មេរៀនទី ១៥
ការក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
សេចក្ដីផ្ដើម
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាសារលិខិតនៃសេចក្ដីសុខសាន្តសម្រាប់ពិភពលោកមួយដ៏ពោរពេញដោយបញ្ហា ។ ពួកអ្នកដែលក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ អាចចែកចាយដំណឹងល្អ ហើយជួយអ្នកផ្សេងទៀតឲ្យប្រែចិត្តជឿ ។ នៅក្នុងមេរៀននេះ សិស្សនឹងសិក្សា ហើយអនុវត្តគោលការណ៍ចេញពីដំណើររឿងនៃពួកអ្នកផ្សព្វផ្សាយសាសនាក្នុងព្រះគម្ពីរមរមន ដែលបានក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ ហើយបានជួយអ្នកផ្សេងទៀតឲ្យទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
ការអានពីសាវតា
-
អិម រ័សុល បាឡឺដ «Put Your Trust in the Lord» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៣-៤៥ ។
-
ដុន អរ ក្លាក «Becoming Instruments in the Hands of God» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩៧-៩៩ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ១៣:៣៧, ម៉ូសាយ ១៥:១៤-១៩, ២៦-២៨
ពរជ័យទាំងឡាយត្រូវបានសន្យាដល់ពួកអ្នកដែលចែកចាយដំណឹងល្អ
នៅលើក្ដារខៀន សូមសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ចេញពី Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៣៣០ ៖
សូមឲ្យសិស្សអានសេចក្ដីថ្លែងការណ៍នេះដោយស្ងាត់ស្ងៀម ។ បន្ទាប់មក សូមសួរ ៖
-
ហេតុអ្វីវាជាកាតព្វកិច្ចដ៏សំខាន់បំផុតរបស់យើង ក្នុងការចែកចាយដំណឹងល្អដល់មនុស្សដទៃទៀត ?
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានទទួលពីការទទួលយក ហើយបំពេញកាតព្វកិច្ចនេះ ?
សូមពន្យល់ថា នីហ្វៃបានឃើញជាមុននូវការស្ដារឡើងវិញនៃដំណឹងល្អ និងការលេចចេញមកនៃព្រះគម្ពីរមរមន ( សូមមើល នីហ្វៃទី១ ១៣:៣៤–៣៦ ) ។ លោកក៏បានពិពណ៌នាផងដែរ អំពីពរជ័យទាំងឡាយដែលមានដល់ពួកអ្នកដែលប្រកាសដំណឹងល្អ ហើយជួយអ្នកផ្សេងទៀតឲ្យមករកព្រះគ្រីស្ទ ។
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី១ ១៣:៣៧ ដោយស្ងៀមស្ងាត់ ហើយលើកទឹកចិត្តពួកគេឲ្យគូសចំណាំ ឬគូសពណ៌លើពរជ័យនានាដែលបានសន្យាដល់ពួកអ្នកដែលព្យាយាមចែកចាយដំណឹងល្អនៅក្នុងថ្ងៃចុងក្រោយ ។
-
