ឆ្នាំ​២០១៧
យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
July 2017


យោបល់​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

family singing hymns

« កាបូប​លុយ​វេទមន្ដ » ទំព័រ ៧២ ៖ អ្នក​អាច​ចាប់ផ្តើម​រាត្រីជួបជុំ​ក្រុមគ្រួសារ​ដោយ​ច្រៀង​បទ « ជ្រើស​ផ្លូវ​ត្រូវ » ( ទំនុកតម្កើង លេខ ១៤៨ ) អ្នក​អាច​ដើរ​តួ​ក្នុង​ស្ថានភាព​ដើម្បី​ជ្រើស​ផ្លូវត្រូវ​ជាមួយ​គ្រួសា​របស់​អ្នក ។ ឧទាហរណ៍ តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច ប្រសិនបើ​អ្នក​ត្រូវ​បាន​ល្បួង​ឲ្យ​លួច​ចម្លង​ពេល​ប្រឡង ឬ​ដក​នរណា​ម្នាក់​មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​អ្វី​មួយ​នោះ ? សូម​ធ្វើ​ឲ្យ​ស្ថានភាព​ទាំងនោះ​ដូច​ជា​រឿង​ផ្ទាល់​ខ្លួន ដើម្បី​ត្រូវ​នឹង​ស្ថានភាព​របស់​គ្រួសារ​អ្នក ។

« តើ​ក្រុម​ប្រឹក្សាគ្រួសារ​ជា​អ្វី ? » ទំព័រ ៧៤ ៖ ដើម្បី​រៀបចំ​សម្រាប់​ក្រុម​ប្រឹក្សាគ្រួសារ​របស់​អ្នក​ផ្ទាល់ អ្នក​អាច​បង្កើត​ច្បាប់ ឬ​គោលដៅ​សម្រាប់​ក្រុមប្រឹក្សា​គ្រួសារ ។ សូម​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​ចែកចាយ​យោបល់​របស់​ពួកគេ ។ ច្បាប់ និង​គោលដៅ​អាច​រួមមាន ការបិទ​ឧបករណ៍​អេឡិចត្រូនិច ការស្តាប់​គ្នា ការនិយាយ​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​ឡើង និង​ការដាក់​គោលដៅ​យូរ​អង្វែង​សម្រាប់​គ្រួសារ ។ សូម​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​គ្រួសារ​របស់​អ្នក​ក្លាយ​ជា​រឿង​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​វា​ឲ្យ​មានភាពរីករាយ ប្រយោជន៍​ឲ្យ​សមាជិក​គ្រួសារ​នឹង​ទន្ទឹង​រង់ចាំ​ដើម្បី​ធ្វើ​ក្រុមប្រឹក្សា​គ្រួសារ ។