២០១៤
របៀបស្វែងរកកម្លាំង និង ជោគជ័យ
October 2014


របៀបស្វែងរកកម្លាំង និង ជោគជ័យ​

ដកស្រង់ចេញពី​ការ​ប្រជុំ​ពិសេស​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ធ្វើ​ឡើង​នៅ​ថ្ងៃទី 2 ខែ មិនា ឆ្នាំ 1997

អ្នករាល់គ្នា​មួយចំនួន​ដឹង​ពី​អ្វីដែល​អ្នកចង់ប្រែក្លាយ និងពី​អ្វីដែល​អ្នកចង់ធ្វើ​នៅ​ក្នុង​ជីវិត​របស់អ្នក ហើយ​មាន​អ្នក​មួយចំនួន​ទៀត​មិន​បាន​ដឹង​ពី​បញ្ហា​នេះទេ ។ អ្នករាល់គ្នា​មួយ​ចំនួនទំនង​ដូចជា​មាន​ពរជ័យ និង ជម្រើស​ដ៏អស្ចារ្យ​យ៉ាងច្រើន​នៅចំពោះ​មុខ ។ នៅ​ពេលខ្លះ និង​ដោយ​ហេតុផល​អ្វីក៏ដោយ អ្នករាល់គ្នា​ខ្លះទៀត​មាន​អារម្មណ៍​ថា​ឥតសំណាង ហើយ​មាន​ផ្លូវ​ល្អៗតិច​តួច​ដែល​បាន​ដាក់នៅចំពោះ​មុខ ។

ប៉ុន្តែ​ទោះអ្នកជាមនុស្សប្រភេទណា ហើយ​មិន​ថា​អ្នក​រកឃើញ​ថា​ អ្នក​ស្ថិតនៅកន្លែង​ណា ក្នុងខណៈពេលដែល​អ្នក​ស្វែងរក​ផ្លូវ​របស់អ្នក​នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​សូម​ផ្ដល់​ដល់​អ្នក​នូវ​ « ផ្លូវ សេចក្ដីពិត និង​ជីវិត » ( យ៉ូហាន 14:6 ) ។ មិនថាអ្នកគិត​ថា​អ្នក​អាច​នឹង​ទៅកន្លែង​ផ្សេងមួយ​ទៀត​ដែរឬអត់នោះទេ ខ្ញុំ​សូម​ឲ្យ​អ្នក « មករកទ្រង់ » ( សូមមើលម៉ាថាយ 11:28–30 ) ជា​ជំហានដ៏សំខាន់ដំបូងបង្អស់​នៅ​ក្នុង​ការ​ទៅដល់​ទីនោះ ក្នុងការ​ស្វែងរក​សុភមង្គល និង កម្លាំង ព្រម​ទាំង​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​អ្នក ។

នៅ​ពេល​ អនទ្រេ និង ភីលីព បាន​ឮព្រះគ្រីស្ទ​មាន​បន្ទូល​ជា​លើក​ដំបូង ពួកគេមាន​ចិត្ត​រំភើប​ជាខ្លាំងដែល​មិន​អាច​ថ្លែងបាន រហូត​ពួកគេ​បាន​ដើរ​តាម​ទ្រង់ កាល​ទ្រង់​យាង​ចេញពី​ហ្វូងមនុស្ស ។ ដោយ​មានអារម្មណ៍​ថា ទ្រង់​មាន​គេ​តាម នោះព្រះគ្រីស្ទបាន​ងាក ហើយ​សួរទៅបុរសទាំង​ពីរនាក់​នោះ​ថា « អ្នក​មករកអី ? » យ៉ូហាន 1:38 ។ ការ​បកប្រែផ្សេងទៀត​បង្ហាញឃ្លានោះដោយ​សាមញ្ញថា « តើ​អ្នក​ចង់បានអី ? »

ពួកគេ​បានតប​ថា « តើ​លោក​នៅ​ឯណា ? » ឬ « តើ​លោក​រស់នៅ​ឯណា ? »

