២០១៤
គេហដ្ឋាន ៖ កន្លែង​ដ៏​សំខាន់​នៃ​ការរៀន​សូត្រ
October 2014


គេហដ្ឋាន ៖ កន្លែង​ដ៏​សំខាន់​នៃ​ការរៀន​សូត្រ

នៅពេល​ការរៀន​សូត្រ​នៅ​សាសនាចក្រ ស្រប​គ្នានឹង​ការរៀន​សូត្រ​នៅ​គេហដ្ឋាន នោះ​អ្នក​កំពុង​សង់​គ្រឹះ​ដ៏​រឹងមាំ​មួយ​នៃ​ការរស់​នៅ​តាម​ដំណឹង​ល្អ​ហើយ ។

« សូម​ប្រាកដ​ថា អ្នក​អាន​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​សម្រាប់​មេរៀន​សប្តាហ៍​ក្រោយ » ។ តើ​ធ្លាប់​ឮ​ពាក្យ​ទាំង​នោះ​ទេ ? ជា​ញឹកញាប់ ពាក្យ​ទាំង​នោះ គឺ​ជា​ពាក្យ​ស្នើសុំ​របស់​គ្រូបង្រៀន​នៅ​ចុង​ម៉ោងក្នុង​ថ្នាក់​រៀន​នៅ​ព្រះវិហារ ។

ដោយ​សារ​តែ​វា​ពិត​ជា​សំខាន់​ដើម្បី​មាន​ការរៀបចំ ​សម្រាប់​មេរៀន​ថ្ងៃ​អាទិត្យ​របស់​អ្នក ពេល​ខ្លះ តើ​អ្នក​គិត​ថា គោលបំណង​ចម្បង​របស់​អ្នក​នៅ​ក្នុង​ការសិក្សា និង ការពិចារណា គឺ​ជា​អ្វី​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃ​អាទិត្យ​ដែរ​ទេ ?

តាម​ពិត​ទៅ វា​ផ្ទុយ​ស្រឡះ​ពី​នេះ ។

គ្រប់ « ការបង្រៀន កម្មវិធី និង សកម្មភាព របស់​សាសនាចក្រ​ទាំងអស់ [ គឺ ] ផ្តោត​ទៅ​លើ​គេហដ្ឋាន និង គាំទ្រ​សាសនាចក្រ » ។1 នោះ​មាន​ន័យ​ថា ការប្រជុំ​នានា​របស់​សាសនាចក្រ​យើង គឺ​ពិត​ជា​គាំទ្រ​ការរៀន​សូត្រ​របស់​បុគ្គល​ម្នាក់ៗ និង គ្រួសារ ។ ដូច​ដែល​ប៊ីស្សព​ជា​អធិបតី ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​បង្រៀន​ថា « កន្លែង​ដ៏​សំខាន់​នៃ​ការបង្រៀន និង ការរៀនសូត្រ​នោះ​គឺ​គេហដ្ឋាន » ។2 នៅ​ពេល​ការរៀន​សូត្រ និង ការ​បង្រៀន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​គេហដ្ឋាន នោះ​វា​មាន​ឥទ្ធិពល​ដែល​អាច​ដឹកនាំ​ទៅ​ការប្រែចិត្ត​ជឿ ។

