២០១៤
ខ្ញុំ​ឈ្មោះ​បាបារ៉ា​មក​ពី​ប្រទេស​ស៊ីលី
October 2014


ការ​បង្កើត​មិត្ត​ភាព​នៅ​ជុំ​វិញ​ពិភពលោក

ខ្ញុំ​ឈ្មោះ​បាបារ៉ា​មកពីប្រទេស​ស៊ីលី

អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.

អូឡា អាមីហ្គូស !*

បាបារ៉ារស់នៅ​ក្នុងប្រទេសស៊ីលី ជាប្រទេស​មួយ​នៅ​ឆ្នេរសមុទ្រភាគ​ខាង​លិចនៃ​អាមេរិក​ខាងត្បូង ។ វា​មាន​រាងទ្រវែង ហើយ​តូចដូចជា​ខ្សែបូ ។ តំបន់ខ្លះក្ដៅ ហើយ​ស្ងួត ( ដូចជា​ឆ្នេរខ្សាច់​អាតាកាម៉ា ) ហើយ​ខ្លះទៀតជាតំបន់​ត្រូពិត ហើយ​សើម ( ដូចជា​កោះអ៊ីសស្ទើរ ) ។ នាង​រស់នៅ​ក្នុង​រាជធានីរបស់​ប្រទេស​ស៊ីលី ឈ្មោះថា សាន់ត្យាហ្គោ ។

  • « សួស្តី មិត្តភក្ដិ​ទាំងឡាយ ! » ជា​ភាសាអេស្ប៉ាញ

ខ្ញុំ​ជាសមាជិកសាសនាចក្រតែ​ម្នាក់គត់នៅ​ក្នុង​ថ្នាក់រៀន​របស់​ខ្ញុំ ។ ការណ៍​នេះ​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​ប្រាប់ដល់​មិត្ត​ភក្ដិ​របស់ខ្ញុំ​ពី​ព្រះយេស៊ូវគ្រីស្ទ និង ព្រះគម្ពីរមរមន ។ ពេលមួយ​ មាន​មិត្តសម្លាញ់​ខ្ញុំ​ម្នាក់​បាន​សុំ​ឲ្យ​ខ្ញុំ​បង្រៀន​នាង​ពី​របៀបអធិស្ឋាន ។ ដូច្នេះខ្ញុំក៏បានបង្រៀន​ដល់​នាង ។ រួច​យើងទាំងពីរនាក់បាន​អធិស្ឋាន​នៅ​ពេល​បាយ​ថ្ងៃត្រង់​នៅ​ឯ​សាលារៀន ។

ខ្ញុំ​មានអាយុប្រាំបួន​ឆ្នាំ ហើយមាន​ប្អូនប្រុសពីរនាក់ ។ ខ្ញុំ​ព្យាយាមធ្វើ​ជាបងស្រី​ដ៏ល្អម្នាក់ ហើយ​ជួយ​មើល​ថែ​ពួកគេ ហើយលេង​ជាមួយ​នឹងពួកគេ ។ ខ្ញុំ​ចូល​ចិត្ត​មើល​ថែ​ក្មេងៗ ខ្ញុំ​ចង់ក្លាយ​ជា​គ្រូបង្រៀនពេល​ខ្ញុំ​ធំឡើង ។

ក្នុង​ឆ្នាំ 2013 ខ្ញុំ​មានអាយុប្រាំបីឆ្នាំ ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់​ដោយ​ឪពុក​របស់ខ្ញុំ ។ ខ្ញុំ​រីករាយខ្លាំងណាស់ ! វា​ជា​បទពិសោធន៍​ដ៏ពិសេស​មួយ​ដែល​ខ្ញុំ​នឹង​ចងចាំ​វាជានិច្ច ។

យើង​អបអរថ្ងៃបុណ្យឈប់សម្រាកដ៏រីករាយ​នៅ​ប្រទេស​ស៊ីលី ។ ថ្ងៃទី 18 ខែ កញ្ញា គឺ​ជា​ថ្ងៃបុណ្យ​ឯករាជ្យ ហើយ​ថ្ងៃទី 19 គឺ​ជា​ថ្ងៃបុណ្យ​ទិវា​កងទ័ព ។ អំឡុងពេលពីរថ្ងៃ​នេះ យើង​រាំរបាំជាតិ​របស់​យើង​ហៅថា « ឡាគូអេកា » ហើយ​បរិភោគ​នំស្នូលសាច់​ដ៏ឈ្ងុយឆ្ងាញ់​ម្យ៉ាង​ហៅថា នំចំណិត ។

នៅ​ចុងសប្ដាហ៍ គ្រួសារ​ខ្ញុំ​ចូលចិត្តដើរ​ និង​ជិះម៉ូតូកង់បួនឡើង​ភ្នំ​នៅ​ក្បែរ​ផ្ទះរបស់​យើង ។ យើង​ក៏​ចូល​ចិត្តទៅ​លេង​មាត់សមុទ្រដែរ ។

យើង​មាន​អាហារ​ដ៏ពិសេស​មួយ​សម្រាប់បុណ្យគ្រីស្ទម៉ាស—គឺប៉េងប៉ោះ​លាយ​ជាមួយ​ត្រីធូណា ។ នៅ​ប្រទេសស៊ីលី​ សាន់តាក្លូស​បាន​មក​នៅ​ពាក់កណ្ដាលអាធ្រាត្រ​ក្នុង​យប់មុន​បុណ្យគ្រីស្ទម៉ាស ។ យើង​បាន​នៅ​ចាំ​រហូត​ដល់​គាត់បាន​មក !

ខាង​ស្ដាំ ៖ រចនារូប​ភាព​ដោយថូម៉ាស អេស ឆាល