ឆ្នាំ​២០១៧
ការបញ្ចំង​ពន្លឺ​របស់​អ្នក
July 2017


ការបញ្ចាំងពន្លឺ​របស់​អ្នក

Shining Your Light

ខ្ញុំ​ចង់​ប្រាប់​ប្អូនៗ​អំពី​ក្មេងស្រី​ពីរនាក់​ដែល​ខ្ញុំ​ស្គាល់ ដែល​បាន​បង្ហាញ​គំរូ​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។ ពេល​កូនស្រី​របស់​ខ្ញុំ នៀលលី​ជិត​គ្រប់​អាយុ​ប្រាំបី​ឆ្នាំ ក្រុមគ្រួសារ​របស់​យើង​រស់នៅ​ស្វ៊ីស ។ នៀលលី​មាន​ចិត្ត​រីករាយ​ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ពីមុន​ថ្ងៃ​ខួប​កំណើត​របស់​នាង យើង​បាន​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាមួយ​មិត្ត​របស់​យើង​ឈ្មោះ​ធីណា ។ អ្នកផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ធីណា ។ ប៉ុន្តែ​នាង​ពុំ​ដឹង​ប្រាកដ​ថា តើ​នាង​ចង់​ជ្រមុជទឹក​ដែរ​ឬ​អត់​នោះ​ទេ ។

បន្ទាប់ពី​យើង​បាន​បង្រៀន​ហើយ​យើង​បាន​សូម​ឲ្យ​ធីណា​អធិស្ឋាន ។ ធីណា​ពុំ​សូវ​ចេះ​និយាយ​ភាសា​អង់គ្លេស​ច្រើន​ទេ ដូច្នេះ​នាង​បាន​អធិស្ឋាន​ជា​ភាសា​ចិន ។ យើង​ពុំ​យល់​ពាក្យ​ដែល​នាង​អធិស្ឋាន​ឡើយ ប៉ុន្តែ​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​ពេល​នាង​អធិស្ឋាន ។

ក្រោយ​មក​នៅ​យប់​នោះ នៀលលី បាន​សួរ​ប្រសិនបើ​នាង និង​ធីណា​អាច​ជ្រមុជទឹក​នៅ​ថ្ងៃ​ជាមួយ​គ្នា ។ យើងពុំ​ដឹង​ថា​តើ​ធីណា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​យោបល់​នោះ​ឡើយ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​បាន​សម្រេច​ចិត្ត​ថា នៀលលី គួរតែ​ទូរសព្ទ​ទៅ​ធីណា ហើយ​សួរ​នាង​អំពី​រឿង​នោះ ។ យើង​មាន​ការ​ភ្ញាក់ផ្អើល​ណាស់ ដែល​ធីណា​បាន​យល់​ព្រម !

នៀលលី និង​ធីណា​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ចុង​សប្តាហ៍​នោះ ។ ក្រោយ​មក ធីណា​បាន​ប្រាប់​ពួកយើង​អំពី​រឿង​ដ៏​អស្ចារ្យ​មួយ ។ នាង​បាន​រំឭក​ពួកយើង​អំពី​ការអធិស្ឋាន​របស់​នាង​នៅក្នុង​រាត្រីជួបជុំ​គ្រួសារ​របស់​យើង ។ នៅក្នុង​ការអធិស្ឋាន​របស់​នាង នាង​បាន​ទូល​សូម​ឲ្យ​ព្រះវរបិតាសួគ៌ អនុញ្ញាត​ឲ្យ​នាង​ដឹង​ថា​តើ​នាង​គួរតែ​ជ្រមុជទឹក​ដែរ​ឬទេ ។ ក្រោយមក​នៅពេល​ នៀលលី បាន​ទូរសព្ទ​ទៅ​នា​យប់​នោះ ធីណា​បាន​ដឹង​ថា​ព្រះវរបិតាសួគ៌​បាន​ស្តាប់​ឮ​ការអធិស្ឋាន​របស់​នាង ។

មិត្ត​ភក្ដិ​របស់​យើង ចាសស្មីន គឺ​ជា​គំរូ​ល្អ​ដល់​ពួក​យើង​ផងដែរ ។ ចាសស្មីន​មាន​អាយុ ១២ ឆ្នាំ ។ គ្រួសារ​របស់​នាង​បាន​ក្លាយ​ជា​កល្យាណ​មិត្ត​របស់​យើង នៅពេល​យើង​នៅក្នុង​ប្រទេស​អាស៊ីបូព៌ា ។ នៅក្នុង​ប្រទេស​របស់​នាង សមាជិក​សាសនាចក្រ​ពុំ​អាច​និយាយ​អំពី​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​ឡើយ ។ ការធ្វើ​បែប​នោះ​គឺ​ប្រឆាំង​នឹង​ច្បាប់ ។ ប៉ុន្តែ​ចាសស្មីន​បាន​សម្រេច​ចិត្ត​ថា នាង​អាច​ចែកចាយ​ដំណឹង​ល្អ​ដោយ​ការធ្វើតាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។ នាង​បាន​បង្ហាញ​សេចក្តីស្រឡាញ់ និង​ចិត្ត​សប្បុរស​ដល់​អ្នកដទៃ ។ គ្រប់​កន្លែង​ដែល​នាង​ទៅ ឬ​គ្រប់​អ្វី​ទាំងអស់​ដែល​នាង​ធ្វើ នាង​បាន​ព្យាយាម​ប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ ។ នាង​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកដទៃ ។

នៀលលី និង​ចាសស្មីន បង្ហាញ​ពួកយើង​អំពី​របៀប​ដែល​ពួកយើង​អាច​ធ្វើ​ជា​គំរូ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​ធ្វើ​កិច្ចការ​នេះ​បានមិនថា​យើង​មាន​អាយុ​ប៉ុន្មាន ឬ​យើង​រស់​នៅ​ទីណា​នោះ​ឡើយ ។