ការនាំថ្នាក់កុមារមកក្នុងលំនៅដ្ឋាន
« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » មកពីព្រះដើម្បីជួយក្រុមគ្រួសារខ្ញុំ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា.
សូមរៀនបន្ថែមអំពីបាវចនាថ្នាក់បឋមសិក្សាក្នុងខែនេះ !
កុមារមាននូវអំណាចជាច្រើន—ជាអំណាចដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរមួយនៅក្នុងក្រុមគ្រួសារ ! ក្រុមគ្រួសារទាំងអស់មិនដូចគ្នាទេ ប៉ុន្តែគ្រួសារគ្រប់រូបគឺសំខាន់ចំពោះព្រះវរបិតាសួគ៌ ។ ទ្រង់សព្វព្រះទ័យឲ្យក្រុមគ្រួសារយើងបានរឹងមាំ ដូច្នេះទ្រង់បានប្រទានឲ្យយើងនូវ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដើម្បីជួយយើង ។ ព្រះវរបិតាសួគ៌ជ្រាបថា អ្នកអាចជួយពង្រឹងគ្រួសារអ្នក ។
អ្នកគឺជាផ្នែកនៃគ្រួសារអស់កល្បជានិច្ចមួយដែលត្រូវការជំនួយរបស់អ្នក ។
អ្នកអាចនាំមកនូវសុភមង្គល សេចក្ដីសប្បុរស និង សេចក្ដីស្រឡាញ់ដល់គ្រួសារអ្នក ។
អ្នកអាចស្ដាប់គ្នាទៅវិញទៅមក ធ្វើការ ហើយលេងជាមួយគ្នា អភ័យទោស ហើយជួយគ្នាទៅវិញទៅមក ។
អ្នកអាចអានព្រះគម្ពីរជាមួយនឹងគ្រួសារអ្នក ។
អ្នកអាចធ្វើគំរូល្អដល់គ្រួសារអ្នក ពេលអ្នកអធិស្ឋាន ហើយគោរពព្រះបញ្ញត្តិ ។