ហើយ​ព្រះគ្រីស្ទ​មាន​បន្ទូលតប​ថា « ចូរ​តាម​ខ្ញុំ​ទៅមើល » ។ បន្តិច​ក្រោយ​មក​ ទ្រង់​បាន​ហៅ​ពេត្រុស និង អ្នកផ្សេងទៀតជាផ្លូវការ​ឲ្យ​ធ្វើ​ជា​សាវកថ្មី​ជាមួយ​នឹងការ​អញ្ជើញ​ដូចគ្នានេះ « ចូរ​មក​តាម​ខ្ញុំ » ( សូមមើល ម៉ាថាយ 4:19 ) ។

រីឯចំពោះខ្ញុំវិញ អត្ថន័យ​ដ៏សំខាន់បំផុត​នៃ​ជីវិត​របស់​យើង​ គឺត្រូវបាន​មើល​ឃើញ​នៅ​ក្នុង​កត្តាដ៏សង្ខេបទាំង​ពីរនេះ​ ក្នុងឆាក​ចាប់ផ្ដើម​នៃ​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ ។ កត្តាទីមួយគឺជាសំណួរ​មួយឃ្លា​នោះ​ចំពោះ​យើង​គ្រប់គ្នា « អ្នកមករកអី ? តើ​អ្នក​ចង់​បានអ្វី ? » ទីពីរ​គឺ​ជា​ចម្លើយ​របស់ទ្រង់ពី​របៀបទទួល​បាន​វត្ថុនោះ ។ « ចូរ​មកតាម​ខ្ញុំ » ។ចូរ​មក​មើលអ្វីដែល​យើងធ្វើ និងពីរបៀបដែល​យើងចំណាយ​ពេល​វេលា​របស់យើង ។ រៀន​ពីយើង ធ្វើ​តាម​យើង ហើយ​នៅ​ក្នុង​ដំណើរការ​នេះ យើង​នឹង​ផ្ដល់​ចម្លើយ​ដល់​អ្នកការអធិស្ឋាន​របស់អ្នក ហើយ​ឲ្យ​ព្រលឹង​អ្នក​បាន​សម្រាក ។

មិត្ត​យុវវ័យ​ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា គ្មានផ្លូវ​ឯណាទៀត​ដែល​អ្នក​អាច​ទទួល​បាន​ជោគជ័យ ឬ​មាន​ភាពរីករាយ ឬ​មាន​សុវត្ថិភាពឡើយ ។ ខ្ញុំដឹង​ថា គ្មាន​ផ្លូវ​ឯណាទៀតដែល​អ្នក​អាចទ្រាំទ្របន្ទុក​របស់អ្នក ឬរកឃើញ​នូវអ្វីដែល​យ៉ាកុបបាន​ហៅ​ថា « សុភមង្គល​ដែល​បាន​រៀបចំឡើង​សម្រាប់​ពួក​បរិសុទ្ធ » នោះ​ឡើយ ( នីហ្វៃទី 2 9:43 ) ។ នោះ​ជា​ហេតុផល​ដែល​យើង ធ្វើ​សេចក្ដី​សញ្ញា​ដ៏ធំ ផ្អែក​ទៅ​លើ​ពលិកម្មធួន​របស់​ព្រះគ្រីស្ទ ហើយ​នោះ​ជា​ហេតុផល​ដែល​យើង លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវព្រះនាម​របស់ទ្រង់ ។

ព្រះយេស៊ូវគឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ នេះ​គឺជា​សាសនាចក្រដែលពិត ហើយសកម្ម​របស់​ទ្រង់ ។ ទ្រង់​ចង់ឲ្យ​យើង​មក​រក​ទ្រង់ ធ្វើតាម​ទ្រង់ ទទួល​ការ​លួងលោម​ពី​ទ្រង់ ។ រួចទ្រង់ចង់​ឲ្យ​យើង​ ផ្ដល់​ការ​លួង​លោម​ដល់​អ្នកដទៃ ។ សូម​ឲ្យ​យើងមាន​សេចក្ដីជំនឿ​គ្រប់គ្រាន់​ដើម្បី ទទួលយក​សេចក្ដីល្អ​របស់ព្រះ និងសេចក្តីមេត្តាករុណា​នៃ​ព្រះរាជបុត្រាបង្កើតតែមួយ​របស់ទ្រង់ ។ សូម​ឲ្យ​យើង​មករកទ្រង់ និង​ដំណឹងល្អរបស់ទ្រង់ ហើយ​បាន​ជាសះស្បើយ ។