ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ដានីយ៉ែល និង​រូង​សិង្ហ


« ដានីយ៉ែល និង​រូង​សិង្ហ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ​២០២២ )

« ដានីយ៉ែល និង​រូង​សិង្ហ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ដានីយ៉ែល ៦

ដានីយ៉ែល និង​រូង​សិង្ហ

សេចក្ដី​ក្លាហាន​របស់​បុរស​ម្នាក់​ដើម្បី​អធិស្ឋាន

រូបភាព
ដានីយ៉ែល​កំពុង​ទូល​ទៅកាន់​ស្ដេច

ដារីយុស​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ក្រុង​បាប៊ីឡូន ។ គាត់​ស្រឡាញ់​ដានីយ៉ែល ហើយ​ចង់​តែង​តាំង​ដានីយ៉ែល​ជា​អ្នក​ដឹកនាំ​លើ​នគរ​ទាំង​មូល ។ ពួក​ហោរា​មួយ​ចំនួន​របស់​ស្ដេច​មាន​ចិត្ត​ច្រណែន ។

ដានីយ៉ែល ៦:១–៤

រូបភាព
ពួកហោរា​កំពុង​រួម​គំនិត​គ្នា​ក្បត់

ពួក​ហោរា​បាន​ដឹង​ថា ដានីយ៉ែល​បាន​អធិស្ឋាន​ទៅ​ព្រះ ដូច្នេះ​ពួកគេ​បាន​បោក​បញ្ឆោត​ស្ដេច​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​បង្កើត​ច្បាប់​ថ្មី​មួយ ។ នរណា​ម្នាក់​ដែល​បាន​អធិស្ឋាន​ទៅ​ព្រះ​នឹង​ត្រូវ​បោះ​ចូល​ក្នុង​រូង​សិង្ហ ។

ដានីយ៉ែល ៦:៥–៩

រូបភាព
ដានីយ៉ែល​កំពុង​អធិស្ឋាន

ដានីយ៉ែល​នៅ​តែ​ជ្រើស​រើស​អធិស្ឋាន​ទៅ​ព្រះ ។ ពួក​ហោរា​របស់​ស្ដេច​បាន​ឃើញ​ដានីយ៉ែល​កំពុង​អធិស្ឋាន ហើយ​បាន​ទូល​ទៅ​ស្ដេច​ថា ដានីយ៉ែល​កំពុង​បំពាន​ច្បាប់​នោះ ។ ស្ដេច​បាន​ជ្រាប​ថា ពួក​ហោរា​របស់​ទ្រង់​បាន​បោក​បញ្ឆោត​ទ្រង់ ។ ទ្រង់​បាន​ព្យាយាម​ស្វែង​រក​វិធី​ដើម្បី​សង្គ្រោះ​ដានីយ៉ែល ប៉ុន្តែ​ស្ដេច​ត្រូវ​តែ​ធ្វើ​ច្បាប់​របស់​ទ្រង់​ផ្ទាល់ ។

ដានីយ៉ែល ៦:១០–១៥

រូបភាព
ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ

ដានីយ៉ែល​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​រូង​សិង្ហ ។ ស្ដេច​ផ្ទំ​ពុំ​លក់​ពេញ​មួយ​យប់ ដោយ​ធ្វើ​ការ​តម​អាហារ​ដើម្បី​ឲ្យ​ដានីយ៉ែល​នឹង​ទទួល​បាន​ការ​ការពារ ។

ដានីយ៉ែល ៦:១៦–១៨

រូបភាព
ស្ដេច​កំពុង​ទត​ទៅ​ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ

លុះ​ព្រឹក​ស្អែក ស្ដេច​បាន​ប្រញាប់​ប្រញាល់​ទៅ​រូង​សឹង្ហ​តាំង​ពី​ព្រលឹម ។ ទ្រង់​បាន​ហៅ​ដានីយ៉ែល​ចង់​ដឹង​ថា​លោក​នៅ មាន​ជីវិត​ដែរ​ឬ​អត់ ។ ដានីយ៉ែល​បាន​ហៅ​តប​វិញ ! លោក​បាន​ទូល​ទៅ​ស្ដេច​ថា ព្រះ​បាន​ចាត់​ទេវតា​មួយ​អង្គ​ឲ្យ​បិទ​មាត់​របស់​សត្វ​សិង្ហ​នោះ ។ សត្វ​សិង្ហ​មិន​បាន​ធ្វើ​បាប​លោក​ទេ ។

ដានីយ៉ែល ៦:១៩–២៣

រូបភាព
ស្ដេច​កំពុង​ឱប​ដានីយ៉ែល

ស្ដេច​សប្បាយ​ព្រះទ័យ​ដោយ​ដានីយ៉ែល​មាន​សុវត្ថិភាព ។ ទ្រង់​បាន​ដាក់​ទោស​ពួក​ហោរា​ទាំង​នោះ​ដែល​បាន​បោក​បញ្ឆោត​ទ្រង់ ហើយ​ទ្រង់​បាន​បញ្ចប់​ច្បាប់​នោះ ។ ទ្រង់​បាន​បង្រៀន​នគរ​របស់​ទ្រង់​អំពី​ព្រះចេស្ដា និង​សេចក្ដី​ល្អ​របស់​ព្រះ ។

ដានីយ៉ែល ៦:២៣–២៧

បោះពុម្ព