« ពួកសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( ឆ្នាំ ២០២២ )
« ពួកសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់
ពួកសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន
ការរៀនពឹងផ្អែកលើព្រះអម្ចាស់
មិនយូរប៉ុន្មានបន្ទាប់ពីពួកសាសន៍អ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទ នោះពួកគេបានរអ៊ូរទាំថា ពួកគេមិនមានអាហារគ្រប់គ្រាន់បរិភោគឡើយ ។ ពួកគេបាននិយាយថា វាប្រសើរជាងដើម្បីធ្វើជាទាសករនៅស្រុកអេស៊ីព្ទ ជាជាងដាច់ពោះស្លាប់នៅក្នុងទីរហោស្ថាន ។
ដើម្បីបង្រៀនពួកសាសន៍អ៊ីស្រាអែលឲ្យចេះទុកចិត្តលើទ្រង់ នោះព្រះអម្ចាស់បានទម្លាក់នំប៉័ងពីលើស្ថានសួគ៌ឲ្យពួកគេរើសហូបរាល់ថ្ងៃ ។ ពួកគេបានហៅនំប៉័ងនោះថា នំម៉ាន៉ា ។ វាមានរសជាតិដូចជាទឹកឃ្មុំ ។ ព្រះអម្ចាស់មិនបានបញ្ជូននំម៉ាន៉ានៅថ្ងៃឈប់សម្រាកទេ ដែលជាថ្ងៃទីប្រាំពីរនៃសប្ដាហ៍នោះ ។ ដូច្នេះ នៅថ្ងៃទីប្រាំមួយ ទ្រង់បានមានបន្ទូលប្រាប់ពួកគេឲ្យរើសនំម៉ាន៉ាបានគ្រប់គ្រាន់សម្រាប់រយៈពេលពីរថ្ងៃ ។
ក្នុងពេលមួយរយៈ ព្រះអម្ចាស់ក៏បានបញ្ជូនសត្វក្រួចឲ្យពួកសាសន៍អ៊ីស្រាអែលបរិភោគផងដែរ ។ នៅពេលព្រឹក ពួកគេរើសនំម៉ាន៉ា ហើយនៅពេលល្ងាច ពួកគេប្រមូលសត្វក្រួច ។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកសាសន៍អ៊ីស្រាអែលរៀនទុកចិត្តលើទ្រង់ ។ ទ្រង់បានថែទាំពួកគេនៅក្នុងទីរហោស្ថានតាមរបៀបនេះ ។