២០១៤
« ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់ពិភពលោក » មក​ពី​ព្រះ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ
October 2014


ការនាំ​ថ្នាក់​កុមារ​មកក្នុង​លំនៅដ្ឋាន

« ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់ពិភពលោក » មក​ពី​ព្រះ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ

អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.

សូម​រៀន​បន្ថែម​អំពី​បាវចនា​ថ្នាក់​បឋម​សិក្សា​ក្នុងខែ​នេះ !

កុមារ​មាន​នូវ​អំណាច​ជា​ច្រើន—ជា​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មានការផ្លាស់ប្តូរ​មួយ​នៅ​ក្នុង​ក្រុម​គ្រួសារ ! ក្រុម​គ្រួសារ​ទាំងអស់មិន​ដូចគ្នាទេ ប៉ុន្តែ​គ្រួសារ​គ្រប់រូបគឺសំខាន់​ចំពោះ​ព្រះវរបិតាសួគ៌ ។ ទ្រង់សព្វព្រះទ័យ​ឲ្យ​ក្រុម​គ្រួសារ​យើង​បាន​រឹងមាំ ដូច្នេះទ្រង់បានប្រទាន​ឲ្យ​យើង​នូវ​ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ដើម្បី​ជួយ​យើង ។ ព្រះវរបិតា​សួគ៌​ជ្រាបថា អ្នកអាច​ជួយពង្រឹងគ្រួសារ​អ្នក​ ។

អ្នកគឺជា​ផ្នែក​នៃ​គ្រួសារ​អស់កល្បជានិច្ចមួយដែលត្រូវការ​ជំនួយ​របស់​អ្នក ។

អ្នកអាច​នាំ​មក​នូវ​សុភមង្គល សេចក្ដីសប្បុរស និង សេចក្ដីស្រឡាញ់​ដល់​គ្រួសារ​អ្នក ។

អ្នក​អាច​ស្ដាប់គ្នាទៅវិញទៅមក ធ្វើការ​ ហើយ​លេង​ជាមួយគ្នា អភ័យទោស ហើយ​ជួយ​គ្នា​ទៅវិញ​ទៅមក ។

អ្នក​អាច​អាន​ព្រះគម្ពីរ​ជាមួយ​នឹង​គ្រួសារ​អ្នក ។

អ្នក​អាច​ធ្វើ​គំរូ​ល្អ​ដល់គ្រួសារ​អ្នក ពេល​អ្នក​អធិស្ឋាន ហើយគោរព​ព្រះបញ្ញត្តិ ។

រូបភាព​ដោយ​ ឌេនី ចូនស៍ ។ រូបថត​កំប៉ុង​ដោយ iStock/Thinkstock