សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


6:41

ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី ឥឡូវ​នេះ ខ្ញុំ​នឹង​ធ្វើការ​ឧទ្ទេសនាម​ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ​សម្រាប់​ការគាំទ្រ​របស់​បងប្អូន ។

សូម​បង្ហាញ​ការគាំទ្រ​ដូចធម្មតា មិន​ថា​បងប្អូន​នៅ​ទីណា​នោះទេ ។ បើ​មាន​អ្នក​ជំទាស់​នឹង​ការដាក់​ស្នើ​នេះ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់ លោក រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, លោក ដាល្លិន ហារីស អូក ជាទី​ប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ​ព្រមទាំង លោក ហិនរី ប៊ែនញៀន អាវរិង ជា​ទី​ប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​អ្នក​​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេច អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​គាំទ្រ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ​ដូច​តទៅ​នេះ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌេល ជី រ៉េនឡាន់, ហ្គើរីត ដបុលយូ ហ្គង និង អូលីសេស សូរ៉េស ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូន​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

សូមផ្តល់​ជា​ព័ត៌មាន អែលឌើរ រ៉ូបឺត ស៊ី ហ្គេយ និង ថេរេន អិម វិនសុន នឹង​ត្រូវ​បាន​ដោះលែង​ពី​ការបម្រើ​ជា​សមាជិក​នៃ​គណៈប្រធាន នៃ​ពួកចិតសិបនាក់​ដែល​មាន​សុពលភាព ចាប់​ពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ ។

បងប្អូន​ដែល​ចង់​ចូល​រួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បម្រើ​ដ៏​លះបង់​ខ្ពស់​របស់​ពួកលោក សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

ពួកចិតសិបនាក់​ប្រចាំ​តំបន់​ដែល​ត្រូវ​បាន​ដោះលែង​រួម​មាន ៖ អែលឌើរ ស៊ាន ឌូក្លាស, ម៉ៃខល អេ ដុន, ក្លាក ជី ហ្គីលប៊ឺរ, អាល់ហ្វ្រេក ឃុយយូ, ខាឡូស ជី រីវីឡូ ជុញ្ញ័រ និង​វ៉ានៀនជីណា ស៊ីកាហេម៉ា ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ការបម្រើ​ដ៏​អស្ចារ្យ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូម​បង្ហាញ ។

យើង​បាន​ដោះលែង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​ដូច​តទៅ​នេះ ៖ ចយ ឌី ចូនស៍ ជា​ប្រធាន, លីសា អិល ហាកណេស ជា​ទីប្រឹក្សា​ទីមួយ និង គ្រីស្ទីនណា ប៊ី ហ្វ្រានកូ ជា​ទីប្រឹក្សា​ទីពីរ ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ដល់​បងប្អូនស្ត្រី​ទាំងនេះ ចំពោះ​ការបម្រើ​ដ៏​លះបង់​របស់​ពួកគាត់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​ឲ្យ​គាំទ្រ​ដល់​អែលឌើរ ផល វី ចនសុន និង អេស ម៉ាក ផាលមឺ ដើម្បី​បម្រើ​ជា​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួកចិតសិបនាក់​ដែល​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ដូច​ខាងក្រោម ៖ ស៊ន ដូគ្លាស, ម៉ៃខល អេ ដុន, ក្លាក ជី ហ្គីលប៊ឺរ,ផាតទ្រីស៊ីអូ អឹម ហ្គាយហ្រ្វា, អាល់ហ្វ្រេក ឃើយាន់យូ, អាល់វីន ហ្វេប ម៉ារីដីត ​III, ខាឡូស ជី រីវៀឡូ ជុញ្ញ័រ និង​ វ៉ានៀនជីណា ស៊ីកាហេម៉ា ។

បងប្អូន​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

អស់​អ្នក​ដែល​ជំទាស់​សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ថ្មី ដូច​បាន​ប្រកាស​ដោយ​សាសនាចក្រ​នៅ​ដើម​សប្ដាហ៍​នេះ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​គណៈប្រធាន​អង្គការបឋមសិក្សា​ទូទៅ​ថ្មី ដែល​មាន ខាំមៀល អិន ចនសុន ជា​ប្រធានា ស៊ូសាន អេច ផតថល ជា​ទីប្រឹក្សា​ទីមួយ និង អាមមី អេ រ៉ាយ ជា​ទីប្រឹក្សាទីពីរ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

មាន​ការ​ជំទាស់សូមបង្ហាញ ។

យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់តំណែង​ទូទៅ​ដទៃ​ទៀត​ដែល​បង្កើត​ឡើង​នៅ​បច្ចុប្បន្ន​នេះ ។

បងប្អូន​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

អស់អ្នកណាជំទាស់ សូមបង្ហាញ ។

ជា​ថ្មី​ម្ដងទៀត យើង​សូម​អញ្ជើញ​បងប្អូន​ទាំងឡាយ​ដែល​អាច​មាន​ការជំទាស់ សូម​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​ខ្លួន ។

