ការរៀនសូត្របន្ថែមទៀតពីអ្វីដែលមាន
យុវវ័យនៅអូស្លូ ប្រទេសន័រវែស បានចំណាយពេលមួយថ្ងៃរៀបចំខ្លួនសម្រាប់ជីវិតជាអ្នកផ្សាយសាសនាពេញម៉ោង ។
ចាប់តាំងពីប្រធានថូម៉ាស អេស ម៉នសុន បានប្រកាសពីការផ្លាស់ប្ដូរអាយុសម្រាប់ការបម្រើរបស់អ្នកផ្សព្វផ្សាយសាសនា យុវវ័យនៅក្នុងសាសនាចក្រទាំងមូលបានឆ្លើយតបយ៉ាងរីករាយ មិនគ្រាន់តែការអញ្ជើញឲ្យបម្រើប៉ុណ្ណោះទេ ប៉ុន្តែការអញ្ជើញឲ្យរៀបចំខ្លួនបម្រើផងដែរ ។ ហើយរបៀបមួយដើម្បីរៀបចំខ្លួនគឺរៀនបន្ថែមទៀតពីអ្វីដែលមាន ពេលពួកគេក្លាយជាអ្នកផ្សាយសាសនាពេញម៉ោង ។
យុវវ័យមួយចំនួននៅប្រទេសន័រវែសបានធ្វើបែបនេះពេញមួយថ្ងៃក្នុងកម្មវិធី « បទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនា » ដោយធានាឡើងដោយវួដហ្វ្រេឌ្រីកស្តាដក្នុងស្តេកអូស្លូន័រវែស ។
ការចូលទៅក្នុង « MTC »
យុវវ័យបានប្រមូលផ្ដុំគ្នានៅឯងសាលាប្រជុំក្នុងបន្ទប់មួយដែល តំណាងឲ្យមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ។ យ៉ាកុប អ័រ មកពីវួដមូស បានថ្លែងថា « យើងបានទទួលចំណាត់ការមួយឲ្យរៀនពីប្រទេសមួយ » ។ « វាធ្វើឲ្យយើងមានអារម្មណ៍ពីការទទួលការហៅឲ្យបម្រើបេសកកម្មមួយ ហើយដឹងថា អ្នកត្រូវបានហៅទៅកន្លែងមួយដែលខុសប្លែកពីកន្លែងដែលអ្នកធ្លាប់រស់នៅ » ។
ការជួបនឹង « ប្រធានបេសកកម្ម »
ស៊ីម៉ូន ដបុលយូ មកពីវួដមូសបានថ្លែងថា « រួចយើងបានទៅបន្ទប់ក្បែរនោះជួបនឹងអ្នកដែលត្រឡប់មកពីបេសកកម្មម្នាក់ដែលកំពុងដើរតួជាប្រធានបេសកកម្ម » ។ អ្នកត្រឡប់មកពីបេសកកម្មម្នាក់នោះ និង អ្នកត្រឡប់មកពីបេសកកម្មផ្សេងទៀតបាននិយាយពីអ្វីកើតមាននៅក្នុងការបម្រើបេសកកម្ម ។ ស៊ីម៉ូនបានថ្លែងថា « ខ្ញុំគិតថាវាជាការល្អណាស់ដើម្បីរៀនពីអ្នកត្រឡប់មកពីបេសកកម្មវិញ នូវអ្វីដែលកើតឡើងនៅក្នុងបេសកកម្មពេញម៉ោង » ។ អ្នករៀនក៏បានទទួលនូវស្លាកឈ្មោះមួយ មានដៃគូ ហើយបានណែនាំឲ្យនៅជាមួយដៃគូគ្រប់ពេល ។
ការអភិវឌ្ឍជំនាញ
សិក្ខាសាលាជាច្រើនបានបង្រៀនយុវវ័យពីការអភិវឌ្ឍខាងវិញ្ញាណ ប៉ុន្តែរួមទាំងការគ្រប់គ្រងខាងតម្រូវការខាងសាច់ឈាមផងដែរ ដូចជា ការបោកសំលៀកបំពាក់ ការចំណាយតាមថវិកា និង ការបន្តមានរូបកាយរឹងមាំ ។
អ៊ីងហ្គើរ សូហ្វី ជេ មកពីអូស្លូវួដបានថ្លែងថា « ខ្ញុំរីករាយជាខ្លាំងជាមួយនឹងសិក្ខាសាលាស្ដីពីរបៀបចាប់ផ្ដើមការសន្ទនាពីដំណឹងល្អ » ។ « នោះគឺជាអ្វីមួយដែលខ្ញុំចាប់ផ្ដើមធ្វើឥឡូវនេះបាន » ។
