ដំណើររឿង​ក្នុង​ព្រះគម្ពីរ
នាង​រស់ និង​ន៉ាអូមី


« នាង​រស់ និង​ន៉ាអូមី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« នាង​រស់ និង​ន៉ាអូមី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

នាងរស់ ១–៤

នាង​រស់ និង​ន៉ាអូមី

ការ​រួច​ពី​ការ​សាក​ល្បង​ដោយ​សេចក្ដី​ស្រឡាញ់ និង​ភក្ដីភាព

រូបភាព
ន៉ាអូមី និង​គ្រួសារ កំពុង​ដើរ​នៅ​ក្នុង​ទីក្រុង

ន៉ាអូមី និង​គ្រួសារ​នាង​បាន​ផ្លាស់​ទៅ​នៅ​ស្រុក​ម៉ូអាប់ ដោយសារ​គ្មាន​អាហារ​គ្រប់​គ្រាន់​នៅ​ស្រុក​យូដា ។ បន្ទាប់​មក ស្វាមី​របស់​ន៉ាអូមី​បាន​ស្លាប់ ។ ពួក​កូន​ប្រុស​របស់​ន៉ាអូមី​បាន​រៀបការ​នឹង​ស្ដ្រី​នៅ​ស្រុក​ម៉ូអាប់​ឈ្មោះ អ័រប៉ា និង​នាង​រស់ ។ ពួកគេ​បាន​មើល​ថែ​ន៉ាអូមី​រយៈពេល ១០ ឆ្នាំ ។

នាងរស់ ១:១–៤

រូបភាព
អ័រប៉ា, នាង​រស់ និង​ន៉ាអូមី​កំពុង​ឱប​គ្នា

បន្ទាប់​មក ស្វាមី​របស់​អ័រប៉ា និង​នាង​រស់​បាន​ស្លាប់ ។ ឥឡូវ​នេះ ស្ត្រី​ទាំង​នេះ​រស់​នៅ​តែ​ឯង ។ ន៉ាអូមី​មិន​អាច​ផ្ដល់​អាហារ​ឲ្យ​នាង​រស់ និង​អ័រ​ប៉ា​បាន​ទេ ។

នាង​រស់ ១:៥; ៨–១០

រូបភាព
នាង​រស់ និង​ន៉ាអូមី​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​លើ​សត្វ​អូដ្ឋ

អ័រប៉ា​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​នាង​រស់​ចង់​នៅ​មើល​ថែន៉ាអូមី ។ នាង​រស់ និង​ន៉ាអូមី បាន​ឮ​ពី​ស្រុក​យូដា មាន​ដំណាំ​ឡើងវិញ នោះ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ ។

នាងរស់ ១:១៦–១៩

រូបភាព
នាង​រស់​ប្រមូល​ស្រូវ

នាង​រស់ និង​ន៉ាអូមី បាន​មកដល់​ស្រុក​យូដា​នៅអំឡុង​ពេល​ប្រមូល​ផល ។ ពួកគាត់​ត្រូវការ​អាហារ ។ សាច់ញាតិ​របស់​ន៉ាអូមី មាន​ឈ្មោះថា បូអូស ជា​ម្ចាស់​ស្រែ​នៅស្រុក​យូដា ។ គាត់​បាន​អនុញ្ញាត​ឲ្យ​នាងរស់​យក​ផល​ស្រូវ​ដែល​នៅសល់​នៅឯ​ស្រែ​របស់​គាត់ ។ ការងារ​នោះ​វាលំបាក​ណាស់ ។

នាងរស់ ១:២២; ២:៣

រូបភាព
បូអូស ​និយាយ​ជាមួយ​នាងរស់

បូអូស គោរព​នាងរស់​ណាស់ ដោយសារ​នាង​រស់​ខិតខំ​ធ្វើការ និង​ពីព្រោះ​នាង​មាន​ភក្តីភាព​ចំពោះ ន៉ាអូមី ហើយនិង​ព្រះអម្ចាស់ ។ គាត់​បាន​ប្រាប់​បាវបម្រើ​គាត់​ឲ្យ​ទុក​ស្រូវ​នៅ​ឯ​ស្រែ​ឲ្យ​នាងរស់​ថែមទៀត ។

នាងរស់ ២:៥–១៧

រូបភាព
នាង​រស់ និង​ន៉ាអូមី

ន៉ាអូមី ចង់​ឲ្យ​នាងរស់​មាន​គ្រួសារ ។ គាត់​បាន​លើក​ទឹកចិត្ត​ឲ្យ​នាងរស់​រៀបការ​នឹង​បូអូស ។ នាងរស់​បានដឹង​ថា ប្រសិនបើ​នាង និង​បូអូស​រៀបការ នោះ​ពួកគាត់​អាច​ថែរក្សា​ន៉ាអូមី​ជាមួយគ្នា​បាន ។

នាងរស់ ៣:១–២; ៤:១៥

រូបភាព
នាង​រស់ និង​បូអូស

នាងរស់ បានសម្រេចចិត្ត​ទៅ​សុំ បូអូស រៀបការ​ជាមួយ​នាង ។ បូអូស បានដឹងថា​នាងរស់ ជាស្រ្តី​ដែល​មាន​ភក្តីភាព និង​គុណធម៌ ។ គាត់​បាន​យល់​ព្រម ។

នាងរស់ ៣:៣–១៨; ៤:១៣

រូបភាព
នាងរស់ អូបូស និង​កូន

នាង​រស់ និង​អូបូស បានរៀបការ​ជាមួយគ្នា ។ មិនយូរ​ប៉ុន្មាន នាងរស់​ក៏មាន​កូនប្រុស​ម្នាក់ ។ គាត់​បានក្លាយ​ជា​ជីតា​របស់ ដាវីឌ ដែល​ជា​អនាគត​ស្តេច ។ ជាច្រើនឆ្នាំ​ក្រោយមក ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​នៅក្នុង​វង្សត្រកូល​នេះ​ដែរ ។

នាងរស់ ៤:១៣–១៧

បោះពុម្ព