របៀបសួរសំណួរដែលសំខាន់ៗ
ការសួរសំណួរដ៏ត្រឹមត្រូវអាចជួយបើកដួងចិត្តមនុស្សទៅរកទីបន្ទាល់មួយនៃសេចក្ដីពិត ។
អ្នកមានឱកាសដើម្បីបង្រៀនមនុស្សទាំងអស់ដែលនៅជុំវិញអ្នក មិនថានៅក្នុងការសន្ទនារយៈពេលតែមួយនាទីនៅលើរថយន្តក្រុង ក្នុងមេរៀននៅឯព្រះវិហារ ឬការពិភាក្សាស៊ីជម្រៅតទល់គ្នាជាមួយនឹងមិត្តម្នាក់ឡើយ ។
ដូច្នេះនេះគឺជាព័ត៌មានជំនួយមួយសម្រាប់ការបង្រៀនដ៏មានប្រសិទ្ធភាពនៅគ្រប់ស្ថានភាព ៖ សួរសំណួរ ។
សំណួរល្អៗនាំទៅរកការរៀនសូត្រដ៏ល្អ ហើយបើសំណាងល្អ ការសួរសំណួរល្អៗគឺជាអ្វីមួយដែលអ្នកអាចសិក្សា អនុវត្ត ហើយរៀនធ្វើឲ្យល្អបំផុត ។ នេះជារបៀប ។
សួរសំណួរដែលសំខាន់
សំណួរដែលសំខាន់ៗគឺជាសំណួរដែលធ្វើឲ្យអ្នកគិត ពិចារណាយ៉ាងជ្រាលជ្រៅ ជាសំណួរដែលនាំអ្នកទៅរកសេចក្ដីពិត ទីបន្ទាល់ ហើយផ្លាស់ប្ដូរ ។ វាអាចពាក់ព័ន្ធនឹងប្រធានបទជាច្រើន ប៉ុន្តែជាធម្មតាវាមានរឿងមួយចំនួនដូចគ្នា ៖ (1) វាពុំមែនជាសំណួរដែលស្ទាក់ស្ទើរ ឬពិតតែម្យ៉ាងនោះទេ ( ប៉ុន្តែវាអាចជាការតាមដានមួយចំពោះសំណួរដែលពិត ) (2) វាមានការតភ្ជាប់មួយចំនួនទៅនឹងជីវិតប្រចាំថ្ងៃរបស់យើង ហើយ (3) វាធ្វើឲ្យយើងមានការខិតខំជាជាងការឆ្លើយតបដែលបានគិតទុកជាមុន ។
ចងចាំពីហេតុផលដែលយើងសួរសំណួរ
សំណួរទាំងឡាយធ្វើឲ្យយើងចូលរួមតាមរយៈការណែនាំនូវចន្លោះមួយដែលគំនិតរបស់យើងនៅពេលនោះចង់បំពេញ ។ ជាពិសេស ការសួរសំណួរដែលឆ្លុះបញ្ចាំងពីរឿងផ្ទាល់ខ្លួនភា្លមៗអាចអនុញ្ញាតឲ្យដំណើរការដូចខាងក្រោមនេះកើតមាន ៖
-
មនុស្សចាប់ផ្ដើមមានចំណាប់អារម្មណ៍ចំពោះអ្វីដែលអ្នកកំពុងតែនិយាយ ។
-
ពួកគេប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីគិត ហើយឆ្លើយនូវសំណួរមួយ ។
-
ការប្រើសិទ្ធិជ្រើសរើសនេះអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ពីសេចក្ដីពិតដល់ពួកគេ ។1
ដោយមានដំណើរការនេះនៅក្នុងគំនិត អ្នកនឹងដឹងថា សំណួរប្រភេទណាដែលត្រូវសួរ និងសំណួរប្រភេទណាដែលត្រូវចៀសវាង ។
សូមចងចាំថា អ្នកកំពុងបង្រៀនមនុស្ស ពុំមែនជាមេរៀនតែម្យ៉ាងនោះទេ
ប្រសិនបើស្គាល់មនុស្សដែលអ្នកកំពុងបង្រៀន ហើយគិតពីសេចក្ដីត្រូវការរបស់ពួកគេ អ្នកនឹងជ្រើសសំណួរដែលមានគោលបំណងដើម្បីជួយពួកគេ ពុំមែនគ្រាន់តែលើកឡើងនូវគំនិតដ៏ជាក់លាក់នានានោះឡើយ ។
