច្បាស់សម្រាប់សមាជិកសាសនាចក្រឲ្យធ្វើតាម ។
សូមពិភាក្សាសំណួរខាងក្រោមនេះជាមួយនឹងសិស្សក្នុងថ្នាក់ ៖
-
តើមនុស្សម្នាក់ត្រូវបង្ហាញអ្វីខ្លះ មុនពេលពួកគេអាចទទួលបានជ្រមុជទឹក ? ( សិស្សគួរតែរកឃើញចំណុចដូចខាងក្រោមនេះ ៖ មុនពេលមនុស្សម្នាក់អាចទទួលបុណ្យជ្រមុជទឹក នោះពួកគេត្រូវតែបន្ទាបខ្លួន ប្រែចិត្ត ស្ម័គ្រចិត្តដើម្បីលើកដាក់លើខ្លួនគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយតាំងចិត្តដើម្បីបម្រើទ្រង់រហូតដល់ទីបំផុត) ។
-
តើព្រះអម្ចាស់រំពឹងអ្វីខ្លះពីយើងបន្ទាប់ពីយើងជ្រមុជទឹកហើយនោះ ? ( ចម្លើយរបស់សិស្សអាចនឹងមានផ្សេងៗ ប៉ុន្ដែពួកគេគួរតែរកឃើញសេចក្តីពិតខាងក្រោមនេះ ៖ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក យើងបង្ហាញដល់ព្រះអម្ចាស់នូវភាពសក្ដិសមរបស់យើង ដោយដំណើរ និងវាចាដ៏សុចរិតរបស់យើង) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដើម្បី « បង្ហាញពី… ដំណើរ និងវាចាដ៏សុចរិត » នោះ ? ( គ. និង ស. ២០:៦៩) ។
-
ហេតុអ្វីបានជាពរជ័យអាចត្រូវបានប្រទានដល់សមាជិកនៃសាសនាចក្រដែល « ដើរក្នុងបរិសុទ្ធភាពនៅចំពោះព្រះអម្ចាស់ ? » ( គ និង ស ២០:៦៩) ។
បើសិនមានពេល អ្នកអាចចង្អុលបង្ហាញសិស្សថា គោលលទ្ធិ និង ការអនុវត្តសាសនាចក្រដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ត្រូវបានពិព៌ណនាផងដែរនៅក្នុងព្រះគម្ពីរមរមន ដោយជួយយើងឲ្យយល់ថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានចាក់គ្រឹះដូចគ្នានៅគ្រប់សម័យកាន់កាប់ត្រួតត្រាទាំងអស់ ។ ឧទាហរណ៍ គោលលទ្ធិដែលបានពិព៌ណនានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧-៣៦ ក៏បានពិព៌ណនានៅក្នុងព្រះគម្ពីរមរមនផងដែរ ។ ស្រដៀងគ្នានេះដែរ ពិធីបរិសុទ្ធ និង ការអនុវត្តនានាដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៣–៨០ ក៏បានកត់ត្រានៅក្នុងព្រះគម្ពីរមរមនផងដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០
« សាសនាចក្រតែមួយដែលពិត ហើយសកម្ម »
សូមពន្យល់ថាមនុស្សជាច្រើននៅក្នុងសម័យបច្ចុប្បន្ននេះជឿថា សាសនាចក្រទាំងអស់ពិត ហើយមានសទ្ធិស្មើគ្នានៅចំពោះព្រះនេត្រនៃព្រះ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមួយឆ្នាំកន្លះដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានរៀបចំឡើងវិញ នោះព្រះអម្ចាស់បានផ្តល់ការពិព៌ណនាដ៏សំខាន់មួយអំពីសាសនាចក្រ ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣០ ដោយស្ងាត់ស្ងៀម ។ បន្ទាប់មកសូមសួរ ៖
-
តើព្រះអម្ចាស់បានពិពណ៌នាអំពីសាសនាចក្រដែលបានស្តារឡើងវិញយ៉ាងដូចម្ដេច ? ( សិស្សគួរតែបង្ហាញសេចក្តីពិតខាងក្រោមនេះ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាសាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែននេះ) ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដែលថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » នៅលើផ្ទៃផែននេះ ? ( មុនពេលសិស្សឆ្លើយ អ្នកអាចចង់រំឭកពួកគេថាគោលលទ្ធិនេះគ្មានបំណងថា យើងគួរតែមានអារម្មណ៍ថាល្អជាងគេឡើយ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ និង អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។ សូមឲ្យសិស្សដែលនៅសល់ក្នុងថ្នាក់ផ្ទៀងតាម រកមើលពីមូលហេតុដែលថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានចាត់ទុកថាជា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ។
