២០១៤
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
October 2014


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ នៅ​ខាង​ក្រោម​ជា​គំនិត​ចំនួន​ពីរ ។

« ពង្សប្រវត្តិ—ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​នេះ » ទំព័រ 58 ៖ បង្កើត​សម្មភាព​ជា​សៀវភៅ​កំណត់ហេតុ​មួយ ! សូម​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​គ្រួសារ​កត់ត្រា​រឿង​គ្រប់​យ៉ាង​ពី​ជីវិត​របស់​ពួកគេ​—ជា​ការ​ចងចាំ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ឬ​អ្វី​មួយ​ដែល​បាន​កើត​ឡើង​ចំពោះ​ពួកគេ​នៅ​ថ្ងៃ​នោះ ។ សូម​ជួយ​គ្រួសារ​អ្នក​ឲ្យ​យល់​ថា មាន​វិធី​ជាច្រើន​ដើម្បី​សរសេរសៀវភៅកំណត់ហេតុ ។ ពួកគេ​អាច​សរសេរ វាយ​ជា​អក្សរ ឬ​គូរ​រូប​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគេ ឬ​ពួកគេ​ក៏​អាច​ប្រើ​ប្រដាប់​ថត​សំឡេង ដើម្បី​ថត​ដោយ​ខ្លួន​ឯង​ប្រាប់​ពី​ដំណើរ​រឿង​មួយ​ផងដែរ ។ សូម​លើក​ទឹកចិត្ត​គ្រួសារ​ឲ្យ​បន្ត​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​ឲ្យ​បាន​ញឹកញាប់ ។

« ការរៀន​សូត្រ​បន្ថែម​ទៀត​ពី​អ្វី​ដែល​មាន » ទំព័រ 64 ៖ សូម​គិត​ពីការ​ធ្វើ​ជា​សកម្មភាព​រៀប​ចំខ្លួន​សម្រាប់​បេសកកម្ម​មួយ​ដូច​វួដ​នៅ​ប្រទេស​ន័រវ៉េ​បាន​ធ្វើ ។ អ្នក​អាច​បង្រៀន​រឿង​ដូចគ្នា​ដែល​ពួកគេ​បាន​ធ្វើ — ដូច​ជា​របៀប​ចាប់ផ្ដើម​ការ​សន្ទនា​ពី​ដំណឹង​ល្អ ឬ​របៀប​អ៊ុត​អាវ​ពណ៌​-ស—ឬ អ្នក​អាច​ផ្ដោត​លើ​ជំនាញ​ផ្សេង​ទៀត​ដែល​អ្នក​ជឿ​ថា សមាជិក​គ្រួសារ​អ្នក​អាច​ប្រើប្រាស់​វា​បាន​នៅ​ក្នុង​តំបន់​បេសកកម្ម ។

ជា​ភាសា​របស់​អ្នក

លីអាហូណា និង​ឯកសារ​ផ្សេង​ទៀត​របស់​សាសនាចក្រ​មាន​ជាច្រើន​ភាសា​នៅ languages.lds.org ។