តើពរជ័យអ្វីខ្លះ នឹងមានដល់ពួកអ្នកដែលព្យាយាមខំនាំចេញមកនូវទីក្រុងស៊ីយ៉ូន ហើយប្រកាសប្រាប់ពីសេចក្ដីសុខសាន្ត ? ( សិស្សគួរតែយល់ពីគោលការណ៍ដូចតទៅនេះ ៖ ពេលយើងព្យាយាមចែកចាយដំណឹងល្អ យើងត្រូវបានប្រទានពរឲ្យមានព្រះវិញ្ញាណបរិសុទ្ធ ហើយអាចទទួលបានការសង្គ្រោះនៅក្នុងនគរនៃព្រះ ) ។
សូមប្រាប់សិស្សថា អ័ប៊ីណាដៃបានដកស្រង់ពីអេសាយ ហើយបានពន្យល់ពីអត្ថន័យនៃការប្រកាសពីសេចក្ដីសុខសាន្ត និងមូលហេតុដែលយើងគប្បីព្យាយាមខំផ្សព្វផ្សាយដំណឹងល្អ ( សូមមើល អេសាយ ៥២:៧ ) ។ សូមអញ្ជើញសិស្សពីរបីនាក់អាន ម៉ូសាយ ១៥:១៤-១៩, ២៦–២៨ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលអ្វីដែលអ័ប៊ីណាដៃបានបង្រៀន ។
-
តើការផ្សាយសេចក្ដីសុខសាន្ត និងសេចក្ដីសង្គ្រោះមានន័យដូចម្ដេច ? ( សូមមើល ខ ១៤ ) ។
-
ហេតុអ្វីសេចក្ដីសង្គ្រោះត្រូវប្រកាសទៅដល់គ្រប់ទាំងជាតិសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់ទាំងប្រជាជន ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីពាក្យសម្ដីរបស់អ័ប៊ីណាដៃ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សេចក្ដីសុខសាន្ត និងដំណឹងល្អ ដំណឹងល្អ និងសេចក្ដីសុខសាន្ត ។ ទាំងនេះគឺនៅក្នុងចំណោមពរជ័យដ៏ឧត្ដុង្គឧត្តមបំផុត ដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនាំមកដល់ពិភពលោកមួយដ៏ពោរពេញដោយបញ្ហា និងប្រជានដែលមានបញ្ហាដែលរស់នៅក្នុងផែនដីនេះ នាំមកនូវដំណោះស្រាយដល់ការលំបាកផ្ទាល់ខ្លួន និងភាពពោរពេញដោយអំពើបាបរបស់មនុស្សលោក នាំមកនូវប្រភពនៃកម្លាំងសម្រាប់ថ្ងៃណាដែលទន់ខ្សោយ និងគ្រាដ៏អស់សង្ឃឹមក្រៃលែង ។ … នោះគឺព្រះរាជបុត្រាបង្កើតតែមួយគត់នៃព្រះ ទ្រង់ផ្ទាល់ដែលប្រទានដល់យើងនូវជំនួយ និងក្ដីសង្ឃឹមនេះ ។ …
« ការស្វែងរកសេចក្តីសុខសាន្ត គឺជាដំណើរស្វែងរកដ៏ថ្លៃថ្លាបំផុតមួយនៃព្រលឹងមនុស្ស ។ … មានគ្រានានានៅក្នុងជីវិតយើងទាំងអស់គ្នា ជាពេលដែលក្ដីទុក្ខព្រួយដ៏ជ្រាលជ្រៅ ឬការរងទុក្ខ ឬការភ័យខ្លាច ឬភាពឯកោ ធ្វើឲ្យយើងអំពាវនាវរកសេចក្ដីសុខសាន្ត ដែលមានតែព្រះទ្រង់ផ្ទាល់ប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។ ទាំងនេះជាគ្រាទាំងឡាយនៃការស្រែកឃ្លានខាងវិញ្ញាណយ៉ាងខ្លាំង ជាពេលដែលសូម្បីតែមិត្តជាទីស្រឡាញ់បំផុតក៏ពុំអាចមកជួយឲ្យបានពេញលេញដែរ » ( «The Peaceable Things of the Kingdom» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៨២ ) ។
-
តើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាសារដំណឹងនៃសេចក្ដីសុខសាន្តតាមរបៀបណាខ្លះ ?
