ឆ្នាំ​២០១៧
ការចងចាំ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ
October 2017


យុវវ័យ

ការចងចាំ​ព្រះអម្ចាស់​ជា​រៀងរាល់​ថ្ងៃ

young man praying and young woman reading scriptures

មិត្តភក្តិ ការងារ​ផ្ទះ កិច្ចការ​សាលា ទូរទស្សន៍ — មាន​អ្វីៗ​ជាច្រើន​ទៀត​ដែលទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​យើង ។ ប៉ុន្តែ​រៀងរាល់​សប្តាហ៍ យើង​សន្យា​នឹង​ព្រះវរបិតាសួគ៌ « ថា [ យើង ] ចងចាំ [ ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ] ជានិច្ច » ( គ. និង ស. ២០:៧៩ ) ។

ប្រធាន អាវរិង មាន​ប្រសាសន៍​ថា យើង​អាច « ធ្វើ​ការជ្រើសរើស​រៀងរាល់​ថ្ងៃ » នូវ​កិច្ចការ​នានា​ដែល​ជួយ​យើង​ឲ្យ​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ ។ ចូរ​គិត​ពី​ការដាក់​គោលដៅ​មួយ​ក្នុង​ខែ​នេះ​ ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ​កាន់តែ​ខ្លាំង​ឡើង​ជា​រៀងរាល់​ថ្ងៃ ។ អ្នក​អាច​ធ្វើ​កាលវិភាគ​មួយ ហើយ​តាំងចិត្ត​ធ្វើ​កិច្ចការ​មួយ​រៀងរាល់​ថ្ងៃ ។ ប្រធាន អាវរិង រៀបរាប់​ពី​កិច្ចការ​នានា​ដូចជា ការអាន​ព្រះគម្ពីរ ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ និងការ​បម្រើ​ព្រះអង្គសង្គ្រោះ និង​អ្នក​ដទៃ ។ មាន​កិច្ចការ​នានា​ដូចជា ការសរសេរ​កំណត់​ហេតុ ការចូលរួម​ការប្រជុំ​នានានៅ​សាសនា​ចក្រ ការស្តាប់​សន្និសីទ​ទូទៅ ការទៅ​ព្រះវិហារ​បរិសុទ្ធ ការច្រៀង​ទំនុកតម្កើង — មាន​កិច្ចការ​ផ្សេងៗ​ទៀត ! ពេល​យើង​ចងចាំ​ព្រះអង្គសង្គ្រោះ​ជា​រៀងរាល់​ថ្ងៃ ប្រធាន អាវរិង សន្យា​ថា « ពរជ័យ … នឹង​កើត​មាន​ឡើង​បន្តិច​ម្តងៗ និង​ទៀងទាត់ … [ ហើយ ] នឹង​ជះឥទ្ធិពល​ដល់​យើង​ឲ្យ​ប្រែ​ក្លាយ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។