២០១៤
សូម​រៀបចំ​ខ្លួន​ពី​មុន​អ្នក​អធិស្ឋាន
October 2014


យុវវ័យ

សូម​រៀបចំខ្លួន​មុន​នឹង​អ្នក​អធិស្ឋាន

ប្រធាន អាវរិង​រំឭក​យើង​ថា ការអធិស្ឋាន « គឺ​ជា​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​រវាង​ព្រះ និង កូនចៅ​របស់​ទ្រង់ » ។ ការ​ចំណាយ​ពេល​រៀបចំ​ខ្លួន​សម្រាប់​ការអធិស្ឋាន នោះ​យើង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​នោះ​អាច​កើត​ឡើង​បាន ។ អ្នក​អាច​ប្រើ​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ​ដើម្បី​ចំណាយ​ពេល​ពីរ​បី​នាទី​រៀបចំ​ខ្លួន​អធិស្ឋាន​ជា​រៀងរាល់​ថ្ងៃ ។ អ្នក​អាច​ធ្វើ​ជា​បញ្ជី​ពី​ពរជ័យ​ដែល​អ្នក​ចង់​ថ្លែង​អំណរ​គុណ​ដល់​ព្រះវរបិតា​សួគ៌ ពី​មនុស្ស​ដែល​ត្រូវ​ការ​ការអធិស្ឋាន​អ្នក និង​ពី​សំណួរ​ដែល​អ្នក​អាច​ត្រូវការ​ចម្លើយ ។ បន្ទាប់​មក​អញ្ជើញ​ព្រះវិញ្ញាណ​ដោយ​ការ​ច្រៀង​ទំនុក​តម្កើង​មួយ ឬ​អាន​បទគម្ពីរ​ពីរ​បី​ខ ។ នៅ​ពេល​អ្នក​អធិស្ឋាន សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធប្រាប់​នូវ​អ្វី​ដែល​អ្នក​គួរ​និយាយ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍ និង គំនិត​របស់​អ្នក ( សូម​មើល គ. និង ស. 8:2–3)​។ សូម​គិត​ពី​ការ​កត់ត្រា​នូវ​បទពិសោធន៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ហើយ​មើល​ឡើង​វិញ​នូវ​ចម្លើយ​ដែល​អ្នក​ទទួល ។ អ្នក​ក៏​អាច​ប្រើ​សកម្មភាព​នៅ​ទំព័រ 97–99 នៅ​ក្នុង​ ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​សម្រាប់​ការ​បម្រើ​របស់​អ្នក​ផ្សព្វ​ផ្សាយ​សាសនាដើម្បី​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​ទៅ​លើ​ការអធិស្ឋាន​របស់​អ្នក ហើយ​រៀន​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។