ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ាកុប និង​អេសាវ


« យ៉ាកុប និង អេសាវ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« យ៉ាកុប និង អេសាវ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ២៥–២៧

យ៉ាកុប និង​អេសាវ

បងប្អូន​ប្រុស​ពីរនាក់ និង​អំណាច​មរតក​កូន​ច្បង

រូបភាព
អេសាវ និង​យ៉ាកុប​កំពុង​ធ្វើការ

អ៊ីសាក និង រេបិកា មាន​កូនប្រុស​ភ្លោះ​ពីរនាក់ គឺ​មានឈ្មោះថា យ៉ាកុប និង អេសាវ ។ អេសាវ មានជំនាញ​ជាអ្នក​ប្រមាញ់ ។ យ៉ាកុប បានរស់​នៅ​ជីវិត​សាមញ្ញៗ ហើយ​ធ្វើតាម​ព្រះអម្ចាស់ ។

លោកុប្បត្តិ ២៥:២០–២៨

រូបភាព
អេសាវ និង​អ៊ីសាក

អេសាវ ជា​កូនច្បង ។ ជាធម្មតា កូនច្បង​បានទទួល​ពរជ័យ​អំណាច​មរតក​កូន​ច្បង​មកពី​ឪពុក​របស់​ខ្លួន ។ អំណាច​មរតក​កូន​ច្បង​មានន័យថា គាត់​នឹង​ដឹកនាំ​ក្រុមគ្រួសារ ហើយ​មាន​ដី សត្វពាហៈនៈ​ដើម្បី​ជួយ​ថែរក្សា​ក្រុមគ្រួសារ ។ ប៉ុន្តែ អេសាវ បាន​ខ្វល់ខ្វាយ​តែ​ពី​ខ្លួន​គាត់ មិនខ្វល់​ពី​ក្រុមគ្រួសារ និង​មិនគោរព​ឪពុកម្តាយ ហើយនិង​ព្រះអម្ចាស់​ឡើយ ។

លោកុប្បត្តិ ២៥:២៥, ៣២; ២៦:៣៤–៣៥

រូបភាព
យ៉ាកុប ឲ្យ​អាហារ​ទៅ អេសាវ

នៅថ្ងៃមួយ អេសាវ ត្រឡប់​មកពី​បាញ់​សត្វ​វិញ ។ គាត់​ឃ្លាន​ខ្លាំងណាស់ ហើយ​បាន​សុំ​យ៉ាកុប ឲ្យ​គាត់​ហូបផង ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យ៉ាកុប មាន​ពរជ័យ​អំណាច​មរតក​កូន​ច្បង​នេះ ពីព្រោះ​អេសាវ មិនមាន​ភាពស័ក្តិសម​ទទួល​វាឡើយ ។ យ៉ាកុប បាន​សុំ អេសាវ ឲ្យ​លក់​អំណាច​មរតក​កូន​ច្បង​ឲ្យគាត់​ដើម្បី​ដូរ​យក​អាហារ ។ អេសាវ យល់ព្រម ហើយ​ក៏បាន​លក់​អំណាច​មរតក​កូន​ច្បង​របស់គាត់​ទៅឲ្យ​យ៉ាកុប ។

លោកុប្បត្តិ ២៥:២៣, ២៩–៣៤; ហេព្រើរ ១១:២០

រូបភាព
រេបិកា និង អ៊ីសាក

រេបិកា និង អ៊ីសាក ចង់​បាន​អ្វី​ដែល​ល្អបំផុត​សម្រាប់​កូនៗ​របស់​ពួកគាត់ ។ ពួកគាត់​សោកស្តាយ​ដែល​អេសាវ បានបន្ត​ធ្វើ​អ្វី​ដែល​គាត់ចង់​ធ្វើ ហើយ​មិន​ស្តាប់​តាម​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​គាត់​ធ្វើ ។

លោកុប្បត្តិ ២៦:៣៤–៣៥

រូបភាព
អ៊ីសាក ​និយាយ​ជាមួយ​អេសាវ

អ៊ីសាក ចាស់ឡើង ហើយ​ក៏​ពិការភ្នែក ។ ពីមុន​លោក​ទទួល​មរណភាព លោក​បានសុំ​ឲ្យ​អេសាវ ទៅ​បរបាញ់​សត្វ និង​ចម្អិនសត្វ​ឲ្យ​លោក​បរិភោគ ហើយ​បាន​រីករាយ ។

លោកុប្បត្តិ ២៧:១–៤

រូបភាព
រេបិកា ​សម្លឹងមើល​អេសាវ

រេបិកា បានដឹងថា ដល់​ពេល​ដែល​អ៊ីសាក ត្រូវ​ឲ្យ​ពរជ័យ​នៃ​អំណាច​មរតកកូន​ច្បង​ហើយ ។

លោកុប្បត្តិ ២៧:៥

រូបភាព
រេបិកា និយាយ​ជាមួយ​យ៉ាកុប

រេបិកា បាន​ប្រាប់​ឲ្យ​យ៉ាកុប ទៅ​រក​សត្វពីរ​ក្បាលមក ដើម្បី​គាត់​អាច​ចម្អិន​អាហារ​ពីមុន អេសាវ ត្រឡប់​មកវិញ ។ បន្ទាប់មក យ៉ាកុប នឹង​ទទួល​ពរជ័យ​នេះ ។

លោកុប្បត្តិ ២៧:៦–១៧

រូបភាព
អ៊ីសាក ផ្តល់​ពរជ័យ​ដល់​យ៉ាកុប

យ៉ាកុប ស្លៀកពាក់​ដូចជា អេសាវ ហើយ​យក​អាហារ​ទៅជូន​ឪពុក​របស់​គាត់ ។ អ៊ីសាក ផ្តល់​ពរជ័យ​អំណាច​មរតក​កូន​ច្បង​ដល់​យ៉ាកុប ។ នៅពេល អេសាវ ត្រឡប់មកវិញ គាត់​បានខឹង​នឹង យ៉ាកុប យ៉ាងខ្លាំង ។ ប៉ុន្តែ​អំណាច​មរតកកូន​ច្បង បានទៅដល់ យ៉ាកុប ពីព្រោះ គាត់​បាន​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​អេសាវ មិន​បាន​រក្សាឡើយ ។

លោកុប្បត្តិ ២៧:១៨–២៩

បោះពុម្ព