២០១៤
សំណួរ និង ចម្លើយទាំងឡាយ
October 2014


សំណួរ និង ចម្លើយ

« ខ្ញុំ​កំពុង​ព្យាយាម​គ្រប់គ្រង​គំនិត​របស់ខ្ញុំ ប៉ុន្តែ​មាន​ការ​ល្បួង​ច្រើន​ពេក ។ តើ​ខ្ញុំ​អាច​សម្អាត​គំនិត​ខ្ញុំ​បាន​ដោយ​របៀបណា ? »

« ខ្ញុំ​កំពុង​ព្យាយាម​គ្រប់គ្រង​គំនិត​របស់ខ្ញុំ ប៉ុន្តែ​មាន​ការ​ល្បួង​ច្រើន​ពេក ។ តើ​ខ្ញុំ​អាច​សម្អាត​គំនិត​ខ្ញុំ​បាន​ដោយ​របៀបណា ? »

ការ​គ្រប់គ្រង​គំនិត​របស់​អ្នក​គឺ​ជា​រឿង​ពិបាក​ណាស់ ប៉ុន្តែ​វាអាច​ធ្វើ​ទៅ​បាន ហើយ​នាំ​មក​នូវ​ពរជ័យ ៖ « កាល​អ្នករៀន​គ្រប់គ្រង​គំនិត​របស់​អ្នក អ្នក​អាច​យក​ឈ្នះ​ទម្លាប់​នានា សូម្បី​តែ​វា​ប៉ះពាល់​ដល់​ទម្លាប់ផ្ទាល់​ខ្លួន​ក្ដី ។ អ្នក​អាច​ទទួល​បាន​ទំនុកចិត្ត យកឈ្នះ​លើ​ការភ័យខ្លាច ហើយមាន​ជីវិត​មួយ​ដ៏​រីករាយ » ។1

ក៏សូម​ពិចារណា​ពី​ពរជ័យ​ទាំងនេះដែរ ៖

  • គំនិត​ស្អាតស្អំ​នឹង​ជួយ​អ្នក​ឲ្យ​ « មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ » ហើយ « ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ទៅ​ជា​គូកន​អ្នក » ( គ. និង ស. 121:45–46 ) ។

  • គំនិត​ស្អាតស្អំ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ការបំផុស​គំនិត ដោយសារ​ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូល​ទៅ​កាន់ចិត្ត និង គំនិត​របស់​អ្នក ( សូមមើលគ. និង ស. 8:2–3 ) ។

  • គំនិត​ស្អាតស្អំ​នឹង​ជួយ​អ្នក​ឲ្យ​គោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ​ធំ​ទីមួយ ៖ ដើម្បី​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ពី​ព្រឹលឹង និងគំនិត​របស់​អ្នក ( សូមមើល ម៉ាថាយ 22:37 ) ។

មាន​រឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មាន​គំនិត​កាន់តែ​ស្អាតស្អំ ដូច​ដែល​អ្នក​នឹងឃើញ​គំនិតទាំងនោះ​នៅ​លើ​ទំព័រ​ទាំងនេះ ។ ប៉ុន្តែ​រឿង​ដ៏សំខាន់​បំផុត​មួយដែល​អ្នកអាចធ្វើ—ហើយ​ដែល​វា​ដំណើរការ​បន្តិច​ម្ដងៗ—គឺ​ការ​យកឈ្នះលើ​ « មនុស្ស​ខាង​សាច់ឈាម » ។ បុរស ឬ​ស្ត្រី​ខាង​សាច់ឈាមប្រៀបដូច​ជា​គំនិត​មិន​ស្អាតស្អំដូច្នោះដែរ ។ នេះ​ជា​របៀបដើម្បី​យក​ឈ្នះ​វា ៖ « មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ…ហើយ​នឹង​នៅ​យ៉ាងនេះជា​រៀង​ដរាប​ត​ទៅ លើក​លែង​តែ​គេ​ព្រមធ្វើតាម​សេចក្ដីទូន្មាន​នៃព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាពខាង​សាច់​ឈាម​ចេញ ហើយ​ក្លាយ​ទៅជា​អ្នក​បរិសុទ្ធវិញ តាមរយៈដង្វាយធួន​នៃ​ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយ​ក្លាយ​ទៅដូចជា​កូនក្មេងងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់ » ( ម៉ូសាយ 3:19 ) ។

តើ​រឿងមួយដែល​អ្នកអាចធ្វើ​នៅថ្ងៃនេះដើម្បី​អញ្ជើញ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ឲ្យនាំមកនូវការ​ផ្លាស់ប្ដូរ​ជីវិតនេះ ​របស់អ្នក​គឺជាអ្វីទៅ ?

