ខាមិល មកពីទីក្រុងនូវយ៉ោក
ខាមិនអាយុប្រាំបួនឆ្នាំ មានមិត្តច្រើនណាស់ ។ នាងនិយាយថា « រឿងដែលខ្ញុំចូលចិត្តពីមិត្តរបស់ខ្ញុំគឺថាពួកគេខុសៗគ្នាទាំងអស់ » ។ « ពួកគេមកពីកន្លែងផ្សេងៗពីគ្នា ហើយពួកគេមានវិធីខុសៗគ្នាក្នុងការធ្វើកិច្ចការនានា » ។ ខាមិល ចូលចិត្តរៀនរឿងល្អៗពីមិត្តរបស់នាង ហើយនាងចូលចិត្តចែករំលែកកិច្ចការរបស់នាងជាមួយពួកគេ ។ រឿងដែលល្អបំផុតដែលនាងធ្លាប់ចែកចាយនឹងមិត្តម្នាក់គឺដំណឹងល្អ ។ បន្ទាប់ពីចែកកថាខណ្ឌទីមួយក្នុងមាត្រានៃសេចក្ដីជំនឿនឹងមិត្តរបស់នាង យ៉ៃលីន មក ខាមិលបានអញ្ជើញគ្រួសាររបស់មិត្តនាងឲ្យជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ ខាមិលក៏បានបង្រៀនយ៉ៃលីនពីរបៀបអធិស្ឋាន ។ ឥឡូវ យ៉ៃលីន និងម្ដាយរបស់នាងជាសមាជិកសាសនាចក្រ ។
ចម្រៀងដែលខ្ញុំចូលចិត្តគឺ « ខ្ញុំជាកូនរបស់ព្រះ » និង « Families Can Be Together Forever » ។ បទគម្ពីរដែលខ្ញុំចូលចិត្តគឺគោលលទ្ធិ និង សេចក្ដីសញ្ញា 19:23 ៖ « ចូររៀនអំពីយើង ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានសេចក្ដីសុខសាន្តក្នុងយើង » ។ បទគម្ពីរនេះតែងធ្វើឲ្យចិត្តខ្ញុំរីករាយ ពេលខ្ញុំពិបាកចិត្ត ។
មិត្តខ្ញុំយ៉ៃលីនបានជ្រមុជទឹកនៅឆ្នាំ 2011 ។ ខ្ញុំចូលចិត្តខណៈដែលយើងអាចទៅព្រះវិហាររួមគ្នា ។ ខ្ញុំកំពុងជួយគាត់ឲ្យទន្ទេញមាត្រានៃសេចក្ដីជំនឿ ។ យើងកំពុងទន្ទេញមាត្រានៃសេចក្ដីជំនឿទីប្រាំបួន ។
ប៉ាម៉ាក់ខ្ញុំមកពីសាធារណរដ្ឋដូមីនីក ។ ប្រហែលនោះជាមូលហេតុដែលអាហារខ្ញុំចូលចិត្តគឺជាបាយ សណ្ដែក និងសាច់មាន់ ។ វារំឭកខ្ញុំពីទីកន្លែងកំណើតរបស់គ្រួសារខ្ញុំ ។
ក្នុងគ្រួសារខ្ញុំមានមនុស្សប្រាំនាក់ ។ ប្អូនស្រីខ្ញុំ អេមីលី នឹងជ្រមុជទឹក ហើយបញ្ជាក់នៅខែធ្នូ ។ ប្អូនប្រុសខ្ញុំ វិកទ័រ គឺដាក់ឈ្មោះតាមប៉ាខ្ញុំ ។ ខ្ញុំគ្មានសត្វចិញ្ចឹមទេ ប៉ុន្តែខ្ញុំកំពុងគិតចង់ចិញ្ចឹមសត្វអណ្ដើកមួយក្បាល ។ ខ្ញុំចូលចិត្តអណ្ដើកដោយសារពួកវាស្អាត ហើយវារយឺតៗ ដូច្នេះពួកវានឹងមិនរត់ទៅណានោះទេ ។
ខ្ញុំចូលចិត្តដំណើររឿងរបស់មេទ័ពមរ៉ូណៃក្នុងព្រះគម្ពីរមរមន ។ ប៉ាខ្ញុំបានអានរឿងនេះក្នុងរាត្រីជួបជុំក្រុមគ្រួសារ ហើយវាបានបំផុសគំនិតខ្ញុំឲ្យធ្វើទង់ជ័យមួយសម្រាប់ខ្លួនឯង ។ ទង់ជ័យរបស់ខ្ញុំរំឭកខ្ញុំថា តើខ្ញុំជានរណា ហើយថាព្រះវរបិតាសួគ៌តែងគង់ជាមួយខ្ញុំជានិច្ច ។
រូបថតទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពីគ្រួសារ រូបថតនៃរូបសំណាក់សេរីភាព © Getty Imagesចូរមក, ដោយវ៉លធើរ រ៉េន ទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពីសារមន្ទីរប្រវត្តិសាស្ត្រសាសនាចក្រ