« ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អេលីយ៉ា » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( ឆ្នាំ ២០២២ )
« ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អេលីយ៉ា » ដំណើររឿងព្រះគម្ពីរសញ្ញាចាស់
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អេលីយ៉ា
ការស្ដាប់តាមសំឡេងនៃព្រះអម្ចាស់
ស្ដេចអ័ហាប់បានមានបន្ទូលទៅព្រះនាងយេសិបិលថា ព្រះអម្ចាស់បានកម្ចាត់ពួកសង្ឃរបស់ព្រះបាល ។ យេសិបិលបានក្រោធព្រះទ័យ ហើយមានបន្ទូលថា ទ្រង់នឹងសម្លាប់ព្យាការីអេលីយ៉ា ។
ដើម្បីមានសុវត្ថិភាព អេលីយ៉ាបានចាកចេញពីដែនដីអ៊ីស្រាអែល ។ លោកបានធ្វើដំណើរអស់រយៈពេល ៤០ ថ្ងៃ និង ៤០ យប់ ដោយធ្វើការតមអាហារនៅពេលលោកធ្វើដំណើរ ។ បន្ទាប់មក លោកបានមកដល់ភ្នំស៊ីណាយ ហើយបានរកឃើញរូងភ្នំមួយដើម្បីលាក់ខ្លួន ។ ព្រះអម្ចាស់មានព្រះបន្ទូលឲ្យអេលីយ៉ាឡើងទៅលើកំពូលភ្នំនោះ ដើម្បីទ្រង់អាចមានបន្ទូលទៅកាន់អេលីយ៉ាបាន ។
ពង្សាវតារក្សត្រ ទី១ ១៩:៣, ៨–១១
ខ្យល់បានបក់បោកមកយ៉ាងខ្លាំង ហើយធ្វើឲ្យថ្មដែលនៅជុំវិញរូងភ្នំនោះបែកបាក់ខ្ទេចខ្ទី ។ បន្ទាប់ពីនោះមក មានគ្រោះរញ្ជួយដីកក្រើកអស់ទឹកដី ។ ក្រោយមក ភ្លើងក៏ចាប់ផ្ដើមឆេះ ។ អេលីយ៉ាបានឮសំឡេងខ្យល់បោកបក់យ៉ាងខ្លាំង គ្រោះរញ្ជួយដី និងភ្លើងឆេះ ។ ប៉ុន្ដែ សំឡេងរបស់ព្រះអម្ចាស់មិនមែននៅក្នុងសំឡេងដ៏ទ្រហឹងអឺងកងទាំងនោះឡើយ ។
បន្ទាប់មក អេលីយ៉ាបានស្ដាប់ឮសំឡេងដ៏តូចរហៀងៗ ។ លោកបានដឹងថា នោះគឺជាព្រះអម្ចាស់ ។ ព្រះអម្ចាស់បានសួរអេលីយ៉ាថា តើលោកកំពុងធ្វើអ្វីនៅទីនោះ ។
អេលីយ៉ាបាននិយាយថា លោកកំពុងលាក់ខ្លួនដើម្បីមានសុវត្ថិភាព ។ ព្យាការីទាំងអស់ត្រូវបានគេសមា្លប់ ហើយប្រជាជនបានបដិសេធព្រះអម្ចាស់ ។
ព្រះអម្ចាស់បានលួងលោមអេលីយ៉ា ហើយបានមានបន្ទូលទៅលោកថា មានពួកសាសន៍អ៊ីស្រាអែលជាច្រើននាក់ ដែលនៅតែថ្វាយបង្គំព្រះអម្ចាស់ដដែល ។ ព្រះអម្ចាស់បានបង្គាប់ឲ្យអេលីយ៉ាត្រឡប់ទៅផ្ទះវិញ ហើយរៀបចំព្យាការីម្នាក់ទៀត ។ ឈ្មោះរបស់ព្យាការីថ្មីរូបនេះគឺ អេលីសេ ។