ប្រព័ន្ធផ្សព្វផ្សាយ និង មិត្តភក្តិ

ចំណុច​ចាប់ផ្ដើម​ដ៏សំខាន់​បំផុត​មួយ​គឺ​ការ​ជ្រើសរើស​ខ្សែភាពយន្ត តន្ត្រី និង អត្ថបទល្អៗ ។ ជ្រើស​មិត្តភក្ដិដែល​អ្នកអាច​រក្សា​ឲ្យ​មាន​ការសន្ទនាដ៏សក្ដិសម និង​ សកម្មភាព​សុចរិត ។ កាល​អ្នកមាន​រឿងល្អកាន់តែច្រើន​ដើម្បីគិត នោះ​អ្នក​នឹង​មានភាពងាយស្រួល​បន្តិចម្ដងៗ​ដើម្បី​បំបាត់នូវគំនិតអាក្រក់ ហើយ​ជារឿយៗ​នឹង​មានតិចទៅៗ ។​

អែមប៊ើរ អេស អាយុ 18 ឆ្នាំ កូឡុំប៊ីអង់គ្លេស ប្រទេសកាណាដា

ការអធិស្ឋាន

ការអធិស្ឋាន​នាំ​ខ្ញុំ​ឲ្យ​ខិតជិត​ព្រះវរបិតាសួគ៌​យើង​ ហើយ​ជួយ​ខ្ញុំ​ឲ្យ​គិត​ពី​គំនិតល្អៗ ។ ការ​សិក្សា​ព្រះគម្ពីរប្រចាំថ្ងៃ​ពង្រឹង​ទំនុកចិត្តខ្ញុំ​ក្នុង​ការ​យក​ឈ្នះ​លើ​ការល្បួង ។ នៅ​ក្នុងព្រះគម្ពីរ​អាច​ឃើញពី​គំរូ​នៃ​ពួក​សិស្ស​ដ៏ស្មោះត្រង់របស់ព្រះ​គ្រីស្ទ ។ ការ​ថ្លែងទីបន្ទាល់របស់ខ្ញុំ​ក៏ជួយ​ខ្ញុំ​ឲ្យ​រក្សា​គំនិត​ខ្ញុំ​បាន​ស្អាតស្អំ​ផងដែរ ។

ដាស្សា អិម អាយុ 17 ឆ្នាំ កៀវ ប្រទេស​អ៊ុយក្រែន

ព្រះគម្ពីរ

ការ​អានព្រះគម្ពីរ​រាល់ព្រឹកពី​មុន​ទៅសាលា​អាចជួយ​បាន ។ នៅពេល​ខ្ញុំ​មាន​គំនិត​មិន​ល្អ ខ្ញុំ​បាន​ប្ដូរ​វា​ចេញ​ភ្លាម​ជាមួយ​នឹង​អ្វីមួយដែល​ប្រសើរជាង ។ ជាជាង​ការដែល​គ្រាន់តែ​និយាយ​ថា « កុំគិតពីរឿងនោះអី » ( ដែល​ជារឿង​ល្អ​មួយដែល​ត្រូវធ្វើ ) សូម​ប្ដូរ​វា​ជាមួយ​នឹង​គំនិត​ល្អ​មួយ ។ សូម​ចងចាំថា អ្នកអាច​គ្រប់គ្រង​គំនិតរបស់​អ្នកបាន ពុំមែនរបស់​សាតាំងនោះទេ ។ យើង​គឺជាបុត្រាបុត្រីដ៏ក្លាហាន​របស់​ព្រះវរបិតាសួគ៌ ហើយ​យើង​មាន​បេសកកម្មយ៉ាងខ្ជាប់ខ្ជួនមួយ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​បាន​ប្រសើរ​ឡើង​។

នីក ស៊ី អាយុ 16 ឆ្នាំ អាកាន់សាស ស.រ.អា.

ល្អ ឬ ត្រឹមត្រូវ ?

អ្នក​មិន​អាច​គ្រប់គ្រងគំនិត​មួយនឹងផុសចេញមកនោះ​ឡើយ ប៉ុន្តែអាច​មាន​លទ្ធភាពដើម្បី​លុបវា​ចេញ ឬទុកវា​ឲ្យនៅ​បាន ។ អ្នក​អាចចោទសួរ​ថា ៖ តើ​គំនិត​នេះ​នឹង​មាន​ផលល្អដល់​ខ្ញុំដែរឬទេ ? តើ​វា​នឹង​ជួយ​ខ្ញុំ​ឲ្យ​ដើរនៅលើ​ផ្លូវ​ត្រូវដែរឬទេ ? នៅពេល​មាន​គំនិតល្បួងមួយ​ផុស​ឡើង សូម​ច្រៀងចម្រៀង​ល្អ​មួយ គិតពីអនុស្សាវរីយល្អមួយ ឬអធិស្ឋាន ។ សំខាន់បំផុត​គឺការ​ប្ដូរ​គំនិតអាក្រក់​ជាមួយ​នឹងអ្វីមួយដែលល្អ ។

