ឆ្នាំ​២០១៧
ពួកគេ​គឺ​ជា​ក្រុម​រទេះ​ចុងក្រោយ​គេ
July 2017


លុះត្រា​ជួប​ទៀត

ពួកគេ​គឺ​ជា​ក្រុម​រទេះ​ចុងក្រោយ​គេ

ដកស្រង់​ចេញពី​សុន្ទរកថាក្នុង​សន្និសីទទូទៅ​ខែ តុលា ឆ្នាំ ១៩៤៧ « To Them of the Last Wagon » ។

នៅក្នុង​ក្រុម​រទេះ​ចុងក្រោយ​នោះ​មាន​មនុស្ស​ដែល​មាន​ការបូជា មាន​ភក្តីភាព និង​ភាពថ្លៃថ្នូរ ហើយ​លើស​ពី​អ្វី​ទាំងអស់​នោះ​គឺ​ជា​សេចក្តីជំនឿ​ទៅលើ​ពួកបងប្អូន​ប្រុស ព្រមទាំង​ព្រះចេស្តា​របស់​ព្រះ ។

covered wagon

រូបថត​មក​ពី Getty Images

ខ្ញុំ​ចង់​និយាយ​អ្វី​មួយ​អំពី​ក្រុម​រទេះ​ចុង​ក្រោយ អំពី​រទេះ​នីមួយៗ​ដែល​បាន​ធ្វើ​ដំណើរ​ដោយ​សន្សឹមៗ​នៅ​លើ​វាលទំនាប ។ …

… នៅ​ក្នុង​ក្រុម​រទេះ​ចុង​ក្រោយ​នោះ ពួកគេ​ពុំ​អាច​មើល​ឃើញ​ពួកបងប្អូន​ប្រុស​នៅ​ខាង​មុខ​ពួកគេ​ជានិច្ច​ឡើយ ពួកគេ​ក៏​ពុំ​អាច​ឃើញ​ផ្ទៃមេឃ​ខៀវ​ស្រងាត់​ដែរ ដោយសារ​ដី​ហុយ​មក​ពី​ការធ្វើដំណើរ​នោះ ។ ប៉ុន្តែ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួកគេ​ដែល​នៅក្នុង​ក្រុមរទេះ​ចុងក្រោយ​នោះ​បាន​បន្ត​ឆ្ពោះ​ទៅមុខ ទាំងអស់​កម្លាំង និង​ហត់នឿយ ដោយ​មាន​ដំបៅ​ជើង ជួនកាល​ស្ទើរតែ​បាក់​ទឹកចិត្ត​អស់ ប៉ុន្តែ​ដោយសារ​សេចក្តីជំនឿ​របស់​ពួកគេ​ថា ព្រះ​ស្រឡាញ់​ពួកគេ ថា​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​គឺ​ជា​ការពិត ហើយ​ថា​ព្រះអម្ចាស់​បាន​ដឹកនាំ និង​នាំ​ផ្លូវ​ពួកបងប្អូន​ប្រុស​ដែល​ដឹកនាំ​នៅ​ខាង​មុខ​នោះ ។ នៅពេល​សេចក្តីជំនឿ​របស់​ពួកគេ​បាន​កើន​ឡើង ជួនកាល​ពួកអ្នកដែល​នៅក្នុង​ក្រុម​រទេះ​ចុងក្រោយ​នោះ បាន​ឃើញ​សិរីល្អ​នៃ​ពិភព​សេឡេស្ទាល​មួយ​ភ្លែត ដែល​វា​ហាក់​ដូចជា​នៅ​សែន​ឆ្ងាយ ហើយ​ការនិមិត្ត​ដ៏​លឿន​នោះ​បាន​រលាយ​បាត់​ទៅ ដោយសារ​តែ​សេចក្តីត្រូវការ និង​ការនឿយហត់ ព្រមទាំង​ការឈឺចិត្ត ហើយ​ជួនកាល​ជា​ការខកចិត្ត​ដែល​ពួកគេ​បន្ត​ប្រឈម​មុខ ។

នៅពេល​ការនិមិត្ត​បាន​រលាយ​បាត់​ទៅ ចិត្ត​របស់​ពួកគេ​បាន​កើត​ទុក្ខ ។ ប៉ុន្តែ​ពួកគេ​បាន​អធិស្ឋាន​ម្តង​ទៀត ហើយ​បន្ត​ឆ្ពោះ​ទៅមុខ ដោយ​មាន​ការលើក​ស្ទួយ​បន្តិចបន្តួច​ពី​អ្នកដទៃ ដែល​ពុំ​មែន​ជា​ការលើកទឹកចិត្ត​ច្រើន​នោះ​ទេ ហើយ​ក៏​ពុំ​មែន​ដោយ​ការលើកតម្កើង​ដែរ ។ … ប៉ុន្តែ​នៅក្នុង​ក្រុម​រទេះ​ចុងក្រោយ​នោះ​ មាន​មនុស្ស​ដែល​មាន​ការបូជា ភក្តីភាព និង​ភាពថ្លៃថ្នូរ ហើយ​លើស​ពី​អ្វី​ទាំងអស់​នោះ​គឺ​ជា​សេចក្តីជំនឿ​ទៅលើ​ពួកបងប្អូន​ប្រុស ព្រមទាំង​ព្រះចេស្តា​របស់​ព្រះ និង​ភាព​ល្អ​ទាំងនោះ ។ …

