លុះត្រាយើងជួបទៀត
សេចក្ដីបំភាន់
ដកស្រង់ចេញពី « O That Cunning Plan of the Evil One » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 108–110 ។
រដូវស្លឹកឈើជ្រុះជារដូវដ៏រំភើបមួយសម្រាប់អ្នកស្ទួចត្រី ដ្បិតវាជាពេលដែលត្រីត្រៅត៍ត្រូវតាមប្រម៉ាញ់ចំណី ដោយភាពស្រេកឃ្លានពុំចេះស្កប់ស្កល់ ដើម្បីទ្រទ្រង់រាងកាយរបស់វា ក្នុងការទប់ទល់នឹងភាពខ្វះចំណីនារដូវរំហើយ ។
គោលបំណងរបស់អ្នកស្ទួចត្រីគឺដើម្បីចាប់ត្រីស្រដៀងត្រីនោះតាមរយៈការដាក់បញ្ឆោតដ៏ស្ទាត់ជំនាញ ។ អ្នកស្ទួចត្រីដ៏ស្ទាត់ជំនាញសិក្សាពីអាកប្បកិរិយា អាកាសធាតុ និងផ្ទៃទឹករបស់ត្រីស្រដៀងត្រីនោះហើយនិងសត្វល្អិតដែលត្រីនោះស៊ី ព្រមទាំងពេលដែលសត្វល្អិតទាំងនោះចេញផងដែរ ។ ជាញឹកញាប់ គាត់នឹងប្រើនុយឆ្នៃប្រឌិតធ្វើវាជានុយ ។ គាត់ដឹងថា សត្វល្អិតក្លែងក្លាយទាំងនេះត្រូវបង្កប់ជាមួយនឹងផ្លែសន្ទួចដ៏តូច សត្វល្អិតទាំងនោះត្រូវធ្វើជាអ្នកបញ្ឆោតដ៏ឥតខ្ចោះ ពីព្រោះត្រីស្រដៀងត្រីនោះនឹងដឹងសូម្បីតែខុសបន្តិច ហើយវានឹងមិនស៊ីឡើយ ។
វារីករាយណាស់នៅក្នុងការមើលត្រីនោះលោតត្របាក់នុយ ហើយខំប្រឹងហែលត្រឡប់ទៅវិញរហូតអស់កម្លាំង ទើបរវៃនុយមកវិញ ។ ការប្រកួតប្រជែងក្នុងការសាកល្បងជំនាញ និង ចំណេះដឹងរបស់អ្នកស្ទួចត្រីដ៏ល្អស្លូតបូតនោះ ។
ការប្រើប្រាស់នុយក្លែងក្លាយដើម្បីបញ្ឆោតចាប់ត្រី គឺជាគំរូមួយពីរបៀបដែលលូស៊ីហ្វើរល្បួង បញ្ឆោត ហើយព្យាយាមទាក់ទាញយើងជាញឹកញាប់ ។
ដូចជាអ្នកស្ទួចត្រីដែលដឹងថា ត្រីនោះត្រូវបានប្រម៉ាញ់ដោយភាពស្រេកឃ្លានលូស៊ីហ្វើរដឹងពី « ភាពស្រេកឃ្លាន » ឬភាពទន់ខ្សោយរបស់យើង និងល្បួងយើងដោយនុយក្លែងក្លាយដែលអាចអូសទាញជីវិតរបស់យើងឲ្យធ្លាក់ចូលទៅក្នុងឥទ្ធិពលដែលគ្មានសេចក្ដីមេត្តាករុណារបស់វា ប្រសិនបើធ្វើតាម ។ ពុំដូចជាអ្នកស្ទួចត្រីដែលចាប់ ហើយប្រលែងត្រីចូលទៅក្នុងទឹកវិញដោយគ្មានគ្រោះថ្នាក់នោះទេ លូស៊ីហ្វើរនឹងមិនប្រលែងយើងដោយងាយនោះឡើយ ។ គោលដៅរបស់វាគឺធ្វើឲ្យជនរងគ្រោះរបស់វារងទុក្ខវេទនាដូចជាវាដែរ ។
មធ្យោបាយដ៏ចម្បងមួយដែលវាប្រើទាស់នឹងយើងគឺសមត្ថភាពរបស់វាក្នុងការភូតកុហក បោកបញ្ឆោតយើងឲ្យជឿថា សេចក្ដីអាក្រក់ជាសេចក្ដីល្អ ហើយថាសេចក្ដីល្អទៅជាសេចក្ដីអាក្រក់ទៅវិញ ។ ចាប់តាំងពីដំបូងមកម្ល៉េះនៅក្នុងការប្រជុំប្រឹក្សាដ៏ធំក្រៃលែងនៅលើស្ថានសួគ៌ សាតាំង « បានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់វា » ( ម៉ូសេ 4:3 ) ។
ចម្បាំងដ៏សាហាវដែលព្រះបានផ្ដល់សិទ្ធិជ្រើសរើសដល់មនុស្ស នៅតែបន្តដល់សព្វថ្ងៃនេះ ។ សាតាំង និង ពលបរិវាររបស់វាកំពុងដាក់នុយរបស់ពួកវានៅជុំវិញយើង ដោយរំពឹងថា យើងនឹងធ្លាក់ចុះ ហើយស៊ីនុយរបស់វា ដើម្បីឲ្យវាអាចឃុំឃាំងយើងតាមរយៈមធ្យោបាយបោកបញ្ឆោតនានា ។
បងប្អូនប្រុសស្រី សូមឲ្យយើងម្នាក់ៗតែងតែប្រយ័ត្នចំពោះនុយក្លែងក្លាយដែលបានដាក់នៅចំពោះមុខយើង ដោយជននេសាទមនុស្សក្លែងក្លាយលូស៊ីហ្វើរ ។ សូមឲ្យយើងមាននូវប្រាជ្ញា និង ចក្ខុវិស័យខាងវិញ្ញាណដើម្បីចេះវែកញែករវាងខុស និងត្រូវ ហើយបដិសេធនូវការផ្ដល់ឲ្យដ៏គ្រោះថ្នាក់ជាច្រើនរបស់វា ។
ហើយចំពោះអស់អ្នកដែលត្រូវបានធ្លាក់ទៅជាចំណីក្នុងការញៀនគ្រប់ប្រភេទ វាមាននូវក្ដីសង្ឃឹម ដោយសារព្រះស្រឡាញ់កូនចៅទាំងអស់របស់ទ្រង់ ហើយដោយសារតែដង្វាយធួន និង សេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យអ្វីៗទាំងអស់អាចកើតឡើងបាន ។