ដំណើររឿង​ក្នុង​ព្រះគម្ពីរ
អ័ប្រាហាំ និង​អ៊ីសាក


« អ័ប្រាហាំ និង​អ៊ីសាក » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ​២០២០ )

« អ័ប្រាហាំ និង​អ៊ីសាក » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ១៧; ២១–២២

អ័ប្រាហាំ និង​អ៊ីសាក

ឪពុក​ម្នាក់ កូន​ប្រុស​ម្នាក់ និង​ពលិកម្ម​មួយ

រូបភាព
អ័ប្រាហាំ សារ៉ា និង​ទារក

អ័ប្រាហាំ និង សារ៉ា​មាន​កូន​ប្រុស​តូច​ម្នាក់ ដូច​ដែល​ព្រះអម្ចាស់​បាន​សន្យា ។ ពួកគេ​ដាក់​ឈ្មោះ​កូន​ថា អ៊ីសាក ។

លោកុប្បត្តិ ១៧:៩; ២១:១–៣

រូបភាព
អ័ប្រាហាំ​កំពុង​បង្រៀន​អ៊ីសាក

ពួកគេ​ស្រឡាញ់​អ៊ីសាក ។ ពួកគេ​បាន​បង្រៀន​គាត់​ឲ្យ​ជ្រើស​រើស​រឿង​ត្រឹមត្រូវ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។

លោកុប្បត្តិ ២១:៨

រូបភាព
សារ៉ា និង​អ័ប្រាហាំ​កំពុង​មើល​អ៊ីសាក

ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ និង​សារ៉ា​ថា តាមរយៈ​អ៊ីសាក​នោះ​គ្រួសារ​របស់​ពួកគេ​នឹង​មាន​ចំនួន​ច្រើន​ដើម្បី​ផ្ដល់​ពរ​ដល់​ផែនដី​ទាំង​មូល ។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​អ័ប្រាហាំ​ឲ្យ​នាំ​អ៊ីសាក​ទៅ​កាន់​ភ្នំ​ម៉ូរីយ៉ា ហើយ​ថ្វាយ​អ៊ីសាក​ជា​យញ្ញបូជា ។

លោកុប្បត្តិ ១៧:១–៨; ២២:១–២

រូបភាព
អ័ប្រាហាំ និង អ៊ីសាក​កំពុង​ធ្វើ​ដំណើរ

នៅ​តាម​ផ្លូវ​របស់​ពួកគេ​ទៅ​កាន់​ភ្នំ​នោះ អ៊ីសាក​បាន​សួរ​ពី​កន្លែង​ដែល​យក​កូន​ចៀម​ទៅ​ធ្វើ​យញ្ញ​បូជា ។ អ័ប្រាហាំ​បាន​ថ្លែង​ថា ព្រះអម្ចាស់​នឹង​ប្រាប់​ពី​កន្លែង​នោះ ។

លោកុប្បត្តិ ២២:៤–៨

រូបភាព
អ័ប្រាហាំ និង អ៊ីសាក​សង់​អាសនា

នៅ​លើ​ភ្នំ​ម៉ូរីយ៉ា អ័ប្រាហាំ​បាន​សង់​អាសនា​មួយ ហើយ​បាន​ដាក់​ឧស​នៅ​លើ​នោះ ។

លោកុប្បត្តិ ២២:៨–៩

រូបភាព
អ័ប្រាហាំ​កំពុង​រៀបចំ​ធ្វើ​យញ្ញបូជា​អ៊ីសាក

ពេល​ព្រះអម្ចាស់​បាន​បង្គាប់ អ័ប្រាហាំ​បាន​សុំ​ឲ្យ​អ៊ីសាក​ដេក​នៅ​លើ​អាសនា​នោះ ។ អ៊ីសាក​បាន​ទុក​ចិត្ត​អ័ប្រាហាំ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទុក​ចិត្ត​លើ​ព្រះវរបិតា​របស់​ទ្រង់​ដែរ ។

លោកុប្បត្តិ ២២:៩

រូបភាព
ទេវតា​បង្ហាញ​ព្រះកាយ​ដល់​អ័ប្រាហាំ និង​អ៊ីសាក

ពេល​អ័ប្រាហាំ​ហៀប​នឹង​ធ្វើ​យញ្ញបូជា​ដល់​អ៊ីសាក នោះ​ទេវតា​មួយ​អង្គ​របស់​ព្រះអម្ចាស់​បាន​បញ្ឈប់​លោក ។ អ័ប្រាហាំ​បាន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​លោក​លើ​ព្រះអម្ចាស់ ។ អ័ប្រាហាំ​បាន​ដឹង​ថា លោកនឹង​ធ្វើ​តាម​ព្រះអម្ចាស់​ជានិច្ច ។

លោកុប្បត្តិ ២២:១០–១២

រូបភាព
ចៀម​ជាប់​នៅ​ក្នុង​គុម្ព​ព្រៃ

អ័ប្រាហាំ​បាន​ងាក​មើល​ ហើយ​បាន​ឃើញ​ចៀម​មួយ​ក្បាល​ជាប់​នៅ​ក្នុង​គុម្ព​ព្រៃ ។ ព្រះអម្ចាស់​បាន​ប្រទាន​ចៀម​នោះ​សម្រាប់​ជា​យញ្ញបូជា ។

លោកុប្បត្តិ ២២:១៣

រូបភាព
អ័ប្រាហាំ និង អ៊ីសាក​កំពុង​មើល​ទៅ​លើ​មេឃ

អ័ប្រាហាំ និង​អ៊ីសាក​បាន​រៀន​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​នឹង​ថ្វាយ​ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ជា​យញ្ញបូជា ។ ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទុក​ចិត្ត​អ័ប្រាហាំ ដោយសារ​លោក​បាន​គោរព​តាម ។ អ័ប្រាហាំ​បាន​ទុក​ចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់​ថា នៅ​ថ្ងៃ​មួយ​គ្រួសារ​លោក​នឹង​មាន​ចំនួន​ច្រើន​លើស​ពី​ចំនួន​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ។

លោកុប្បត្តិ ២២:១៧–១៨; យ៉ាកុប ៤:៥

បោះពុម្ព