២០១៤
សិទ្ធិ​សេរីភាព​ជ្រើសរើស ឬ សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ?​
October 2014


សិទ្ធិ​សេរីភាព​ជ្រើសរើស សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ?​

ការប្រើប្រាស់សិទ្ធិជ្រើសរើស​ដោយ​ឆ្លាតវៃ ធ្វើ​ឲ្យ​ការជ្រើសរើស​យើង​មាន​ភាពទំលំទូលាយ ហើយ​អភិវឌ្ឍ​សមត្ថភាពយើង​ដើម្បី​ជ្រើសរើស​ដោយ​ត្រឹមត្រូវ ។

រូបភាព
composite of 2 photos of a young man in casual clothes and him in a suit.

រចនា​រូបភាព​ដោយ ប្រាយអិន ប៊ីច

ខ្ញុំ​នៅចាំ​ពី​ការ​ព្រួយ​បារម្ភដែល​ខ្ញុំ​មាន​ កាល​ខ្ញុំ​រៀបចំខ្លួន​ជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ​អំពី​ការ​បម្រើ​បេសកកម្ម ។ ខ្ញុំ​បាន​ងឿងឆ្ងល់ថា​តើ​ខ្ញុំ​ល្អ​គ្រប់គ្រាន់ហើយឬនៅ ។ ដូចជាព្យាការី​យ៉ូសែប ស៊្មីធដែរ ខ្ញុំ​គ្មាន​ « ទោស​ដ៏ធំ ឬ​បាបដ៏ធ្ងន់នោះឡើយ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:28 ) ប៉ុន្តែខ្ញុំ​មាន​ការ​ព្រួយបារម្ភដូចគ្នា ។

ខ្ញុំ​ព្រួយ​ដោយសារ ខ្ញុំចេះតែ​គិត​ពី​មិត្ត​របស់​ខ្ញុំ​ឈ្មោះឌេននី ( ឈ្មោះត្រូវបាន​ផ្លាស់ប្ដូរ ) ។ អស់រយៈពេល​ជាច្រើន​ឆ្នាំ ឌេននី បាននិយាយពីអារម្មណ៍​ដែល​គាត់ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារចំពោះការ​បម្រើ​បេសកកម្ម​មួយ ។ ប៉ុន្តែ​វា​បាន​ផ្លាស់ប្ដូរ បន្ទាប់ពី​គាត់​បាន​ជួប​នឹង​ប៊ីស្សព ។

ដោយ​សារ​ឌេននី​បាន​ធ្វើ​នូវ​ឥរិយាបថ​ដែល​មិន​សក្ដិសម​ជាមួយ​នឹង​យុវនារី​មួយចំនួន ដែល​ក្រោយ​មក​គាត់បាន​ប្រាប់ខ្ញុំ នោះ​គាត់​គ្មាន​គុណសម្បត្តិគ្រប់គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ផ្សាយ​សាសនាពេញម៉ោងឡើយ ។ គាត់លែង​មាន​សិទ្ធិជ្រើសរើស​បម្រើ​បេសកកម្ម​ទៀត​ហើយ ។

នៅ​ក្នុងប្រសាសន៍​របស់​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជាប្រធាន​នៃ​កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឌេននីបាន​ធ្លាក់ទៅក្នុងការ​ល្បួង​របស់​សាតាំង « ដោយ​ប្រើ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​ [ របស់​គាត់ ]​ ខុស » ។1

សេរីភាពពិត ដូចដែល​ដើម្បីកម្លាំងនៃ​យុវជនបង្រៀន កើត​ឡើង​នៅពេល​យើងប្រើ​សិទ្ធិជ្រើសរើសរបស់​យើង​ដើម្បី​ជ្រើស​យក​ការគោរព​ប្រតិបត្តិ ។ ការ​បាត់បង់​សេរីភាព ដូចដែល​ឌេននី​បាន​រៀន កើត​ឡើង​ពី​ការ​ជ្រើស​មិន​គោរពប្រតិបត្តិ ។

« ខណៈ​ពេល​ដែល​អ្នក​មាន​សេរី​ភាព​ដើម្បី​ជ្រើសរើស​ទង្វើ​របស់​អ្នក នោះ​អ្នក​ពុំ​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​លទ្ធផល​វាទេ ។ ទោះបី​ជាល្អ​ ឬ​អាក្រក់ក្ដី លទ្ធផលនឹង​កើត​មាន​តាមក្រោយ ជា​លទ្ធផល​ពី​ធម្មជាតិ​មួយ​នៃជម្រើសដែលអ្នកបានរើស » ។2