នោះ​គឺ​ជា​សារលិខិត​នៃ​ការប្រជុំ​បំពាក់បំប៉ន​អង្គការ​ជំនួយ​ឆ្នាំ 2014 Learning and Teaching in the Home and the Church ( ការរៀន​សូត្រ និង ការបង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង សាសនាចក្រ ) មាន​នៅ​លើ​អ៊ិនធើរណែត​នៅ​គេហទំព័រannualtraining.lds.org ។ « គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​គិត​ថា​មិន​សំខាន់​នៅ​ក្នុង​ការ​បង្រៀន​នៅ​ក្នុង​សាល​ប្រជុំ​ ឬ បន្ទប់​រៀន​ឡើយ » ប្រសាសន៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ « យើង​ទាំង​អស់​គ្នា បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​ពេញ​មួយ​ជីវិត​យើង​ហើយ ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ការបង្រៀន​នោះ​នៅ​គ្រប់ 24 ម៉ោង​ក្នុង​ជីវិត​រស់នៅ​របស់​យើង » ។3 នៅពេល​អ្នក​អនុវត្ត​នូវ​ការរៀន​សូត្រ​គ្រប់ 24 ម៉ោង ទៅ​ក្នុង​ពេលវេលា​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​គ្រួសារ​របស់​អ្នក នោះ​អ្នក​អាច​ស្ថាបនា​គ្រឹះ​រឹងមាំ​មួយ​សម្រាប់ « ដំណាក់​នៃ​ការរៀន​សូត្រ » ( គ. និង ស.88:119 ) ដែល​នឹង​ផ្តល់​ជម្រក និង ការការពារ​ខាង​វិញ្ញាណ​សម្រាប់​អ្នក និង គ្រួសារ​អ្នក ។

ការរៀន​សូត្រ​នៅ​ផ្ទះ

អ្នក​ប្រហែល​ជា​មិន​អាច​ឃើញ​លទ្ធផល​ភ្លាមៗ​ជានិច្ច​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​ទាញ​យក​ផល​ប្រយោជន៍​ពី ឱកាសដ៏​សាមញ្ញៗ​សម្រាប់​ការរៀន​សូត្រ និង ការបង្រៀនទៅ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក នោះ​វា​អាច​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង ។ នេះ​គឺ​ជា​របៀប​ដែល​គ្រួសារ​មួយ​ចំនួន​បាន​កត់សម្គាល់​ពី​ឥទ្ធិពល​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

ឱកាស​សាមញ្ញៗ

A father and son carrying skateboards as they walk down a wet road.

« មាន​ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា​ចម្លែក ដើម្បី​មាន​ការសុន្ទនា​ជា​ផ្លូវការ​អំពី​ប្រធានបទ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ដំណឹង​ល្អ ។ ឱកាស​បង្រៀន​ដ៏​សាមញ្ញ​នេះ ពិតជា​បាន​ប្រទានពរ​ដល់​យើង​ឲ្យ បង្រៀន​មេរៀន​សំខាន់ៗ​ដល់​កូនៗ​របស់​យើង ។ មាន​ឱកាស​បង្រៀន​ដ៏​សាមញ្ញ​ច្រើន​ជាង​ឱកាស​បង្រៀន​ជា​ផ្លូវការ​ផងដែរ​ក្នុង​មួយ​ថ្ងៃៗ ដូច្នេះ យើង​ពិតជា​អាច​ចាប់​យក​ឱកាស​ទាំងនោះ​ដើម្បី​បង្រៀន​កូនៗ​របស់​យើង​អំពី​គោលការណ៍​សំខាន់ៗ ។ ឧទាហរណ៍ ខ្ញុំ​បង្រៀន​អំពី​ភាព​ទៀងត្រង់ ពេល​ទិញ​ឥវ៉ាន់ ។ កូនៗ​របស់​ខ្ញុំ រៀន​គោលការណ៍​នានា​កាន់តែ​ងាយ​ស្រួល នៅពេល​ពួកគេ​ឃើញ​ពី​របៀប​ដើម្បី​អនុវត្ត​គោលការណ៍​ទាំង​នោះ » ។

ម៉ូណា វីលឡាណូអ៊ីវ៉ា ប្រទេស ហ្វីលីពីន

ការធ្វើ​ដំណើរ និង ការសន្ទនា

A mother and her young daughters sitting together on a sofa.  They are looking at a magazine.

« ខ្ញុំ​បាន​យក​កូន​ស្រី​ខ្ញុំ​ទៅ​សាលា​រៀន​ដោយ​ជិះ​ឡាន​ក្រុង​ជា​រៀង​រាល់​ព្រឹក ដូច្នេះ​យើង​មាន​ឱកាស​ច្រើន​ដើម្បី​ជជែក​គ្នា ។ ក្នុង​ឱកាស​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ យើង​បាន​កត់សម្គាល់​ថា ស្វាមី និង ភរិយា​មួយ​គូ​មាន​ការឈ្លោះ​ប្រកែក​គ្នា ។ កូន​ស្រី​របស់​ខ្ញុំ បាន​ងាក​មក​ខ្ញុំ​យ៉ាង​លឿន ហើយ​រង់ចាំ​ឲ្យ​ខ្ញុំ​ផ្តល់​យោបល់ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​សួរ​ពួកគេ ពី​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​បាន​គិត​ថា បុរស​ម្នាក់​នោះ​ពុំ​គួរ​និយាយ​បែប​នេះ​ដាក់​ភរិយា​គាត់​ទេ ។ បន្ទាប់​មក​ យើង​បាន​ជជែក​គ្នា​អំពី​អាពាហ៍ពិពាហ៍ និង ទំនាក់ទំនង​គ្រួសារ ។ ជាលទ្ធផល​ការធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​រយៈពេល 30 នាទី​របស់​យើង​ពិត​ជា​បាន​ស្អាង និង លើក​ស្ទួយ​យ៉ាង​ខ្លាំង » ។

ម៉ារីអូ ឡូរ៉ែនស៍ ប្រទេស ក្វាតេម៉ាឡា

ភាព​ជិត​ស្និទ្ធនៅ​ពេល​បរិភោគអាហារ​សំរ៉ន់

Mother and children making cookies.

« ឱកាស​បង្រៀន​ដ៏​សាមញ្ញ​នានា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​កូនៗ​របស់​ខ្ញុំ ។ នៅពេល​យើង​កំពុង​អង្គុយ​នៅ​តុ​អាហារ​នៅ​ផ្ទះ​បាយ បរិភោគ​អាហារ​សំរ៉ន់​បន្ទាប់​មក​ពី​សាលា​រៀន​វិញ នោះ​យើង​ពិភាក្សា​គ្នា​ពី​អ្វី​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​ទៅ​សាលា​រៀន​របស់​ពួកគេ ។ ជាញឹកញាប់ មាន​កូន​ម្នាក់​នឹង​និយាយ​អ្វី​មួយ​ដែល​មិត្តភក្តិ​ម្នាក់​បាន​និយាយ ឬ ពី​អារម្មណ៍​ដែល​ពួកគេ​មាន​នៅពេល​នរណា​ម្នាក់​បាន​និយាយ ឬ បាន​ធ្វើ​អ្វី​មួយ ។ បន្ទាប់​មក​ខ្ញុំ​អាច​ចែកចាយ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ហើយ​ពិភាក្សា​ពី​របៀប​ដែល​កូន​របស់​ខ្ញុំ​មាន​អារម្មណ៍​អំពី​ស្ថានភាព​នោះ ។ ខ្ញុំ​គិត​ថា ការពិភាក្សា​ដោយ​ស្មោះត្រង់ ពេល​កូនៗ​មាន​អារម្មណ៍​ធូរស្បើយ នោះ​ពួកគេ​នឹង​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង ដើម្បី​ពិភាក្សា​ពី​ចំណុច​សំខាន់​នានា នៅពេល​មាន​សេចក្តី​ត្រូវការ ពីព្រោះ​ពួកគេ​មាន​កម្រិត​នៃ​ការទុក​ចិត្ត ដោយ​ដឹង​ថា​ឪពុក​ម្តាយ​របស់​ខ្លួន​នឹង​ស្តាប់ » ។

អាលីសុន ហ្វ្រូស ប្រទេស ក្រិក

វដ្ត​នៃ​ការថែទាំ

Young family in New Zealand.  The parents are holding their two boys.

« ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​ដឹង​ថា វា​គឺ​ជា​ទំនួល​ខុសត្រូវ​ចម្បង​របស់​យើង ដើម្បី​បង្រៀន​កូនៗ​យើង ហើយ​ពុំ​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​ឡើយ ប៉ុន្តែ​យើង​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ ហើយ​ពួក​យើង​ជួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ វួដ​របស់​យើង​មាន​ថ្នាក់​ដឹកនាំ​ដ៏​អស្ចារ្យ ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​យុវវ័យ និង កូន​ក្មេង ហើយ​ធ្វើ​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​សក្តានុពល​ដ៏​ពេញលេញ​របស់​ខ្លួន ដោយ​ផ្តោត​លើ​អ្វី​ដែល​ឪពុក​ម្តាយ​បាន​ធ្វើ ។ ខ្ញុំ​បាន​ជួប​ជាមួយ​ប៊ីស្សព​ពីរបី​ដង ហើយ​ខ្ញុំ​មាន​ការសុន្ទនា​ដ៏​ល្អ ជាមួយ​ថ្នាក់​ដឹកនាំ​យុវវ័យ ហើយ​ជាញឹកញាប់​ខ្ញុំ​សួរ​អំពី​កូនៗ​ខ្ញុំ និង ការរីក​ចម្រើន​របស់​ពួកគេ ។ ជាញឹកញាប់ ភាពពិត​នៃ​ការជជែក​គ្នា​អំពី​ការរីកចម្រើន​របស់​កូនៗ​យើង បាន​ជួយ​យើង​ទាំងអស់​គ្នា យល់​ពី​របៀប​ដើម្បី​ជួយ​ពួកគេ​ម្នាក់ៗ » ។

ជេស៊ី អែន អារ៉ូម៉ូហ្គាម ប្រទេស អាហ្វ្រិក​ភាគ​ខាង​ត្បូង

ឥទ្ធិពល​ពី​ព្រះគម្ពីរ

Man studying the scriptures.

« ការសិក្សា​ព្រះគម្ពីរ​ជួយ​ខ្ញុំ​ឲ្យ​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ និង លក្ខណៈ​របស់​ទ្រង់ ដូច្នេះ​ខ្ញុំ​អាច​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។ វា​ក៏​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ព្រះវិញ្ញាណ​ដ៏​បរិបូរណ៍ ដែល​ដឹកនាំ​ខ្ញុំ និង បង្រៀន​ខ្ញុំ​ពី​របៀប​ដែល​ខ្ញុំ​អាច​អនុវត្ត​អ្វីៗ​ទាំង​នោះ​ដែល​ខ្ញុំ​បាន​រៀន ដូច្នេះ​ខ្ញុំ​អាច​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ឧបគ្គស​នានា​ក្នុង​ជីវិត និង ការល្បួង​នានា​របស់​សាតាំង ដែល​កើត​លើ​រូប​ខ្ញុំ ។ បើ​គ្មាន​ពរជ័យ​នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ពុំ​អាច​បំពេញ​សក្តានុពល​ខ្ញុំ​ក្នុង​នាម​ជា​បុត្រា​ម្នាក់​របស់​ព្រះ​ឡើយ » ។

ណាថាន វ៉ូដវ៉ដ ប្រទេស អង់គ្លេស

ការរៀន​សូត្រ​នៅ​សាសនាចក្រ ៖ គោលការណ៍ 10 យ៉ាង​ដែល​គ្រូ​បង្រៀន​ម្នាក់ៗ​គួរយល់ដឹង

បន្ថែមលើ​ការ​ពង្រឹង​ឥទ្ធិពល​នៃ​​ការរៀន​សូត្រ និង ការបង្រៀន​នៅ​ក្នុង​គេហដ្ឋាន នោះ​យើង​អាច​ពង្រឹង​បទពិសោធន៍​នៅ​ថ្នាក់​រៀន​នៅ​ព្រះវិហារ​បាន​ផង​ដែរ ។ នៅពេល​គ្រូ​បង្រៀន​អនុវត្ត​គោលការណ៍​ទាំង 10 យ៉ាង​នេះ នោះ​ពួកគេ​នឹង​ចិញ្ចឹម​បីបាច់​ការប្រែ​ចិត្ត​ជឿ​នៅក្នុង​ជីវិត​មនុស្ស​ទាំង​អស់​ដែល​ពួកគេ​បង្រៀន ។

