ទំព័ររបស់យើង
មានថ្ងៃមួយ ពីមុនពេលខ្ញុំធ្វើបុណ្យជ្រមុជទឹកបន្តិច ខ្ញុំបាននៅផ្ទះលោកយាយរបស់ខ្ញុំ កាលគាត់បានចុះទៅជាន់ក្រោមដីទៅយកអ្វីមួយ ។ គាត់បានជំពប់ជើងដួល ហើយក្រោកមិនរួច ។ គាត់បានស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំកំពុងមើលទូរទស្សន៍ ហើយមិនបានឮគាត់ហៅទេ ។ ប្រមាណជា 10 នាទី ក្រោយមកខ្ញុំបានឮសំឡេងតិចៗហៅឈ្មោះខ្ញុំថា « ថម ! » ខ្ញុំបានទៅរកមើលគាត់ ហើយបានឃើញគាត់ដេកស្តូកនៅនឹងឥដ្ឋ ។ ខ្ញុំគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីជួយលើកគាត់ឡើងទេ ដូច្នេះក៏បានរត់ទៅផ្ទះអ្នកជិតខាង ។ គាត់បានមកជួយលើកលោកយាយខ្ញុំឡើង ។
លោកយាយខ្ញុំបានប្រាប់ថា « ថម សំឡេងដែលចៅបានឮនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ។ យាយនៅឆ្ងាយពីចៅណាស់ ដើម្បីចៅអាចស្តាប់យាយឮ » ។
ខ្ញុំដឹងថា នោះជាព្រះវិញ្ញាណបរិសុទ្ធដែលបានខ្សឹបប្រាប់ខ្ញុំ ។ ឥឡូវនេះខ្ញុំបានជ្រមុជទឹក ហើយខ្ញុំរីករាយដោយទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ។
ថម អ័រ អាយុ 8 ឆ្នាំ ប្រទេស អាល្លឺម៉ង់
ខ្ញុំចូលចិត្តទៅព្រះវិហារជាមួយគ្រួសារខ្ញុំ ហើយរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ At home I like to read and learn the scripture stories, sing hymns, and play games during family home evening. ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ប្រទានពរដល់គ្រួសារខ្ញុំ ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍រីករាយ ។ ខ្ញុំបានឲ្យព្រះគម្ពីរមរមនទៅដល់គ្រូបង្រៀនបីនាក់ នៅសាលារបស់ខ្ញុំ ហើយបានឲ្យទៅគ្រួសារមិត្តសម្លាញ់របស់ខ្ញុំ មីហ្គែល ។
ម៉ាទីម ភី អាយុ 6 ឆ្នាំ ប្រទេសព័រទុយហ្គាល់