ភ្ញាក់ងារ​ចំពោះ​ខ្លួន​យើង

ដោយសារ​ព្រះគម្ពីរ​បង្រៀន​ថា យើងមាន « សិទ្ធិនឹង​រើស​យក » « សេរីភាព​ដើម្បី​ធ្វើ​អ្វីៗ » និង​សេរីភាព​ដើម្បីធ្វើ​រឿង​ទាំងឡាយ « តាម​បំណងចិត្ត ​[ របស់​យើង ] » ( នីហ្វៃទី 2 2:27, 10:23, គ. និង ស. 58:27, ហេលេមិន 14:30 ) ជារឿយៗ យើង​ប្រើពាក្យ​ថា « សេរីភាពជ្រើសរើស » ។

ប៉ុន្តែតើ​អ្នកដឹង​ទេថាឃ្លា « សេរីភាពជ្រើសរើស » គ្មាន​នៅ​ក្នុង​ព្រះគម្ពីរ​ដែរទេ ? ផ្ទុយទៅវិញ ព្រះគម្ពីរ​បង្រៀន​ « ថាមនុស្សគ្រប់រូប​អាច​ប្រព្រឹត្ត​នូវ​គោលលទ្ធិ និង គោលការណ៍​… តាម​សិទ្ធិជ្រើសរើសខាង​សីលធម៌​ដែល​យើងបានប្រទាន​ដល់​គេ ប្រយោជន៍​ឲ្យ​មនុស្សគ្រប់រូបអាច​បា​នទទួល​ការ​ខុសត្រូវ​ចំពោះអំពើបាប​ទាំងឡាយ​របស់ខ្លួន​នៅថ្ងៃជំនុំជំរះ » (គ. និង ស. 101:78 ការ​គូសបញ្ជាក់​បានបន្ថែម ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ថា ៖ « ពាក្យ​ថា សិទ្ធិជ្រើសរើសមាន​ [ នៅ​ក្នុង​ព្រះគម្ពីរ ] ដាច់​ដោយ​ឡែក​តែឯង ឬ​ផ្សំជា​មួយនឹង​ពាក្យ សីលធម៌ ។ …ពេល​យើង​ប្រើ​ពាក្យ សិទ្ធិជ្រើសរើសខាង​សីលធម៌យើងកំពុងគូសបញ្ជាក់ដោយ​សមរម្យ​នូវ​ទំនួលខុសត្រូវ​ដែល​គឺជា​ផ្នែក​មួយដ៏សំខាន់​នៃ​អំណោយទាន​ដ៏ទេវភាព​នៃ​សិទ្ធិជ្រើសរើស ។ យើង​គឺជា​មនុស្សដែល​មានសីលធម៌ ហើយ​ជា​ភ្ញាក់ងារ​ចំពោះខ្លួន​យើង មាន​សេរីភាព​នឹង​ជ្រើសរើស ប៉ុន្តែយើង​ក៏​ទទួល​ខុសត្រូវ​ចំពោះ​ការ​ជ្រើសរើស​របស់​យើង​ផងដែរ » ។3

ប្រធាន ផាកកឺ​ បាន​បន្ថែម​ថា « សិទ្ធិជ្រើសរើស​ត្រូវ​បាន​ឲ្យ​និយមន័យ​នៅ​ក្នុង​ព្រះគម្ពីរ​ថាជា « សិទ្ធិជ្រើសរើស​ខាង​សីលធម៌ » ដែល​មានន័យថា យើង​អាច​ជ្រើសយករវាង​ល្អ និង អាក្រក់ » ។4 អំណោយទាន​ដែល​ព្រះបាន​ប្រទាន​ឲ្យ​នេះ​មានន័យ​ថា យើងមាន « សេរីភាពរើសយក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច តាមរយៈព្រះ​ជាអ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំងអស់ ឬ ក៏​រើសយក​ការ​ជាប់​ឃុំឃាំង និង ការ​ស្លាប់​ស្របតាម​ការ​ជាប់ឃុំឃាំង និង អំណាច​របស់​អារក្ស » ( នីហ្វៃទី 2 2:27 ) ។

សង្គ្រាម​របស់​សាតាំងប្រឆាំង​នឹង​សិទ្ធិជ្រើសរើស

ដោយ​សារ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ដើរតួយ៉ាង​សំខាន់​នៅ​ក្នុង​ផែនការសង្គ្រោះ សាតាំង​បាន​ខិតខំ​ដើម្បី​បំផ្លាញ​វា​នៅ​ពិភពមុនឆាក​ជីវិតនេះ ។ វា​ត្រូវបាន​បណ្ដេញ​ចេញ​ដោ​យសារ​ការ​បះបោរ ហើយ​ឥឡូវ​នេះ​វា​ខិតខំ « ដើម្បី​បញ្ឆោត ហើយ​ដើម្បីធ្វើ​ឲ្យ​មនុស្សខ្វាក់ ហើយ​ដើម្បី​ដឹកពួកគេ​យក​ទៅជាឈ្លើយ » ( ម៉ូសេ 4:3–4 ) ។