លីស្សា ភី អាយុ 17 ប្រទេស​ ដាណឺម៉ាក

គំរូ​របស់លីហៃ

នៅ​ក្នុង​នីហ្វៃទី 1 15:27 នីហ្វៃប្រាប់​ដល់​ពួកបងប្រុសគាត់ថា ឪពុក​ពួកគេបាន​ហ៊ុមព័ទ្ធដោយ​ភាពកខ្វក់ នៅ​ក្នុង​ការនិមិត្ត​របស់គាត់អំពី​ដើមឈើជីវិត ។ ប៉ុន្តែ​លីហៃ​មិន​បានមើល​ឃើញពី​ភាព​កខ្វក់នោះទេ ដោយសារ « ចិត្តលោក​រវល់តែគិត​ដល់​រឿង​ផ្សេង​ទៀត » ។ ការណ៍នេះ​នៅតែពិត​ចំពោះយើងសព្វថ្ងៃ ។ ប្រសិនបើ​យើង​មាន​បំណងប្រាថ្នាចង់បាននូវ​សេចក្តីសុចរិត សូម​អធិស្ឋាន ហើយ​ផ្ដោត​លើ​រឿង​សុចរិត នោះ​គំនិត​យើង​នឹង​ពោរពេញ​ដោយ​សេចក្តីសុចរិត និង គុណធម៌រហូតដល់​គំនិត​អាក្រក់មាន​អាច​នៅបាន ។

ហាទី ដបុលយូ អាយុ 16 ឆ្នាំ អារីហ្សូណា ស.រ.អា.

ទំនុក​តម្កើង

ទំនុកតម្កើងអាចជួយ​យើង​ឲ្យ​មាន​គំនិត​ស្អាតស្អំ ។ តន្ត្រីល្អ​លើកតម្កើង​ដល់វិញ្ញាណ ។ នៅពេល​ខ្ញុំស្ដាប់​ទំនុកតម្កើង វា​តែង​លើក​តម្កើង​ខ្ញុំឲ្យ​ស្ថិតនៅ​ក្នុងបរិយាកាស​ស្ងប់ ហើយ​សេលេស្ទាល ។ វា​ជួយ​ខ្ញុំ​ឲ្យ​ចងចាំពីសេចក្ដីស្រឡាញ់ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​យើង​ម្នាក់ៗ ហើយ​វា​ងាយដើម្បី​ចៀស​វាង​ពី​ការ​ល្បួង ។

អាមែនដា អេ អាយុ 18 ឆ្នាំ អាម៉ាហ្សូណាស ប្រទេស ​ប្រេស៊ីល

ការ​សិក្សា​គម្ពីរ​ជា​គ្រួសារ

នៅពេល​គំនិតអាក្រក់កើតមាន​នៅ​ក្នុង​គំនិត​ខ្ញុំ ខ្ញុំ​ព្យាយាម​ចងចាំបទគម្ពីរ​ដែល​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បាន​អាននៅពេលព្រឹក ។ រាល់ព្រឹក​ម៉ោង 6:00 គ្រួសារ​ខ្ញុំអាន​ព្រះគម្ពីរជាមួយ​គ្នា ។ វា​ព្រលឹម​មែន ប៉ុន្តែ​វា​ជាពរជ័យមួយ ហើយ​ធ្វើ​ឲ្យ​មានអារម្មណ៍​ខ្ញុំកាន់តែរឹងមាំ​នៅ​ក្នុង​ថ្ងៃនោះ ។

អេឡេណា ដបុលយូ អាយុ 16 ឆ្នាំ ប្រទេស ស្វ៊ីស

ពិធី​សាក្រាម៉ង់

ការអធិស្ឋាន​ពិធីសាក្រាម៉ង់ចែង​ថា ប្រសិន​បើ​យើង​លើក​ដាក់មក​លើ​ខ្លួន​នូវព្រះ​នៃព្រះគ្រីស្ទ គោរព​ព្រះបញ្ញត្តិទាំងឡាយ​របស់ទ្រង់ ហើយ​ចងចាំទ្រង់ជានិច្ច នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់ជាមួយ​យើង​ជាដរាប ។ តាមរយៈ​ការ​ចងចាំដល់ទ្រង់ យើង​បាន​ខិតខំ​រុញច្រានគំនិត​ខាង​លោកិយចេញ ហើយ​ផ្ដោត​ទៅលើ​គំនិតដ៏អស់កល្ប ។ នៅពេល​យើង​ចងចាំទ្រង់​ជានិច្ច គំនិត បំណងប្រាថ្នា និង ទង្វើយើង​នឹង​ផ្លាស់ប្ដូរ​ទៅរក​ភាពប្រសើរឡើង ។

មិកឃេ អិម អាយុ 18 ឆ្នាំ រដ្ឋ ​យូថាហ៍ ស.រ.អា

កំណត់​ចំណាំ

  1. ប៊យដ៏ ខេ ផាកកឺ « Worthy Music, Worthy Thoughts » Liahona ខែ មេសា ឆ្នាំ 2008 ទំព័រ 31 ។