« នេះគឺជាសាសនាចក្រពិត គឺជាសាសានាចក្រពិតតែមួយគត់ ដោយសារនៅក្នុងសាសនាចក្រនេះមានកូនសោបព្វជិតភាព ។ មានតែនៅក្នុងសាសនាចក្រនេះប៉ុណ្ណោះដែលព្រះចេស្តារបស់ព្រះអម្ចាស់គង់នៅ ដើម្បីផ្សារភ្ជាប់នៅក្នុងសា្ថនសួគ៌ដូចដែលទ្រង់បានធ្វើនៅក្នុងសម័យសាវកពេត្រុស ។ កូនសោទាំងនោះត្រូវបានស្តារឲ្យដល់ព្យាការី យ៉ូសែប ស្ម៊ីធ ឡើងវិញ ដែលក្រោយមកត្រូវបានអនុញ្ញាតប្រគល់កូនសោទាំងនោះដល់សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ » ( ហិនរី ប៊ី អាវរិង « The True and Living Church » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២០ ) ។
« ព្រះអម្ចាស់បានប្រកាសថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជា ‹ សាសនាចក្រតែមួយដែលពិត ហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល › (គ. និង ស. ១:៣០) ។ សាសនាចក្រដែលបានស្ដារឡើងវិញនេះ គឺពិត ព្រោះវាជាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ដ្បិតទ្រង់ជា ‹ ផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត › (យ៉ូហាន ១៤:៦) ។ ហើយវាជាសាសនាចក្រសកម្មដោយសារតែកិច្ចការ និង អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ » ( ដាវីឌ អេ បែដណា « Receive the Holy Ghost » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ )
-
តើសេចក្តីពិតដែលបានរកឃើញដោយប្រធាន អាវរិង និង អែលឌើរ បែដណា ធ្វើឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្សេងពីគ្រប់ព្រះវិហារទាំងអស់ទៀតលើផែនដីនេះដោយរបៀបណា ? ( វាជាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ សាសនាចក្រនេះមានកិច្ចការ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង កូនសោនៃបព្វជិតភាព ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សឲ្យសរសេរគំនិតមួយចំនួននេះ នៅក្នុងគែមគម្ពីរពួកគេជិតនឹង គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣០) ។
សូមពន្យល់ថាប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានដកស្រង់ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ បន្ទាប់មកពន្យល់ពីមូលហេតុនៃការពិព៌ណនាដ៏ទេវភាពអំពីសាសនាចក្រថាវាសំខាន់ប៉ុណ្ណា ។ សូមឲ្យសិស្សម្នាក់អានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ផាកកឺ ឲ្យឮៗ ៖
« បើអ្នកបរាជ័យលើគោលលទ្ធិនេះនោះអ្នកមិនអាចបង្ហាញភស្តុតាងត្រឹមត្រូវពីការស្តារឡើងវិញឡើយ ។ …
« យើងមិនច្នៃប្រឌិតគោលលទ្ធិនៃសាសានាសចក្រមួយដ៏ពិតនោះឡើយ ។ វាមកពីព្រះអម្ចាស់ ។ មិនថាការយល់ដឹងរបស់មនុស្សដទៃចំពោះយើងយ៉ាងណានោះទេ ទោះជាអាកប្បកិរិយាក្រអឺតក្រទមដែលយើងហាក់ដូចជាមានយ៉ាងណាក្តី ទោះជាការរិះគន់ត្រូវបានថាចំៗដល់យើងក្តី យើងត្រូវតែបង្រៀនគោលលទ្ធិនេះទៅដល់មនុស្សទាំងអស់ដែលនឹងស្តាប់វា ។ …
« យើងមិនបានប្រកាសថាព្រះវិហារផ្សេងទៀតគ្មានសេចក្តីពិតនោះទេ ។ ព្រះអម្ចាស់បានពិពណ៌នាអំពីពួកគេថា « ទម្រង់មួយនៃភាពជាព្រះ » ។ ការប្រែចិត្តជឿមកសាសនាចក្រអាចនាំពួកគេឲ្យទទួលបានសេចក្តីពិតទាំងអស់ដែលពួកគេមាន ហើយទទួលបានសេចក្តីពិតថែមទៀត » (« The Only True Church » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨២ ) ។
-
តើគោលលទ្ធិនេះបានបញ្ជាក់ពីភាពចាំបាច់សម្រាប់ការស្ដារឡើងវិញដោយរបៀបណា ?
សូមឲ្យសិស្សពន្យល់ពីរបៀបដែលបុគ្គលម្នាក់ៗអាចដឹងដោយខ្លួនឯងថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាសាសនាចក្រពិត ។
ការអានរបស់សិស្ស
-
ហិនរី ប៊ី អាវរិង « សាសនាចក្រពិត ហើយសកម្ម » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២០–២៤ ។