សាតាំង​ចង់​ឲ្យ​យើង​ធ្វើ​ការ​ជ្រើសរើស​ដែល​កំណត់​នូវ​សេរីភាព​របស់​យើង ដឹកនាំ​ទៅរកទម្លាប់អាក្រក់ និង ការ​ញៀន ហើយធ្វើ​ឲ្យ​យើង​គ្មាន​អំណាច​ដើម្បីតតាំង​នឹង​ការ​ល្បួង​រ​បស់វា ។ ភាពស្រស់ស្អាត​នៃ​ដំណឹងល្អគឺថា ​ដំណឹងល្អ​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ការ​ជ្រើសរើស​របស់​យើង និង​លទ្ធផល​នៃ​ការ​ជ្រើសរើស​ទាំងនោះ ។ ការប្រើប្រាស់សិទ្ធិជ្រើសរើស​ដោយ​ឆ្លាតវៃធ្វើ​ឲ្យ​ការជ្រើសរើស​យើង​មាន​ភាពទំលំទូលាយ ហើយ​អភិវឌ្ឍ​សមត្ថភាពយើង​ដើម្បី​ជ្រើសរើស​ដោយ​ត្រឹមត្រូវ ។

គំរូ​របស់​ព្រះអង្គសង្គ្រោះ

នៅ​ពេល​ផែនការសង្គ្រោះត្រូវបាន​បង្ហាញ​នៅ​ក្នុង​ក្រុមប្រឹក្សាដ៏ធំនៅ​ស្ថានសួគ៌ ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​យើង​ពី​របៀបប្រើ​សិទ្ធិជ្រើសរើសខាង​សីលធម៌របស់​យើង​ឲ្យ​បាន​ត្រឹមត្រូវ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ព្រះវរបិតា​អើយ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គរហូត » ( ម៉ូសេ 4:2 ) ។ ដោយសារ​ទ្រង់​មាន​ឆន្ទៈធ្វើ​តាម​ព្រះទ័រ​របស់​ព្រះវរបិតា​នៅ​ពេល​នោះ ហើយ​ក្រោយ​មក​ទៀត​នៅ​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើឆ្កាង ( សូមមើល ម៉ាថាយ 26:39, លូកា 22:42​) នោះ​ព្រះយេស៊ូវ​បាន​បង់ថ្លៃ​សម្រាប់​ការ​ជ្រើសរើស​មិន​ល្អ​របស់​យើង ហើយ​ផ្តល់​ផ្លូវ​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ការអត់ទោស​តាមរយៈ​ការ​ប្រែចិត្ត ។

ប្រសិន​បើ​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ជំនួស​ឲ្យ​ការ​និយាយ​ថា « ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ » នោះ​យើង​នឹង​ប្រកាស​ថា « ខ្ញុំ​ធ្វើ​អ្វី​ដែល​ព្រះវរបិតា​សព្វព្រះទ័យ » ។​ 5 ការ​ប្រើ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​តាម​របៀប​នេះ​នឹង​នាំ​យក​សេរីភាព និង សុភមង្គល​មក​ឲ្យ​យើង ។

កាល​ខ្ញុំ​បាន​ទៅ​ជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ​សម្រាប់​ការ​សម្ភាស​លើក​ដំបូង​របស់​ខ្ញុំ​សម្រាប់​បេសកកម្ម ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជ្រើសរើស​ល្អៗ ។ ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​កំពុង​ តែ​បម្រើ​ព្រះអម្ចាស់​នៅ​ប្រទេស​ឃ្វ័តាម៉ាឡា—ដោយ​បង្រៀន​ដល់​មនុស្ស​ដទៃ​ទៀត​ពី​ផែនការ​សង្គ្រោះ និង តួនាទី​ដ៏​សំខាន់​របស់​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​នៅ​ក្នុង​ផែនការ​នោះ ។

កំណត់​ចំណាំ

  1. ប៊យដ៏ ឃេ ផាកកឺ « These Things I Know » Liahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 8 ។

  2. ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ 2011 ) ទំព័រ 2 ។

  3. ថត គ្រីស្តូហ្វឺសិន « Moral Agency » Ensign ខែ មិថុនា ឆ្នាំ 2009 ទំព័រ 47 ។

  4. ប៊យដ៏ ឃេ ផាកកឺ « These Things I Know » ទំព័រ 8 ។

  5. ​សូមមើល វហ្វហ្គេង អេជ ផល « The Gift of Agency » Liahona ខែ ឧសភាព ឆ្នាំ 2006 ទំព័រ 35 ។

បោះពុម្ព