« អ័ដាម និងអេវ៉ា » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( ឆ្នាំ២០២០ )
« អ័ដាម និងអេវ៉ា » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់
លោកុប្បត្តិ ២–៣; ម៉ូសេ ៣–៥; អ័ប្រាហាំ ៥
អ័ដាម និងអេវ៉ា
ការទទួលបានបទពិសោធន៍តាមរយៈការធ្វើការជ្រើសរើស
អ័ដាម និងអេវ៉ាគឺជាបុត្រាបុត្រីដំបូងរបស់ព្រះវរបិតាសួគ៌ដែលរស់នៅលើផែនដី ។ ពួកគេបានរស់នៅក្នុងសួនច្បារអេដែនដ៏ស្រស់ស្អាត ដែលបានហ៊ុមព័ទ្ធដោយរុក្ខជាតិ និងដើមឈើគ្រប់ប្រភេទ ។ ព្រះជាព្រះវរបិតាសួគ៌របស់យើង និង ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានយាងមកជួបពួកគេ ហើយបានមានបន្ទូលទៅកាន់ពួកគេ ។
លោកុប្បត្តិ ២:៨–៩; ៣:៨; ម៉ូសេ ៣:៨–៩; អ័ប្រាហាំ ៥:៨, ១៤–១៩
ព្រះបានអនុញ្ញាតឲ្យពួកគេបរិភោគផ្លែឈើគ្រប់មុខ លើកលែងតែផ្លែឈើមួយ ។ បើពួកគេបានបរិភោគផ្លែឈើដឹងខុសត្រូវ នោះពួកគេនឹងត្រូវចាកចេញពីសួនច្បារនោះ ហើយនៅទីបំផុតនឹងស្លាប់ ។ សាតាំងកុហកអ័ដាម និងអេវ៉ា ។ សាតាំងបានថ្លែងថា បើពួកគេបរិភោគផ្លែឈើនោះ ពួកគេនឹងដឹងខុសត្រូវ ប៉ុន្តែពួកគេនឹងពុំស្លាប់ឡើយ ។
លោកុប្បត្តិ ២:១៦–១៧; ៣:១–៥; ម៉ូសេ ៣:៩; ៤:៦–១១; អ័ប្រាហាំ ៥:៩, ១២–១៣
អេវ៉ាបានជ្រើសបរិភោគផ្លែឈើនោះ ។
អេវ៉ាបានឲ្យផ្លែឈើនោះមួយចំនួនទៅអ័ដាម ។ គាត់ក៏ជ្រើសបរិភោគវាដែរ ។
ព្រះ និងព្រះអម្ចាស់បានយាងមកជួបពួកគេ ប៉ុន្តែអ័ដាម និងអេវ៉ាបានភ័យខ្លាច ហើយបានលាក់ខ្លួន ។ ព្រះបានទូលសួរថា តើពួកគេបានបរិភោគផ្លែឈើដឹងខុសត្រូវមែនទេ ។
លោកុប្បត្តិ ៣:៨–១៣; ម៉ូសេ ៤:១៣–១៤
អ័ដាម និងអេវ៉ាបានទូលប្រាប់ព្រះថា ពួកគេបានជ្រើសរើសបរិភោគផ្លែឈើនោះ ។ ដោយសារតែការជ្រើសរើសរបស់ពួកគេ នោះពួកគេត្រូវចាកចេញពីសួនច្បារអេដែន ។ ពួកគេបានបែកចេញពីព្រះ ប៉ុន្តែទ្រង់មានផែនការមួយសម្រាប់ពួកគេ ។ ឥឡូវនេះ ពួកគេបានដឹងខុសត្រូវ ហើយអាចមានកូន ។
លោកុប្បត្តិ ៣:១៦–២៤; ម៉ូសេ ៤:១៥–៣១
អ័ដាម និងអេវ៉ាបានសន្យាគោរពតាមបទបញ្ញត្តិទាំងអស់របស់ព្រះ ។ ពួកគេត្រូវបានបង្រៀនឲ្យយកសត្វធ្វើជាយញ្ញបូជា ។ ពេលពួកគេគោរពតាម នោះពួកគេបានរៀនបន្ថែមទៀតអំពីព្រះរាជបុត្រារបស់ព្រះគឺព្រះយេស៊ូវគ្រីស្ទ ។ ពួកគេទាំងពីរមានអំណរយ៉ាងខ្លាំង ដោយសារទ្រង់នឹងជួយគ្រួសារពួកគេឲ្យត្រឡប់ទៅរកព្រះវិញ ។