ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សាដ្រាក់; មែសាក់ និង អ័បេឌ-នេកោ


« សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ដានីយ៉ែល ១; ៣

សាដ្រាក់; មែសាក់ និង អ័បេឌ-នេកោ

ការសាកល្បង​ដ៏គ្រោះថ្នាក់​នៃ​សេចក្តីជំនឿ

រូបភាព
ស្តេច​នេប៊ូក្នេសា និង​រូបសំណាក​មាស

ស្ដេច​នេប៊ូក្នេសា បានសង់​រូបសំណាក​មាស​ដ៏ធំ​មួយ ហើយ​បានបង្ខំ​ប្រជារាស្រ្ត​របស់ទ្រង់​ឲ្យ​ថ្វាយបង្គំ​រូបសំណាក​នោះ ។ ប្រសិនបើ​ពួកគេ​បដិសេធ នោះ​ពួកគេ​នឹង​ត្រូវ​ដាក់​ក្នុង​គុក​ភ្លើង ។

ដានីយ៉ែល ១:៦–៧; ៣:១–៦

រូបភាព
សាដ្រាក់; មែសាក់ និង អ័បេឌ-នេកោ

សម្លាញ់​របស់​ដានីយ៉ែល ឈ្មោះថា សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ស្រឡាញ់​ព្រះ ហើយនឹង​មិន​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​របស់​ស្តេច​ឡើយ ។ ស្ដេច​បាន​ខ្ញាល់​នឹង​ពួកគេ ។

ដានីយ៉ែល ៣:៦–១៥

រូបភាព
សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ​ទូល​ទៅកាន់​ស្តេច

មិត្ត​សម្លាញ់​ទាំងបីនាក់​ទូល​ទៅស្តេច​ថា ពួកគេ​នឹង​ថ្វាយបង្គំ​តែ​ព្រះ​ប៉ុណ្ណោះ ។ ពួកគេ​បានជឿ​ព្រះ​ថា​អាច​ការពារ​ពួកគេ ។ ប៉ុន្តែ​ទោះបីជា​ទ្រង់​មិនសង្រ្គោះ​ពួកគេ​ក្តី ក៏​ពួកគេ​នឹងនៅ​តែ​ការពារ​អ្វី​ដែល​ពួកគេ​បានជឿ​ដដែល ។

ដានីយ៉ែល ៣:១៥–១៨

រូបភាព
បុរស​បីនាក់ និង​ទេវតា​នៅក្នុង​ភ្លើង

ស្តេច​បានខ្ញាល់​នឹង​សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ​ជាខ្លាំង ។ ទ្រង់​បាន​បោះពួកគេ​ចូលទៅ​ក្នុង​គុក​ភ្លើង ។ ប៉ុន្តែ​នៅពេល​ស្តេច​ទតមើល​ទៅក្នុង​គុក​ភ្លើង ទ្រង់​បាន​ភ្ញាក់ផ្អើល​ដែល​មើលឃើញ​តួអង្គសួគ៌ា​នៅក្នុង​ភ្លើង​ជាមួយ​បុរស​ទាំងបីនាក់​នោះ ។ ពួកគេ​មិន​ត្រូវ​បាន​ភ្លើង​ឆេះ​ឡើយ ។

ដានីយ៉ែល ៣:១៩–២៥

រូបភាព
បុរស​ទាំងបីនាក់​ដើរ​ចេញ​ពីភ្លើង

ស្តេច​បានត្រាស់​ហៅ សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ហើយ​ពួកគេ​បាន​ដើរចេញ​ពី​ឡ​ភ្លើង ។ ភ្លើង​មិនបាន​ឆេះ​ពួកគេ ឬ​ឆេះ​សម្លៀកបំពាក់​របស់​ពួកគេ​ទេ ។

ដានីយ៉ែល ៣:២៦–២៧

រូបភាព
សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ​គាល់​ស្តេច

សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ បាន​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់ព្រះ ទោះបីជា​នៅពេល​ជីវិត​របស់ពួកគេ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ក្តី ។ គំរូ​របស់ពួកគេ​បាន​ជួយ​ស្តេច​ឲ្យ​ជឿ​លើ​ព្រះ​ដែរ ។

ដានីយ៉ែល ៣:២៨–២៩

បោះពុម្ព