ខែ តុលា ២០១៧ សម័យប្រជុំស្ត្រីទូទៅ សម័យប្រជុំស្ត្រីទូទៅ សារ៉ុន អូប៊ែងបញ្ចេញពន្លឺរបស់អ្នកស៊ីស្ទើរ អូប៊ែង លើកទឹកចិត្តដល់ស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យធ្វើតាមការទទួលខុសត្រូវដែលបានប្រគល់ដល់ពួកគេមកពីប្រធាន ស្ពែនស៊ើរ ដបុលយូរ ឃឹមបឹល ដោយធ្វើជាមនុស្សសុចរិត មនុស្សច្បាស់លាស់ មនុស្សខុសប្លែកពីគេ ហើយជាមនុស្សដាច់ដោយឡែកពីគេ ។ នែល អេហ្វ ម៉ារីអូតការចងភ្ជាប់នឹងព្រះ និង ការជួសជុលការបាក់បែកស៊ីស្ទើរ ម៉ារ៉ត ចែកចាយការអញ្ជើញរបស់ព្រះដើម្បីខិតទៅជិតទ្រង់ ហើយថ្លែងទីបន្ទាល់អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីបិទគម្លាតដែលបំបែកយើងពីទ្រង់នោះ ។ ចយ ឌី ចូនស៍តម្លៃហួសពីការអាចវាស់វែងបានស៊ីស្ទើរ ចូនស៍ បង្រៀនថា ព្រះវិញ្ញាណអាចបញ្ជាក់ដល់យើងអំពីសេចក្ដីពិតនៃតម្លៃដ៏ទេវភាពរបស់យើង។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ អាចជួយយើងយកឈ្នះលើភាពទន់ខ្សោយ និងការសង្ស័យខ្លួនឯង។ ឌៀថើរ អេស្វ អុជដូហ្វបងប្អូនស្រីបីនាក់ប្រធាន អុជដូហ្វ ប្រាប់អំពីរឿងប្រៀបធៀបរបស់បងប្អូនស្រីបីនាក់ — នាងសោកសៅ នាងមួរម៉ៅ និងនាងរីករាយ —ដើម្បីបង្រៀនថាយើងគឺជាកូនរបស់ព្រះ ហើយថាផ្លូវនៃភាពជាសិស្សដឹកនាំទៅរកអំណរ ។ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ ឌៀថើរ អេស្វ អុជដូហ្វបំណងប្រាថ្នាត្រឡប់ទៅផ្ទះវិញប្រធាន អុជដូហ្វ បង្រៀនថា ការងាកទៅរកព្រះអម្ចាស់នឹងធ្វើឲ្យជីវិតយើងប្រសើរជាងមុន ហើយជួយយើងក្នុងការធ្វើឲ្យជីវិតមនុស្សដទៃប្រសើរឡើង ។ បូនី អិល អូស្ការសុនសេចក្ដីត្រូវការនៅចំពោះយើងស៊ីស្ទើរ អូស្ការសុន បង្រៀនយើងឲ្យបម្រើអស់អ្នកដែលនៅជិតយើងបំផុត ៖ ក្រុមគ្រួសារ មិត្តភក្តិ សមាជិកវួដ និងសហគមន៍របស់យើង ។ ភាពចាំបាច់នៃការរស់នៅតាមដំណឹងល្អគឺការបម្រើ ។ ដាល្លិន អេក អូកផែនការ និងសេចក្ដីប្រកាសអែលឌើរ អូក ពិពណ៌នាអំពីរបៀបដែលគោលលទ្ធិនៅក្នុងការប្រកាសអំពីក្រុមគ្រួសារជួយរៀបចំយើងសម្រាប់ភាពតម្កើងឡើង ហើយដឹកនាំយើងឆ្លងកាត់ការប្រឈមនាពេលបច្ចុប្បន្នដែលគ្រួសារបានជួបប្រទះ ។ ចន ស៊ី ភីងគ្រី ជុញ្ញ័រ« យើងមានកិច្ចការសម្រាប់អ្នក »អែលឌើរ ភីងគ្រី ថ្លែងទីបន្ទាល់ថា ព្រះមានកិច្ចការសម្រាប់យើងទាំងអស់គ្នា ។ លោកក៏បានចែកចាយគោលការណ៍នានាដើម្បីជួយយើងឲ្យធ្វើកិច្ចការនោះ ហើយព្រមានអំពីរបៀបដេលសាតាំងនឹងប្រឆាំងនឹងយើង ។ ឌី ថត គ្រីស្តូហ្វឺសិននំបុ័ងដ៏រស់ដែលចុះពីស្ថានសួគ៌មកអែលឌើរ គ្រីស្តូហ្វឺសិន អញ្ជើញយើងឲ្យស្វែងរកបរិសុទ្ធភាព តាមរយៈការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យទទួលទានតំណាងនៃព្រះកាយ និងផឹកព្រះលោហិតរបស់ទ្រង់ ។ ជែហ្វ្រី អ័រ ហូឡិនចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍—នៅទីបញ្ចប់អែលឌើរ ហូឡិន បង្រៀនថានៅក្នុងការឆ្លើយតបចំពោះបទបញ្ញត្តិឲ្យបានល្អឥតខ្ចោះ យើងពុំគួរមានការបាក់ទឹកចិត្តទេ ប៉ុន្តែគួរតែមើលទៅដើម្បីសម្រេចគោលដៅនៅក្នុងភាពអស់កល្បជានិច្ច ។ សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍ សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍ ហែនរី ប៊ី អាវរិងការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធាន អាវរិង ឧទេសនាមឈ្មោះពួកអ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងទូទៅក្នុងសាសនាចក្រដល់សមាជិកសម្រាប់ការលើកដៃគាំទ្រ ។ ហ្គែរី អ៊ី ស្ទីវ៉ែនសុនសូរ្យគ្រាសខាងវិញ្ញាណអែលឌើរ ស្ទីវ៉ែនសុន ប្រៀបប្រដូចសូរ្យគ្រាសក្នុងប្រព័ន្ធសូឡាទៅនឹងសូរ្យគ្រាសខាងវិញ្ញាណ ។ ទស្សនវិស័យនៃដំណឹងល្អមួយអាចជួយយើងឲ្យយកឈ្នះលើអំនួត ហើយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបំផុសគំនិតអ្នកដទៃ ។ ស្ទេផាន ដ័បុលយូ អូវើសិនការប្រែចិត្តជាបទពិសោធន៍វិជ្ជមានជានិច្ចបងប្រុស អូវិន បង្រៀនថា ការប្រែចិត្តគឺជាអំណោយមួយដែលព្រះអង្គសង្គ្រោះប្រទានឲ្យ ។ ដូចជាកូនប្រុសខ្ជះខ្ជាយដែរ រាល់ថ្ងៃយើងធ្វើការជ្រើសរើស ដែលនឹងដឹកនាំយើងទៅរកព្រះវរបិតាសួគ៌យើង ។ ឃ្វីនថិន អិល ឃុករឿងប្រចាំថ្ងៃមានភាពអស់កល្បអែលឌើរ ឃុក បង្រៀនថា ចិត្តរាបសាគឺជាកត្តាដ៏សំខាន់នៅក្នុងការជួយព្រះអម្ចាស់ស្ថាបនាសាសនាចក្ររបស់ទ្រង់ និងក្នុងការជួយរៀបចំមនុស្សឲ្យជួបនឹងព្រះ ។ រ៉ូណល អេ រ៉ាសបានតាមរយៈការតាក់តែងដ៏ទេវភាពអែលឌើរ រ៉ាសបាន ពន្យល់ថា ជីវិតយើងគឺជាចំណែកក្នុងការតាក់តែងដ៏ទេវភាពរបស់ព្រះអម្ចាស់ ហើយទ្រង់នឹងដឹកនាំយើងនៅពេលយើងខិតខំរស់នៅដោយសុចរិត ។ អូ វីនសិន ហាលិកដួងចិត្តស្ត្រីមេម៉ាយអែលឌើរ ហាលិក លើកទឹកចិត្តយើងឲ្យមាន « ដួងចិត្តដូចស្ត្រីមេម៉ាយ » ដោយសន្យាថា ព្រះអម្ចាស់នឹងប្រទានពរយើង ពេលយើងធ្វើឲ្យអស់ពីសមត្ថភាពក្នុងការស្ថាបនានគរព្រះ ។ រ័សុល អិម ណិលសុនព្រះគម្ពីរមរមន ៖ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មានគម្ពីរនេះ ?ប្រធាន ណិលសុន ពន្យល់អំពីសារៈសំខាន់នៃព្រះគម្ពីរមរមន ថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនបង្រៀនអំពីព្រះគ្រីស្ទ ហើយលើកទឹកចិត្តពួកយើងឲ្យសិក្សាព្រះគម្ពីរនេះរៀងរាល់ថ្ងៃប្រកបដោយការអធិស្ឋាន ។ សម័យប្រជុំបព្វជិតភាពទូទៅ សម័យប្រជុំបព្វជិតភាពទូទៅ ឌែល ជី រិនឡាន់បព្វជិតភាព និងព្រះចេស្តាដ៏ធួនរបស់ព្រះអង្គសង្គ្រោះអែលឌើរ រិនឡាន់ បង្រៀនថា តួនាទីនៃអ្នកកាន់បព្វជិតភាព