រូបភាពប្រវត្តិសាសនាចក្រ
ទីក្រុង ខឺតឡង់ និងច្បាប់ពាក្យសម្តីនៃប្រាជ្ញាវាងវៃ
សូមកាត់រូបភាពទាំងនេះ ដើម្បីជួយអ្នកចែកចាយរឿងនានាអំពីប្រវត្តិសាសនាចក្រ !
អំឡុងពេលពួកបរិសុទ្ធជំនាន់មុនរស់នៅក្នុងទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ ព្រះអម្ចាស់បានប្រាប់ពួកគេឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ។ ( សូមអានអំពីអ្វីដែលបានកើតឡើង បន្ទាប់ពីព្រះវិហារបរិសុទ្ធត្រូវបានឧទ្ធិសឆ្លងហើយនៅក្នុង គ. និង ស. ១១០ ) ។ ព្រះអម្ចាស់ក៏បានប្រាប់ យ៉ូសែប ស៊្មីធ ឲ្យចាប់ផ្តើមបង្កើតសាលាមួយ ដើម្បីបង្រៀនថ្នាក់ដឹកនាំសាសនាចក្រអំពីដំណឹងល្អ ។ បុរសៗជាច្រើននៅសាលានោះបានជក់បារី ឬចុកថ្នាំជក់ ។ យ៉ូសែប និងអិមម៉ា ពុំចូលចិត្តការជក់បារី ភាពរាយប៉ាយនៃថ្នាំជក់នោះទេ ។ នៅពេលយ៉ូសែប បានទូលសួរព្រះអម្ចាស់អំពីអ្វីដែលត្រូវធ្វើចំពោះរឿងនោះ លោកបានទទួលវិវរណៈមួយ ដែលឥឡូវនេះយើងហៅថាពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។ អ្នកអាចអានវានៅក្នុង គ. និង ស. ៨៩ ។