ខាល ហ្វ្រេឌើររីក អូ មកពីវួដហ្វ្រេឌ្រីកស្តាដ បានថ្លែងថា « ខ្ញុំរីករាយនឹងពិភាក្សាពីរបៀបប្រើប្រកាសដំណឹងល្អរបស់យើង » ។ « ខ្ញុំតែងគិតជានិច្ចថា ពួកអ្នកផ្សព្វផ្សាយសាសនាមានបញ្ជីបទគម្ពីរផ្ទាល់ខ្លួនដែលពួកគេត្រូវរៀន ប៉ុន្តែខ្ញុំបានដឹងថា អ្វីដែលខ្ញុំកំពុងធ្វើនៅក្នុងថ្នាក់សិក្ខាសាលានឹងជួយខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ហើយនិងអ្វីដែលខ្ញុំកំពុងសិក្សានៅក្នុងប្រកាសដំណឹងល្អរបស់យើងផងដែរ ។ »
មានយុវជនជាច្រើនបានថ្លែងថា សិក្ខាសាលាដ៏គួរឲ្យចងចាំបំផុតមួយគឺមានរួមនូវការបទពិសោធន៍នៃការអ៊ុតអាវពណ៌សមួយ ។ យ៉ាកុបបានថ្លែងថា « វារំឭកខ្ញុំថា មានជំនាញចាំបាច់ជាច្រើនទៀតដែលខ្ញុំអាចរៀនដើម្បីរៀបចំខ្លួនសម្រាប់បេសកកម្មពេញម៉ោង » ។
សារ៉ា អ័រ មកពីវួដសេនវីកា បានថ្លែងថា « ខ្ញុំបានរៀនថា មានរឿងជាច្រើនដែលខ្ញុំអាចធ្វើនៅពេលនេះដើម្បីចូលរួមនឹងពួកអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅទីនេះ ដើម្បីយើងស្ថិតនៅក្នុងក្រុមតែមួយ » ។ « សមាជិកក៏ជាអ្នកផ្សព្វផ្សាយសាសនាដែរ » ។
ជាការរំឭកមួយថា ពួកអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅជុំវិញពិភពលោក អាហារត្រូវបានរៀបចំឡើងតាមមុខម្ហូបមកពីប្រទេសខុសៗគ្នា ។ « វាបានរំឭកខ្ញុំថា ខ្ញុំគួរសាកល្បងអាហារថ្មីនៅពេលនេះ ដើម្បីអាចឲ្យខ្ញុំសាកល្បងនូវអ្វីដែលខ្ញុំពុំធ្លាប់ហូបពីមុនមក ។ ស៊ីម៉ូនបានថ្លែងថា « វានឹងជួយឲ្យខ្ញុំសម្របខ្លួនបានយ៉ាងលឿនប្រសិនបើខ្ញុំត្រូវបានហៅទៅកន្លែងមួយដែលពួកគេហូបអាហារដែលខ្ញុំពុំធ្លាប់ហូប » ។
ការរៀចំខ្លួនជាស្រេច
លីស អាន់ឌ្រៀ អូ មកពីវួដហ្វ្រឌ្រីកស្តាដ បានថ្លែងថា « នៅចុងបញ្ចប់នៃថ្ងៃនោះ បន្ទាប់ពីស្ដាប់ឮទីបន្ទាល់របស់យុវវ័យពីរនាក់ និងអ្នកត្រឡប់មកពីបេសកកម្មថ្មីៗពីរនាក់ យើងបានច្រៀងទំនុកតម្កើងបទ ‹ Called to Serve ( បានហៅឲ្យបម្រើ )› » ។ « ខ្ញុំមានអារម្មណ៍ថា បើខ្ញុំបន្តច្រៀងទំនុកតម្កើងនេះគ្រប់ពេល ខ្ញុំនឹងមានការរំឭកជាទៀងទាត់មួយថា នៅពេលយើងជាពួកអ្នកផ្សព្វផ្សាយសាសនា យើងកំពុងបម្រើព្រះវរបិតាសួគ៌ ហើយទ្រង់នឹងប្រទានពរដល់យើង » ។
លុះថ្ងៃនោះបានបញ្ចប់ទៅ យុវវ័យនៅក្នុងស្តេកនោះបានយល់ថា ពួកគេមិនគ្រាន់តែកំពុងរៀបចំខ្លួនសម្រាប់បទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចមានបទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនានៅពេលនេះ និង ពេញមួយជីវិតរបស់ពួកគេបាន ។