ឆ្នាំ ២០១០-២០១៩
ការ​គាំទ្រ​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ
ខែ តុលា ២០១៧


2:3

ការ​គាំទ្រ​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ

បងប្អូន​ប្រុស​ស្រី ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​ដល់​បងប្អូន​នូវ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​គណៈ​ប្រធាន​អង្គការ​ជំនួយ​ទូទៅ​នៃ​សាសនាចក្រ​សម្រាប់​ការ​គាំទ្រ​របស់​បងប្អូន ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់ ថូម៉ាស ស្ពែនស៊ើរ ម៉នសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហិនរី ប៊ែនញៀន អាវរិង ជាទី​ប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ​ព្រមទាំង ឌៀថើរ ហ្វ្រែឌទ្រីច អុជដូហ្វ ជា​ទី​ប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ រ័សុល ម៉ារៀន ណិលសុន ជាប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​សមាជិក​ក្នុង​កូរ៉ុម​នោះ​ដែល​មាន​ដូច​តទៅ​នេះ ៖ រ័សុល អិម ណិលសុន, ដាល្លិន អេក អូក, អិម រ័សុល បាឡឺដ, រ៉ូបឺត ឌី ហែល, ជែហ្វ្រី អ័រ ហូឡិន, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី. ស្ទីវិនសុន, និង ឌេល ជី. រេនឡាន់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូនដែល​គាំទ្រ សូម​បង្ហាញ ។

មាន​អ្នកណា​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា។

អែលឌើរ ដូណល អិល ហលស្ត្រម និង​រីឆាត ជេ ម៉េណេស​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ការ​បម្រើ​ជា​សមាជិក​គណៈប្រធាន​នៃ​ពួក​ចិត​សិប​នាក់ ។

បងប្អូន​ដែល​ចង់​បង្ហាញ​ការ​ថ្លែង​អំណរ​ចំពោះ​បងប្អូន​ប្រុស​ទាំង​នេះ​សម្រាប់​ការ​បម្រើ​ដែល​ពួក​លោក​បាន​ធ្វើ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​យើង​គាំទ្រ​អែលឌើរ ហ្វ័ន អេ យូសេដា និង​ផាទ្រីក ខៀរ៉ុន ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ ។

បងប្អូន​ដែល​យល់​ព្រម​គាំទ្រ​បងប្អូន​ប្រុស​ទាំង​នេះ​នៅ​ក្នុង​ការ​ចាត់​តាំង​ថ្មី​របស់​ពួកលោក សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់​ក៏​សូម​បង្ហាញ​សញ្ញា​ដូច​គ្នា ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ដោយ​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​បម្រើ​ដ៏​មាន​ការ​លះបង់​ខ្ពស់​របស់​អែលឌើរ ស្ទែនលី ជី អេលីស, លែរី អរ ឡរិន និង​ដបុលយូ ហ្គ្រេក ស្វីក ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​ពួក​ចិតសិប​នាក់ ហើយ​ផ្ដល់​ដល់​ពួកលោក​នូវ​តំណែង​កិត្តិយស ។

បងប្អូន​ដែល​ចង់​ចូល​រួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូមបង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ដូច​តទៅ​នេះ ៖ ភេដ្រូ យូ អែតឌូរ៉ូ, ដែតលែត អេច អែដល័រ, អែនជែល អេច អាឡាខុន, វីលស័រ ប៉ាឌើររ៉ាម៉ា, រ៉ូប៊ើត អិម ខល, គ្រីស្ទូហ្វើ ឆាលេស , ហ្គិន អ័រ ឈីដេស្ទើរ, រ៉ាហ្វ អិល ឌូស្នាប់, អែនជែល អេ ឌូតេ, ភីធើរ ហ្វេស អ៊ីវ៉ាន, ហ្វ្រាន់ស៊ីស្កូ ឌី. អិន ហ្គ្រានចា, យ៉ូរី អេ ហ្គូសឈីន, គ្លីហ្វត ធី ហ៊ើប៊ើតសុន, អេនៀហ្វៀក យូឌូ អ៊ិនយុន, ល្វីស អិម លៀល, អាឡេចាន់ដ្រូ លូពេស, អិល ជិន ខ្លោដ ម៉ាប៉ាយ៉ា, ដេខ្លាន អូ ម៉ាឌូ, អេឡិចសាន់ឌើរ ធី ម៉ែស្ត្រែ, យ៉ារ៉េឌ អ័រ អូខេមប៉ូ, អែនឌ្រូ អិម អូរ៉ុយឌែន, យេស៊ូ អេ អ័រធីស, អាប៊ីនៀ វី ប៉ាច៉ារ៉ូ, ស៊ូ ហុង ផុន, រ៉ូប៊ើត ស៊ី រៀន, ចច ល្វីស រ៉ូមើ, ចច អិល សាលឌីវ៉ា, ស៊ីរូ ស្មៀល, អាលីន ស្ពានណៅ, មរ៉ូណៃ ប៊ី ធ័រហ្គាន, ស្ទីវីន អិល តូរ៉ុនតូ និង រីកាដូ វ៉ាឡាដារ៉េស ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង​ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​ការបម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​សុំ​ឲ្យ​គាំទ្រ ធ័រប៊ិន អេងជើក ឲ្យ​បម្រើ​ជា​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ​ដទៃ​ទៀត​ដែល​បង្កើត​ឡើង​នៅ​បច្ចុប្បន្ន​នេះ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់​ក៏​សូម​បង្ហាញ ។

បងប្អូន​ដែល​បាន​ជំទាស់​ចំពោះ​ការ​ដាក់​ស្នើសុំ​ណាមួយ​គួរ​ទាក់​ទង​ទៅ​ប្រធាន​ស្ដេក​របស់​ខ្លួន ។

បងប្អូន​ប្រុស​ស្រី យើង​សូម​អរគុណ​ចំពោះ​សេចក្តី​ជំនឿ និង​ការ​អធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។