« ម៉ូសេជាព្យាការី » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( ឆ្នាំ ២០២២ )
« ម៉ូសេជាព្យាការី » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់
និក្ខមនំ ២–៣
ម៉ូសេជាព្យាការី
ត្រូវបានហៅឲ្យរំដោះប្រជារាស្រ្តរបស់ព្រះអម្ចាស់
ម៉ូសេ បានធំឡើងជាបុត្រានៃបុត្រីរបស់ ស្តេចផារ៉ោន ។ ម៉ូសេ បានឃើញថា សាសន៍អេស៊ីព្ទមានចិត្តឃោរឃៅចំពោះសាសន៍អ៊ីស្រាអែល ។ លោកមានចិត្តសោកសៅដែលសាសន៍អេស៊ីព្ទយកសាសន៍អ៊ីស្រាអែលធ្វើជាទាសករ ។
នៅថ្ងៃមួយ ម៉ូសេ បានឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងវាយសាសន៍អ៊ីស្រាអែលម្នាក់ ។ ដើម្បីការពារសាសន៍អ៊ីស្រាអែល ម៉ូសេ បានសម្លាប់សាសន៍អេស៊ីព្ទនោះចោល ។
នៅពេល ស្តេចផារ៉ោន បានដឹង ទ្រង់ចង់សម្លាប់ម៉ូសេ ប៉ុន្តែម៉ូសេ បានរត់ចេញពីស្រុកអេស៊ីព្ទ ។
ម៉ូសេ បានមកដល់កន្លែងមួយដែលហៅថា ម៉ាឌាន ដែលលោកបានជួបស្រ្តីម្នាក់មានឈ្មោះថា សេផូរ៉ា ។ ពួកគេបានរៀបការ និងមានកូនចៅជាច្រើន ។
ខណៈពេលដែលកំពុងរស់នៅក្នុងស្រុកម៉ាឌាន ម៉ូសេ បានឃើញគុម្ពបន្លាដែលមានភ្លើងឆេះ ប៉ុន្តែមិនបានឆេះគុម្ពបន្លាឡើយ ។ ព្រះអម្ចាស់បានបង្ហាញព្រះកាយនៅក្នុងភ្លើងនោះ ហើយបានមានបន្ទូលទៅកាន់ម៉ូសេ ។
ព្រះអម្ចាស់មានបន្ទូលថា ទ្រង់បានជ្រាបដឹងថាសាសន៍អ៊ីស្រាអែលរងទុក្ខនៅប្រទេសអេស៊ីព្ទ ។ ទ្រង់បានបង្គាប់ឲ្យម៉ូសេ ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ហើយប្រាប់ទៅ ស្តេចផារ៉ោន ឲ្យដោះលែងសាសន៍អ៊ីស្រាអែល ។ ព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងជួយម៉ូសេឲ្យដោះលេងសាសន៍អ៊ីស្រាអែល ហើយដឹកនាំពួកគេទៅកាន់ដែនដីសន្យា ។