យើង​សូម​អរគុណ​ចំពោះ​សេចក្តីជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ការផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម ​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

ដានីយ៉ែល ភី អាម៉ាតូ, រ៉ដនី អេ អាម៉ីស, ម៉ាសេឡូ អាន់ដ្រេសូ, សាំយូអែល អាណាន់-ស៊ីម៉ូន, ផាទ្រីក អាភៀនទី-សាផុង, អេឌ័រដូ អិម អាហ្កាណា, ស្ទីវីន ស៊ី បាឡូល, អេរិក ប៊ឺនស្កូ, ម៉ាក អ៊ី ប៊ុនហាំ, ខេ ប្រូស ប៊ូឆឺរ, ចនណាថាន់ ជី ខានណុន, វ័ន ភី កាស្កូ, ហ្គ្រេហ្គោរីយ៉ូ អ៊ី កាស៊ីឡា, ហ្វឺណានដូ អរ កាស្ត្រូ, រ៉ានុលហ្វូ សឺវ៉ាន់តេ, ថូម៉ាស ខេ ឆែកខិតស៍, រ៉ូស អេ ឈីលីស៍, បេនយ៉ាមីន ស៊ីនកូ, ដេវីឌ ស៊ី ក្លាក, ហ្វេលីក ខុនដេ, ហ៊ោរហេ អេ ខន់ទ្រែរៀស, ខូប៊ីន អ៊ី ខូមស៍, ម៉ូរ៉ូណៃ ខូស្តា, លីអានដ្រូ ជេ គូរ៉ាបា, ប៊ី ខូរី ខូវីលៀ, អើរណេស្តូ អេ ដេយរ៉ូ ជុញ្ញ័រ, ជេ គីម៉ូ អេសភើលីន, តូម៉ាស ហ្វេមីលា, ម៉ៃឃើល ឌី គ្រូល, ចន ហ្គត់ធី, អូឡេកស៊ី អេច ហាកាលេនកូ, ថមម៉ី ឌី ហាស់, លីវ៉ៃ ដបបលយូ ហ៊ីស, ប្រាយអ៊ិន ជេ ហូមស៏, ហល ស៊ី ហាន់សេឃឺ, យូអ៊ីឈី អ៊ីម៉ៃ, ប្រូស អេច អ៊ីកកូត, ផល អេច ជេន បាទីស្ទ, ដុង ហាន់ ជីអ៊ុង, ហ្វ្រេឌ្រិច អិម ខេមយ៉ា, ហ្គេតិន កេលូនូ, ដាវីឌ អេស គីណាដ, ជូលីអូ អ៊ី លី, អរ ដារីយ៉ូ ឡូរ៉េនហ្សាណា, អូដៀ ហូសេ ខាស្រូ ឌឺ លីរ៉ា, អ៊ីនរីហ្គេ អិម ឡូ, ហឺណាន ឌី លូសេរ៉ូ, បាតូឡូមេ ម៉ាឌ្រីហ្គា, ដូគ្លាស ភី ម៉ាក់ហ្វៀល, ហេកទ័រ ម៉ែនដេស, ស្ទីវីន ស៊ី មឺរ៉េល, ឃ្វីន អេស មីលីងតុន, ស៊ីហ្គ្រីដ អេ ណាម៉ាន់, រីកាដូ ជេ នៀវីស, ឡូរីនហ្សូ អ៊ី នរោមប៊ុនណា, អេនហ្វីអូក អ៊ីនធីម, ឆាល អូ អ៊ោយ, វ័ន អិល អ័រគីរ៉ា, រ៉ូបឺតតូ ស៊ី ប៉ាឆេកូ,ដេមិន ផេហ្គ, ហ្វ្រង់ អេ ផូហ្សណានស្គី, ធី ម៉ៃឃើល ប្រាយស៍, អាឡិចសាន់ឌឺ រេធ, ហ្វ្រេឌ្រិច ធី រីមឺរ, រ័សុល អេ រ៉ូប៊ីនសុន, លីអូណារដូ អេស រ៉ូហ្សាស, ដូគ្លាស អេ រ៉ូស្សា, លី អិម ស្សាមវ៉េ, រ៉ូបឺត អេច ស៊ីមសុន, វ៉ានស៍ ខេ ស្ម៊ីធ, ម៉ាទីនីណូ អេស សូគីឡា ជុញ្ញ័រ, វិចទ័រ អេច ស៊ូហ្សូ, រ៉ាអ៊ូល តាពៀ, ខាឡូស ធូរីស, ប្រ៊ូណូ អ៊ី វ៉ាសស្កេស, អិម ត្រាវីស វ៉ូលស៊ី និង រីឆាដ ជី យ៉ង់ប្លឺដ ។