យុវវ័យ
សូមរៀបចំខ្លួនមុននឹងអ្នកអធិស្ឋាន
ប្រធាន អាវរិងរំឭកយើងថា ការអធិស្ឋាន « គឺជាទំនាក់ទំនងទៅវិញទៅមករវាងព្រះ និង កូនចៅរបស់ទ្រង់ » ។ ការចំណាយពេលរៀបចំខ្លួនសម្រាប់ការអធិស្ឋាន នោះយើងអាចធ្វើឲ្យទំនាក់ទំនងទៅវិញទៅមកនោះអាចកើតឡើងបាន ។ អ្នកអាចប្រើសៀវភៅកំណត់ហេតុរបស់អ្នក ដើម្បីចំណាយពេលពីរបីនាទីរៀបចំខ្លួនអធិស្ឋានជារៀងរាល់ថ្ងៃ ។ អ្នកអាចធ្វើជាបញ្ជីពីពរជ័យដែលអ្នកចង់ថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ ពីមនុស្សដែលត្រូវការការអធិស្ឋានអ្នក និងពីសំណួរដែលអ្នកអាចត្រូវការចម្លើយ ។ បន្ទាប់មកអញ្ជើញព្រះវិញ្ញាណដោយការច្រៀងទំនុកតម្កើងមួយ ឬអានបទគម្ពីរពីរបីខ ។ នៅពេលអ្នកអធិស្ឋាន សូមយកចិត្តទុកដាក់ចំពោះរបៀបដែលព្រះវិញ្ញាណបរិសុទ្ធប្រាប់នូវអ្វីដែលអ្នកគួរនិយាយ ហើយយកចិត្តទុកដាក់ចំពោះអារម្មណ៍ និង គំនិតរបស់អ្នក ( សូមមើល គ. និង ស. 8:2–3)។ សូមគិតពីការកត់ត្រានូវបទពិសោធន៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ហើយមើលឡើងវិញនូវចម្លើយដែលអ្នកទទួល ។ អ្នកក៏អាចប្រើសកម្មភាពនៅទំព័រ 97–99 នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ សៀវភៅណែនាំសម្រាប់ការបម្រើរបស់អ្នកផ្សព្វផ្សាយសាសនាដើម្បីជួយអ្នកឲ្យវាយតម្លៃទៅលើការអធិស្ឋានរបស់អ្នក ហើយរៀនស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ។