២០១៤
របៀប​សួរ​សំណួរ​ដែល​សំខាន់ៗ
October 2014


របៀប​សួរ​សំណួរ​ដែល​សំខាន់ៗ

​ការ​សួរ​សំណួរ​ដ៏ត្រឹមត្រូវ​អាច​ជួយ​បើក​ដួងចិត្ត​មនុស្សទៅរក​ទីបន្ទាល់​មួយ​នៃសេចក្ដីពិត ។

រូបភាព
Head with gears.

អ្នក​មាន​ឱកាស​ដើម្បី​បង្រៀន​មនុស្ស​ទាំងអស់​ដែល​នៅជុំវិញ​អ្នក មិន​ថានៅ​ក្នុងការ​សន្ទនា​រយៈ​ពេល​តែ​មួយនាទី​នៅ​លើ​រថយន្ត​ក្រុង ​ក្នុង​មេរៀន​នៅ​ឯព្រះវិហារ ឬ​ការ​ពិភាក្សា​ស៊ីជម្រៅ​តទល់​គ្នា​ជាមួយ​នឹង​មិត្ត​ម្នាក់​ឡើយ ។

ដូច្នេះ​នេះ​គឺជា​ព័ត៌មាន​ជំនួយ​មួយ​សម្រាប់ការ​បង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​នៅ​គ្រប់​ស្ថានភាព ៖ សួរ​សំណួរ ។

សំណួរ​ល្អៗ​នាំទៅរក​ការរៀន​សូត្រ​ដ៏ល្អ ហើយ​បើ​សំណាងល្អ ការ​សួរសំណួរ​ល្អៗ​គឺជា​អ្វីមួយដែល​អ្នកអាច​សិក្សា អនុវត្ត ហើយ​រៀន​ធ្វើ​ឲ្យ​ល្អ​បំផុត ។ នេះ​ជា​របៀប ។

​សួរ​សំណួរ​ដែល​សំខាន់

សំណួរ​ដែល​សំខាន់ៗ​គឺជា​សំណួរ​ដែល​ធ្វើ​ឲ្យ​អ្នក​គិត ពិចារណា​យ៉ាង​ជ្រាលជ្រៅ ជាសំណួរ​ដែល​នាំអ្នក​ទៅរក​សេចក្ដីពិត ទីបន្ទាល់ ហើយ​ផ្លាស់ប្ដូរ ។ វា​អាច​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ជាច្រើន ប៉ុន្តែ​ជា​ធម្មតា​វា​មានរឿង​មួយចំនួន​ដូចគ្នា ៖ (1) វាពុំមែន​ជា​សំណួរ​ដែល​ស្ទាក់ស្ទើរ ឬពិត​តែម្យ៉ាង​នោះទេ ( ប៉ុន្តែ​វា​អាច​ជា​ការ​តាម​ដាន​មួយ​ចំពោះ​សំណួរ​ដែលពិត ) (2) វា​មាន​ការ​តភ្ជាប់​មួយចំនួន​ទៅនឹង​ជីវិត​ប្រចាំថ្ងៃ​របស់យើង ហើយ (3) វា​ធ្វើ​ឲ្យ​យើង​មាន​ការ​ខិតខំជាជាង​ការ​ឆ្លើយតប​ដែល​បានគិត​ទុក​ជាមុន ។

ចងចាំ​ពី​ហេតុផល​ដែល​យើង​សួរ​សំណួរ

សំណួរ​ទាំងឡាយ​ធ្វើ​ឲ្យ​យើង​ចូល​រួម​តាមរយៈការ​ណែនាំ​នូវ​ចន្លោះ​មួយដែល​គំនិត​របស់​យើង​នៅ​ពេល​នោះ​ចង់បំពេញ ។ ជាពិសេស ការ​សួរ​សំណួរ​ដែល​ឆ្លុះបញ្ចាំង​ពីរឿង​ផ្ទាល់ខ្លួន​ភា្លមៗ​អាច​អនុញ្ញាត​ឲ្យ​ដំណើរការ​ដូចខាងក្រោម​នេះកើត​មាន ៖

  1. មនុស្ស​ចាប់ផ្ដើម​មាន​ចំណាប់អារម្មណ៍​ចំពោះ​អ្វីដែល​អ្នកកំពុងតែ​និយាយ ។

  2. ពួកគេ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ពួកគេ​ដើម្បី​គិត​ ហើយឆ្លើយ​នូវសំណួរមួយ ។

  3. ការ​ប្រើ​សិទ្ធិជ្រើសរើស​នេះ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែងទីបន្ទាល់​ពី​សេចក្ដីពិត​ដល់​ពួកគេ ។1

ដោយ​មាន​ដំណើរការ​នេះ​នៅ​ក្នុង​គំនិត​ អ្នកនឹងដឹង​ថា សំណួរប្រភេទណា​ដែល​ត្រូវ​សួរ និង​សំណួរ​ប្រភេទណា​ដែល​ត្រូវ​ចៀស​វាង ។

សូមចងចាំថា អ្នក​កំពុងបង្រៀន​មនុស្ស ពុំមែន​ជាមេរៀន​តែម្យ៉ាងនោះ​ទេ

ប្រសិនបើ​ស្គាល់​មនុស្សដែល​អ្នក​កំពុងបង្រៀន ហើយ​គិត​ពី​សេចក្ដីត្រូវការ​របស់ពួកគេ អ្នក​នឹង​ជ្រើស​សំណួរ​ដែល​មាន​គោលបំណងដើម្បីជួយ​ពួកគេ ពុំមែន​គ្រាន់តែ​លើក​ឡើង​នូវ​គំនិត​ដ៏ជាក់លាក់​នានា​នោះ​ឡើយ ។

សិក្សា ហើយ​គិត​ឲ្យ​ស៊ីជម្រៅ

ដើម្បីរៀបចំខ្លួន​បង្រៀន​ដំណឹងល្អ សូម​សិក្សា​ព្រះគម្ពីរ និង​ការ​បង្រៀន​របស់​ព្យាការី និង សាវក​ទាំងឡាយ​នា​សម័យ​បច្ចុប្បន្ន ហើយ​សូម​អធិស្ឋាន​ដើម្បី​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​គង់ជាមួយ​អ្នក និង​មនុស្សដែល​អ្នកបង្រៀន ( សូម​មើល គ. និង ស. 42:14, 50:21–22 ) ។

ប្រសិន​បើ​អ្នក​ចង់​សួរ​សំណួរ​ដែល​ពិតជាធ្វើឲ្យ​ពួកគេ​សញ្ជឹងគិត​អ្នក​ក៏ត្រូវ​ធ្វើ​ការគិតដូចគ្នាដោយ​ខ្លួន​អ្នក​ផ្ទាល់​ផង​ដែរ ។ ពិចារណា​ពី​អ្វីដែល​អ្នក​សិក្សា ។ អ្នកនឹង​ឃើញ​ថាសំណួរដែល​ធ្វើ​ឲ្យ​អ្នកគិតច្រើន​បំផុត​គឺជាសំណួរដែល​អ្នក​បាន​សួរ​ដល់​ខ្លួន​ឯង ។ សូម​ផ្ដោត​លើ​ប្រភេទ​សំណួរ​ដែល​ធ្វើ​ឲ្យ​អ្នកសញ្ជឹង​គិត ។ ទាំងនេះ​គឺជា​សំណួរ​ដែល​នាំទៅរក​ចំណេះដឹង និង ទីបន្ទាល់​ដ៏ធំធេង ជា​ប្រភេទសំណួរដូចគ្នាដែល​អ្នក​អាច​សួរ​នៅពេល​អ្នក​កំពុង​ជួយ​ដល់​អ្នកដទៃ​ឲ្យ​រៀន​ពី​ដំណឹងល្អដែរ ។

សួរ​សំណួរ​ជ្រៅៗ​នៅ​ក្នុង​ជំហានងាយៗ

ពេល​ខ្លះ​វាគឺ​ជា​រឿង​ល្អបំផុត ​ដើម្បីសួរ​សំណួរ​ដែល​តម្រូវ​ឲ្យ​មាន​គំនិត ហើយ​ការ​គិតពីខ្លួនឯង​យ៉ាង​ច្រើន នៅ​ក្នុង​ជំហាន​ងាយៗ ដូច្នេះអ្នក​គួរ​តែ​សួរ​សំណួ​រ​ចាប់ផ្ដើម​មួយ​ដែល​ងាយ​ឆ្លើយ រួចតាមដាន​វា​ជាមួយ​នឹង​សំណួរ​មួយ ឬ​ច្រើន​ដែល​នាំទៅរក​ចម្លើយ​ដែល​មាន​ការ​គិត​គូរ​យ៉ាងខ្លាំង ។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញា​មួយចំនួន ៖

សំណួរ​ចាប់ផ្ដើម

សំណួរ​តាម​ដាន

តើ​យ៉ូសែប ស្ម៊ីធ​មាន​អាយុប៉ុន្មាន​ឆ្នាំ នៅពេល​លោក​ចូល​ទៅ​ក្នុង​ព្រៃពិសិដ្ឋ ?

តើ​អ្នកធ្លាប់អធិស្ឋានទៅព្រះវរបិតាសួគ៌ដោយ​មាន​បំណងស្មោះដូចជា​យ៉ូសែប​បានធ្វើនៅពេលណា ?

តើ​អ្នក​ជឿលើ​ព្រះ​ដែរទេ ?

តើ​ព្រះបានដើរតួអ្វីខ្លះ​នៅ​ក្នុង​ជីវិត​អ្នក ?

តើ​មានអ្វីខ្លះដែល​អ្នក​បានធ្វើ​ដើម្បីបម្រើ​ដល់​អ្នកដទៃ​ក្នុងពេលថ្មីៗនេះ ?

តើ​ការ​ដឹង​ថា​យើងទាំងអស់គ្នា​ជា​កូនចៅ​នៃព្រះ​បាន​ផ្លាស់​របៀបដែល​អ្នក​គិតអំពី​ការបម្រើ​បែបណាដែរ ?

ប្រសិន​បើ​អ្នក​ស្វែងរក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ នៅពេល​អ្នក​សួរ​សំណួរ អ្នក​នឹង​សួរ​សំណួរ​ដែល​ត្រឹមត្រូវ​នៅ​ក្នុង​ពេលដ៏សមរម្យ ។ យើង​មិនអាចសន្មត់បាន​ទេ ។ វា​អា​ច​ផ្លាស់ប្ដូរ​ជីវិត​របស់​មនុស្សម្នាក់ ។

កំណត់​ចំណាំ

  1. « អ្នក​ត្រូវតែ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បង្រៀន​ដល់​អ្នក » ( រីឆាដ ជី ស្កត «To Acquire Spiritual Guidance » Liahona ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 8 ) ។

មេរៀន​ទាំងឡាយនៅថ្ងៃ​អាទិត្យ

ប្រធាន​បទ​ក្នុង​ខែ​នេះ ៖ ការ​ប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ

រូបភាព​នៃ​ស្ពឺចក្រដោយ Sergey Markov/Hemera/Thinkstock ។ រូបភាព​ក្បាលដោយ​ johavel/iStock/Thinkstock

រូបភាពដៃ​ដោយ ilyast/iStock/Thinkstock

បោះពុម្ព