២០១៤
ជំហាន​នៃការ​អធិស្ឋាន
October 2014


កុមារ

ជំហាន​នៃការ​អធិស្ឋាន

តើ​អ្នក​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​បាន​ដោយ​របៀប​ណា នៅ​ពេល​អ្នក​អធិស្ឋាននោះ ? អ្នក​អាច​ចាប់​ផ្ដើម​ការអធិស្ឋាន​របស់​អ្នក​ដោយ​និយាយ​ថា « ព្រះវរបិតា​សួគ៌​ជា​ទីស្រឡាញ់ » ហើយ​បញ្ចប់​ដោយ​និយាយ​ថា « នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។ អ្វី​ដែល​អ្នក​ចង់​និយាយ​នៅ​ចន្លោះ​នោះ គឺ​ជា​ជម្រើស​របស់​អ្នក ដូចជា​ការ​ជ្រើស​ដាក់​អ្វីៗ​នៅ​ក្នុង​នំប៉័ង​សាំងវិច​ដូច្នោះ​ដែរ ។

សូម​ជ្រើស​យកគ្រឿង​ផ្សំ​ដែល​អ្នក​ចូល​ចិត្ត​នៅ​ក្នុង​នំប៉័ង​សាំងវិច​របស់​អ្នក ។ សូម​សរសេរ​ពីរឿងដែល​អ្នក​ចង់​អធិស្ឋាន​នៅ​ក្បែរនោះ ។ អ្នក​អាច​និយាយ​ថា « សូម​អរ​ព្រះ​គុណ » សម្រាប់​ពរជ័យ​ទាំងឡាយ និយាយ​ពី​កង្វល់​របស់​អ្នក ទូល​សូម​ពរជ័យ ឬ​អធិស្ឋាន​សួរ​សំណួរ ។

អ្នក​អាច​កាត់​នំប៉័ង​សាំងវិច​នេះ ឬ​ធ្វើ​វា​មួយ​ទៀត ។ ព្យួរ​វា​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​រឿង​ទាំងឡាយ​ដែល​អ្នក​អាច​និយាយ​នៅ​ក្នុង​ការអធិស្ឋាន​របស់​អ្នក ។

ព្រះ​វរបិតា​សួគ៌​ជា​ទី​ស្រឡាញ់

នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

រូបភាព​ដោយ taichi_k/iStock/Thinkstock