ម៉ាធីលដេរៀបចំខ្លួនជាស្រេចសម្រាប់ថ្នាក់យុវនារី
ម៉ាធីលដេ មានចិត្តរំភើបពីការចូលរៀនក្នុងថ្នាក់យុវនារីក្នុងពេលឆាប់ៗនេះ ប៉ុន្តែនាងក៏មិនដឹងថានឹងមានអ្វីកើតឡើងដែរ ។ ដូច្នេះនាងបានពិភាក្សានឹងលោកយាយនាង ។ លោកយាយនាងគឺស៊ិស្ទើរ បូនី អូស្ការសុន ជាប្រធានយុវនារីទូទៅ ។ គាត់មានដំទូន្មានដ៏ល្អមួយចំនួនដើម្បីចែកចាយរំលែក !
សូមសួរដល់ម្ដាយ ឬលោកយាយអ្នក ឬស្ត្រីម្នាក់នៅក្នុងវួដរបស់អ្នកពីអ្វីដែលពួកគាត់ចងចាំពីយុវនារី ។ អ្នកអាចនឹងរកឃើញរឿងសប្បាយៗមួយចំនួន ។
នៅពេលនោះ …
កាលស៊ិស្ទើរអូស្ការសុននៅក្នុងថ្នាក់យុវនារី គាត់ទទួលបានស្លាកសម្រេចគម្រោងផ្សេងៗគ្នា ។ គាត់បានដេរវាជាប់នឹងក្រណាត់ពិសេសមួយ ដោយមានដាក់ផ្កាមួយទងដើម្បីតំណាងឲ្យសេចក្ដីស្មោះត្រង់ ។
… ហើយឥឡូវនេះ
ខ្សែកនេះនឹងរំឭកអ្នកឲ្យធ្វើជាពន្លឺដល់អ្នកដទៃ ហើយឈរការពារសេចក្ដីពិត និង សេចក្ដីសុចរិត ។
អ្នកក៏នឹងទទួលបានបូរ-ជាច្រើនដោយការបញ្ចប់គម្រោង និង បទពិសោធន៍នៃការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារីផងដែរ ។
បន្ទាប់មកអ្នកនឹងទទួលមេដាយសម្រាប់យុវនារី ។
ការចាប់ផ្ដើមថ្មី
ម៉ាធីលដេ បានទៅសកម្មភាពពិសេសមួយហៅថា ការចាប់ផ្ដើមថ្មី ។ ពួកគេបានរៀនមេរៀនមួយដ៏សប្បាយ ហើយរៀនពីការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារី ។
ម៉ាធីលដេក៏កំពុងខិតខំធ្វើកម្មវិធីរង្វាន់សេចក្ដីជំនឿលើព្រះរបស់នាង ហើយទន្ទេញមាត្រានៃសេចក្តីជំនឿផងដែរ ។
អនុស្សាវរីយ៍មួយដ៏ពិសេស
ម៉ាធីលដេ និង បងប្អូនជីដូនមួយរបស់នាងជាច្រើនអ្នកបាននៅក្នុងមជ្ឈមណ្ឌលសន្និសីទកាលពីថ្ងៃទី 6 ខែ មេសា ឆ្នាំ 2013 ។ ប៉ុន្តែពួកគេមិនបានដឹងថាហេតុអ្វីបានជាលោកយាយពួកគេ អញ្ជើញពួកគេទាំងអស់គ្នាទៅសន្និសីទទូទៅនោះទេ ។ ពួកគេមានការភ្ញាក់ផ្អើល ហើយរំភើបចិត្តនៅពេលគាត់ត្រូវបានគាំទ្រជាប្រធានអង្គការនៃក្រុមយុវនារី !