ដើម្បីជួយឆ្លើយដល់សំណួរនេះ សូមគិតពីការពិភាក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ ១៨៩៧-១៩៨៨ ) នៃគណៈប្រធានទីមួយ ៖
« ការនាំមកនូវសេចក្ដីសុខសាន្ត តម្រូវឲ្យមានការកំចាត់ចោលនូវឥទ្ធិពលរបស់សាតាំង ។ កន្លែងណាដែលមានវា កន្លែងនោះមិនដែលមានសេចក្ដីសុខសាន្តឡើយ ។ ជាងនោះទៀត ភាពសុខសាន្តដែលមានមកជាមួយវាគឺមិនអាចទៅរួចសោះឡើយ ។ … វាមិនជំរុញឲ្យធ្វើអ្វីឡើយ ក្រៅតែពីកិច្ចការខាងសាច់ឈាម ។ …
« ជាការផ្ដើមនៃសេចក្ដីសុខសាន្ត នោះឥទ្ធិពលរបស់សាតាំងត្រូវតែបានទាំងស្រុង ។ …
« រីឯកិច្ចការខាងសាច់ឈាម មាននូវការអនុវត្តជាទូទៅ ដូចគ្នាទៅនឹងដំណឹល្អនៃសេចក្ដីសុខសាន្តដែរ ។ បើមនុស្សម្នាក់រស់នៅតាមដំណឹងល្អ នោះគាត់មានសេចក្ដីសុខសាន្តនៅក្នុងខ្លួនគាត់ ។ បើមនុស្សពីរនាក់រស់នៅតាមដំណឹងល្អ នោះពួកគេម្នាក់ៗមានសេចក្ដីសុខសាន្តនៅក្នុងខ្លួនពួកគេ និងជាមួយគ្នាទៅវិញទៅមក ។ បើពលរដ្ឋរស់នៅតាមដំណឹងល្អ នោះក្នុងប្រទេសនឹងមានសេចក្ដីសុខសាន្ត ។ ពេលមានជាតិសាសន៍គ្រប់គ្រាន់ដែលរីករាយនឹងផលផ្លែនៃព្រះវិញ្ញាណ ដើម្បីគ្រប់គ្រងការងារខាងលោកិយ នោះ ហើយមានតែពេលនោះប៉ុណ្ណោះ ដែលបំណងទៅធ្វើសង្គ្រាមត្រូវបញ្ចប់ » ( «The Price of Peace» Ensign ខែ តុលា ឆ្នាំ ១៩៨៣ ទំព័រ ៤, ៦ ) ។
-
តើនៅពេលណា ដែលអ្នកបានឃើញថា ដំណឹងល្អនាំសេចក្ដីសុខសាន្តចូលក្នុងជីវិតរបស់មនុស្សម្នាក់ ?
-
តើយើងអាចចែកចាយដំណឹងល្អដោយមានប្រសិទ្ធភាពតាមរបៀបណាខ្លះ ?
សូមលើកទឹកចិត្តសិស្សឲ្យពិចារណា ថាតើពួកគេស្គាល់នរណាម្នាក់ ដែលពួកគេអាចជួយដើម្បីទទួលបទពិសោធន៍នៃសេចក្ដីសុខសាន្តដែលមកពីដំណឹងល្អដែរឬទេ ។ សូមអញ្ជើញពួកគេឲ្យចាប់ផ្ដើមដាក់ផែនការមួយ ដើម្បីចែកចាយដំណឹងល្អជាមួយនឹងបុគ្គលនោះ ហើយលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលពួកគេអាចអនុវត្តគោលការណ៍នានាដែលពួកគេរៀន កាលដែលមេរៀននេះបន្តទៅមុខ ។
ម៉ូសាយ ២៨:៣, អាលម៉ា ១៧:២–៣, ៦, ៩–១២, ១៦, ២៥, ១៨:១០, ២១:១៦, ២២:១, ១២–១៤, ២៦:១១–១២, ២៦–២៩, ៣១:៣០–៣៤
ការក្លាយជាឧបករណ៍ក្នុងព្រះហស្ដរបស់ព្រះ
សូមគិតពីការបង្ហាញសិស្សនូវរូបភាពមួយ ឬទាំងអស់ខាងលើ ( វីយ៉ូឡុង, ឧបករណ៍ក្នុងហាង, បរិក្ខារវេជ្ជសាស្ត្រ ) ឬរូបភាពស្រដៀងនោះ ។ បន្ទាប់មក សូមសួរ ៖
-
តើរបស់ទាំងនេះអាចធ្វើអ្វី នៅក្នុងដៃរបស់មនុស្សដែលមានជំនាញក្នុងការប្រើវានោះ ?