ដោយ​ឆ្លងកាត់​ដី​ហុយ និង​ធូលី​ដី … ពួកគេ​បាន​បន្ត​ដើរ​ទៅមុខ​រហូត​ដល់​ពួកគេបាន​ឆ្លងផុត​ពី​ដង​ជ្រោះ​នោះ ទៅ​ដល់​ជ្រលង​ភ្នំ​ជាទី​ដែល​ផ្តល់​កន្លែង​សម្រាក និង​ផ្ទះ​ដល់​ពួកគេ ។ …

ប៉ុន្តែ​មនុស្ស​ដ៏​ក្លាហាន​រាប់រយ​នាក់​ដែល​មាន​សេចក្តីជំនឿ​ដោយ​ឥតសង្ស័យ និង​មាន​ជំនាញ​ដ៏​អស្ចារ្យ​នោះ​ពុំ​ទាន់​បញ្ចប់​ការធ្វើ​ដំណើរ​របស់​ពួកគេ​នៅ​ឡើយ​ទេ ។

បងប្រុស ព្រិកហាំ [ យ៉ង់ ] បាន​ហៅ​ពួកគេ​ម្តង​ទៀត​ដើម្បី​បម្រើ​នគរ​ព្រះ ហើយ​បាន​បញ្ជូន​ពួកគេ​ទៅ​តាំង​លំនៅ​នៅ​ក្នុង​ជ្រលង​ភ្នំ ទាំង​ជិត និង​ឆ្ងាយ​នៅក្នុង​តំបន់​ដ៏​ធំធេង​នៃ​ភ្នំ​នោះ​ដែល​ពួកគេ​អាច​ស្វែងរក​ទីជម្រក ។ ដូច្នេះ​ពួកគេ​បាន​ពាក់​នឹម​ឲ្យ​គោ​របស់​ខ្លួន ហើយ​ទឹម​គោ​ទាំង​នោះ … រួច​ធ្វើ​ដំណើរ​ដោយ​សន្សឹមៗ​ទៅកាន់​ជ្រលង​ភ្នំ​ថ្មី​នោះ ដោយ​មាន​ទំនុកចិត្ត​នឹង​សេចក្តីជំនឿ​ទាំងស្រុង​នៅក្នុង​ប្រាជ្ញា និង​ការដឹកនាំ​ពីព្រះ​នៃ​ពួក​អ្នកដឹកនាំ​របស់​ពួកគេ ។ …

ហើយ​តាំង​ពីពេល​នោះ​មក​ដល់ឥឡូវ​នេះ​ពួកអ្នក​ត្រួសត្រាយ​រាប់ពាន់​នាក់​នេះ ជាពួក​អ្នក​ដែល​ព្រះបាន​រើស​តាំង​ឡើង បាន​បំពេញ​ការហៅបម្រើ និង​គោលដៅ​របស់​ពួកគេ​ដោយ​រាបសា ដូច​អ្វី​ដែល​បងប្រុស ព្រិកហាំ យ៉ង់ និង​អ្នកដទៃ​ទៀត​បាន​ធ្វើ​ចំពោះ​កាតព្វកិច្ច​របស់​ពួកគេ ហើយ​ព្រះ​នឹង​ប្រទាន​រង្វាន់​ដល់​ពួកគេ ។ ពួកគេ​គឺ​ជា​ពួកអ្នកត្រួសត្រាយ​ទាំងពាក្យ​សម្តី និង​គំនិត ព្រមទាំង​ទង្វើ និង​សេចក្តីជំនឿ គឺ​ដូច​ជា​ពួកអ្នក​ដែល​មាន​មុខងារ​លេចធ្លោរ​ទាំងនោះ​ផងដែរ ។ ការបង្កបង្កើត​នៃ​អាណាចក្រ​នៅក្នុង​ចន្លោះ​ភ្នំ​នោះ ពុំ​មែនកើត​ឡើង​ដោយ​លាក់កំបាំង​ពី​មនុស្ស​ជម្រើស​តែ​ពីរបី​នាក់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ដោយ​មនុស្ស​ជាច្រើន​ដែល​បាន​មក​ពី​ប្រជាជាតិ​ជាច្រើន ដែល​បាន​មក​ហើយ​ធ្វើ​កិច្ចការ ព្រមទាំង​ស្ថាបនា ដោយ​ធ្វើតាម​អ្នក​ដឹកនាំ​ពួកគេ​ដែល​ហៅ​ដោយ​ព្រះ ។ …

ដូច្នេះ​ចំពោះ​មនុស្ស​ដ៏​រាបសា និង​អស្ចារ្យ​ទាំងនេះ … ខ្ញុំ​សូម​បង្ហាញ​ដោយ​ចិត្ត​រាបទាប​នូវ​សេចក្តីស្រឡាញ់ ការគោរព និង​ការកោតសរសើរ​ដ៏​រាបសា​របស់​ខ្ញុំ ។