ឆ្នាំ​២០១៧
នៅពេល​មិត្ត​របស់​ខ្ញុំ​បាន​ស្លាប់
July 2017


យុវវ័យ

នៅពេល​មិត្ត​របស់​ខ្ញុំ​បាន​ស្លាប់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

girl reading hymnbook

អំឡុងពេល​រៀន​នៅ​វិទ្យាល័យ មិត្ត​ភក្ដិ​ម្នាក់​របស់​ខ្ញុំ​មាន​ជំងឺ​ប៉ោង​សសៃឈាម​ក្នុង​ខួរ​ក្បាល ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ ។ ទោះបី​ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​ក្តី ខ្ញុំ​នៅតែ​មាន​ការលំបាក​ក្នុង​ចិត្ត ។ ខ្ញុំ​ត្រូវបាន​បង្រៀន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ថា ខ្ញុំ​អាច​ងាក​ទៅ​រក​ព្រះវរបិសួគ៌ា និង​ព្រះអង្គសង្គ្រោះ​សម្រាប់​រឿង​គ្រប់​យ៉ាង ប៉ុន្តែ​ខ្ញុំ​ពុំ​ធ្លាប់​ឆ្លង​កាត់​រឿង​បែប​នេះ​ពីមុន​ឡើយ ។

ខ្ញុំ​បាន​យំ​អស់​ពេល​ជាច្រើន​ម៉ោង ដោយ​ព្យាយាម​ស្វែងរក​អ្វីមួយ — អ្វី​ក៏​បាន — ដែល​ផ្តល់​ភាពសុខសាន្ត​ដល់​ខ្ញុំ ។ នៅយប់​បន្ទាប់​ពី​ថ្ងៃ​ដែលគាត់​ស្លាប់នោះ ខ្ញុំ​បាន​បើក​សៀវភៅ​ទំនុក​តម្កើង ។ នៅពេល​ខ្ញុំបើក​ទំព័រ​សៀវភៅ​នោះ ខ្ញុំបាន​បើក​ទៅ​បទ « សូមគង់​នឹង​ខ្ញុំ យប់យន់​រាត្រី »​​ ( ទំនុក​តម្កើង ទំព័រ ៩៧ ) ។ ខ្ញុំ​ចាប់អារម្មណ៍នឹង​វគ្គទីបី ៖

សូម​​គង់​នឹង​ខ្ញុំ​យប់យន់​រាត្រី

រាត្រី​នឹង​ប្រែ​ឯកោ

បើ​ខ្ញុំ​មិន​អាច​ប្រាស័យ​នឹង​ទ្រង់

ឬ​ទ្រង់​មិន​បាន​បំភ្លឺ

ខ្ញុំ​ខ្លាច​ភាព​ងងឹត​នៃ​លោកិយ

គ្រប​ដណ្តប់​លើ​ផ្ទះ​ខ្ញុំ ។

ឱ! ព្រះអង្គ​គង់​នឹង​ខ្ញុំ​យប់​នេះ

មើលហ្ន៎ យប់យន់​ដល់​ហើយ ។

វគ្គ​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​សុខសាន្ត​ជា​ខ្លាំង ។ ក្រោយ​មក​ខ្ញុំ​ដឹង​ថា​ ព្រះអង្គសង្គ្រោះ​មិនត្រឹម​តែអាច​គង់​នៅជាមួយ​ខ្ញុំ​នា​យប់​នោះ​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំងជ្រាប​ដឹង​យ៉ាង​ច្បាស់​អំពី​អារម្មណ៍​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​មាន​តាមរយៈ​ទំនុកតម្កើង មិន​គ្រាន់តែ​ជួយ​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​ការលំបាក​នា​យប់​នោះ​ប៉ុណ្ណោះ​ទេ តែថែមទាំង​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​ការសាកល្បង​ផ្សេងៗ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ស៊ូទ្រាំ ។