-
តើការធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ មានន័យដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អាលម៉ា ១៧:២-៣, ៩-១១ ឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលពួកបុត្រារបស់ម៉ូសាយបានធ្វើ ដើម្បីក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ។
-
តើយើងអាចរៀនអ្វីខ្លះ ចេញមកពីគំរូរបស់ពួកបុត្រារបស់ម៉ូសាយ អំពីរបៀបក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះនោះ ? ( ពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ ពេលយើងអធិស្ឋាន តមអាហារ ស្រាវជ្រាវព្រះគម្ពីរ ហើយធ្វើជាគំរូល្អសម្រាប់មនុស្សផ្សេងទៀត នោះយើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ) ។
សូមពន្យល់ថា ព្រះគម្ពីរមរមនរួមមានគំរូជាច្រើនផ្សេងទៀត អំពីអ្វីដែលអាលម៉ា និងពួកបុត្រារបស់ម៉ូសាយបានធ្វើ ដើម្បីក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពនៅក្នុងព្រះហស្ដនៃព្រះនោះ ។ សូមសរសេរបទគម្ពីរយោងខាងក្រោមនៅលើក្ដារខៀន ( ដោយមិនបញ្ចូលការសង្ខេបដែលមានផ្ដល់នៅក្នុងវង់ក្រចកឡើយ ) ។ សូមចាត់វគ្គបទគម្ពីរមួយ ឬច្រើនជាងនោះទៅដល់សិស្សម្នាក់ៗ ។ សូមឲ្យសិស្សរកមើលអ្វី ដែលពួកអ្នកបម្រើរបស់ព្រះអម្ចាស់បានធ្វើ ដែលរួមចំណែកដល់ភាពជោគជ័យរបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។ សូមគិតពីសង្ខេបចម្លើយរបស់សិស្ស ដោយសរសេរការសង្ខេបពីវគ្គបទគម្ពីរដាក់លើក្ដារខៀន ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរបទគម្ពីរយោងទាំងនេះ ហើយក្រោយមក នៅបន្ទាប់ពីចប់ថ្នាក់ សូមបង្កើតបទគម្ពីរមួយដែលប្រទាក់គ្នាដោយដាក់ស្លាកថា « ធាតុសំខាន់ៗនៃការចែកចាយដំណឹងល្អ » ។
-
បើអ្នកមានឱកាសចែកចាយដំណឹងល្អជាមួយអ្នកផ្សេងទៀត តើអ្នកអាចចែកចាយពីបទពិសោធន៍ ឬថ្លែងទីបន្ទាល់ពីរបៀបដែលធាតុទាំងនេះបានរួមចំណែកដល់ជោគជ័យរបស់អ្នកបានទេ ?
-
តើគោលការណ៍ទាំងឡាយដែលមានកត់ត្រានៅក្នុងវគ្គបទគម្ពីរទាំងនេះ អនុវត្តចំពោះការហៅបម្រើផ្សេងទៀត ឬក្នុងការធ្វើជាមិត្ត ឬអ្នកជិតខាងល្អម្នាក់ដោយរបៀបណា ?
-
តើនៅពេលណា ដែលអ្នកបានមានឱកាសជួយអ្នកផ្សេងទៀត ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ?
