២០១៤
ការយល់ដឹង
October 2014


តើ​ខ្ញុំ​ជា​អ្នកត្រួសត្រាយផ្លូវ​នៅ​សព្វថ្ងៃ​នេះមែនទេ ?

« កាល​យើងឲ្យ​កិត្តិយស​ដល់​ពួក​អ្នកត្រួសត្រាយផ្លូវ​ទាំង​នោះ​ដែល​បាន​ដើរ​ឆ្លងកាត់ទីវាលទៅកាន់​ជ្រលងភ្នំ​សលត៍ លេក ​ក៏​មាន​ពួកអ្នកត្រួសត្រាយ​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​កំពុង​រស់នៅ​សព្វថ្ងៃនេះដែរ ។ ពួកគេមិន​បាន​រុញរទេះទេ ប៉ុន្តែ​ពួកគេ​មាន​ស្ថានភាពដូចគ្នា​តាម​របៀបជាច្រើន ៖ ពួកគេ​បាន​ស្ដាប់ឮសំឡេង​របស់ព្រះអម្ចាស់​តាមរយៈ​ព្រះគម្ពីរមរមន និង​តាមរយៈការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់ពួកគេ ។ ដោយ​មាន​សេចក្ដីជំនឿ និង ការ​ប្រែចិត្តពួកគេ​បាន​ឈានជើង​ចូល​ទៅក្នុង​ទឹកនៃបុណ្យជ្រមុជទឹក ហើយឈរយ៉ាងរឹងមាំនៅ​ក្នុងដំណឹងល្អដ៏ប្រពៃ ។ ក្នុងនាម​ជា​ពួកសិស្ស​នៃ​ព្រះគ្រីស្ទ ពួកគេ​សុខចិត្ត​លះបង់ចំពោះ​អ្វីដែល​ត្រឹមត្រូវ ហើយ​ពិត ។ ហើយ​ដោយ​មាន​អំណោយទានព្រះវិញ្ញាណបរិសុទ្ធ ពួកគេកំពុង​ឈរយ៉ាងរឹងមាំ​នៅ​លើផ្លូវ​របស់ពួកគេ ឆ្ពោះទៅ​ជីវិតដ៏នៅអស់កល្បជានិច្ច » ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ូម​នៃ​ពួក​សាវក​ដប់ពីរនាក់ « Come unto Him » Liahona ខែ​ ឧសភា ឆ្នាំ 2009 ទំព័រ 80 ។