  1. ប្រឹក្សា​ជាមួយ​ឪពុក​ម្តាយ ដែល​ជា​អ្នក​មាន​តួនាទី​សំខាន់​ដូចជា​គ្រូ​បង្រៀន ដើម្បី​ស្វែងយល់​ពី​សេចក្តី​ត្រូវការ​របស់​សមាជិក​ក្នុង​ថ្នាក់ ហើយ​បន្ទាប់​មក​បង្រៀន​អ្នក​ដែល​មាន​សេចក្តី​ត្រូវការ​នោះ ។

  2. រៀបចំ និង បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ ស្វែងរក​សំណួរ ហើយ​សកម្មភាព​រៀន​សូត្រ​នានា ដែល​នឹង​ផ្តល់​ការពិភាក្សា​ប្រកប​ដោយ​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ហើយ​បីបាច់​សមាជិក​ក្នុង​ថ្នាក់​ខាង​វិញ្ញាណ ។

  3. បង្រៀន​មនុស្ស ពុំ​មែន​បង្រៀន​មេរៀន​ទេ ។

  4. ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លឹម​នៃ​គោលលទ្ធិ​នៃ​ដំណឹង​ល្អ ។

  5. បង្រៀន​គោលការណ៍​សំខាន់​មួយ ឬ ពីរ​ឲ្យ​ស៊ី​ជម្រៅ ជាជាង​ព្យាយាម​បង្រៀន​គ្រប់​ចំណុច​ទាំងអស់​នៃ​មេរៀន ។

  6. អញ្ជើញ​ព្រះវិញ្ញាណ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូលរួម ( សូម​មើលគ. និង ស.88:122) ។

  7. រួម​បញ្ចូល​នូវ​ការអញ្ជើញ​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​អនុវត្ត—គឺ​មិន​គ្រាន់តែ​ទៅ​ផ្ទះ ហើយ​អាន​នោះ​ទេ ប៉ុន្តែ​គឺ​ទៅ​ផ្ទះ​ហើយ​រស់​នៅ​តាម​វិញ ។

  8. ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​គោលលទ្ធិ—នៅ​ចុង​បញ្ចប់​នៃ​ថ្នាក់​រៀន និង នៅ​ពេល​ណា​ក៏​ដោយ​ដែល​ព្រះវិញ្ញាណ​បំផុស​គំនិត​អ្នក ។

  9. រស់នៅ​តាម​ដំណឹង​ល្អ ហើយ « តាំង​ឲ្យ​មាន​របៀប​រៀបរយ » នៅ​ក្នុង​គេហដ្ឋាន​ផ្ទាល់​របស់​អ្នក ( សូម​មើលគ. និង ស. 93:43–44, 50 ) ។ »

  10. ស្វែងរក​វិធី​ផ្សេងៗ ដើម្បី​ឲ្យ​ការបង្រៀន​បន្ត​មាន​ តាមរយៈ​ឱកាស​សាមញ្ញៗ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

កំណត់​ចំណាំ

  1. ក្បួនខ្នាត​ភាគ 2 ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ 2010 ) ជំពូក 1.4 ។

  2. ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៅ​ក្នុង« The Ward Council—We’re All in This Together » ( ក្រុមប្រឹក្សា​វួដ—យើង​ដោះស្រាយ​បញ្ហា​នេះ​ទាំង​អស់គ្នា » ) ( វីដេអូ​បំពាក់បំប៉ន​អង្គការ​ជំនួយ ឆ្នាំ 2014 ) annualtraining.lds.org ។

  3. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Learning and Teaching in the Home and the Church—the Home” ( ការរៀន​សូត្រ និង ការបង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង សាសនាចក្រ—គេហដ្ឋាន ) ( វីដេអូ​បំពាក់បំប៉ន​អង្គការ​ជំនួយ ឆ្នាំ 2014 ) annualtraining.lds.org ។