អាលម៉ា ១៨:៣៣–៣៥, ២៣:៥–៦, ២៦:២–៥, ១៥, ២៩:៩–១០
ការជួយដល់អ្នកផ្សេងទៀតឲ្យប្រែចិត្តជឿ
សូមរំឭកសិស្សថា ក្រៅពីការបង្រៀនយើងថា យើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះហើយ ព្រះគម្ពីរមរមនក៏បង្រៀនយើងអំពីឥទ្ធិពលដែលយើងអាចមានទៅលើអ្នកផ្សេងទៀតផងដែរ ក្នុងនាមជាឧបករណ៍ទាំងនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អាលម៉ា ១៨:៣៣–៣៥ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់ស្វែងរកអ្វីដែលអាំម៉ូនត្រូវសម្រេចឲ្យបាន ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ។ សូមអញ្ជើញសិស្សឲ្យសង្ខេបពីអ្វីដែលពួកគេរកឃើញ ទៅជាសេចក្ដីថ្លែងមួយនៃគោលការណ៍ ។ ( សូមជួយសិស្សឲ្យស្គាល់គោលការណ៍ដូចតទៅនេះ ៖ ពេលយើងក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះ នោះទ្រង់ប្រទានដល់យើងនូវអំណាចដើម្បីជួយអ្នកផ្សេងទៀតឲ្យមានការចេះដឹងពីសេចក្ដីពិត ) ។
ដើម្បីជួយសិស្សឲ្យឃើញពីឥទ្ធិពលនៃការជួយអ្នកផ្សេងទៀតឲ្យមានការចេះដឹងពីសេចក្ដីពិត សូមអញ្ជើញសិស្សក្នុងថ្នាក់អាន អាលម៉ា ២៣:៥-៦ ដោយស្ងាត់ស្ងៀម ។ សុំឲ្យសិស្សរកមើលអ្វីដែលបានកើតឡើងចំពោះពួកសាសន៍លេមិន ពេលដែលពួកគេបានទទួលការចេះដឹងពីសេចក្ដីពិត ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះ ដែលពិពណ៌នាពីឥទ្ធិពលដែលការផ្សព្វផ្សាយដំណឹងល្អមានទៅលើពួកសាសន៍លេមិន ?
-
តើគោលការណ៍អ្វី ដែលយើងរៀនអំពីការណ៍ដែលអាចកើតឡើង ពេលយើងនាំអ្នកផ្សេងទៀតឲ្យមានការចេះដឹងអំពីសេចក្ដីពិត ? ( សិស្សគួររកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ពេលយើងនាំអ្នកផ្សេងទៀតឲ្យមានការចេះដឹងពីសេចក្ដីពិត យើងជួយពួកគេឲ្យប្រែចិត្តជឿដល់ព្រះអម្ចាស់ ) ។
សូមពន្យល់ថា ទាំងអាំម៉ូន និងអាលម៉ា បានថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ ។ សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអាន អាលម៉ា ២៦:២-៥, ១៥ និង អាលម៉ា ២៩:៩-១០ ខណៈដែលសិស្សក្នុងថ្នាក់រកមើលឥទ្ធិពល ដែលយើងអាចមានទៅលើអ្នកផ្សេងទៀត ពេលយើងចែកចាយដំណឹងល្អ ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្ដនៃព្រះ ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ អំពីអារម្មណ៍ដែលអាំម៉ូន និងអាលម៉ាបានពិពណ៌នា ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានដកពិសោធន៍ ពេលពួកគេបានចែកចាយដំណឹងល្អជាមួយអ្នកផ្សេងទៀត ។
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីឱកាសទាំងឡាយដែលពួកគេមាន ដើម្បីជួយអ្នកផ្សេងទៀតឲ្យរៀនពីដំណឹងល្អ ហើយប្រែចិត្តជឿ ។ សូមអញ្ជើញពួកគេឲ្យពិចារណាពីរបៀបដើម្បីបញ្ចូលគោលការណ៍ និងការអនុវត្តទាំងឡាយ ដែលពួកគេបានរៀននៅក្នុងមេរៀននេះទៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនជារៀងរាល់ថ្ងៃក្នុងការចែកចាយដំណឹងល្អ ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ១៣:៣៧, ម៉ូសាយ ១៥:១៤–១៩, ២៦–២៨, ២៨:៣, អាលម៉ា ១៧:២–៣, ៦, ៩–១២, ១៦, ២៥, ១៨:១០, ៣៣–៣៥, ២១:១៦, ២២:១, ១២–១៤, ២៣:៥–៦, ២៦:២–៥, ១១–១២, ១៥, ២៦–២៩, ២៩:៩–១០, ៣១:៣០–៣៤ ។
-
អិម រ័សុល បាឡឺដ «Put Your Trust in the Lord» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៣-៤៥ ។