សិក្សា ហើយគិតឲ្យស៊ីជម្រៅ
ដើម្បីរៀបចំខ្លួនបង្រៀនដំណឹងល្អ សូមសិក្សាព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការី និង សាវកទាំងឡាយនាសម័យបច្ចុប្បន្ន ហើយសូមអធិស្ឋានដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចគង់ជាមួយអ្នក និងមនុស្សដែលអ្នកបង្រៀន ( សូមមើល គ. និង ស. 42:14, 50:21–22 ) ។
ប្រសិនបើអ្នកចង់សួរសំណួរដែលពិតជាធ្វើឲ្យពួកគេសញ្ជឹងគិតអ្នកក៏ត្រូវធ្វើការគិតដូចគ្នាដោយខ្លួនអ្នកផ្ទាល់ផងដែរ ។ ពិចារណាពីអ្វីដែលអ្នកសិក្សា ។ អ្នកនឹងឃើញថាសំណួរដែលធ្វើឲ្យអ្នកគិតច្រើនបំផុតគឺជាសំណួរដែលអ្នកបានសួរដល់ខ្លួនឯង ។ សូមផ្ដោតលើប្រភេទសំណួរដែលធ្វើឲ្យអ្នកសញ្ជឹងគិត ។ ទាំងនេះគឺជាសំណួរដែលនាំទៅរកចំណេះដឹង និង ទីបន្ទាល់ដ៏ធំធេង ជាប្រភេទសំណួរដូចគ្នាដែលអ្នកអាចសួរនៅពេលអ្នកកំពុងជួយដល់អ្នកដទៃឲ្យរៀនពីដំណឹងល្អដែរ ។
សួរសំណួរជ្រៅៗនៅក្នុងជំហានងាយៗ
ពេលខ្លះវាគឺជារឿងល្អបំផុត ដើម្បីសួរសំណួរដែលតម្រូវឲ្យមានគំនិត ហើយការគិតពីខ្លួនឯងយ៉ាងច្រើន នៅក្នុងជំហានងាយៗ ដូច្នេះអ្នកគួរតែសួរសំណួរចាប់ផ្ដើមមួយដែលងាយឆ្លើយ រួចតាមដានវាជាមួយនឹងសំណួរមួយ ឬច្រើនដែលនាំទៅរកចម្លើយដែលមានការគិតគូរយ៉ាងខ្លាំង ។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញាមួយចំនួន ៖
សំណួរចាប់ផ្ដើម |
សំណួរតាមដាន |
តើយ៉ូសែប ស្ម៊ីធមានអាយុប៉ុន្មានឆ្នាំ នៅពេលលោកចូលទៅក្នុងព្រៃពិសិដ្ឋ ? |
តើអ្នកធ្លាប់អធិស្ឋានទៅព្រះវរបិតាសួគ៌ដោយមានបំណងស្មោះដូចជាយ៉ូសែបបានធ្វើនៅពេលណា ? |
តើអ្នកជឿលើព្រះដែរទេ ? |
តើព្រះបានដើរតួអ្វីខ្លះនៅក្នុងជីវិតអ្នក ? |
តើមានអ្វីខ្លះដែលអ្នកបានធ្វើដើម្បីបម្រើដល់អ្នកដទៃក្នុងពេលថ្មីៗនេះ ? |
តើការដឹងថាយើងទាំងអស់គ្នាជាកូនចៅនៃព្រះបានផ្លាស់របៀបដែលអ្នកគិតអំពីការបម្រើបែបណាដែរ ? |
ប្រសិនបើអ្នកស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសួរសំណួរ អ្នកនឹងសួរសំណួរដែលត្រឹមត្រូវនៅក្នុងពេលដ៏សមរម្យ ។ យើងមិនអាចសន្មត់បានទេ ។ វាអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់ ។