គឺត្រូវបញ្ជូនឱកាសទទួលផលប្រយោជន៍មកពីព្រះចេស្តាដ៏ធួនរបស់ព្រះអង្គសង្គ្រោះទៅដល់កូនចៅរបស់ព្រះ ។ ដាវីឌ ហ្វែ អ៊ីវីនស៍សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់អែលឌើរ អ៊ីវីនស៍ បង្រៀនថា យើងអាចពង្រឹងទីបន្ទាល់របស់យើងតាមរយៈការស្វែងរកចម្លើយដោយស្មោះ ការសិក្សាព្រះគម្ពីរ ការប្រែចិត្ត និង ការរគោរពតាមព្រះបញ្ញត្តិ ។ រីឆាត ជេ ម៉េណេសការទទួលបានការទុកព្រះទ័យពីព្រះអម្ចាស់ និង ទំនុកចិត្តពីគ្រួសារអ្នកអែលឌើរ ម៉េណេស បង្រៀនថា ការទទួលបានការទុកព្រះទ័យពីព្រះអម្ចាស់ តម្រូវឲ្យយើងទុកចិត្តលើទ្រង់ជាមុនសិន ។ ការមាន « ចិត្តស្មោះ » នឹងជួយយើងឲ្យស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើង ។ ឌៀថើរ អេស្វ អុជដូហ្វអ្នកកាន់ពន្លឺស្ថានសួគ៌ប្រធាន អុជដូហ្វ បង្រៀនដល់អ្នកកាន់បព្វជិតភាពថា ពួកគេជាអ្នកកាន់ពន្លឺរបស់ព្រះ ដែលអាចនាំមកនូវការព្យាបាលខាងវិញ្ញាណដល់អ្នកទាំងឡាយដែលស្ថិតនៅក្នុងភាពងងឹត ។ ហែនរី ប៊ី អាវរិងព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ប្រធាន អាវរិង បង្រៀនយើងថា ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការី ហើយថាយើងចាំបាច់ត្រូវមានសេចក្ដីជំនឿដើម្បីគាំទ្រដល់អស់អ្នកដែលបានហៅឲ្យដឹកនាំនៅក្នុងសាសនាចក្រ ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ ជីន ប៊ី ប៊ីងហាំដើម្បីឲ្យអំណរបងប្អូនបានពេញលេញស៊ិស្ទើរ ប៊ីងហាំ បង្រៀនថា ទោះជាមានការលំបាកនៅក្នុងជីវិតរមែងស្លាប់នេះក្ដី ក៏យើងអាចងាកទៅរកព្រះយេស៊ូវគ្រីស្ទជាប្រភពនៃរាល់ការព្យាបាល សេចក្ដីសុខសាន្ត និងការរីកចម្រើនដ៏អស់កល្បបានដែរ ។ ដូណល អិល ហលស្ត្រមតើឈប់មានថ្ងៃនៃអព្ភូតហេតុហើយឬ ?អែលឌើរ ហលស្ត្រម បង្រៀនអំពីប្រភេទនៃអព្ភូតហេតុផ្សេងៗ ហើយថ្លែងទីបន្ទាល់នៃអព្ភូតហេតុខាងវិញ្ញាណដែលយើងទាំងអស់គ្នាអាចទទួលតាមរយៈដំណឹងល្អ ។ ដេវីឌ អេ បែដណាសេចក្តីសន្យាដ៏ធំបំផុត ហើយវិសេសផងអែលឌើរ បែដណា បង្រៀនអំពីការផ្តោតលើការសន្យានៃដំណឹងល្អ និងរបៀបដែលថ្ងៃឈប់សម្រាក ព្រះវិហារបរិសុទ្ធ និងគេហដ្ឋានរបស់យើងអាចជួយយើងឲ្យចងចាំការសន្យាទាំងនេះ ។ ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែលងាកបែរទៅរកព្រះអម្ចាស់ប៊ីស្សព វ៉តឌែល បង្រៀនថា ទោះបីជាជីវិតយើងមានឧបសគ្គក្តី យើងអាចជ្រើសរើសងាកបែរទៅរកព្រះអម្ចាស់ ទទួលជំនួយពីទ្រង់ ហើយរស់នៅក្នុងជីវិតដែលទទួលរង្វាន់ ។ ដបុលយូ ហ្គ្រេក ស្វីកឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផងអែលឌើរ ស្វីក បង្រៀនយើងអំពីរបៀបដែលការផ្ដោតអារម្មណ៍ទៅលើព្រះយេស៊ូវគ្រីស្ទ អាចជួយយើងមើលបានវែងឆ្ងាយជាងអ្វីដែលយើងមើលឃើញជាក់ស្ដែង ដើម្បីយើងអាចមើលឃើញមនុស្សដទៃ ដូចទ្រង់ទតមើលពួកគេដែរ ។ ហែនរី ប៊ី អាវរិងចូរកុំខ្លាចនឹងធ្វើល្អឡើយប្រធាន អាវរិង បង្រៀនថា ពេលយើងសិក្សាព្រះគម្ពីរមរមន ពេលយើងបង្កើនសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងឈ្នះលើសេចក្តីភ័យខ្លាច ហើយមានបំណងប្រាថ្នាចង់ជួយដល់អស់អ្នកដែលខ្វះខាត ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ អិម រ័សុល បាឡឺដដំណើរមានបន្តទៅមុខទៀត !អ៊ែលឌើរបាឡឺដ បង្រៀនយើងថា ខណៈដែលយើងចងចាំអំពីដំណើរនៃពួកអ្នកត្រួសត្រាយមរមន នោះយើងក៏ត្រូវតែចងចាំអំពីដំណើរឆ្លងកាត់នៃឆាកជីវិតរបស់យើងដោយសេចក្តីជំនឿលើព្រះ និងមានចិត្តអាណិតមេត្តាដល់អ្នកដទៃ ។ ថាត អរ ខាលីស្ទើរសាក្សីដ៏មានឥទ្ធិពលរបស់ព្រះ ៖ ព្រះគម្ពីរមរមនបងប្រុស ខាលីស្ទើរ ពិពណ៌នាអំពីរបៀបដែលពួកអ្នករិះគន់អំពីសាសនាចក្រព្យាយាម ប៉ុន្តែបរាជ័យក្នុងបង្ហាញថា ព្រះគម្ពីរមរមនខុសឆ្គង ។ គាត់ថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធ បានបកប្រែព្រះគម្ពីរមរមនតាមរយៈវិវរណៈ ។ អែលឌើរ ចូនី អិល គុចបែកគ្នាមែនពិត តែចិត្តជាធ្លុងមួយអែលឌើរ គុច បង្រៀនអំពីសារៈសំខាន់នៃការមានសាមគ្គីភាពជាមួយនឹងថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកដទៃទៀត ។ ស្ទែនលី ជី អេលីសតើយើងទុកចិត្តទ្រង់ដែរឬទេ ? ភាពលំបាកនាំមកផលល្អអែលឌើរ អេលីស បង្រៀនថា ព្រះអម្ចាស់ទុកព្រះទ័យលើយើង ។ តើយើងមានជំនឿដើម្បីទុកចិត្តទ្រង់ដែរឬទេ ? បទពិសោធន៍លំបាកៗអាចធ្វើឲ្យយើងប្រែកាន់តែរឹងមាំ និងមានការបន្ទាបខ្លួន ។ អាឌីលសុន ឌឺ ផុលឡា ផារ៉ែលឡាសេចក្តីពិតដ៏ចាំបាច់—តម្រូវការរបស់យើងដើម្បីអនុវត្តអែលឌើរ ផារ៉ែលឡា រំឮកយើងថា ការនិមិត្តដំបូង និងព្យាការី យ៉ូសែប ស្ម៊ីធ បាននាំមកនូវសេចក្តីពិតដែលចាំបាច់សម្រាប់សុភមង្គល និងភាពតម្កើងឡើងរបស់យើង ។ អ៊ីអាន អេស អាឌិនចូរអ្នករាល់គ្នាស្វែងរកចេញពីសៀវភៅដ៏ល្អៗបំផុតអែលឌើរ អាឌិន បង្រៀនអំពីរបៀបពង្រឹងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរមរមន អាចជួយបង្កើនសេចក្តីជំនឿយើងពេលយើងជួបនឹងការប្រឆាំង និងសំណួរនានា ។ ហូសេ អិល អាឡូនសូត្រូវឲ្យស្រឡាញ់គ្នាដូចជាទ្រង់បានស្រឡាញ់ពួកយើងអែលឌើរ អាឡូនសូ បង្រៀនយើងអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីសេចក្តីស្រឡាញ់ តាមរយៈការបម្រើ និងការអភ័យទោសអ្នកដទៃ ។ នែល អិល អាន់ឌើរសិនសំឡេងនៃព្រះអម្ចាស់អែលឌើរ អាន់ឌើរសិន ថ្លែងទីបន្ទាល់ថា ព្យាការី និងពួកសាវករបស់ព្រះអម្ចាស់ថ្លែងជំនួសទ្រង់ ហើយលោកអញ្ជើញពួកយើងឲ្យស្តាប់ និងធ្វើតាមការទូន្មានរបស់ពួកលោក ។