ក្រុមក្នុងគ្រួសារ
អ្នកនិពន្ធរស់នៅក្នុងទីក្រុងអាល់ប៊ើរតា ប្រទេសកាណាដា ។
វាងាយនឹងទទួលបានជោគជ័យ នៅពេលមនុស្សគ្រប់គ្នាធ្វើការរួមគ្នា ។
« When we’re helping, we’re happy » ( Children’s Songbook ទំព័រ 198 ) ។
អាំម៉ូនបានដកដង្ហើមធំនៅពេលគាត់ និង ឪពុកគាត់ចាកចេញពីការប្រកួតកីឡាបាល់ទាត់ ។ គាត់បានពោលថា « កូនមិនយល់ទេ » ។ « យើងមានកីឡាករល្អៗជាច្រើន ។ ហេតុអ្វីបានជាយើងមិនអាចរកពិន្ទុបានដូច្នេះ ? »
ឪពុកធ្លាប់ជាកីឡាករបាល់ទាត់ម្នាក់ដ៏ល្អ ។ ប្រហែលជាគាត់អាចជួយឆ្លើយបាន ។
ឪពុកបានតបថា « ប៉ាគិតថាកូនត្រូវរៀនធ្វើការជាក្រុម » ។ « អ្នកទាំងអស់គ្នាចង់រកបានពិន្ទុ មែនទេ ? »
អាំម៉ូនបានតបថា « បាទ » ។ « ប៉ុន្តែយើងទាំងអស់គ្នាមិនអាចជាមនុស្សតែម្នាក់ឯងដែលទាល់បាល់បញ្ចូលទីនោះទេ ។ ប៉ាចង់មានន័យដូច្នេះមែនទេ ? »
ប៉ាបានងក់ក្បាលយល់ព្រម ។ « កូនមិនអាចទាត់បាល់បញ្ចូលទីតែម្នាក់ឯងបានទេ ។ ដំបូង ខ្សែការពារត្រូវដណ្ដើមបាល់ពីក្រុមម្ខាងទៀត មែនទេ ? »
អាំម៉ូនបានសើច ។ « វាពិបាកនឹងទាត់បាល់បញ្ចូលទីណាស់បើយើងគ្មានបាល់នោះ » ។
ឪពុកបានតបថា « ត្រឹមត្រូវហើយ » ។ « រួចខ្សែការពារប៉ះបាល់ទៅកីឡាករម្នាក់ ដែលអាចទាត់បាល់បញ្ចូលទីបាន ។ គ្មាននរណាម្នាក់អាចទាត់បាល់បញ្ចូលទីតែម្នាក់ឯងនោះទេ » ។
អាំម៉ូនបានតបថា « កូនក៏គិតអញ្ចឹងដែរ » ។
នៅពេលពួកគេទៅដល់ផ្ទះវិញ ម្ដាយគាត់កំពុងបីកូនតូចបណ្ដើរ ធ្វើអាហារពេលល្ងាចបណ្ដើរ ។ « តើការប្រកួតយ៉ាងម៉េចដែរ ? » គាត់បានសួរ ។
អាំម៉ូនតបថា « យើងចាញ់ទៀតហើយ » ។ « តែយើងនឹងធ្វើឲ្យបានល្អនៅលើកក្រោយ » ។
ម្ដាយតបថា « នោះជាគំនិតដ៏ល្អ » ។
« កូនឃ្លានណាស់ ! » មីកែលបានស្រែកនៅពេលគាត់ សាំយ៉ូអែល និងលូកាសបានរត់ចូលមក ។
« កូនៗ តើកូនអាចជួយរៀបចំតុ និងប្រដាប់ប្រដារលេងទុកបានទេ ? » ម្ដាយបានសួរ ។
ក្មេងប្រុសទាំងបួនបានថ្ងូរ ។
សាំយូអែលបានតបថា « តែកូនមិនបានលេងប្រដាប់ប្រដារនោះទេ » ។
« វាត្រូវចំណាយពេលយូរណាស់ ! » មីកែលបានស្រែកទ្រហោយំ ។
ឪពុកបានសើច ។ « ប៉ាគិតថាគ្រួសារយើងមានបញ្ហាដូចគ្នានឹងក្រុមរបស់អាំម៉ូនដែរ » ។
« នោះជាអ្វីទៅ ? » សាំយ៉ូអែលបានសួរ ។
អាំម៉ូនបានតបថា « យើងមិនធ្វើការរួមគ្នា » ។ « យើងទាំងអស់គ្នាចង់ហូរអាហារពេលល្ងាច ។ ប៉ុន្តែយើងទុកឲ្យម៉ាក់ធ្វើវាតែម្នាក់ឯង » ។
« ត្រូវហើយ ! » ឪពុកបានពោល ។ « តើយើងអាចធ្វើការជាក្រុមតាមរបៀបណា ? »
អាំម៉ូនមានគំនិតមួយ ។ « ចុះបើសាំយូអែល និង ខ្ញុំរៀបចំតុវិញយ៉ាងម៉េចដែរ ? រីឯអ្នកផ្សេងទៀតអាចប្រមូលប្រដាប់ប្រដារលេង » ។
« គំនិតល្អណាស់ ! » ឪពុកបានតប ។
មិនយូរប៉ុន្មានអាហារពេលល្ងាចបានរួចរាល់ ។ អាំម៉ូនបានឱបដៃគាត់អធិស្ឋាន ។ គាត់មានចិត្តរីករាយដែលគ្រួសារគាត់បានធ្វើការរួមគ្នា ។ គាត់សង្ឃឹមថា ក្រុមបាល់ទាត់របស់គាត់អាចធ្វើដូចគ្នាផងដែរ ។